Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខានៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ តំណាងលោកអ៊ុន ចាន់ដា អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមនឹលោកនាយក នាយករងសាខាមន្ត្រីប្រតិបត្តិ និងលោកឡោ ចាន់លី ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន៦៩គ្រួសារ មកពី៧ឃុំ នៃមូលដ្ឋាន ស្រុកព្រៃឈររួមមាន៖ស្ដ្រីមេម៉ាយក្រីក្រកូនច្រើន ៨គ្រួសារ ជនចាស់ជរាគ្មានទីពឹង ៣៤គ្រួសារ ជនមានពិការភាព១៧គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃចំនួន​​១០គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីប៉ាង ដានី បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ ដូច្នេះត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាពពិសេសការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ចៀសផុតពីការឆ្លងនៃជម្ងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា។

សូមបញ្ជាក់ថាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូនជនងាយរងគ្រោះទាំង៦៩គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គក្រ ត្រីខ១០កំប៉ុង ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ ម៉ាស់៥បន្ទះនិងថវិកាចំនួន២០.០០០រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៦ ឧសភា ២០២០

ខេត្តក្រចេះ៖ សមត្ថកិច្ចអាវុធហត្ថស្រុកស្នួលបង្ក្រាបបានរថយន្តដឹកឈេីមួយគ្រឿង ម៉ាកសាុំយ៉ុងពណ៌សគ្មានស្លាកលេខ ដឹកឈេីប្រភេទលេខ២គ្រឿងផ្ទះ។
ហេតុការណ៍ធ្វើឡើងនៅចំណុចភូមិផ្អាកឃុំស្នួលស្រុកស្នួលខេត្តក្រចេះ នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នេះ។ ដែលដឹកនាំកម្លាំងដោយលោក អ៊ុល ឆាយ មេបញ្ជាការអាវុធហត្ថស្រុកស្នួលនិងមានការចង្អុលបង្ហាញពីលោក សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះ។  បច្ចុប្បនវត្តុតាងរថយន្តនិងឈេីត្រូវបានបញ្ជូនមកកាន់រដ្ឋបាលព្រៃឈេីស្នួលដេីម្បីចាត់ការច្បាប់ព្រៃឈេី ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានអញ្ជើញ​បេីក​កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាដោះស្រាយលេីបញ្ហាដីធ្លីរបស់​ប្រជាពលរដ្ឋ​ ជាមួយ​មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ស្ថិត​នៅ​ក្នុង​ភូមិ​ទី​១៤​ សង្កាត់​កំពង់ចាម​ ក្ក្រុងកំពង់ចាម។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាមនៅថ្ងៃទី២៥ខែឧសភាម្សិលមិញដោយមានការចូលរួមពី​ លោក​អភិបាលរងខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត  បានចាប់ខ្លួនជនបរទេសម្នាក់ ករណីទិញពេស្យាចារកុមារ។
លោកវសេនីយ៍ឯកជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្តសៀមរាប បានអោយដឹងថា ការចាប់ខ្លួនជនខាងលើបានធ្វើឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យមានឈ្មោះ TRILESSKY RAN កើតថ្ងៃទី 27 ខែមករា ឆ្នាំ1978 ភេទប្រុសជនជាតិអ៊ីស្រាអែល កាន់លិខិតឆ្លងដែនថតចំលងលេខ 23293412។ ជននេះ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនសាលក្រមលេខ 263 (គ) ចុះថ្ងៃទី31 ខែតុលា ឆ្នាំ2019 ។
លោកនាយការិយាល័យបន្តថា តាមសេចក្តីរាយការណ៍ ជនបរទេសម្នាក់នេះ កាលពីចុងខែមេសាឆ្នាំ២០២០ បានជិះម៉ូតូដើររកកុមារីនៅតាមភូមិសុំធ្វើជាកូនធម៌។ បន្ទាប់មកជនបរទេសនោះ បានចូលមកផ្ទះជួលរបស់ឈ្មោះ យ៉ា ម៉ៃសារី ហើយបានទាក់ទងកូនគាត់ម្នាក់ឈ្មោះ ល.ហ.ហ្ស ភេទស្រី អាយុ 11ឆ្នាំ ។ លោកបន្ថែមថា ក្រោយពេល ធ្វើការជាមួយជនរងគ្រោះភ្លាម ឈ្មោះ ល. ហ.ហ្ស និងម្ដាយបានឆ្លើយថា ជនបរទេសនេះបានទៅដល់ផ្ទះរបស់គាត់នៅអំឡុងចុងខែ មេសា ឆ្នាំ 2020 ចំនួន ២ដង ហើយបានចាប់កូនស្រីរបស់គាត់ឈ្មោះ ល. ហ.ហ្ស ទៅដេកអោបក្នុងផ្ទះរបស់គាត់  ហើយកូនស្រីរបស់គាត់ខ្លាចក៏រត់ចេញ ជនបរទេសនោះក៏បានលួងលោមឲ្យប្រាក់ 50000៛។ ក្រោយមកជនបរទេសនោះបានទៅរកកូនស្រីគាត់ម្តង ទៀតតែគាត់មិនឲ្យចូលផ្ទះ។ លុះយប់ថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០២០នេះ ជននេះទៅម្តងទៀត ទើបគាត់រាយការណ៍ជូនប្រជាការពារភូមិអោយជួយតែម្ដង។ ករណីនេះមានជនរងគ្រោះ ៤នាក់ ហើយត្រូវបានអាណាព្យាបាលប្តឹង ទាំង៤នាក់។
លោកជា ហេង បញ្ជាក់ទៀតថា តាមការ សាកសួរជនសង្ស័យមិនសារភាពទេ ព្រមទាំងមានចរិកច្រងេងច្រងាងដាក់សមត្ថកិច្ចថែមទៀត។ ជននេះ ត្រូវឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០នេះចាត់កាតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០

