Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ភ្នំពេញ៖នៅបន្តិចទៀតនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តសៀមរាប៖ ជនជាតិវៀតណាម០៥ នាក់ ត្រូវបាន កម្លាំងនគរបាល ស្រុកប្រាសាទបាគង ចាប់ខ្លួន ក្នុងប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទខុសច្បាប់។

សង្ស័យទាំង០៥នាក់
១/ឈ្មោះ វៀង យ៉ាំងគឿង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
២/ឈ្មោះ ត្រឹង យ៉ាំងវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៣/ឈ្មោះ វៀង យ៉ាំងសំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតុវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៤/ឈ្មោះ វៀង យ៉ាំងយុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៥/ឈ្មោះ ដូរ យុងយ៉ាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ ដកហូតបានវត្ថុតាងរួមមាន៖
-ទូកស្មាច់ចំនួន០៤គ្រឿង
(ទូកធំចំនួន០២គ្រឿង និងទូកតូចចំនួន០២គ្រឿង)
-សាច់មងប្រភេទម៉ាញ់(យ៉ាំងកាវ) ដែលមានមុខ៣៧ម៉ែត្រ ប្រវែង២០ម៉ែត្រ ។
-អាំងមុតទ័រសម្រាប់ឆក់ត្រី មួយបន្ទះ។
បើតាមសមត្ថកិច្ចជនសង្ស័យ និង ឧបករណ៍ នេសាទខុស ច្បាប់ ខាងលើ ត្រូវបាន ប្រគល់ អោយ ទៅជំនាញ សង្កាត់រដ្ឋបាលជលផល ប្រាសាទបាគង ដើម្បីបន្តនិតិវិធីច្បាប់។
សូមជម្រាបថាករណីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០២០ ដោយ លោកវរសេនីយ៍ទោ លឹមសម្បត្តិ
អធិការនគរបាលស្រុកប្រាសាទបាគង នៅចំណុចព្រុំប្រទល់ កំពង់ភ្លុក និងកំពង់ឃ្លាំង សស្រុកប្រាសាទបាគង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តកំពង់ធំ៖ ភ្នាក់ងារបណ្ដាញ សារពត័មានសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា រថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AA៦៣៤១ ដឹកឈើ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកបង្គោលឡាក់លើផ្លូវជាតិ៦ត្រង់ចំណុចគីឡូម៉ែត១៣៩ភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី០៦ខែមីនាឆ្នាំ២០២០នេះ។

បើតាមសេចក្ដីរាយការណ៍ថា ក្នុងរថយន្តនេះ មានឈើមានចំនួន១៦៥ដុំប្រភេទសុក្រម៊ំនិងពពេល ប្រវែង២ម៉ែត្រ។
ក្រោយកើតហេតុរថយន្តនិងឈើត្រូវប៉ូលិសចរាចរណ៍ស្រុកសន្ទុក ប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំងយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តសៀមរាប៖ មន្ត្រីនគរបាលក្រុងសៀមរាប បានអះអាងថា នារីវ័យក្មេងម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នារីរងគ្រោះ ដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥០នាទី នគរបាល បានរកក្រុមគ្រួសារនារីរងគ្រោះឃើញហើយ។
ជនរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ នារីរងគ្រោះបានធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)។
ករណីបើតាមនគរបាលថាមូលហេតុមានវិបត្តិផ្លូវចិត្ត និងសង្សារ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 100
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត សំរាប់ខេត្តសៀមរាប បានបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ១៩។
ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។

លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៍ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។

លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមបងប្អូនដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យ អនុវត្ត នូវវិធានការណ៏ រស់នៅដោយឡែក រយ:ពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។

លោកសង្ឃឹមនិងជឿជាក់លើបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយ ក្នុងការរួមកំលាំងប្រយុទ្ធ ប្រឆាំង នឹងការឆ្លងមេរោគ COVID-19 នេះក្នងខេត្តសៀមរាប ឲ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ។

សូមជម្រាបជូនថា៖ មិនមានករណីអ្នកឆ្លងមេរោគ COVID-19 ថ្មីទេ នៅក្នុងប្រទេសកម្ពុជា គិតត្រឹម ៧.០០នាទី ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ដូចនេះករណីអ្នកឆ្លងមេរោគ COVID-19 មានចំនួន ១១៤នាក់ដដែល ។ ចំណែកលទ្ធផលព្យាបាលវិញ គឺបានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ជាបុរសជនជាតិម៉ាឡេស៊ីធ្វើការផ្នែកសាសនានៅខេត្តកំពង់ចាម ដូចនេះសរុបលទ្ធផលព្យាបាលឱ្យជាសះស្បើយកើនដល់ ៥០នាក់ហើយ ។ ទន្ទឹមនោះការដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅសល់ចំនួន ៦៤នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៤នាក់)។
នៅកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះឡើយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,511 Page1,512 Page1,513 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!