Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

នេះបើយោងតាមសុន្ទរកថាគន្លឹះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី.អឺរ៉ុប លើកទី ១១ ថ្លៃពីរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖អាជ្ញាធរបានរៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម។

ថ្លែង​ថាក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​វិមានឯករាជ្យ​ ​​នៅព្រឹក​មិញនេះ ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានលើកឡើងថាការរៀបចំ​សាងសង់​វិមានឯករាជ្យ​នេះ អាជ្ញាធរខេត្ត​មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ។​

បើតាមលោក​ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​ បាន​បញ្ជាក់ថា ទីតាំង​ដែលអាជ្ញាធរខេត្ត សម្រេច សាងសង់ ​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​មាត់ច្រក​ចូលទៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ។

លោក ចាន់ ផល្លី ថា វិមានឯករាជ្យ​នេះអភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ ២០២២៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅមុននេះបន្តិចបានបង្ហោះសារមួយថា៖គ្មានមេត្តាធម៌សោះ សូម្បីតែក្មេងស្រីពិការគថ្លង់ក៏បោកធ្វើបាបគ្នាដែរ។

លោកដួង តារា បានរៀបរាប់ថា៖ថ្ងៃទី ១៥ វិច្ឆិកា ២០២១ ម្សិលមិញ ឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ បាននាំកូនស្រីពិការគរថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកជួបខ្ញុំដើម្បីគោរពសុំជំនួយអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្រ្តី លើករណីវិវាទដីធ្លីដោយពួកគាត់បានប្រាប់ខ្ញុំថា មានមន្រ្តីយោធារនៅកងពលតូចលេខ៥១ បានទិញដីកូនស្រីគាត់ ហើយមិនបានឲ្យលុយគ្រប់ចំនួន ដោយបង្ខំអោយកូនពិការគថ្លង់គាត់ផ្តិតមេដៃប្រគល់លិខិតស្នាមអោយទាហានរូបនោះទាំងអស់ ហើយថែមទាំងនិយាយថា ទៅប្តឹងអ្នកណាទៅប្តឹងទៅ!

ឪពុកម្តាយសង្ឃឹមថា ក្រោយពីលក់ដីបានអាចមានប្រាក់ព្យាបាលជំងឺកូន ប៉ុន្តែបែរជាត្រូវមន្រ្តីយោធារចិត្តអាក្រក់នោះបោកទៅវិញ។ តម្លៃដីសរុបដែលបានព្រមព្រៀងលក់អោយមន្រ្តីយោធារគឺ ៤៩,៥០០ដុល្លារ ប៉ុន្តែបានទទួលតែ ២០,០០០ដុល្លារប៉ុណ្ណោះ។ ខ្ញុំកំពុងពិនិត្យសំណុំរឿងនេះ។

ដោយទ្រាំនឹងភាពឈឺចាប់នេះតទៅទៀតមិនបាននៅចំពោះមុខកូនពិការ ឪពុកម្តាយបានសម្រេចចិត្តលក់មាន់ទាបានសោហ៊ុយមួយចំនួននាំកូនឡើងមកជួបខ្ញុំនៅភ្នំពេញដើម្បីគោរពសុំ សម្តេចតេជោ ជួយផ្តល់យុត្តិធម៍។ ដោយបានឃើញពីស្ថានភាពក្មេងស្រីពិការគថ្លង់កំពុងមានជំងឺក្អកធ្លាក់ឈាមក្នុងស្ថានភាពទម្ងន់ ខ្ញុំបានស្នើសុំមន្ទីពេទ្យប៊ីធនកម្ពុជាចិនជួយពិនិត្យព្យាបាលជាបន្ទាន់។ ពេលនេះក្មេងស្រីពិការគថ្លង់កំពុងសម្រាកព្យាបាលនៅទីនោះ ហើយខ្ញុំក៏បានឧបត្ថម្ភថវិកា៤០ម៉ឺនរៀលបន្ថែម។

ក្រុមគ្រួសារក្មេងស្រីពិការបានគោរពអរគុណស ម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់ពលរដ្ឋនៅទូទាំងប្រទេស។. ខ្ញុំសូមអរគុណមន្ទីរពេទ្យប៊ីធនកម្ពុជាចិនដែលបានទទួលជួយព្យាបាលសង្រ្គោះជីវិតក្មេងស្រីពិការគថ្លង់រូបនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នៅសៀលថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញបានប្រជុំដោះស្រាយសម្របសម្រួលទំនាស់ បើកផ្លូវ​ ស្ថិតក្នុងភូមិ ព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទិន ដែលគូភាគី ទាំងសងខាង ជាសាច់ញាតិសន្ដានជាមួយគ្នា ហើយបាន ប្ដឹងផ្ដល់គ្នា ដើម្បីសុំឲ្យមានការបើកផ្លូវចូលដីលំនៅដ្ឋាន និងដីចំការ របស់ពួកគាត់។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​អភិបាលខេត្ត បានសម្របសម្រួលដោះស្រាយ ក្រោមគោល​នយោបាយ​ឈ្នះឈ្នះ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដោយស្នើសុំឲ្យគូភាគីទាំងសងខាង យោគយល់គ្នា ឈានទៅរកការបញ្ចប់ទំនាស់ទាំងស្រុង ហើយអាជ្ញាធរខេត្ត នឹងចូលរួម រកវិធីរៀបចំបើកផ្លូវនេះឲ្យបាន សម្រាប់ជាប្រយោជន៍ ដល់គូភាគី រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល អាចធ្វើដំណើរឆ្លងកាត់ ដឹកផលិតផលកសិផល ដោយតភ្ជាប់នឹង ផ្លូវមួយចំនួនទៀតទុកចូលទៅចំការ ។
ដោយគូភាគី បានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់លោកអភិបាលខេត្ត ហេីយលោកក៏បាន ចាត់ឲ្យ អាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញ ចុះទៅទីតាំងដីពិនិត្យជាក់ស្តែង ដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងគ្នា ដើម្បីបើកផ្លូវនេះ ទទឹងយ៉ាងតិច៣ម៉ែត្រ ។
ជាមួយគ្នានោះ​ លោក​អភិបាលខេត្ដ បានផ្ដាំផ្ញើឲ្យគូភាគីដែលជាញាតិសន្ដាននឹងគ្នា ឲ្យឈប់ទាស់ទែងគ្នា និងត្រូវចេះស្រលាញ់រាប់អានគ្នាឡើងវិញ ក្នុងនាមជាញាតិសណ្តាន រស់នៅភូមិផងរបងជាមួយគ្នាតរៀងទៅ។ ហើយម្យ៉ាងវិញទៀត ក្នុងតំបន់នោះកំពុងមានការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ លោក​បានបញ្ជាក់ថានៅពេលមានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ ស្នើឲ្យជំនាញ បន្តវាស់វែងលក្ខណៈជាប្រព័ន្ធ ដើម្បី បានធ្វើប្លង់កម្មសិទ្ធិសម្រាប់ពួកគាត់ ឲ្យបានឆាប់ និងទាន់ពេលវេលា​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ៖ក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ​ ​នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ​ លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធនានានៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានស្រុក/ក្រុងទាំង៧ ក៏ដូចជា កងកម្លាំងនគរបាលប្រចាំការនៅច្រកព្រំដែន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព។
លោកថាស្ថាប័នតុលាការ និងអាយ្យការ​ គឺដើរតួរយ៉ាងសំខាន់ ក្នុងការអនុវត្តទោសទណ្ឌដល់បុគ្គលជាមេខ្លោង និងមេខ្យល់ ក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ពិសេសអំពើជួញដូរមនុស្សដោយត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ តាមទោសដែលបានចែងក្នុងនិតិវិធីនៃច្បាប់ ដើម្បីឲ្យអ្នកប្រព្រឹត្តល្មើសរាងចាល។

ថ្លែងនាឱកាសនោះដែរ​ លោក​ ជាម ច័ន្ទសោភ័ណ ក៏បាន​ជំរុញ​ដល់​ថ្នាក់ក្រុង_ស្រុក និងឃុំ-សង្កាត់ បន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ចៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ ទន្ទឹមនេះដែរ អាជ្ញាធរស្រុក ក្រុង ត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅ តាមដានមូលដ្ឋាន ដែលមានកូនចៅ ទៅធ្វើការនៅ ខេត្តផ្សេង ពិសេសទៅធ្វើការនៅក្រៅ​ប្រទេស​ ទាំងមានច្បាប់និងអត់ច្បាប់ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់អំពីអំពើជួញដូរមនុស្ស។

អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រីនិងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ នៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទីច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសន្ទនាការងារជាមួយ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន តាមប្រព័ន្ធវីដេអូ ដោយនៅក្នុងជំនួបនេះ សម្ដេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងលោក លី ខឺឈាំង បាន ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។

ដោយឡែកលើវិស័យកសិកម្ម លោក លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងលោកលី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជាយើង ផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ។ លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងជំនួបនោះ សម្តេចហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាជាមួយលោក Li Keqiang ហើយឆ្លៀត ឱកាសនោះ សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខលោក ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ហើយបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

