Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ខេត្តបាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ពន្ធជាច្រើនរូបទៀតផងដែរ។

សមិទ្ធិផលដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះត្រូវបានសាងសង់ និងជួសជួលកែលម្អរួចរាល់ សរុបអស់ថវិកាចំនួន ៥០៥.២៣៧ដុល្លារអាមេរិកដែលក្នុងនោះរួមមាន៖ សាងសង់អគារសិក្សាថ្មី ១ខ្នងមានកម្ពស់ ២ជាន់ស្មើ ១០បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបំពាក់សំភារៈសិក្សា ដោយចំណាយថវិការចំនួន២៣៧ .២៣៧ដុល្លារ ព្រមទាំងបានជុសជុលកែលម្អបំពាក់សំភារៈ ៖ អគារទីចាត់ការ និងសាលប្រជុំ២បន្ទប់ អគារសិក្សាសម្តេច ជា ស៊ីម កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងកែលម្អសួនច្បារ ទីធ្លាក្មេង និងក្រៅបរិវេណសាលាដែលចំណាយទឹកប្រាក់ ២៤១.៩០៨ និងសាងសង់ក្លោងទ្វារថ្មី ចំណាយថវិការអស់២៦.០០០ដុល្លារ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ភ្នំពេញ៖ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០២០នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការរីកចម្រើន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានតំាងពីយូរលង់ណាស់មកហើយរវាងប្រទេសទាំងពីរ និងគម្រោងជំនួយអភិវឌ្ឍន៍ និងវិនិយោគជាច្រើននៅកម្ពុជា។

លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ បានលើកឡើងនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជាការជួសជុលអភិរក្សប្រាសាទ
ព្រះវិហារ ការជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទរួមទាំងអណ្តូងស្នប់ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ គ្រុនឈាម ជាដើម។

ជាមួយគ្នានេះលោកជំទាវបានប្តេជ្ញាថានឹងខិតខំជំរុញ ដល់វិនិយោគិនឥណ្ឌាមកបណ្ដាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើន ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមបែបឌីជីថល ហើយគាំទ្រហិរញ្ញប្រទានដល់ការកសាងផ្លូវល្បឿនលឿនក្នុងតំបន់អាស៊ាន។

លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាដែលថា ចំពោះសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើដល់ប្រទេសឥណ្ឌជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកជំទាវនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាបនិងសម្រេចនៅក្នុងកិច្ចការនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្របេសកកម្មការទូតថ្មីរបស់លោកជំទាវនៅកម្ពុជានឹងបន្តរួមចំណែកលើក
កម្ពស់ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
រវាងប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត និងបានរំលឹកថាឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើនទេ ដែលគាំទ្រដល់រដ្ឋាភិបាលកម្ពុជានៅក្រោយថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើនពិសេសប្រទេសលោកខាងលិចបានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទំាងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ សុខាភិបាល និងការអភិវឌ្ឍធនធាន
មនុស្ស ដូចជាការបណ្តុះបណ្តាលដល់និស្សិត និងមន្រ្តីកម្ពុជា និងសូមជំរុញឱ្យបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត នាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហ
ប្រតិបត្តិការ លើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀតនាពេលអនាគត។

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេចបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត និងបានគោរពអញ្ជើញសម្តេចដឹកនាំគណប្រតិភូសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល។

សម្តេចបានទទួលយកសំណើនេះ និងបានលើកឡើងថា រដ្ឋសភាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខណ្ឌក្រុមមិត្តភាពសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា នៅក្នុងតំបន់និងសកលលោក មានជាអាទិ៍៖អន្តរសភាអាស៊ាន (AIPA) និងសហភាពអន្តរសភា (IPU) ជាដើម៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីសត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។ សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយកំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោសមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ខេត្តកំពង់ចាម​៖នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានកិច្ចប្រជុំបូកសរុប លទ្ធផល សកម្មភាព ប្រចាំឆ្នាំ២០២០ និងទិសដៅ សម្រាប់អនុវត្តការងារ ឆ្នាំ ២០២១ ក្រោម​វត្តមាន​ លោក អ៊ុន ចាន​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។

