ខេត្តសៀមរាប៖អធិការនគរបាលក្រុងសៀមរាប ថានឹងឲ្យនាយប៉ុស្ដិ៍ ប្ដឹងហ្វេសប៊ុក “សារព័ត៌មានជោគជ័យ” បើពុំមានអាជ្ញាប័ណ្ណ នៅក្រសួង ក្រោយអាខោននេះបង្ហោះថាមានល្បែងស៊ីសង អាប៉ោង នៅក្រោយវត្តពោធិ៍ក្រោម។
ខាងក្រោមនេះជាខ្លឹមសាររបស់របស់ផេកអធិការនគរបាលក្រុងសៀមរាប៖
សូមបំភ្លឺជូន សាធារណៈជន និងអ្នកសារព័ត៌មាននៅថ្ងៃទី២១ខែមេសាឆ្នាំ២០២០មានផេកឈ្មោះសារព័ត៌មានជោគជ័យ បានសរសេរនិងផុសផ្សព្វផ្សាយថា មានទីតាំងបនល្បែងបាញ់អាប៉ោងមួយកន្លែង នៅក្រោយវត្តពោធិ៍ក្រោម សង្ស័យ ជាឆ្នាំងបាយលោកនាយប៉ុស្តិ៍នគរបាលសង្កាត់សៀមរាបហើយមើលទៅ?
ករណីខាងលើនេះ ក្រោយពីទទួលព័ត៌មានពី អ្នកសារព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សៀមរាប ដឹកនាំដោយលោកនាយប៉ុស្តិ៍ ចុះទៅពិនិត្យជាក់ស្ដែងភ្លាមៗ ឃើញថាពុំមានការបាញ់ អាប៉ោង ដូចជាការចោទប្រកាន់នៅក្នុងការរាយការណ៍នោះទេ ។
ដូច្នេះព័ត៌មានខាងលើនេះ គឺជាព័ត៌មានខ្វះការសាកសួរ បញ្ជាក់ពីលោកនាយប៉ុស្តិ៍ និងខ្វះប្រភពមូលដ្ឋានក្នុងការសរសេរ ហើយយកទៅផ្សាយដោយខ្វះវិជ្ជាជីវៈនិងក្រមសីលធម៌ ។
យើងខ្ញុំនឹង យកផេកនេះ ជូនទៅខាងអគ្គនាយកសារព័ត៌មាននិងសន្ទស្សន៍ ដើម្បីធ្វើការស្រាវជ្រាវ រកអាជ្ញាប័ណ្ណ បើពុំមានអាជ្ញាប័ណ្ណស្ថិតនៅក្នុងការគ្រប់គ្រងដោយក្រសួងនោះទេ យើងខ្ញុំនឹងឱ្យលោកនាយប៉ុស្តិ៍ ដាក់បណ្ដឹងម្ចាស់ផេក ទៅតាមនីតិវិធីនៃច្បាប់។ សូមអរគុណ
ពាក់ព័ន្ធករណីខាងលើនេះ ក៏ឃើញសារព័ត៌មានតាមបណ្ដាញសង្គមមួយចំនួន ក៏បានបង្ហោះចែកចាយ ថាមានល្បែងស៊ីសងនៅតំបន់ខាងលើនោះដែរ។
ម្ចាស់អាខោនហ្វេសប៊ុក”សារព័ត៌មានជោគជ័យ” បានប្រាប់បណ្ដាញសារព័តមាន”សៀមរាបប៉ុស្តិ៍” ថា ព័ត៌មានហ្នឹង លោកបានចម្លងពីគេមក។ឃើញគេបង្ហោះ។ដូច្នេះលោកលុបចេញវិញហើយ៕SRP

