Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ខេត្តសៀមរាប៖ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ បានបង្រ្កាបរថយន្តមួយគ្រឿង ដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន។

ការបង្ក្រាបធ្វើឡើង នៅយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការបញ្ជដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

មន្ត្រីក្រសួងបានឲ្យដឹងថារថយន្តដែលរងការបង្ក្រាប ម៉ាក HYUNDAI ពណ៌សលាយខៀវ ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខ កំពង់ចាម៣A ៧៨៨១ បានដឹកផលិតផលមានដើមកំណើតពីសត្វ(ជើងមាន់) ចំនួន១,១៤០កេះស្មើនឹង១៧,១០០គីឡូក្រាម។

មន្ត្រីបានបន្តថាវត្ថុតាង និងបទល្មើសខាងលើនេះ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

បើតាមត្រីបានបញ្ជាក់ថារថយន្តដឹកផលិតផលមានដើមកំណើតពីសត្វនេះបានដឹក មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

សូមបញ្ជាក់ថាប៉ុន្មានថ្ងៃកន្លងទៅនេះក៏មានការបង្ក្រាបរថយន្តដឹក ផលិតផលដេីមកំណេីតពីរសត្វជាច្រើន២០តោន នៅខេត្តកំពង់ចាម ដោយរថយន្តដឹកបទល្មើសនេះត្រូវបានឆ្លងកាត់ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប នៅខេត្តកំពង់ធំ ហើយមិនត្រូវបានមន្ត្រីពេទ្យសត្វទាំងបីខេត្តធ្វើការបង្ក្រាបនោះទេ។ ជាពិសេសប្រធានពេទ្យសត្វខេត្តសៀមរាបលោកព្រំ វិច ត្រូវបានគេកត់សម្គាល់ថាជាមន្ត្រីអសកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ខេត្តបាត់ដំបង៖មានការលើកឡើងថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង នៅចំណុចភូមិអូរដារ  ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រើអំណាចឲ្យកូនចៅរបស់ខ្លួនគាបយកលុយពីអាជីវករដឹកទំនិញ តាមតែអំពើចិត្តជាហេតុនាំឲ្យមានការផ្ទុះការតវ៉ាយ៉ាងខ្លាំង។

ក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទ តាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ បានយកថយន្តជិត១០០គ្រឿង បិទផ្លូវ និងប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យគយនិងរដ្ឋាករដូងបង្កឲ្យមានការកកស្ទះ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការដែលក្រុមអាជីវកលើកគ្នាតវ៉ាបែបនេះដោយសារតែទ្រាំពុំបានទៅនឹងអំពើគាបសង្កត់យកលុយពីក្រុមគយនិងរដ្ឋាករដូង ក្រោមមើលការខុសត្រូវរបស់លោកអ៊ុំ ចាន់រតនា ជាមេកើយ។ ក្រោយពីមានករណីបែបនេះគេឃើញលោក ភូ ភា អភិបាលរងអភិបាលរងខេត្តបាត់ដំបង ចុះមកជួយសម្របសម្រួល រកដំណោះស្រាយឲ្យក្រុមអាជីវករនិងលោក ប្រធានការិយាល័យគយនិងរដ្ឋាករដូង។

ប្រភពបានបន្តថាមូលហេតុដែលក្រុមឈ្មួញរកស៊ីដឹកផ្លែឈើនិងដឹកទំនិញគ្រប់ប្រភេទតាមរថយន្តសាំយ៉ុង.រថយន្តកូរ៉េលើកគ្នាមកតវ៉ា គឺដោយសារតែខាងការិយាល័យគយនិងរដ្ឋាករដូងដែលមានលោកអ៊ុំ ចាន់រតនា ជាប្រធានគយ ប្រើអោយកូនចៅក្រោមឱវាទទារបង់ពន្ធពីក្រុមឈ្មួញយកថ្លៃកប់ពពក។

ក្រុមអាជីវករបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា៖សព្វថ្ងៃលោកអ៊ុំ ចាន់រតនា កំពុងប្រើអំណាចរបស់ខ្លួនគាបឲ្យពួកគាត់បង់លុយក្បាលឡាន ក្នុងមួយរថយន្តសាំយ៉ុង(២០ម៉ឺនរៀល)។ដោយឡែករថយន្តកូរ៉េប្រភេទ២តោនកន្លះ តម្រូវអោយបង់ប្រាក់ ១២០,០០០០ (មួយលានពីរសែនរៀល)ដោយពុំមានចេញវិក្កយបត្រអ្វីទាំងអស់។