សម្ដេចក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនលុបបំបាត់ទាំងស្រុងនូវភាពទីទាល់ក្រក្នុងសង្គមចិន និងបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១ ហើយ ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ លោក លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖កម្ពុជា-ជប៉ុន បានរួមគ្នាជម្រុញការផ្សព្វផ្សាយ វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ស្របពេលដែលខេត្តសៀមរាប នឹងត្រូវបើកខេត្តឡើងវិញ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ 

អភិបាលខេត្តសៀមរាប លោកទៀ សីហា អភិបាល ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​អនុញ្ញាតឲ្យ លោក MITORI Naoki ប្រធានការិយាល័យ កុងស៊ុលជប៉ុន ចូលជួបសម្តែងការគួរសម  និងណែនាំ លោក KAWAGUCHI Maski ប្រធានការិយាល័យកុងស៊ុលជប៉ុន ខេត្តសៀមរាប  ដែលត្រូវទទួលតួនាទីបន្ត ក្នុងការរិតចំណងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​ស្វែងរក​ទីតាំង​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ ក្នុង​ក្រុងកំពង់ចាម​ ចៀសវាង​ការ​បបន្ទោរបង់ ពាសវាលពាសកាល​ និង​ដេីម្បី​លេីក​កម្ពស់​ សុខុមាលភាព​ក្រុង​ និង​លេីក​កម្ពស់​សុខុមាលភាព​​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣០​ អាណត្តិ​ទី​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ នៅថ្ងៃទី​១៥​ ខែវិច្ឆិកា​ នេះ។

លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត បានដាក់​ចេញ​ជា​ផែនការ​ ដេីម្បី​​គិតគូរដល់ការ​លេីក​កម្ពស់​សោភ័ណភាព​ ក្រុងកំពង់ចាម​ និង​ការ​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​។ ដូច្នេះ​យើង​ត្រូវ​សិក្សា​ស្វែងរក​ទីតាំងណាមួយ​ឲ្យ​បាន​សមរម្យ​ ដេីម្បី​សាងសង់​បន្ទប់ទឹក​ បង្គន់​អនាម័យ​សាធារណៈ​។ ​

សូមជម្រាបថានៅក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ តុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។៤-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តមណ្ឌលគិរី៖លោកគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ លោកបានណែនាំ និងស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

លោកគន់ គីម បានស្នើសុំឱ្យគណ:កម្មាធិការ អាជ្ញាធរក្រុង/ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តចុះពិនិត្យ ឈ្វេងរកដីសម្បទាសង្គមកិច្ច  ដើម្បីចែកជូនអតីតយុទ្ធជនយើង ដែលគ្នានដី ផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូល រួមកាត់បន្ថយភាពក្រីក្រផងដែរ។

លោកថ្លែបបែបនេះនៅរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកមិញនេះ ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី។

លោកគន់ គីម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។ 

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី លោក ថង សាវុន ដែលត្រូវផ្ទេរភារកិច្ចពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី រីឯលោម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចេពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ទៅបំពេញផ្ទេរភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងបានជួបបញ្ហាមួយចំនួន ដូចជាការឱ្យប្រជាពលរដ្ឋ ស្នើសុំភ្ជាប់ប្រព័ន្ធលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរបស់រដ្ឋ ដោយប្រជាពលរដ្ឋ ត្រូវបង់ប្រាក់ និងបញ្ហាមួយទៀត គឺចំណតរថយន្ត។ ប៉ុន្តែបញ្ហាទាំងនេះ ឥឡូវត្រូវបានដោះស្រាយរួចរាល់ហើយ។ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់ថវិកាចំនួនជាង៣លាន៨សែនដុល្លាអាមេរិក សម្រាប់សាងសង់ចំណតរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានប្រវែងជាង២០០០ម៉ែត្រ និងតភ្ជាប់បណ្តាញលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរដ្ឋ ដែលមានប្រមាណជាង១២០០០តំណរ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ដែលនេះ ជាចំណងដៃថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។

សម្ដេចទៀ បាញ់ បានថ្លែងបន្តថា ឥឡូវនេះ ផ្លូវទាំង៣៨ខ្សែបានស្អាតជាបន្តបន្ទាប់ ឯនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបក៏ចាប់ផ្តើមមានសោភ័ណភាពស្អាតជាបណ្តើៗហើយ។ សូមប្រជាពលរដ្ឋ រួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះ ឱ្យបានគង់វង្ស ជាពិសេសត្រូវចូលរួមសម្អាត នៅតាមមុខផ្ទះរាងៗខ្លួនឱ្យបានស្អាត ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេស។