ក្នុង​កិច្ចប្រជុំនេះ​ដែរ​ លោក អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការ អោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញ ធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ នេះ ទោះបីមានការរំខានពីវិបត្តិកូវីដ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព។ ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។
ជាមួយនេះ សាខា ក៏បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការ អប់រំសុខភាព ពាក់ព័ន្ធទៅនឹងវិធានការកាត់បន្ថយហានិភ័យ នៃការឆ្លងជម្ងឺកូវីដ19 – ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានាក្នុងក្រុង និងនៅតាមមូលដ្ឋាន នានា ក្នុងទូទាំងខេត្ត ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ចំពោះផែនការអភិវឌ្ឍសកម្មភាព ឆ្នាំ២០២១ នេះ គឺ សាខា បានរៀបចំ មាន ១៩គោលដៅ និង ៣៩ សកម្មភាព ដើម្បីអោយសម្រេច បាននូវទិសយុទ្ធសាស្ត្រទាំង ៤ របស់កាកបាទក្រហមកម្ពុជា ស្របទៅនឹងលទ្ធភាពថវិកា របស់សាខា។ យើងរៀបចំបាន នូវផែនការ មានន័យថា យើងសម្រេចលទ្ធផល បាន ៤០% ហើយ នៅសល់ ៦០% ទៀត គឺជាការប្រតិបត្តិជាក់ស្តែង និង ទេពកោសល្យដឹកនាំ របស់មន្ត្រីយើង តែប៉ុណ្ណោះ។

លោកក៏បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ19 អោយបានជាប្រចាំ – ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក រួមជាមួយការ ពង្រឹង និងពង្រីកបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ត្រៀមបង្ការ និងកសាងភាពធន់មាំនៅសហគមន៍។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ភ្នំពេញ៖លោក ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នៅរសៀលថ្ងៃទី ១៩ ខែ មករា ម្សិលមិញ
បានចាត់អោយក្រុមការងារ មនុស្សធម៌ ដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៥លានរៀលទៅផ្តល់ជូនប្អូន ប្រុស ឈ្មោះ ធឿន សុផាន់ណា ដើម្បីជួយសម្រួលការលំបាក ខ្វះខាតក្នុងជីវភាពក្នុងអំឡុងពេលសំរាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ជាមួយគ្នានេះដែរ លោក ឌី វីជ្ជា និងលោកជំទាវ មានប្រសាសន៍ផ្តាំផ្ញើ អោយក្រុមគ្រូពេទ្យ ជួយយកចិត្តទុកដាក់ មើលថែទាំ អ្នកជំងឺអោយឆាប់ជាសះស្បើយ។

សូមបញ្ជាក់ថា ប្អូន ធឿន សុផាន់ណា ជាសិស្សរៀន បានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ ហើយក៏បានចាប់អាជីពជាអ្នកប្រដាល់។ នៅពេលដែលគេអោយឡេីងប្រកួត ទើបប្អូនអាចទទួលប្រាក់ចំណូលខ្លះដើម្បីផ្គត់ផ្គង់ជីវភាព។ ក្រៅពីនេះប្អូនមានមុខរបរបន្ថែមមួយទៀត គឺជាអ្នកដឹកទំនិញអោយគេ។ ហើយជាអកុសលនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ប្អូនប្រុសទទួលរងគ្រោះ ថ្នាក់ចរាចរណ៍ ខណៈពេលកំពុងដឹកទំនិញអោយគេ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរ ដោយអាការ:គ្រាំគ្រាខ្លាំង ប៉ះពាល់ក្បាល បាក់ក្តោងច្រមុះ និង ពិការភ្នែកខាងស្តាំម្ខាង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,112 Page1,113 Page1,114 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!