Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ចៅ ម៉ៅមុន្នី តំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយក ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ព្រមទាំងបច្ច័យ ជូនលោកតាជី និងលោកយាយជី ដែលគង់និងស្នាក់អាស្រ័យ នៅតាមវត្តអារាមចំនួន៣ ក្នុងក្រុងសៀមរាប។ ក្នុងកាយវិការនេះគឺជាការចូលរួមរបស់សប្បុរសជន ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ឈប់ សំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាលសម្រាប់រៀបចំអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១ ដែលបានចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖ជនជាតិម៉ាឡេស៊ី ម្នាក់ បានដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១០ ភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ MEHRAN CHINNIAH ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ម៉ាឡេស៊ី។ ការដេកស្លាប់នេះមូលហេតុដោយសារគាំងបេះដូង ពុំមានពាក់ព័ន្ធរឿងឃាតកម្មឬជំងឺកូវីដ-១៩នោះទេ។

សមត្ថកិច្ចបានបន្តថាសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក បណ្ដោះអាសន្ន នៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ ដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរធំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់៖
-គ្រាប់បែកដៃប្រភេទ82-2 ចំនួន០២គ្រាប់
-គ្រាប់បែកដៃប្រភេទF1 ០១គ្រាប់។

អាជ្ញាធរសង្កាត់បានបន្តថា ករណីនេះសមត្ថកិច្ចបានរាយការណ៍ប្រាប់មន្ត្រីស៊ីម៉ាក់ឲ្យចុះមកពិនិត្យរួចហើយ។ បច្ចុប្បន្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើ ត្រូវបានក្រុមការងារ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា យកទៅរក្សាទុកដើម្បីកម្ទេចចោល។

សូមរំលឹកថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាមផងដែរ។ រួមមានគ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រាប់អាជ្ញាធរ រាជធានីភ្នំពេញ និងខេត្តសៀមរាប ស្ដីពីការអនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។

នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយលោកម៉ម ប៊ុនហេង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅបេះឈូក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ស្ថិតភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធិក ប៉ិក អាយុ ៥៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។ មូលហេតុ ដោយផឹកស្រាស្រវឹងចុះទឹកត្រពាំងបេះឈូកបណ្តាលអោយលង់ទឹកស្លាប់តែម្ដង។ ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្ដព្រះវិហារ៖ស្ត្រីម្នាក់ត្រូវបានកម្លាំងនគបាល ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះវិហារ ចាប់ខ្លួនរួមនិងថ្នាំញៀន មេតំហ្វេតាមីន ចំនួន៨៦៤គ្រាប់ ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិកំពង់សាមុី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្នុង
នៅបរិវេណលំនៅដ្ឋាន របស់ជនសង្ស័យ។

ស្ត្រីជនសង្ស័យ មានឈ្មោះ អិត ណាងណយ ស្ថិតនៅភូមិកំពង់សាមុី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ការបង្ក្រាបរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ
ក្រោមការចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលផ្ទាល់ដោយពីលោក វុធ សាវី ព្រះរាជអាជ្ញារង ។ជនសង្ស័យ រួមវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំសិក្ខាសាលាស្តីពីវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា៖ ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយការដែលក្រសួងព័ត៌មាន គ្រោងរៀបចំជាសិក្ខាសាលានេះឡើងគឺលក្ខណៈប្រវត្តិសាស្រ្ត។

រដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងកំណត់ដោយនៅថ្ងៃក្រោយ ទាំងអាជ្ញាធរ និងអ្នកសារព័ត៌មាន ជួបពិភាក្សាគ្នាដោយផ្ទាល់ ជាជាងជួបគ្នាតាមរយ:ប្រជុំតាមប្រពន្ធ័ Zoom ព្រោះថាការជួបគ្នា អាចនិយាយគ្នាបានដឹង និងយល់ទាំងអស់គ្នា ពីរបៀបធ្វើការរបស់អ្នកកាសែត និង អាជ្ញាធរសមត្ថកិច្ច ។

ដូច្នេះ ក្រសួងព័ត៌មាន នឹងអញ្ជើញ វាគ្មិន មកពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចូលរួមក្នុងសិក្ខាសាលា ដែលគ្រោងធ្វើនៅក្នុងខែតុលា ខាងមុខនេះ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក បានចូលរួមជាមតិយោបល់ ក្នុងការធ្វើយ៉ាងណា អោយគម្រោងរៀបចំសិក្ខាសាលា ស្តីពីវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន បានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលល្អ។

