ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់។ហេតុការណ៍បានកើតឡើងននៅវេលាម៉ោង៧ព្រឹកទីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ ចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបង្កដោយរថយន្តម៉ាកកាមរីពណ៌សពាក់ស្លាកលេខ សៀមរាប២A៩១៨៧ ដោយបានបុកជនរងគ្រោះ កំពុងតែដើរឆ្លងផ្លូវ។ ជនរងគ្រោះមានឈ្មោះចាប ភាពអាយុ៥៣ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនទៅមន្ទីរពេទ្យឃុំស្រែណូយ។ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់បន្សល់ នៅតែរថយន្តត្រូវបានកម្លាំងចរាចរណ៍យកទៅរក្សាទុកនៅនឹងប៉ុស្តិ៍ឃុំស្រែណូយដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP