Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង២០នាទី​ថ្ងៃទី១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ នៅភូមិនគរក្រៅ​ សង្កាត់គោកចក​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

នគរបាលរដ្ឋបាលគោកចកបានឲ្យដឹងថា ករណីនេះដួលដោយខ្លួនឯង បើកម៉ូតូម៉ាកសង់ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១X៥២៦១ មានទិសខាងត្បូង​ ទៅទិសខាងជេីង។ ជនរងគ្រោះ ទី១ឈ្មោះ​ ម៉ី​ ចេស្ដាហៅសភេទប្រុស​ អាយុ៣៤ឆ្នាំ​ នៅភូមិស្វាយដង្គុំសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ស្លាប់)។ ទី២ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុប្រហែល២៧​ ឆ្នាំ​ រស់នៅសង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីជនរងគ្រោះមិនបានប្រយ័ត្នទេីបជ្រុល ដោយផ្លូវមានសភាពកោងខ្លាំង​ ហើយជនរងគ្រោះមិនស្គាល់ផ្លូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនករណីចាក់ជនជាតិចិននៅខេត្តព្រះសីហនុ។

លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្នុងបេនឡាន បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយលោកបានដឹកនាំកម្លាំង ចុះសហការជាមួយនគរអធិការក្រុងព្រះសីហនុ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ លោកថាជនសង្ស័យឈ្មោះ ថង សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរ រត់pass app បច្ចុប្បន្នស្នាក់ នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង.ខេត្ត ព្រះសីហនុ។

លោកសុខ ម៉េងអ៊ាង បន្តថាហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិលេខ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

បើតាមលោកសុខ ម៉េងអ៊ាង បញ្ជាក់ថានៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះCHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ pass App របស់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះ ជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវាយជនសង្ស័យ ដោយទះ ៣កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បានយកកាំបិតចុងស្រួច នៅក្នុង pass app ចាក់ទៅលើជនរងគ្រោះ ចំ ពោះ១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ករណីនេះក្រោយពេលសាកសួរបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តរនីតិវីធី។

សូមជម្រាបថាប្រតិបត្តិការនេះ តាមការណែនាំពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តកំពង់ធំ៖បុរសជាប្ដីត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីបានវាយសម្លាប់ប្រពន្ធ។

នគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ បានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២និង០០នាទី នៅផ្ទះជនរងគ្រោះស្ថិត ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់។

នគរបាលបានបន្តថា ជនសង្ស័យឈ្មោះភោគ រ៉ា អាយុ៤២ឆ្នាំមុខរបរ កសិករបានយកកំណាត់ឈេីជ្រុងវាយទៅលេីប្រពន្ធចំក្បាលលេីត្រចៀកផ្នែកខាងស្តាំបណ្តាលអោយស្លាប់នៅកន្លែងកេីតហេតុ។ ជនរងគ្រោះឈ្មោះ កែ អេម អាយុ៤៦ឆ្នាំ មុខរបរកសិករ។

បើតាមនគរបាលបានបញ្ជាក់ថាមូលហេតុផឹកស្រាជាប្រចាំមានសតិមិនគ្រប់គ្រាន់ ខូចសសៃប្រាសាទ។ នគរបាលស្រុកសណ្តាន់កសាងសំណុំរឿងតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន សហការចុះបង្ក្រាបបទល្មើសព្រៃឈើ បានបង្ក្រាបទីតាំងបទល្មើសព្រៃឈើចំនួន២ទីតាំង។

ការបង្ក្រាបធ្វើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ម្សុិលមិញ ត្រង់ចំណុច ភូមិរំដោះ ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបានរឹបអូសឈើបានចំនួន០២ទីតាំង ១.ឈើស្រឡៅចំនួន ២១២សន្លឹកស្នើ១០ម៉ែត្រ១៨៩ម៉ែត្រត្រីគុណ, ទីតាំងទី២.ឈើខ្វាវចំនួន ៦៨សន្លឹកស្មើ១ម៧០០ម៉ែត្រត្រីគុណត្រីគុណ។ ក្នុងនោះក៏ បានរឹបអូសមធ្យោបាយរថយន្តសាំងយ៉ុងកែច្នៃទ្រុង១គ្រឿងផងដែរប៉ុន្តែម្ចាស់រត់គេចខ្លួនបាត់។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២១

ខេត្តសៀមរាប៖គ្រួសារជនរងគ្រោះដោយសាររន្ទះបាញ់បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាស្រុកសូទ្រនិគម។

ការបានទទួលអំណោយនេះនៅរសៀលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ម្សិលមិញ តាមរយ:លោកស្រី ងិន មុំ ប្រធានកិត្តិយសអនុសាខា។

អាជ្ញាធរស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រួសារសពមានសមាជិកចំនួន ៦នាក់ ស្រី ៥នាក់។ ជនរងគ្រោះឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំពពេល។

អំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ មុង ១ ភួយ១ ទឹកសុទ្ធ ៥យួរ និងថវិកាចំនួន ២០០ ០០០រៀល។ សូមជម្រាបថាហេតុការណ៍បានកើតឡើង នៅចំណុចទួលដំដែកថ្មី ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២១

ភ្នំពេញ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចជំនាញ បានចុះធ្វេីការពិនិត្យនៅជុំវិញ និងបរិវេណកន្លែងកេីតហេតុ​ ជាលទ្ធផលរកពុំឃេីញមានកាមេរ៉ាសុវត្ថិភាព​ ដែលបង្ហាញ ពីសកម្មភាពពេលកេីតហេតុ​នោះទេ។

សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វេីការនាំយករថយន្តបង្កហេតុយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានធ្វេីការកោះអញ្ជេីញម្ចាស់រថយន្តបង្ក​ ឱ្យចូលខ្លួន​បំភ្លឺ​ និងទទួលខុសត្រូវ​ លេីករណីបង្កនេះ។

ប៉ូលិសបានបន្តថាក្រោយពីធ្វេីការស្រាវជ្រាវ និងស្តាប់ចម្លេីយរបស់ឈ្មោះ​ ចិន​ ពុទ្ធឆាត ​ភេទប្រុស​ ជាតំណាងម្ចាស់រថយន្ត​ បានបញ្ជាក់ថាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់​ គឺឈ្មោះ​ ដេត​ ឫទ្ធី​ ភេទប្រុស​ ជាបងប្រុសបង្កេីតរបស់ម្ចាស់រថយន្ត ជាមួយនោះដែរឈ្មោះ​ ដេត​ ឫទ្ធី​ ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខសមត្ថកិច្ចថា ខ្លួន​ពិតជាអ្នកបេីករថយន្ត Roll Roy របស់ប្អូនស្រីគាត់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយគាត់បានធ្វេីដំណេីរចេញពីហាងមួយកន្លែង នៅជិតផ្សារTK ក្នុងគោលបំណងទៅផ្ទះនៅខណ្ឌពោធិ៍សែនជ័យ​ ដល់កន្លែងកេីតហេតុ​ បានជែងរថយន្តមួយគ្រឿង​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្ម​ និងបង្គោលភ្លេីងបំភ្លឺផ្លូវ​។

ដោយទទួលស្គាល់នូវកំហុស ជនបង្កក៏បានយល់ព្រម សម្របសម្រួលបញ្ចប់ ដោយបានសងសំណងទៅមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១​ ម្យ៉ាងវិញទៀតករណីគ្រោះថ្នាក់នេះក៏មិនបានបង្កឱ្យមានមនុស្សរងរបួសឡេីយ​ ជាមួយនោះដែរខាងមន្ទីរសាធារណ:ការ​ ក៏មិនបានដាក់ពាក្យបណ្តឹងលេីករណីនេះដែរ​ ដោយគ្រាន់តែទាមទារសំណងយកមកជួសជុលការខូចខាតតែប៉ុណ្ណោះ​។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាបថា ការអនុវត្តច្បាប់ គឺយោងទៅលេីភស្តុតាងច្បាស់លាស់ មិនមែនជាការចោទប្រកាន់ខុស ឬត្រូវ ទៅតាមការគិត​ ឬនឹងឃេីញនោះទេ​។ បេីមានភស្តុតាងច្បាស់លាស់ សមត្ថកិច្ចជំនាញនឹងចាត់ការតាមវិធានការច្បាប់ ហេីយបេីគ្មានភស្តុតាងច្បាស់លាស់នោះទេ​ ក្នុងនាមជាអ្នកអនុវត្តច្បាប់មិនអាចចោទប្រកាន់បុគ្គលណាម្នាក់បានថា អ្នកនោះជាអ្នកបេីកបរ អ្នកនោះបេីកបរក្នុងស្ថានភាពស្រវឹង ឬហេតុផលណាមួយដោយគ្មានភស្តុតាងបានឡេីយ។ សូមជម្រាបថាករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Rolls Roy ពណ៌ស ផ្លាកលេខ កម្ពុជា MR.IDOL ដែលបានបេីក បុកបង្គោលភ្លេីង និងរបាំងពុះចែកផ្លូវ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង០២ និង​២០នាទី ត្រង់ចំណុចមុខវិហារចិន​ មហាវិថីសហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២១

ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១.២០៣៥។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២១

ខេត្តពោធិ៍សាត់៖ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសុំឲ្យក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលចុះជួយឃុំសង្កាត់ជួយឃុំ សង្កាត់ឲ្យចេះធ្វើកម្មវិធីនយោបាយបក្ស រដ្ឋ ពង្រឹងពង្រីកសមាជិកគណបក្ស ជួយរាល់បញ្ហាដែលទាក់ទងនឹងការបោះឆ្នោត ចញ្ចឹមចលនា តាំងស្មារតី និងសម្ភារ កុំមើលស្រាលចំពោះគណបក្សប្រឆាំងថាគ្មានធ្វើសកម្មភាព ត្រូវវាយបកភ្លាមជាបន្ទាន់ ពីឧបាយកលរបស់ពួកបក្សប្រឆាំង។

សម្តេចបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។ ទាក់ទងនឹងការងារបោះឆ្នោតសម្តេចក៏បានផ្តាំផ្ញើឱ្យជម្រុញសមាជិក សមាជិការបស់បក្ស ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ។

សម្តេចសាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។

សម្ដេចបន្តថាអ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។ រក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ តំណាងរាស្ត្រឆ្នាំ ២០២៣ ដែលនោះត្រូវពឹងផ្អែកលើបរិមាណ និងគុណភាពសមាជិកគណបក្សប្រជាជន និងអំពើល្អរបស់មន្ត្រីគណបក្សទើបទទួលបានជ័យជំនះហើយប្រែក្លាយពាក្យស្លោករបស់បក្សឲ្យទៅជាការពិត ដែលបានលើកឡើងគ្រប់មហាសន្និបាតបក្ស។

ជម្រាបថាពិធីធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ម្សិលមិញ នៅទីស្នាក់ការបក្ស ដោយអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ត្រូវបានគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចផ្ទេរតំណែង ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មី អភិបាលខេត្តកំពត និងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២១

ខេត្តសៀមរាប៖សិស្សសាលាម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់នៅល្ងាចថ្ងៃទី ១៤ ខែតុលានេះ។

ហេតុការណ៍បានកើតឡើង នៅចំណុចទួលដំដែកថ្មី ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ១៤ឆ្នាំមុខរបរ សិស្ស នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការស្លាប់ដោយសារជនរងគ្រោះ បានទៅយកល្បាស់ដំឡូងរបស់ម្ដាយមីងនៅចំណុចខាងលើ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២១

ខេត្តពោធិ៍សាត់៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់អំពីភាពចាំបាច់នៃការខិតខំប្រមូលបញ្ហា មតិយោបល់ និងកង្វល់ពលរដ្ឋយកមកដោះស្រាយឱ្យបាន និងបានផ្ដល់ការលើកទឹកចិត្តឱ្យខិតខំសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការក្រៅប្រព័ន្ធតុលាការ។

សម្ដេចថ្លែងបែបនេះនៅថ្ងៃព្រហស្បតិ៍​ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់។

សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខិតខំជំរុញការផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ហើយត្រូវជំរុញការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដើម្បីធានាអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២១

ខេត្តកំពង់ធំ៖លោក​សាយ គឹមឡម អភិបាលស្រុកស្ទោង បានកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងថាប្រើអំណាចដកមន្ត្រីមានស្នាដៃតាមតែអំពើចិត្ត។

ការិះគន់បន្ទាប់ពីអភិបាលស្រុកស្ទោង រូបនេះទើបឡើងតំណែងបាន១ខែ១៣ថ្ងៃ សម្រេចដកមន្រ្តីមានស្នាដៃតាមអំពើចិត្ត មិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកនោះឡើយ។

