ខេត្តសៀមរាប៖អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងនៅស្រុកក្រឡាញ់ ដោយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អាជ្ញាធរស្រុកក្រឡាញ់បានប្រាប់សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះរឿ សូត្រ ភេទប្រុសអាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហួម.ចន្ត្រា អាយុ៤២ឆ្នាំ។
អាជ្ញាធរបានបន្តថាករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតផ្ទះទាំងស្រុងមានទំហំទំហំ ៨ គុណ៩ម៉េត្រ ឈើលើ កម្ពស់៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តា។ តាមបញ្ជាក់របស់អាជ្ញាធរថាទ្រព្យសម្បត្តិខូចខាតអស់/១ ប្រាក់ខ្មែរ ៤000, 000 រៀល/ ២ប្រាក់ដុល្លា ៥០,០០ ដុល្លារ/៣ អង្ករ២ការ៉ុង/៤ម៉ាស៊ីន កាណូត ១គ្រឿង/៥ម៉ាស៊ីន កិនស្រូវ១គ្រឿង/៦ម៉ាស៊ីនកិនម្សៅ១គ្រឿង/៧សាំងចំនួន៧ កាន/៨តវ៉ាន់ចាប់ហួយឆេះអស់ទាំងអស់/៩ទូរស័ព្ទ៥គ្រឿង តេអូ ១ គ្រឿង/១០សម្ភារបញ្ជីគ្រួសារ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណ ដែលនៅមួយចំនួនក្នុងផ្ទះ។ករណីនេះមិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាទៀតនោះទេ។ ទោះជាយ៉ាងណាអាជ្ញាធរនៅមិនទាន់បញ្ជាក់ថាការឆាបឆេះនេះផ្ដើមចេញពីមូលហេតុអ្វីនៅឡើយ៕SRP