សូមជម្រាបថា សិក្ខាសាលាគ្រោងអញ្ជើញមន្ត្រី មន្ទីរព័ត៌មាន គ្រប់ខេត្ត រាជធានី សមាគមអ្នកសារព័ត៌មាន ដែលសកម្មក្នុងកិច្ចការងារ អ្នកកាសែតជើងចាស់ដែលមានឥទ្ធិពល TV Online ដែលមានអ្នកមើលច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖វត្តចំនួន៤ក្នុងក្រុងសៀមរាប  រួមមាន៖ វត្តស្វាយដង្គំ. វត្តស្វាយ. វត្តពោធិ៍២ដើម និងវត្តគោកតាឡុន បានទទួលទេយ្យទាន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ការទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ព្រឹកមិញនេះ ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនវស្សា១គូរ , អង្ករចំនួន ១៥០គីឡូក្រាម , មីចំនួន ១០កេស , ត្រីខចំនួន ១០យួរ , ត្រងៀតចំនួន ៣គីឡូក្រាម , សាច់ក្រកចំនួន ៣គីឡូក្រាម , ទឹកត្រីចំនួន ៥យួរ , ទឹកស៊ីអ៊ីវចំនួន ៥យួរ , ទឹកបរិសុទ្ធចំនួន ១០យួរ , ប្រេងឆាចំនួន ៥លីត្រ , ម្សៅស៊ុបខ្នចំនួន ៣គីឡូក្រាម , មីសួចំនួន ៣គីឡូក្រាម , ស្ករសចំនួន ៣គីឡូក្រាម , អំបិលចំនួន ២គីឡូក្រាម , តែចំនួន ១គីឡូក្រាម , នំធុងចំនួន ១ធុង , ម៉ាសចំនួន ៣ប្រអប់ , អាកុលចំនួន ៤ដប , ចង្ហាន់ចំនួន ១ស្រាក់ និងបច្ច័យចំនួន ៨សែនរៀល។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយស តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ ពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា និងលោកទៀ សីហា ដែលតែងតែមានការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ គ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផងដែរ។

លោកឧកញ៉ា ហ៊ុយ ភៀវ បានបន្តថាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺនេះ បានបណ្ដាលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដូច្នេះការប្រគេនទេយ្យទានដល់ព្រះចៅអធិការនៅតាមបណ្ដាវត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរ និងមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ នៅតាមបណ្ដាវត្តមួយចំនួន ពីសំណាក់លោក ទៀ សីហា ដើម្បីអាចជួយសម្រួល និងដោះស្រាយការលំបាកបានមួយគ្រាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖លោក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំមកក្នុងប្រទេស។ នេះបើយោងតាមបទបញ្ជាដែល«សៀមរាបប៉ុស្ដិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុ១៤ឆ្នាំ បានរំលោភក្មេងស្រីអាយុទើបតែ៥ឆ្នាំ នៅក្នុងបន្ទប់ទឹក។ របាយការណ៍របស់សមត្ថកិច្ចបានញ្ជាក់ថាវេលាម៉ោង០៤ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុច ក្នុងបន្ទប់ទឹក ស្ថិតនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍បន្តថាករណីរំលោភសេពសន្ធវ:លើអនិតិជននេះ  បង្កឡើងដោយជនសង្ស័យឈ្មោះគុន សុគាន អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ខាងលើ។ ចំណែក ជនរងគ្រោះ មានឈ្មោះ អ. ណ.វ អាយុ០៥ឆ្នាំ មានទីលំនៅភូមិ.ឃុំ ជាមួយគ្នា។ ករណីនេះជនសង្ស័យត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួននឹងកសាងសំណុំរឿង តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាម មួយចំនួនទៀត បញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី។

ការបង្ក្រាបធ្វើឡើងរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ ជាមួយ កម្លាំងនគបាលខណ្ឌ គណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក។

លោកជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា បានចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមនេះ ទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ។ សូមជម្រាបថាលោក ជា ពិសី ទើបតែផ្លាស់ប្ដូរពីអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page343 Page344 Page345 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×