Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
១១ ធ្នូ ២០២៥

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណលោក ពាក់ មី នាំអំណោយពីក្រុមផ្ការីកគ្រប់រដូវចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ដល់លោក ពាក់ មី ដែលនាំអំណោយពីក្រុមផ្ការីកគ្រប់រដូវ ចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយ លោក ពាក់ មី ដែលបានចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក រួមមាន៖ មុង១៩៩ អាវចំរុះឈុត៦៩៧ និង៦៩៨ដុំ សារ៉ុង៥០ ខ្នើយ២០ កន្ទេល ២៦១ដុំ មី ១៨៦៤កេស ត្រីខ ៦៧៦កេស ត្រីងៀត ១៧០គីឡូ អង្គរ ១៥០គីឡូ ទឹកត្រី ១៦ដប ទឹកស៊ីអ៉ីវ ២២យួរ ទឹកសុទ្ធ ១២០០កេស សាប៊ូដុសខ្លួន ៣០០ដុំ នំចំរុះ ស្ករគ្រាប់ ១៨ប្រអប់ និង ២កេស កាហ្វេ ៤កញ្ចប់ ទឹកដោះគោជូរ ៥០កេស តង់៤x៦ ១៨២ដុំ តង់បោះជំរុំ ២តង់ អង្រឹង៩០ ភួយ៨៩២ ក្រមា ៩២ដុំ មួក១៣០ កន្សែង ១០៤ដុំ សំឡីអនាម័យ ២៤ដុំ ខោទឹកនោម ៤១ដុំធំ ផ្លិត៦០ ថង់ក្រណាត់ ៣៩ថង់ ធូបមូស ១កេស និង១០ប្រអប់ នំប៉័ងសសរ៥០ អំបុក ៦២កញ្ចប់ ស្ករគ្រាប់ ៣ប្រអប់ កំប៉ុងទឹកដោះគោ ១២០កំប៉ុង សាច់ក្រក ៨,៥គីឡូ ឆៃប៉ូវប្រៃ ១គីឡូ សាតេសញ្ញាក្តាម ១៨០កញ្ចប់ ត្រីផាត់ ៤០កញ្ចប់ ពងទា ៤៥០គ្រាប់ សៀងឆា ៣០កំប៉ុងតូច ត្រសក់ចាវឆា ១៦កំប៉ុងតូច ប្រហិត និងប៉ាតេ ២កេសធំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១១ ធ្នូ ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងរៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ក្នុងមួយកញ្ចប់ ១គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងទប់ទលជាមួយចោរឈ្លានពានទឹកដី ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។

ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងាររៀបចំទទួលអំណោយ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យក្រុមការងារ រៀបចំបន្ថែមគ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ និងគ្រឿងសម្រាប់បរិភោគដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារទឹកដី និងមាតុភូមិនៃយើង។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រៅពីនេះ អំណោយទាំងអស់របស់បងប្អូន សប្បុរសជនទាំងអស់ រដ្ឋបាលខេត្តនឹងចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវ បានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព នានាក្នុងខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលជាកងពលសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១០ ធ្នូ ២០២៥

លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខអស់ស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌ

យោងតាមប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយ​រូបបង្ហេីបថា​ បេី​ក្រសួង​មហាផ្ទៃ​ស្រាវជ្រាវឃេីញ​ដូចការ​ចោទប្រកាន់មែន​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខនឹងការ​ដកតួនាទី​ ដកឋានន្តរស័ក្តិ​និង​បណ្ដេញចេញ​ពីក្របខណ្ឌតែម្ដង​។

នេះបើតាមការបង្ហោះតាមរយៈទំព័រ facebook របស់លោកផែង វណ្ណៈ នៅរសៀលថ្ងៃពុធនេះ។

លោកផែង វណ្ណៈ បានសរសេរថា ទីបំផុត​ ឯកឧត្តម​អភិសន្តិបណ្ឌិ​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៥​ បាន​សម្រេច​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​ លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដេីម្បី​បន្តដំណេីរការស្រាវជ្រាវបន្ថែម​។​

ការផ្អាកការងារ​លោកឧត្ដម​សេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​ធ្វេីឡេីង​ បន្ទាប់ពីលោកមាន​រឿង​អាស្រូវជាច្រេីន​ពាក់ព័ន្ធ​ករណី​ឆបោក​ជនរងគ្រោះ​មានទឹក​ប្រាក់រាប់លានដុល្លារ​។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
១០ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះបានផ្ញើសារសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន។

តាមរយៈសារសម្ដេចតេជោហ៊ុន សែន បានបង្ហោះថា
សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សូមចូលរួមការលំបាកជាមួយបងប្អូន
ប្រជាជនភៀសសឹកទាំងអស់ដែល
ភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

សូមអរគុណចំពោះសប្បុរសជនដែល
បានចូលរួមជាសម្ភារៈថវិកាតាមរយៈ
រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន
ដែលបានយកទៅចែកជូនផ្ទាល់ដល់
កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន
ភៀសសឹក។

ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពី
សមរភូមិថាសុំជួយជាអំបុកល្អជាងជួយ
ជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់
អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែក
ជូនកងទ័ពឬជនភៀសសឹក។

សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅ
ខ្សែត្រៀមជួរមុខ។

ទទួលទានអំបុកស្រូវថ្មីវាយសត្រូវ
ឈ្លានពាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៩ ធ្នូ ២០២៥

ខេត្តបាត់ដំបង៖ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះស្រុកទាំង៤នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ មានសភាពស្ងប់ស្ងាត់ធម្មតា។

ឯកឧត្តម សុខ លូ បញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាស
អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ។

កិច្ចប្រជុំនេះគោលបំណងដើម្បីពង្រឹងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីគ្រប់គ្រងស្ថានភាព និងរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលស្រុកជាប់ព្រំដែនអំពីការត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាពដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេចក្នុងករណីមានបញ្ហាប្រឈមកើតឡើង។

ឯកឧត្តម សុខ លូ ណែនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ព្យាយាមក្តាប់ព័ត៌មានពិតទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមក្នុងខេត្តបាត់ដំបងនាំឱ្យពលរដ្ឋភាន់ច្រឡំ និងមានការភ័យខ្លាចដើម្បីបញ្ចៀសភាពចលាចលផ្សេងៗ។

សូមជម្រាបថាកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជានៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈកងកម្លាំងកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!