Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៥

គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ការបំពេញទស្សនកិច្ចរបស់ លោកជំទាវ និងសមាជិកគណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តក្នុងការអភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ទិសទីឱ្យចូលមកធ្វើដំណើរកំសាន្ត និងធ្វើការវិនិយោគក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។​ បើទោះបីជាការបំពេញទស្សនកិច្ចនេះមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏លោកជំទាវ និងគណៈប្រតិភូបានចំណាយពេលវេលាចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបុរាណនានាជាច្រើនទៀតក្នុងតំបន់រមណីដ្ឋានអង្គរផងដែរ និងពិសេសបានកោតសរសើរស្ងប់ស្ងែងពីស្ថាបត្យកម្ម ចម្លាក់ដ៏ស្មុគស្មាញ ល្អឥតខ្ចោះ ពពេញដោយភាពអស្ចារ្យ និងអាថ៌កំបាំងនៅពីក្រោយ និងជាទីមើលថ្ងៃរះដ៏ល្អបំផុតរបស់សម្បត្តិបេតិកភណ្ឌពិភពលោកនៃមហាប្រាសាទអង្គរវត្ត។

ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ គណៈប្រតិភូបានធ្វើមាតុភូមិវិវត្តន៍ចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២៥

ខេត្តសៀមរាប៖លោក សុខ ថុល អភិបាលរងខេត្ត បានជំរុញនិងណែនាំដល់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាព ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងកម្មវិធីផែនការថ្នាក់ជាតិ ឱ្យមានភាពស៊ីចង្វាក់គ្នាគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង៎ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ និងលោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត បានដឹកនាំ កិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព ជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។

តាមរយៈកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យលើការងារសកម្មភាពរបស់មន្ទីរ-អង្គភាពនីមួយៗ ដែលបានអនុវត្តកន្លងមក ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា កែលម្អនូវចំណុចខ្វះខាតមួយចំនួន និងបង្កើនភាពសម្របសម្រួល និងការគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។

លោកអភិបាលរងខេត្តបានបន្តថា ការសម្របសម្រួលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាការរៀបចំដំណើរការឱ្យឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់គោលនយោបាយជាតិ សំដៅជំរុញសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

លោកក៏បានសំណូមពរដល់មន្ទីរ-អង្គភាព និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពិនិត្យ តាមដាន និងវាយតម្លៃនូវការអនុវត្តកន្លងមក និងពង្រឹងការអនុវត្តការងារតាមវិស័យនីមួយៗជាបន្តទៀត។

លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ-អង្គភាពទាំងអស់ ដែលបានអនុវត្តផែនការសកម្មភាពបានល្អប្រសើរ និងបានផ្តល់សេវាសាធារណៈកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ។

លោកជំទាវក៏បានសំណូមពរដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តអនុវត្តការងារបន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានកាន់តែមានការអភិវឌ្ឍរីកចម្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២៥

ខេត្តសៀមរាប៖មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន ខេត្តសៀមរាប បានបើកយុទ្ធនាការពិនិត្យវាស់កម្រិតនៃការមើលឃើញ ជំងឺទឹកដក់ក្នុងភ្នែក ជំងឺបាយភ្នែក និងជំងឺកន្ទុយថ្លែន ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ នៅទីតាំងមន្ទីរពេទ្យផ្ទាល់ ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

លោកវេជ្ជបណ្ឌិត ទៀន ម៉េងហ៊ាន ជំនាញឯកទេសភ្នែកនៃមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន បានបង្ហាញថា ជំងឺភ្នែកបើមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលា អាចនាំឱ្យពិការ។ ចំពោះការបើកទទួលពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ រៀបចំឡើងក្នុងគោលបំណងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាភ្នែក ការថែរក្សាភ្នែក និងតាមដានជំងឺទឹកដក់ក្នុងភ្នែក ដើម្បីជំរុញការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋដែលមកពិនិត្យភ្នែកភាគច្រើន គឺដោយសារពួកគាត់កើតមានជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែន និងជំងឺភ្នែកមីញ៉ូប។ ដោយសារកត្តានេះ មន្ទីរពេទ្យនឹងមានគម្រោងធ្វើការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក នៅក្នុងខែបន្តបន្ទាប់ទៅតាមសហគមន៍ និងសាលារៀនបន្ថែមផងដែរ៕SRP
ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២៥

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានអះអាងថាឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបន្តថាដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។

ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​ ហម​ ម៉េងសែ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង​ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់​ជួល​ ផ្លូវលេខ១៩៧៤​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ ពីបទ «ឃាតកម្ម​ និងលួចមាន​ស្ថានទម្ងន់ទោសដោយសារ​ការ​ប្រព្រឹត្តិ​អំពេី​ហិង្សា»។

ជនដៃដល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិព្រែកស៉ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្នបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២៥

ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និង ដោយមានការសម្របសម្រួលពីស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអជ្ញា ខេត្តកំពង់ធំ និងឯកឧត្តមព្រះរាជអាជ្ញារាជធានីភ្នំពេញ ។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ៤០ នាទីកម្លាំងមន្ទីរស្រាវជ្រាវចំនួន០៤នាក់មធ្យោបាយរថយន្ត០១គ្រឿងដឹកនាំដោយលោកវីរៈសេនីយ៍ទោ គង់ ជាន ប្រធានមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស អ ហ ខេត្តកំពង់ធំបានចុះពន្លាតដែនដីសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៦០ “ជ “ចុះថ្ងែទី០៩ខែកក្តដា ឆ្នាំ២០២៥ចេញដោយលោក ផាន់ រ័ត្នរិត្យា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅចំណុចបុរីអារ៉ាខាវ៉ាថោនសឃ្វែរ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

លទ្ធផលនាំខ្លួនបាន០១នាក់
១/ឈ្មោះពិនរស្មី ភេទស្រី អាយុ ២០ឆ្នាំរស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
-បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អ ហ ភ ព បានប្រគល់ជនសង្ស័យ ឲ្យទៅកងរាជអាវុធហត្ថខេត្តកំពង់ធំអនុវត្តបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page40 Page41 Page42 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!