Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២៥

ខេត្តសៀមរាប៖ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ ឬ យី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន) សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅលំនៅឋានខាងលើ ដោយរកឃើញម្សៅក្រាមពណ៌ ស ថ្លា ចំនួន ០៣កញ្ចប់ (មានតម្រុយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន) និងសម្ភារៈវេចខ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក៏សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប និងត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២៥

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន «ហៅ Love Riya»

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២៥

អ្នកនាំពាក្យរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសៀម គំរាមសម្លាប់

អ្នកនាំពាក្យរបស់សម្តេច ហ៊ុន សែន ឯកឧត្តម ជា ធីរិទ្ធិ បានបង្ហោះសារថា ស្ទើររាល់ថ្ងៃ ពួកឈ្លានពាន តែងតែផ្ញើសារមកជេរប្រមាថខ្ញុំ ក្នុងនោះមានទាំងការគំរាមសម្លាប់ផងដែរ តែខ្ញុំមិនចាប់អារម្មណ៍ច្រើនទេកន្លងមក ដោយសារវាជាវប្បធម៌និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម។ នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃក្រោមទាសភាពនៃមហិច្ចតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ។

យ៉ាងណាក្តី ខ្ញុំតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំរបស់ខ្ញុំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា ទោះគេធ្វើអំពើសាហាវព្រៃផ្សៃគ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ។SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៥

ខេត្តកំពង់ចាម៖ស្រប​ពេល​ដែល​សមរភូមិ​ជួរ​មុខ​កំពុង​តែ​ឈរជើង​ទុបទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម នៅ​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​ និង​ឧត្តរមានជ័យ​ បាន​ជួប​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។ ដោយ​ឃើញ​បែប​នេះ​ រដ្ឋបាល​ខេត្តកំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​ ១០០​គ្រឿង​ សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។

លោក​ឧត្តមសេនីយ៍ទោ​ឈឺ​ន វ​ណ្ណី​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ក្នុង​នាម​ឯកឧត្តម​ស្រី ឌឹ​ក មេបញ្ជាការ​កងពល ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​ជា​ច្រើន​ប្រភេទ​រហូត​ទៅ​ដល់​ចំនួន ១០០​គ្រឿង​ ដល់​កងកម្លាំង​ជួរ​មុខ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម​។

លោក​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​ការ​ពិត​ណាស់​សមរភូមិ​មុខ​តែងតែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​សមរភូមិ​ក្រោយ​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។ ពេល​ទទួល​ម៉ូតូ​លោក​មេបញ្ជាការ​រង​បាន​សង្កត់ធ្ងន់​ថា​ រូប​លោក​ហ្នឹង​ដឹក​យក​ម៉ូតូ​ទាំងអស់​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដែល​ប្រចាំការ​ជួរ​មុខ​ងាយស្រួល​ដឹក​សំភារៈ​ផ្សេង​ៗ​ឡើង​លើ​ភ្នំ​មិន​ពិបាក​ដូច​ពេល​មុន​ទៀត​នោះ​ទេ​។​ ក្នុង​នាម​មេបញ្ជាការ​សូម​ផ្ដេ​ជ្ញា​ចិត្ត​ការពារ​មរណភាព​ទឹកដី​ទប់ទល់​មិន​ឱ្យ​ទ៏​ព​សៀម​ទន្ទ្រាន​យក​ដី​កម្ពុជា សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ជា​ដាច់ខាត​។

សូម​បញ្ជាក់​ថា​ ​មានការ​ប្រយុទ្ធ​គ្នា​ដល់​ក្តៅ​គគុក​​រវាង​សៀម​មក​លើ​កម្ពុជា​ កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​មាន​ទាំង​នគរបាល​ទាហាន​បានប្រយុទ្ធ​គ្នា​រហូត​ដល់​ទៅ​៥​ថ្ងៃ (២៤​ដល់​២៨​កក្កដា​ឆ្នាំ​២០២៥ )​នា​ពេល​កន្លង​ទៅ។​

ជាមួយ​នោះ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​សែន និងសម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវ​បាន​ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ចលនា​សប្បុរសជន ដោយ​បាន​យក​អំណោយ​ទៅ​ចាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​នៅ​ខេត្តព្រះវិហារ​ និង​ឧត្ត​មាន​ជ័យ​ ជាមួយ​នោះ​ក៏​បាន​ចែក​ចំ​ណោ​យ​ដល់​កងកម្លាំង​ជួរ​មុខ​ទៀត​ផង​។

​ក្រៅពី​នេះ​ក៏​សង្កេត​ឃើញ​មាន​សប្បុរសជន​គ្រប់​ទិស​ទី​បាន​បង្កើត​កម្លាំង​មហា​សាមគ្គី​បរិ​ច្ចាក​ធនធាន​ផ្ទាល់ខ្លួន​យក​ទៅ​ចែក​ជូន​ដល់​អ្នក​ភៀស​សឹក​ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ពុះពារ​តស៊ូ​ក្រាញននៀល​ទប់ទល់​មិន​ឱ្យ​មានការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធខេត្តសៀមរាបបានឃាត់ខ្លួនក្មេងទំនើងចំនួនពីរនាក់ ដែលបានកែឆ្នៃម៉ូតូខុសបច្ចេកទេស និងដកហូតម៉ូតូរក្សាទុករយ:ពេល៣ខែ។

ការឃាត់នោវេលាម៉ោង២០និង៣៩នាទី ថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប ក្នុងពេលចុះល្បាត​ក្នុងភូមិសាស្ត្រ​ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថាក្នុងពេលល្បាតបានជួបប្រទះនឹងក្មេងទំនើង ចំនួន​០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស ដោយស៊ីម៉ាំងឮខ្លាំង បង្កការរំខានតាមផ្លូវសាធារណៈ ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម នៅចំណុចស្ពានរោករាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ភ្លាមៗ កម្លាំងល្បាតកងរាជអាវុធហត្ថក្រុងសៀមរាប ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ០២គ្រឿង រក្សាទុក៣ខែផងដែរ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសស៊ីម៉ាំងឮខ្លាំង​នៅតាមផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page41 Page42 Page43 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!