Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១២​ ខែតុលា ម្សិលមិញ បានចេញលិខិតមួយទំព័របំភ្លឺពាក់ព័ន្ធនឹងការលើកឡើងក្នុងបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អំពីបញ្ហាដីធ្លីនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សូមអានសេចក្តីបំភ្លឺដូចមានភ្ជាប់មកជាមួយខាងក្រោម៖

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២១

ខេត្តរតនគិរី៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យខិតខំថែរក្សា និងការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អ។

សម្ដេចស ខេង ក៏បានណែនាំអភិបាលខេត្តថ្មី រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពិសេសកម្លាំងការពារព្រំដែន សូមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

សម្ដេចសខេងមានប្រសាសន៍នៅ ថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី។

សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តរតនគិរី បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលជាគន្លឹះនៃធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ។

សម្ដេចស ខេង ក៏បានផ្ដល់ទស្សនៈឱ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំប្រមូល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ បើកចិត្តឱ្យបានទូលាយដើម្បីទទួលយកមតិរិះគន់កែលម្អរ និងសំណូមពរនានាពីប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា។ ជាមួយគ្នានេះ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យបានល្អ ផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

សូមជម្រាបថាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តមណ្ឌលគិរី៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២១

ខេត្តសៀមរាប៖នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោកឡុង សារ៉ា បានបញ្ជាក់ថា៖ពួកគាត់ទៅប្រមូលអាកាស្យានៅក្នុងចំការឈេីដាំរបស់រដ្ឋ​ រួចហេីយពួកគាត់ទៅលួចក្រៀវ​ ដេីមឈេីទុកអោយងាប់​ រួចហេីយពួកគាត់​ ទៅយកទៀត​ មិនមែនពួកាត់ទៅប្រមូលអុសពីក្នុងព្រៃទេ។

ចំណែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថា៖នេះមិនមែនជាឈើក្រាក់ទេ សូមពិនិត្យមើលអោយមែនទែន ឈើនេះជាដើមអាកាស្យាដែលខាងរដ្ឋបាលព្រៃឈើដាំនៅជើងភ្នំគូលេនត្រូវពួកគាត់ទៅយកមក។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ១១ និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ មានរថយន្តចំនួន ២គ្រឿង ទី១លុចស៊ិសRX៣០០ ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ ២AK ៤៥២៣ និងមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AE២៦៨៧ ដោយពួកគេស្លៀកពាក់ស៊ីវិលបានកាក់រ៉ឺម៉ករបស់ប្រជាពលរដ្ឋ ដឹកដើមក្រាក់ កាស្យា នៅខាងត្បូងរង្វង់មូល ស្រុកបន្ទាយស្រី។ មិនដឹងថាមានបំណងអ្វីពិតប្រាកដនោះទេ? ។ ទោះជាយ៉ាងណាករណីនេះ អ្នកឃើញហេតុការណ៍បានសុំ សំណូមពរ ដល់លោកទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ជួយពិនិត្យមើលករណីនេះផង។

ពាក់ព័ន្ធទៅនឹងករណីនេះ ឆ្លើយតបទៅនឹងបណ្ដាញសៀមរាបប៉ុស្តិ៍ លោកទៀ សីហាអភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងខ្លីថា៖មិនមែនទេដឹង មេព្រៃណាទៅឃាត់ឈើបែបនេះ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២១

ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២៩​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និងនេសាទខេត្ត​ ដាក់​ផែនការ​ឲ្យ​ខណ្ឌរដ្ឋបាលជលផល​ ត្រូវរៀបចំ​កម្លាំង​ជំនាញ​ចុះ​ល្បាត​ត្រួតពិនិត្យ​ជាប្រចាំ​​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ក៏ដូចជា​តំបន់​អតីត​ឡូ​នេសាទនានា​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដេីម្បី​ទប់ស្កាត់​បង្រាប​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជន​ឆ្លៀតឱកាស​មួយចំនួន​​ ក្នុងរដូវទឹកឡេីងនេះ​ ដោយ​ក្នុង​អំឡុង​ខែតុលា​ ឆ្នាំ​២០២០​ កន្លងទៅនេះ​ ក៏មានទូកអូសយ៉ាំងកាវ បើកបុក​ទូក​ប្រជាពលរដ្ឋ​ នៅកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង ស្រុកកំពង់សៀម​ បណ្ដាលឲ្យស្លាប់​​មនុស្ស​ ៣នាក់ និងរងរបួស​ម្នាក់​ផងដែរ​។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ជំរុញ​ដល់មន្ទីរសាធារណការ​និងដឹក​ជញ្ជូនខេត្ត​ ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ចំនួន​ ដែល​រងការខូចខាត​ដោយសារ​បញ្ហា​ដក់​ទឹក​ ក្នុងនោះ​ក៏​មាន​ផ្លូវ​នៅ​តំបន់​ថ្មគោល​ ភូមិ​ចុង​ថ្នល់​ និង​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុង​កំពង់ចាម​ ដែល​ត្រូវ​អនុវត្ត​នៅ​រដូវ​ស្ងួត​ទឹក​ភ្លៀង​ខាងមុខនេះ​។

​ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ការ​ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រី មាសទី៣ (កក្កដា សីហា កញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់ រដ្ឋបាលខេត្តកំពង់ចាម។
៣-ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤( តុលា វិច្ឆិកា​ ធ្នូ​ )​ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ការ​ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្ត​ ឆ្នាំ២០២២​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២១

ខេត្តកំពង់ធំ៖លោកលឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង ត្រូវបានថ្នាក់ដឹកនាំសម្រេចដកចេញពីមុខតំណែង។

ការសម្រេចដកមុខតំណែងក្រោយពីមានព័ត៌មានលេចធ្លាយថា លោកលឹម ប៊ុនហេង ប្រធានភូមិបាលស្រុកស្ទោង បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពពីមន្ត្រីរដ្ឋបាលស្រុកស្រុកស្ទោងបានឲ្យដឹងថាលោកលឹម ប៊ុនហេង បានឃុបឃិតគ្នាជាមួយនិង ឈ្មួញឲ្យសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦ និងកន្លែងតំបន់ហាមឃាត់ មិនឲ្យសាងសង់ផ្ទះឬសាងសង់សំណង់រ៉ឺង.ព្រោះជាចំណីផ្លូវសាធារណ: ដែលរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានការសាងសង់ឡើយ។ ប៉ុន្តែលោក លោកលឹម ប៊ុនហេង បានឃុបឃិតគ្នាឲ្យមានការសាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនកន្លែងផ្ទុយពីអនុក្រឺត្យណែនាំរបស់រាជរដ្ឋាភិបាល។

ប្រភពបានឱ្យដឹងទៀតថា ករណីខាងលើនេះប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋផ្តិតមេដៃដកហូតតំណែង មនុស្សចំនួនពីរនាក់។
ទី១លោក លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង មកជាមន្រ្តី ទី២ លោកភន សំហូត ស្មៀនឃុំបន្ទាយស្ទោង មកជាមន្រ្តីបំរើការងារនៅសាលាស្រុក។ ការដកតំណែងនេះ គឺបណ្តាលមកពីលោក ទាំងពីរមិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះផ្ទាល់ខ្លួនធ្វើជាកន្លែងធ្វើការ និងប្រព្រឹត្តអំពើពុករលួយផងដែរ។

ប្រភពបានបញ្ជាក់ថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បានធ្វើឲ្យប្រជាពលរដ្ឋ មិនពេញចិត្ត បង្ករឲ្យមានការរិះគន់យ៉ាងច្រើនថា បានរត់ការដើម្បីកាត់ប្លង់ដី យកលើសពីកម្រៃសេវាដែលអន្តរក្រសួងបានប្រកាស បង្ករអំពើពុករលួយយ៉ាងខ្លាំង ដូចជាកាត់ប្លងដីមូយប្លង់ ត្រូវអស់លុយពី ៨០០ដុល្លាររហូតរាប់ពាន់ដុល្លាឡើង។ ចំណែកការសាងសង់ផ្ទះ យកពីគេ ៥០០ដុល្លារ ដល់៣០០០ដុល្លារ និងបានលុយក្រៅដែលជាថ្នូរនិងការឲ្យសាងសង់ផ្ទះលើដីចំណីផ្លូវ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
បានសម្តែងនូវសេចក្តីត្រេតអរ ជាខ្លាំងបន្ទាប់ពីបានដឹងដំណឹងថា រដ្ឋបាលស្រុកស្ទោង បានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដកលោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page768 Page769 Page770 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!