Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២១

ខេត្តសៀមរាប៖ក្រុមបុគ្គលិក បម្រើការងារ នៅអាកាសយានដ្ឋានកម្ពុជា បានលើកគ្នាមកដល់មន្ទីរការងារខេត្តសៀមរាប ដោយបានស្នេីដល់អោយមន្ទីរការងារ ខេត្តសៀមរាប ជួយដោះស្រាយ ការកាត់បន្ថយ បុគ្គលិកចំនួន១៦១នាក់ នៅក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ VINCI/SCA/CAMS។

ការស្នើនេះ នៅព្រឹកវេលាម៉ោង៨និង៣០នាទី​ ថ្ងៃសុក្រ ទីថ្ងៃ២២ ខែ​មករា​ ឆ្នាំ​២០២១​នេះ នៅត្រង់ចំណុចភូមិអញ្ញាញ​ សង្កាត់នគរធំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ មុខមន្ទីរការងារខេត្តសៀមរាប។

ពាក់ព័ន្ធទៅនឹងករណី បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS និងមន្ទីរការងារនៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ អគារថ្មីរបស់ក្រសួងសាធារណការ សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦លានដុល្លារអាមេរិក។

អគារថ្មីនេះ បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង។ ការសាងសង់អគារនេះឡើង ក្នុងគោលបំណងបង្កើតកន្លែងផ្តល់សេវាសាធារណៈពាក់ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ នៅក្នុងក្រសួងផ្ទាល់។ បន្ថែមពីលើនោះ ដើម្បីផ្តល់ជាទីតាំងមួយមានផាសុខភាពសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការបម្រើការងារកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិក។ ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា «កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត»។ សមិទ្ធផលថ្មីលើទឹកដីសន្តិភាពដែលលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២១

ខេត្តសៀមរាប៖បុរសពីរនាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១៧និង២០នាទី នាថ្ងៃទី២១០១ ខែមករា ឆ្នាំ២០២១ នេះស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប ១L៧០៨១ បើកបរដោយឈ្មោះ កែវ សារឹម អាយុ៣៧ឆ្នាំ។ចំណែកអ្នករួមដំណើរ ឈ្មោះ មៀច ប៊ី អាយុ៥១ឆ្នាំ។ អ្នកទាំងពីរនៅភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង។

បើតាមសមត្ថកិច្ច ជនរងគ្រោះ បើកបើកបរ មានទិសដៅ ពីត្បូងទៅជើង ហើយបានធ្លាក់ខុសផ្លូវបុកនឹងលូ បណ្តាលអោយស្លាប់តែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២១

ខេត្តព្រះវិហារ៖ទីតាំងសិប្បកម្ម កែច្នៃ ផលអនុផលព្រៃឈើ ដោយអត់មានច្បាប់ ដ៏ធំជាងគេ ក្នុង ភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានបង្ក្រាប។

ហេតុការណ៍ ធ្វើឡើងនៅរសៀលថ្ងៃទី ២១ខែមករា ឆ្នាំ២០២១ នេះ ដឹកនាំដោយមន្ត្រីសមត្ថកិច្ច ដោយលោក វុធ សាវី ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត តាមបញ្ជារបស់ លោក ទី សុវិន ថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។

លោក វុធ សាវី បានឲ្យដឹងថា ការបង្រ្កាបនេះ គឺមិនមានការយល់យោគ នោះទេ ដូចជា ឧបករណ៍ ផ្សេងៗ រួមទាំង ឈើប្រណិត ប្រភេទ ធ្នង់នឹងសុក្រំ មួយចំនួនធំ រឹបអូសទាំងអស់ ដោយដឹកយកទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃ ឈើរវៀង ដើម្បីធ្វើការវាស់វែង នៅពេលក្រោយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២១

ភ្នំពេញ៖នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហសហ្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នេះ ក្រុមការងារ តាមដាន អំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់ មហាជន ក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ព្រមទាំងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកនៃក្រុមការងារមកពីតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅសម្រាប់ការងារអនុវត្តបន្តក្នុងឆ្នាំ២០២១ ហើយក៏ដើម្បីប្រកាសសេចក្តីសម្រេច ការកែសម្រួលសមាសភាព និងភារកិច្ចថ្មីរបស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិ យោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក របស់សម្តេចក្រឡាហោម ស ខេង។

