Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២១

ខេត្តត្បូងឃ្មុំ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំកងពលតូចថ្មើរជើងលេខ២១។

ការផ្ដល់អំណោយតាមរយៈលោក ជាម ច័ន្ទសោភ័ណ នៅថ្ងៃទី០២ ខែតុលា ម្សិលមិញ នៅទីបញ្ជាការដ្ឋានកងទ័ព កងពលតូចថ្មើរជើងលេខ២១ ស្ថិតក្នុងស្រុកត្បូងឃ្មុំ។

លោកលោកជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់ នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស ដែលបានរួមដំណើរជាមួយសម្តេចតេជោ និងឥស្សរជនទាំងអស់ ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។

លោក ជាម ច័ន្ទសោភ័ណ សង្ឃឹមយ៉ាងមុតមាំ និងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់ បន្តឥតងាករេរ គាំទ្រដាច់ខាតគណបក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងដរាប ដើម្បីបងប្អូនអតីតយោធិនយើង ពលរដ្ឋយើង និងប្រទេសជាតិកម្ពុជាយើងទាំងមូល បន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ «សម្តេចតេជោ ហ៊ុនសែន បិតាសុខសន្តិភាព និងការអភិវឌ្ឍន៍នៃកម្ពុជា»។

លោកម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត បានឲ្យដឹងដែរថា នៅទូទាំងខេត្តត្បូងឃ្មុំ មានអតីតយុទ្ធជនជាង២០០០នាក់ ខណៈ៣៨គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ច រស់នៅខាងខេត្តក្រចេះ ដែលផ្តល់ជូន និងយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។

ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមាន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ប៊ីចេង១កញ្ចប់ ប្រេងឆា១ដប ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដបខ្ទឹមស ថវិកា១០០.០០០រៀល និងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១ អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៦០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រ និងថវិកាមួយចំនួន។ ជាមួយគ្នានេះដែរលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី ក៏បានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១ នូវថវិកាចំនួន ៤៥,០០០,០០០រៀលបន្ថែមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២១

ភ្នំពេញ៖មន្ត្រីបាននិយាយថាមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

មន្ត្រីបានបន្តថាជនសង្ស័យ ១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ។ ២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ។ ករណីនេះដកហូតវត្ថុតាងសរុប ៣ គីក្រាម ២១៥.៣៨ ក្រាម/១. មេតំហ្វេតាមីន(ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម/២. អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៦៧.៨៧ក្រាម/៣. នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថាប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ចំនួន៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២១

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បកស្រាយចម្ងល់ពាក្យថា៖វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេច ស ខេង បានសរសេរថាខ្ញុំបានសន្យាថានឹងបន្តពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?

សម្ដេច ស ខេង ពន្យល់ថា៖
ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ។

ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ។

ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញនិយមនៃការអនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោកទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយមិនផ្អែកជាសំខាន់ទៅលើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។

សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានាទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិតាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បានបញ្ជាក់ផងដែរថា ខ្ញុំរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានា ព្រមទាំងបន្តផ្តល់ព័ត៌មានពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែនដែល​បម្រើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​កូវីដ​-១៩​នេះ​ ជា​អំណោយ​របស់​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដោយ​ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពអាចផលិត​ខ្យល់​អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ឯណោះ​​។ លោកថាបន្ទាប់​ពី​តំឡើង​ម៉ាស៊ីន​នេះ​រួច​ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯង​ គឺមិន​ចាំបាច់​ទៅទិញ និងដឹកជញ្ជួនពី​រាជធានី​ភ្នំពេញ​ទៀត​នោះ​ឡើយ​។

លោកបញ្ជាក់យ៉ាងដូច្នេះនៅ​ថ្ងៃទី​១​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសចុះពិនិត្យពិនិត្យ​ស្ថានីយ៍​ផលិត​ខ្យល់​អុកស៊ីហ្សែន​ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល​ នៅ​ភូមិត្រពាំងចារ ឃុំក្រឡា​ ស្រុកកំពង់សៀម​។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ពន្លឿន​ដល់​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​ខិតខំ​បង្ហេីយ​ការងារ​មួយ​ចំនួន​ដែល​នៅ​សេសសល់​ ដេីម្បី​ផ្ទេរ​អ្នក​ជំងឺ​កូវីដ​-១៩​ ពី​វិទ្យាល័យ​ព្រះសីហនុ​ មក​ព្យាបាល​នៅ​ទី​នេះ​វិញ។

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ៣ ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ច​ត្រា​ឡី​ស័ក និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដោយ​ទីតាំង ទី​១ ឃ្លាំង នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់។ ទីតាំង​ទី ២ ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់​ផងដែរ។ ទីតាំង​ទី​៣ គឺ​ឃ្លាំង​ចំនួន​៣ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅព្រឹកមិញនេះ​ បានទទួលអំណោយពី​ក្រុមហ៊ុន​ស៊ីភី​ ដែលបានចូលរួមឧបត្ថម្ភ​ ម៉ាស​ចំនួន​១៥០០០សន្លឹក​ និង​ទឹក​អាកុល​ ​៣០០លីត្រ​ សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

លោកអ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់លោក​អគ្គនាយក​ក្រុមហ៊ុន​ និង​សហការី​ ដែលបានចំណាយ​ថវិកា ទិញ​សម្ភារ​ការពារ​ជំងឺ​កូវីដ​-១៩ ក៏ដូចជាការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាល​ខេត្ត​កំពង់ចាម​ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និង​ការចេះជួយគ្នាក្នុង​គ្រាលំបាក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page773 Page774 Page775 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!