ប្រភពពីក្រុមអាជីវករបានបន្តថាកាលពីដើមឡើយគឺបង់ជាធម្មតា គឺក្នុងមួយរថយន្តសាំយ៉ុងខាងការិយាល័យគយនិងរដ្ឋាករដូង តម្រូវអោយបង់ប្រាក់ក្បាលឡាន(៣ម៉ឺនរៀលទៅ៤ម៉ឺនរៀល) សម្រាប់រថយន្ត២តោនកន្លះ តម្រូវអោយបង់តែ(១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលប៉ុណ្ណោះ)ហើយករណីនេះពុំមានចេញវិក្កយបត្រ ឲ្យពួកគាត់នោះទេ។

សូមជម្រាបថាក្រោយពីលោក ភូ ភា ដឹកនាំក្រុមឈ្មួញទាំងនោះចូលទៅក្នុងការិយាល័យគយនិងរដ្ឋាករដូង ដើម្បីរកដំណោះស្រាយដោយសម្រេចទី១ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូង សម្រេចអោយក្រុមឈ្មួញរកស៊ីដឹកផ្លែឈើ និងដឹកទំនិញគ្រប់ប្រភេទបង់ពន្ធលើក្បាលរថយន្តសាំយ៉ុងជាធម្មតាវិញក្នុងមួយគ្រឿង។ ចំពោះការស្នើសុំរបស់អាជីវករ ខាងគយនិងធ្វើពាក្យស្នើសុំទៅថ្នាក់លើសិន បើខាងថ្នាក់លើសម្រេចអោយបង់ពន្ធបែបណានឹងចាំនិយាយគ្នាពេលក្រោយបន្តទៀត។ ទោះជាយ៉ាងណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីការិយាល័យគយនិងរដ្ឋាករដូង នៅឡើយទេជុំវិញការចោទប្រកាន់ពីអាជីវករខាងលើនេះ។

មានការលើកឡើងបន្ថែមថានៅច្រកដូងស្រុកកំរៀងមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនទំនិញចេញចូល មិនមានការបង់ពន្ធឬបង់ពន្ធមិនគ្រប់ ដោយពួកគេបានឃុបឃិតគ្នាជាមួយស្ថាប័នគយ ដែលជាហេតុនាំឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ក្នុងនោះត្រូវបានគេទម្លាយថាលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងឃុបឃិតគ្នាជាមួយកូនចៅប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីដឹកផ្លែឈើនិងទំនិញគ្រប់ប្រភេទចេញពីប្រទេសថៃ តាមតែអំពើចិត្តដោយពុំមានចេញ វិក្កយបត្រ ឲ្យក្រុមឈ្មួញទាំងនោះទេ អាចជាហេតុនាំឲ្យបាត់បង់ថវិកាចូលរដ្ឋ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ដោយថវិកាទាំងនោះបានធ្លាក់ចូលទៅហោប៉ៅ របស់បក្ខពួករបស់តែប៉ុណ្ណោះ។ ដូច្នេះជាសារមួយជូនដល់លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចបើកការស៊ើបអង្គេតទៅលើលោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករដូងនិងបក្ខពួក ដែលកំពុងល្បីល្បាញប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ថាហេតុការណ៍តវ៉ារបស់ក្រុមអាជីវករនេះបានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្ដឹងសមត្ថកិច្ចថាមានករណីចោរប្លន់យកលុយជាង២ ម៉ឺនដុល្លារ។ ក៏ប៉ុន្តែករណីនេះក្រោយពីមានការស្រាវជ្រាវរបស់ប៉ូលិសស្រុកប្រាសាទបាគង ទើបដឹងថាជារឿងប្រឌិតនោះទេ។

លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ថាមានករណី ប្លន់យកទ្រព្យ សម្បត្តិអស់លុយចំនួន២២០០០ដុល្លា កាលពីយប់ថ្ងៃទី ២៣ខែ កញ្ញាឆ្នាំ ២០២១ ម្សិលមិញ នៅចំណុចភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោកបានដឹកនាំកម្លាំងនគរបាលស្រុកសហការណ៍ ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បើកការស៊ើបអង្កេត។

លោកលឹម សម្បត្តិ បានបន្តថា ក្រោយពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធជុំវិញករណីនេះជាលទ្ធផល គឺជាប្រឌិតនិងប្តឹងបំភ្លៃរឿងថាត្រូវគេប្លន់មូលហេតុ ចាយលុយលក់ដីអស់ខ្លាចប្តីខឹងតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេច ហ៊ុន សែន បានបន្តថា វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។

លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កញ្ញា ២០២១

ភ្នំពេញ៖កម្ពុជាបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១។

ការដែលកម្ពុជាសម្រេចចិត្តផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យ៉ាងដូច្នេះបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ នៅល្ងាចថ្ងៃទី២៣ម្សិលមិញ ថាមានវត្តមួយចំនួននៅរាជធានីភ្នំពេញមានការឆ្លងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page783 Page784 Page785 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!