ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ និងក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន នៅថ្ងៃសុក្រ នេះបានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូនអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣។
លោក សុខ លូ បានសម្តែងនូវក្តីសប្បាយរីករាយ និបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ និងតែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានផ្ញើនូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ដាច់ស្រយាលនេះប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។
លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យ ក្នុងការរស់នៅ និងប្រុងប្រយ័ត្ន ចំពោះការប្រែប្រួល អាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា ស្រឡាញ់គ្នាដូចបងប្អូន កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងត្រូវថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកឱ្យបានគង់វង្ស ។ លោកក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាប បានទាន់ពេលវេលា ព្រមទាំងចូលរួមក្នុងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងនោះ បន្តអប់រំកូនចៅ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។
លោកសុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកា ក៏ដូចជាសម្ភារៈមួយចំនួន ដល់សាខាកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថាពិធីនេះរៀបចំឡើងនៅទីតាំងចំនួន៣កន្លែងផ្សេងគ្នារួមមាន៖
-ទីតាំងទី ១ នៅសាលាស្រុកកំរៀង មានចំនួន២០០គ្រួសារ។
– ទីតាំងទី២ នៅសាលាឃុំមានជ័យ នៃស្រុកសំឡូត មានចំនួន ២១០គ្រួសារ។
-ទីតាំងទី៣ នៅបរិវេណវត្តស្តៅខាងកើត ឃុំស្តៅ ស្រុករតនមណ្ឌល ចំនួន២០០គ្រួសារ ដោយ
គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ៕SRP


«លោក លី ហាំងសេង ម្ចាស់គម្រោងដែលរងការចោទប្រកាន់»
កិច្ចសន្យាក៏បានលើកឡើងដែរថា ក្នុងករណីអ្នកលក់ផ្ទះ សាងសង់ផ្ទះមិនទាន់ពេលវេលា តាមការកំណត់ទេ គឺភាគីអ្នកលក់ ត្រូវទូទាត់សងការខូចខាតឲ្យភាគីអ្នកទិញ។ ជាមួយគ្នានេះ ប្រសិនបើភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬបំពេញកាតព្វកិច្ចតាមកិច្ចសន្យាមិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់សងប្រាក់ដែលបានទទួលពីភាគីអ្នកទិញទាំងប៉ុន្មាន ក្នុងចំនួនមួយទ្វេរជាពីរដងឲ្យទៅភាគីអ្នកទិញវិញ។


អ្នកជំនាញអចលនទ្រព្យមួយរូប របស់គម្រោង សាលាកំរេីក រ៉េសុីដេន បានលេីកឡេីង ពីសក្តានុពលធំៗ ចំនួន៤របស់ ខេត្តសៀមរាបដែលអ្នកវិនិយោគ មិនគួរមេីលរំលង។
.1 សក្តានុពលទី១: ហេដ្ឋារចនាសម្ព័ន្ធ ៖
II. សក្តានុពលទី២: តំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ត ៖ ជាតំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត ដោយមាន ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ, ប្រាសាទបុរាណ និងរម្មណីយដ្ឋានជាច្រេីនទៀត។ ម្យ៉ាង ក្រុងសៀមរាប កំពុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ស័ក្កសម្ស ជាទីក្រុង បេតិកភណ្ឌ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ កម្រិតអន្តរជាតិ ដែលអាចទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រេីនចូលមកទស្សនា ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចខេត្ត រីកចម្រេីនថែមមួយកម្រិតទៀត។
III. សក្តានុពលទី៣: អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ៖ អាកាសយាន្តដ្ឋានដ៏ធំនេះ មានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរាប់លាននាក់ ក្នុងមួយឆ្នាំៗ ហេីយកំណេីននៃ ភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ មកកាន់ ខេត្តសៀមរាបនឹងកាន់តែកើនឡើងជាលំដាប់។
IIII. សក្តានុពលទី៤: តម្លៃអចលនទ្រព្យមានតម្លៃទាប៖យោងតាមព័ត៌មានពីភ្នាក់ងារវាយតម្លៃអចលនទ្រព្យមួយ បានអោយដឹងថា តម្លៃអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានតម្លៃទាបនៅឡេីយ បេីធៀបនឹងរាជធានីភ្នំពេញ ឬក្រុងកំពង់សោម ដែលជាឱកាសសម្រាប់វិនិយោគិន អាចទិញទុកចំណេញ សាងសង់ជាសណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិច ផ្សារទំនេីប ឬគម្រោងលំនៅដ្ឋានជាដេីម។
អ្នកជំនាញបានបន្តទៀតថា៖ ដោយមេីលឃេីញពីតម្រូវការវិនិយោគ យ៉ាងច្រេីននៃ លំនៅដ្ឋាន និងចូលរួមអភិវឌ្ឍ ក្រុងសៀមរាប អោយទៅជា Smart City បានជា គម្រោង Sala Kamreuk Residence ដែលជាគម្រោងអភិវឌ្ឍន៍ ដ៏ធំមួយក្នុងក្រុងសៀមរាប កំពុងអភិវឌ្ឍជាលំនៅដ្ឋាន មានទីតាំងស្ថិតនៅភូមិសាលាកំរេីក សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដែលជាតំបន់កំពុងអភិវឌ្ឍស្រាប់ ហ៊ុំព័ទ្ធទៅដោយសណ្ឋាគារ ប៊ូទិច សាកលវិទ្យាល័យ កន្លែងកំសាន្ត និងតំបន់ពាណិជ្ជកម្មជាច្រេីន ពិសេសចំងាយត្រឹមតែ៣នាទីពីវិទ្យាល័យអង្គរ, ៥នាទីពីតំបន់ Pub Street ផ្សារចាស់ ឬ ៧នាទីពីផ្សារលេីធំថ្មី ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ឬវិនិយោគទុកចំណេញ ព្រោះតម្លៃទាបជាងទីផ្សារស្រាប់ និងមានលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលមែនទែន ឯម៉ូតផ្ទះរឹតតែពិសេស មានទាំងផ្ទះអាជីវកម្ម និងលីងហោសន៍ យ៉ាងប្រណិត អមជាមួយនិង រចនាបថថ្មី ស្រស់ស្អាត រឹងមាំ ទាន់សម័យ ដោយមានសួនផ្កា និងរុក្ខជាតិលំអបែបធម្មជាតិ ស័ក្តសមបំផុត សម្រាប់ការរស់នៅបែបសម័យថ្មី។ គម្រោង Sala Kamreuk Residence ក៏នឹង បេីកលក់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ជាមួយនឹងការបញ្ចុះតម្លៃ និងប្រម៉ូសិនពិសេសៗ ជាច្រេីនផងដែរ៕
សូមទំនាក់ទំនង ព័ត៌មានផ្លូវការរបស់គម្រោងផ្ទាល់ : Facebook Page:h ttps://www.facebook.com/salakamreukresidence 👉 Google Map: https://goo.gl/maps/3V4sXoEa7tf36AfD6 Telegram Channel : https://t.me/salakamreukresidence 👉 Call Us: 017 711 956