ខេត្តសៀមរាប៖សង្កាតរដ្ឋបាលព្រៃឈើប្រាសាទបាគងនៅត្រូវថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០បានទទួលសត្វស្វាព្រាហ្មណ៏មួយក្បាល   ពីមន្រ្តីអភិរក្យអង្គរ។ លោកយឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគងបានឲ្យដឹងថាក្រោយទទួលលោកបានប្រគល់ជូនបន្តទៅមជ្ឈមណ្ឧលអង្គការអភិរក្សសត្វព្រៃ (ក្បាលស្ពាន)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០

ខេត្តសៀមរាប៖អាហរដ្ឋានចំនួន០៣ទីតាំងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបក្រោមរូបភាពបទល្មើសសត្វព្រៃ។ ការបង្ក្រាបធ្វើឡើង

ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ ដោយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ។

ទីតាំងដូចខាងក្រោម៖ ០១.អាហារដ្ឋានម្លប់មហាហេង  ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម  ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖

-ទោមងាប់ចំនូន១១ក្បាល

-លលកងាប់ចំនួន៥០ក្បាល

-និងចាបស្រូវងាប់ចំនួន២៣០ក្បាល។

០២. អាហារដ្ឋានថារីម៉ាក់ប្រាង្គ  ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖

-សាច់ជ្រូកព្រៃស្រស់ចំនួន៣គីឡូក្រាម

-លលកទ្រាំងងាប់ចំនួន៣៧ក្បាល

-ចាបស្រូវងាប់ចំនួន១៥០ក្បាល

-និងគ្រួចអ៊ីតងាប់ចំនួន១០ក្បាល។

០៣. អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖

-សាច់អន្សងស្រស់ចំនួន៣.៣គីឡូក្រាម

-សាច់ជ្រូកព្រៃស្រស់ចំនួន៥.៣គីឡូក្រាម

-ចាបស្រូវងាប់ចំនួន៨០ក្បាល

-លលកបាយងាប់ចំនួន១០ក្បាល

-និងអណ្តើកស្រែងាប់១ក្បាលស្មើនឹង០.៨គីឡូក្រាម។

វត្តុតាងទាំងអស់ខាងលើ ត្រូវបានកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