ក្នុងនោះ លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយមានការចាំបាច់ច្រើនលើការងារទទួលដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ទើបសមាសភាពក្រុមការងារចាស់ត្រូវបានកែសម្រួលបន្ថែមសមាសភាពថ្មីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទំហំការងារបច្ចុប្បន្ន ដែលមានសមាសភាពថ្មីចំនួន ២៥រូប ក្នុងនោះប្រធានចំនួន ១រូប អនុប្រធានចំនួន ៥រូប និងសមាជិកចំនួន ១៦រូប។

លើសពីនេះទៀត លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្តថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង គឺមានតួនាទីធ្វើជាសេនាធិការ របស់ សម្តេច ស ខេង ក្នុងការទទួលរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិយោបល់ ឬសំណូមពរមកកាន់គេហទំព័រហ្វេសប៊ុករបស់ សម្តេច ដើម្បីប្រមូលយកនូវមតិយោបល់នានាមកធ្វើការសម្របសម្រួលរៀបចំជាបណ្តុំ និងបញ្ជូនទៅអង្គភាពជំនាញពាក់ព័ន្ធជាសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្តេច ស ខេង បានបង្កើតក្រុមការងារនេះ ឡើងគឺដើម្បីស្វែងយល់ឲ្យដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលកំពុងជួបផលលំបាក និងភាពមិនពេញចិត្តចំពោះមន្ត្រីថ្នាក់ក្រោមជាតិនៅមូលដ្ឋានអសកម្ម ក្នុងការងារដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ ប្រមូលយកគ្រប់បញ្ហា យកមកដោះស្រាយ ក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងដើម្បីផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមបម្រើ ដល់ប្រជាពលរដ្ឋ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។

សូមជម្រាបថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ក្នុងរយៈពេល៦ខែកន្លងមក គឺចាប់ពីខែកក្តដា ដល់ខែធ្នូ ឆ្នាំ២០២០ បានស្រងយកមតិយោបល់ពីគណនីហ្វេសប៊ុកនានា ដែលបានរាយការណ៍ចូលមកផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានចំនួន ៥៥១ករណី ក្នុងនោះអង្គភាពជំនាញបានបានដោះស្រាយរួចបានចំនួន ២៤១ករណី និងនៅកំពុងដោយដោះស្រាយមានចំនួន ២៣៨ករណី។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ចំពោះករណីសំណុំរឿង ដែលមិនទាន់បាន ដោះស្រាយ គឺក្រុមការងារបានបញ្ចូល ទៅតាមអង្គភាពព័ន្ធ ជាសមត្ថកិច្ច ក្នុងនាមអ្នកដោះស្រាយ រួចអស់ហើយ ប៉ុន្តែក្រុមការងារ កំពុងរងចាំលទ្ធផល ដែលអង្គភាពជំនាញ ទទួលដោះស្រាយប្រគល់ ជូនត្រលប់មកវិញ។

លោកនាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានបំពេញតួនាទីភារកិច្ចសម្រេច បានលទ្ធផល បានយ៉ាងល្អប្រសើរ គួរឲ្យកត់សម្គាល់ ក្នុងនេះ នាយឧត្តមសេនីយ៍ ក៏បានជម្រុញ ដល់ក្រុមការងារឲ្យខិតខំធ្វើយ៉ាងណាពង្រឹងការងារ និងប្រមូលយកមតិយោលប់នានា ដែលប្រជាពលរដ្ឋ បានស្នើ ឬរាយការណ៍ ពីបញ្ហាប្រឈមនានា ចូលមកគេហទំព័ររបស់សម្តេចក្រឡាហោម ជាបន្តឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហា នៅតាមមូលដ្ឋាន ហើយ លោកនាយឧត្តមសេនីយ៍ សង្ឃឹមថា ក្រុមការងារ ដែលមកពីតាមអង្គភាពនីមួយបាន ដែលបានទទួលភារកិច្ចតាមមុខសញ្ញារួចរាល់ហើយ និងប្រឹងប្រែងធ្វើការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,109 Page1,110 Page1,111 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!