លោកលឹម ប៊ុន​ហេង​ ប្រធានការិយាល័យ ភូមិបាលស្រុកស្ទោង បានឲ្យដឹងថា លោកពុំមានកំហុសអ្វីសោះឡើយ ស្រាប់តែលោក សាយ​ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មូលបង្កាច់ដោយពុំមានការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តី ផ្តិតមេដាយដើម្បី ដករូបលោកចេញពីភូមិបាលស្រុក ដោយពុំមានកំហុសនោះទេ។

លោកលឹម ប៊ុន​ហេង​ បានបញ្ជាក់ថា ចំពោះ​រឿង ប្រជាពលរដ្ឋ​ដែល​បានសាងសង់ នៅលើចំណីផ្លូវ​ គឺជាអំណាចរបស់ អភិបាល​ស្រុក​ស្ទោង​ ជាអ្នកចេញលិខិតឲ្យសាងសង់ ភូមិ​បាលពុំមានសិទ្ធិទាល់តែសោះ ដោយ​ឡែក​កាសម្រេចរបស់អភិបាលស្រុក គឺយោងទៅតាមការចុះពិនិត្យ ដោយ​មានការព្រមព្រៀងពី គណៈ​កម្មការ​ចម្រុះ​ ដោយសម្របសម្រួលទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ​ ដោយស្ថានភាពផ្ទះឈើ ចាស់ពុកផុយ​ទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។

មានការសំណូមពដល់លោក ងួន រតន: អភិបាល​ខេត្ត​កំពង់ធំ​ រួមទាំង​ក្រុម​ប្រឹក្សា​ស្រុក​ មេត្តាពិចារណាចំពោះការដកហូតតំណែង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ និងស្នៀនឃុំ បន្ទាយស្ទោង ដោយសារ​ការដកតំណែងនេះ បានធ្វើឡើងដោយឯកតោភាគគី ស្រេចតែអំពើចិត្ត ដោយ​ពុំមាន​ការ​ ប្រជុំក្រុមប្រឹក្សាស្រុកឡើយ ទង្វើបែបនេះគឺជាការបំពានច្បាប់ទាំងស្រុង។

មន្ត្រីមួយរូបនៅស្រុកស្ទងបានដឹងថា ក្នុង​កិច្ច​ប្រជុំ​មេឃុំ​ មេភូមិ បានយកញាតិរបស់អភិបាលស្រុក ឲ្យមេឃុំ មេភូមិ​ក្រុមប្រឹក្សាឃុំ​ ផ្តិតមេដៃគាំទ្រ​រឯកភាព​ដកលោក លឹម ប៊ុន​ហេង​ បើមេឃុំនិងមេភូមិណាមិនគាំទ្រ បានសេចក្តីថាប្រឆាំងនិងលោកសាយ គឹមឡម អភិបាល​ស្រុក​និងចាត់ការនៅពេលក្រោយ។ ទោះជាយ៉ាងណា ក៏មានស្នាមមេដៃពលរដ្ឋ គាំទ្រ មិនឲ្យមានការដកតំណែង​លោកលឹម ប៊ុន​ហេង​ ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុកស្ទោង​ផងដែរ។

ជុំវិញការលើកឡើងនេះ សារព័ត៌មានសៀមរាបប៉ុស្តិ៍មិនអាចទាក់ទងអភិបាលស្រុកស្ទោង លោកសាយ គឹមឡម ដើម្បីបំភ្លឺបាននៅឡើយទេដោយទូរស័ព្ទនៅក្រៅសេវា។

សូមរំលឹក ពលរដ្ឋបានប្ដឹងលោក​សាយ គឹមឡម
ទៅ​ សម្តេចក្រឡាហោមសរ ខេង ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បីសុំឲ្យជួយអន្តរាគមន៍ ដល់ពួកគាត់ផងដែរ
ករណីលោកសាយ គឹមឡម គាបសង្កត់ប្រជាពលរដ្ឋ៕SRP នៅមានត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកនេះបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដោយមានរបៀបវារៈចំនួន ៤ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖

១- ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស

២- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ

៣- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន
និង ៤- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page326 Page327 Page328 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×