សូមបញ្ជាក់ថានៅក្រុងសៀមរាប​ភោជនីយដ្ឋានមួយចំនួនបានលក់សត្វព្រៃរាប់ឆ្នាំមកហើយដោយមិនខ្លាចញញើតទៅនឹងច្បាប់បន្តិចសោះឡើយ ដោយរូបភាពនេះជាការចូលរួមបំផ្លាញសត្វព្រៃយ៉ាងធ្ងន់ធ្ងរ។ទោះយ៉ាងណាករណីបង្ក្រាបនូវទីតាំងទាំងបីខាងលើប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងនឹងសង្ឃឹមថាសមត្ថកិច្ចនិងធ្វើការបង្ក្រាបកន្លែងផ្សេងទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថាជាលទ្ធផលនៃការបង្ក្រាបរថយន្តស៊ីតែនដឹកឈើមានចំនួនជាង៩ម៉ែត្រគូប។

លោកម៉ុង ប៊ុនលីម បានបន្តថារថយន្តដែលសមត្ថកិច្ចបង្ក្រាបម៉ាកFUSOពាក់ស្លាកលេខ២C-២៨៥៩ដឹកឈើប្រណិត(ធ្នង់) ចំនួន ២១២ដុំ ស្មើនឹង៩,២៧១ម៉ែត្រីគុណ ដឹកជញ្ជូនឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ថាការបង្ក្រាបធ្វើឡើងនៅពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីត្រង់ចំណុចភូមិធ្លកអណ្តូងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយការបង្ក្រាបនេះរួមមានលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី នឹងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក សេង.វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប។

បើតាមលោកម៉ុង ប៊ុនលីម រថយន្តវត្ថុតាងនៃបទល្មើសដូចរៀបរាប់ខាងលើត្រូវក្រុមការងារសំរេចយកទៅរក្សាទុកនៅ ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចងក្រងសំណុំរឿងតាម និតិវិច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅថ្នាក់លើពិនិត្យនឹងសម្រេច។សូមរំលឹកថាបច្ចុប្បន្ននៅខេត្តសៀមរាប ឈ្មួញឈើមួយចំនួននៅតែបន្តលួចលាក់ដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូនិងមួយចំនួនទៀតដឹកដោយចំហប្រភេទរថយន្តធំៗដោយគេអះអាងថាមានលិខិតអនុញាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី២៤ខែឧសភាម្សិលមិញបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ច្រាំងព្រែកកុយ​ ប្រវែង២៥០ម៉ែត្រ ដែលគ្រោងសម្រេច​ឲ្យ​បាន​រួចរាល១០០% នៅមុនរដូវទឹកឡើងឆ្នាំនេះ។ការសាងសង់ច្រាំងព្រែកកុយ យោងតាមសំណើររបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្ត​កំពង់ចាម​ បានស្នើសុំបន្តទៅក្រសួងធនធានទឹកនិងឧតុនិយម ជួយអន្តរាគមន៍ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែកនេះ។