បើតាមសម្ដេច ទៀ បាញ់ ថាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប រហូតមកដល់ពេលនេះ សម្រេចបាន៩០%ហើយ នៅ១០%ទៀតនឹងធ្វើឱ្យរួចរាល់ត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ ហើយគ្រប់ផ្លូវទាំងអស់ត្រូវតែរៀបចំឱ្យស្អាតមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ។

សូមជម្រាបថាការសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាពបរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។ ហើយនៅដើមឆ្នាំ២០២២ខាងមុខនេះ បើតាមផែនការរបស់រដ្ឋាភិបាលគឺនិងបើកឱ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួមមកកម្សាន្ត នៅខេត្តសៀមរាប ហើយសមិទ្ធផលថ្មីៗទាំងនេះ និងធ្វើឱ្យភ្ញៀវទេសចរមានការពេញចិត្តមកម្តងហើយចង់មកម្តងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកក្រឡាញ់បានឃាត់ខ្លួនបុរសជាឪពុកម្នាក់ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯង។

របាយការណ៍របស់អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងថាករណីរំលោភសេពសន្ទវះ ឃុំក្រឡាញ់ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នៅវេលាម៉ោង១៩.០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១(ឪពុកនិងកូនស្រីបង្កើត)។

របាយការណ៍បានបន្តថា ជនសង្ស័យជាឪពុកឈ្មោះឆៃ ឆាន អាយុ៣៩ឆ្នាំ បានដេកប្រលែងគ្នាជាមួយកូនស្រីបង្កើតរបស់គាត់ឈ្មោះឆ .ផ.ដអាយុ១១ឆ្នាំ។ ក្នុងពេលប្រលែងគ្នានោះធ្វើ អោយឈ្មោះឆៃ ឆាន ជាឪពុកមានអារម្មណ៍ចំណង់ផ្លូវភេទក៏ចាប់កូនស្រីរបស់គាត់រំលោភរហូតបានសម្រេចតែម្ដង។

របាយការណ៍បានបន្តទៀតថា លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១៤ទើប ឈ្មោះ យូន ដាំ ជាម្តាយជនរងគ្រោះ មកប្តឹងរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចបានចុះទៅនាំយកជនសង្ស័យមកធ្វើកាសាកសួរ ដោយសហការជាមួយកិច្ចការនារីស្រុកនិងក្រុមប្រឹក្សាស្រុកទទួលកិច្ចការនារីផងដែរ។ 

តាមមចម្លើយជនសង្ស័យបានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្តអំពើរំលោភទៅលើកូនស្រីបង្កើតគាត់ប្រាកដមេន។

បើតាមរបាយការណ៍បញ្ជាក់ថា ជនសង្ស័យត្រូវកម្លាំងនគរបាលស្រុក ឃាត់ខ្លួនកសាងសំណុំរឿងបន្តតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានជំរុញថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស បន្តចុះស្វែងយល់ជីវភាពពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីមានវិធានការអន្តរាគមន៍ ជួយគ្រួសារពលរដ្ឋមានការខ្វះខាតស្បៀងអាហារ និងជួបបញ្ហាធ្ងន់ធ្ងរ ដោយត្រូវប្រមូលបញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីដាក់ចេញវិធានការដោះស្រាយ ពង្រឹងសមត្ថភាពបំពេញការងារបស់មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

សម្ដេចក៏បានណែនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោត ការដោះស្រាយផលប៉ះពាល់នានាបណ្ដាលមកពីជំងឺកូវីដ-១៩ ដើម្បីបន្តអភិវឌ្ឍន៍សង្គមគ្រប់វិស័យ។ 

សម្តេច ថ្លែងបែបនេះនៅសៀលថ្ងៃសៅរ៍ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ។ 

សម្ដេច ស ខេងបន្តថាការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញបណ្ដើរៗនេះ មិនមែនមានន័យថាកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ ប៉ុន្តែការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញនាពេលនេះ គឺជាការចាប់ផ្ដើមរៀនរស់ក្នុងបរិបទថ្មីជាមួយកូវីដ ដូច្នេះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រី ដែលចុះទៅតាមមូលដ្ឋាននានាត្រូវបន្តប្រុងប្រត័ត្ន ហើយអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននឹងជំងឺឆ្លងនេះបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page314 Page315 Page316 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×