Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ ១៤ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន នៅព្រលប់ថ្ងៃអាទិត្យនេះបានប្រកាសជាថ្មីទៀតថា៖ ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។
អាចមានការភាន់ច្រឡំឬចង់បង្ករឿង
ពីភាគីម្ខាងទៀតដែលគិតថាយើងមិន
អនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ
ប្រទេសវិញ។
ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។

សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស
នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ
គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ
ទេ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ
តាមផ្លូវអាកាសនៅទីកន្លែងដែលមាន
ជើងហោះហើរមកកម្ពុជា។

ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១៤ ធ្នូ ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៩៣គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំកងតាណឹង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ២៩៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ហើយជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំកងតាណឹង ស្រុកកងមាស។

ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែត បណ្តោយឱ្យកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បីបន្តជួយអន្តរាគមន៍ ទាន់ពេលវេលា។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៤ ធ្នូ ២០២៥

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងស្រុកកងមាស

ជំលោះព្រំដែន រវាងកម្ពុជា-ថៃ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ មានបងប្អូន គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ បានភៀសខ្លួនមកស្នាក់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដោយឡែក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន ប្រជាពលរដ្ឋភៀសសឹក ២៤៣ គ្រួសារ និងប្រជាជនដែលមានជីវភាពខ្វះ ២៩៣គ្រួសារ បច្ចុប្បន្នស្នាក់នៅក្នុងស្រុកកងមាស។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ជនយើង ក៏ដូចជាវីរកងទ័ព និងគ្រួសារ ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូន ផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តដ៏ក្លៀវក្លា អង់អាចក្លាហានរបស់ វីរកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារទឹកដីពីចោរឈ្លានពាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៤ ធ្នូ ២០២៥

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់វីរកងទ័ព និងប្រជាជនកម្ពុជា

ស្ថិតនៅក្នុងបរិវេន ប្រាសាទនគរបាជ័យ វ័យ១ពាន់ឆ្នាំ ក្រោមស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ ដ៏មានបារមីពូកែស័ក្តិសិទ្ធិ, នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ព្រមទាំង ឯកឧត្តម ទុំ លឹមយ៉ុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាជនកកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ព្រះសង្ឃ ចំនួន ៤៨៧អង្គ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានរួមគ្នា សំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់ សូមឲ្យបានជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ មានកម្លាំងកាយ កម្លាំងចិត្តមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារសន្តិភាព និងឯករាជ្យជាតិប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ពិធីនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងធំធេងរបស់រដ្ឋបាលខេត្តកំពង់ចាម ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដែលជាខែលការពារជាតិ និងជាឆ្អឹងខ្នងការពារសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងមូល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ ធ្នូ ២០២៥

សារបន្ទាន់​ពី​ ឯកឧត្ដម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ !

បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរទាំងនេះ ខ្ញុំបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានភាពនេះ និងបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាទៅមុខនៃអង្គភាពប្រដាប់អាវុធ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025 វេលាម៉ោង 22:00 (UTC + 7)។

ដើម្បីគាំទ្រដល់ការបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់តម្លាភាព ខ្ញុំបានស្នើសុំការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ដើម្បីតាមដានការវិវត្តន៍នៅលើដី។ បេសកកម្មនេះនឹងត្រូវបានបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចាប់ផ្តើមក្នុងពេលតែមួយ។

ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការសង្កេតនៅនឹងកន្លែងនឹងត្រូវបានចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី 16 ខែធ្នូ។ របាយការណ៍នេះនឹងផ្តល់នូវការពន្យល់ដ៏ច្បាស់លាស់អំពីស្ថានភាព រួមទាំងជំហររបស់ភាគីទាំងពីរ ក្នុងផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ប្រទេសម៉ាឡេស៊ីនៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីធានាថាការសន្ទនា ការអត់ធ្មត់ និងការទូតទទួលបានជោគជ័យ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!