ឡានក្រុមហ៊ុនម៉ាកឡារីតាដឹកអ្នកដំណើរ បើកលឿន
បុកសត្វជ្រូកនៅស្រុកជីក្រែងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ស្រាលចំនួន៨នាក់
ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នឹងចំនួន៨នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ចរាចរណ៍មួយកាលពីល្ងាចម្សិលមិញ។
ក្នុងរបាយការណ៍របស់សមត្ថកិច្ចដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបានបង្ហាញថា ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ
២០២៥ នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងនៅភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តក្រុមហ៊ុនម៉ាកឡារីតា ពណ៌សរពាក់ផ្លាកលេខភ្នំពេញ2AS – 4011 ធ្វើដំណើរក្នុងទិសដៅពីកេីតទៅលិចបុកជាមួយសត្វជ្រូករត់ឆ្លងថ្នល់។ ដោយក្នុងហេតុការណ៍នេះ បណ្តាលឱ្យស្លាប់មនុស្សម្នាក់របួសធ្ងន់ចំនួន ០៤នាក់ របួសស្រាលចំនួន ០៤នាក់។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ៖
១- ឈ្មោះ ស៊ាត ស៊ីន ភេទប្រុស អាយុ ២៥ឆ្នាំ
ទីលំនៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ស្លាប់ )។
២- ឈ្មោះ លី សុខភាគ ភេទប្រុស អាយុ
៤៦ឆ្នាំ ទីលំនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តបៃលិនអ្នកបើកបររថយន្ត ( របួសធ្ងន់ )។
៣- ឈ្មោះ ថន ចាន់ណាវី ភេទស្រី អាយុ ១៨ឆ្នាំ
ទីលំនៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ( របួសស្រាល )។
៤- ឈ្មោះ ឈួន ស៊ីវម៉ិញ ភេទស្រី អាយុ ១៨ឆ្នាំ
ទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ( របួសស្រាល )។
៥- ឈ្មោះ យូ កុលបុត្រ ភេទប្រុស អាយុ ៥៣ឆ្នាំ
ទីលំនៅភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ( របួសស្រាល )។
៦- ឈ្មោះ ទេព សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ
ទីលំនៅភូមិបាក់ខែង សង្កាត់ព្រៃលាភ ខណ្ឌព្រៃលាភ រាជធានីភ្នំពេញ ( របួសធ្ងន់ )។
៧- ឈ្មោះ ផុន សុភាន់ ភេទប្រុស អាយុ ៤១ឆ្នាំ
ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ( របួសធ្ងន់)។
៨- ឈ្មោះ រស់ ស្រីមួយ ភេទស្រី អាយុ ២១ឆ្នាំ
ទីលំនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ( របួសស្រាល )។
៩- ឈ្មោះ វ៉ាន់ សារីក ភេទស្រី អាយុ ២២ឆ្នាំ
ទីលំនៅភូមិកញ្ចោ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់)។ រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអធិការនគរបាលស្រុកជីក្រែង។
បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុសង្ស័យអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នបេីកបរក្នុងល្បឿនលឿនបានបុកសត្វជ្រូករត់ឆ្លងថ្នល់ បណ្តាលឱ្យរថយន្តក្រឡាប់តែម្ដង៕SRPហាមចម្លងអត្ថបទដោយគ្មានការអនុញ្ញាត