ក្នុងឱកាសនោះដែរ លោក​អភិបាលខេត្ត រួមនឹង​ប្រតិភូ​អមដំណើរ​ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលខេត្ត​កំពង់ចាម​ ចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះ​គេចចេញ​ពីកន្លែងបាក់ច្រាំង ចំនួន​២គ្រួសារ​ នៅឃុំសូរគង និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ​ ចំនួន​២គ្រួសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅ​ថ្មីៗ​នេះ​ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ នៅព្រឹកថ្ងៃទី២៤ ម្សិលមិញ
បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៦៩គ្រួសារ​ នៅស្រុកស្រីសន្ធរ។​
នាឱកាសនោះដែរលោក​​ អ៊ុន​ ចាន់ដា​ ​បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ផងដែរ។
លោកអភិបាលខេត្តក៏បានថ្លែងដល់ពលរដ្ឋឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ គឺ​ត្រូវ​ធ្វើ​អនាម័យ​ជា​ប្រចាំ​ តាម​ការណែនាំ​​​របស់​ក្រសួង​សុខាភិបាល​ ដោយ​រស់នៅ​ស្អាត​ ហូប​ស្អាត​ និង​ផឹក​ស្អាត​​ ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។ លោកថា ការ​ថែទាំ​សុខភាព​ ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ និង​ការចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមជាមួយ​ការ​បេីកបរ​ដោយ​ប្រយ័ត្ន​ខ្ពស់​ ក៏ជា​ការ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។
​អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែល​មាន​ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ ដោយក្នុង១ គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ,ទឹកសុីអុីវ១យួរ,ទឹកត្រី១យួរ,ត្រីខកំប៉ុង១យួរ, ម៉ាស់៥ និងថវិកា២០,០០០រៀល​។
ដោយឡែក​ ប្រជាពលរដ្ឋ​ដែល​​រុះរើផ្ទះដោយការបាក់ស្រុតច្រាំងទន្លេចំនួន៩គ្រួសារ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដោយក្នុង០១គ្រួសារទទួលបាន តង់០១ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខកំប៉ុង២យួរ ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ ថវិកា២០ម៉ឺនរៀល និងប្រគេនបច្ច័យ៤០ម៉ឺនរៀល​ ដល់វត្ត​ក្រូច​សេីច​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថាក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព លោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ​ និង អារម្មណ៍ជ្រះថ្លា​ ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០ ។

សម្ដេចបានបន្តថាខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្ស ប្រជាជនកម្ពុជា តាំងពីដើម តរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះដែរ ក្នុងនាមនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាខ្ញុំក៏សូមអំពាវនាវ​ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ ។
ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់​ ទទួលបាននូវសេចក្កីសុខ​ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល​ ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់​ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីអាក់ខានឡើយ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃនេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ19។
ប្រមុខដឹកនាំកម្ពុជារូបនេះបានលើកឡើងថាកាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ។ ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់ (៣២៧,៨២១) ។ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ ប្រទេស។
នាយករដ្ឋមន្ត្រីបានបន្តថាប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ។ ត្រូវបង្កើនអនាម័យសុខភាពរស់នៅអោយបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃអោយបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលឬ ចឹលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានជាប់ជានិច្ច។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ខេត្តសៀមរាប៖លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៣០ខ្នង ក្នុងខេត្តសៀមរាប បានរងការប៉ះពាល់ដោយខ្យល់កន្ត្រាក់។តាមសេចក្ដីរាយការណ៍ថាករណីនេះស្រុកក្រឡាញ់ ក្នុងឃុំសែនសុខ មានចំនួន០៤ខ្នងក្នុងនោះធ្លាក់ពីជើងសសរចំនួន០២ខ្នងរបើកដំបូលចំនួន០២ខ្នង និងតូបលក់០១តូប៖

ភូមិតាប៉ាង ចំនួន០១ខ្នងធ្លាក់ពីលើជើងសសរ។
ភូមិក្សី០១ខ្នងធ្លាក់ពីលើជើងសសរ ។ និងតូបលក់០១ខ្នង (របើកដំបូលតូបលក់ទាំងស្រុង)។ដោយឡែក០២ខ្នងទៀតស្ថិតនៅភូមិស្វាយឃំុសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាប។
១. ផ្ទះឈើប្រកសង្ក័សី(របើកដូល)។
២. បើកសំយ៉ាបដែកប្រកសង្ក័សី។
ដោយឡែកនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដួលលំផ្ទះចំនួន០៣ខ្នង របេីកដំបូល២៦ខ្នងនិងរបួសមនុស្សម្នាក់ស្រាល។

សូមបញ្ជាក់ថាគ្រោះធម្មជាតិនេះបានកើតឡើងនៅលងាចថ្ងៃទី២២ខែឧសភាឆ្នាំ ២០២០ បន្ទាប់ពីមានភ្លៀងនិងខ្យល់កន្ត្រាក់ទើបបណ្ដាលឲ្យឲ្យលំនៅដ្ឋានខាងលើរងការខូចខាតបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page601 Page602 Page603 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×