Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសនាំយកអំណោយរាជរដ្ឋាភិបាល​ ចែកជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំង​ទន្លេ ចំនួន ៤៥៨គ្រួសារ​ នៅស្រុកស្រីសន្ធរ នៅថ្ងៃពុធនេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា
រាជរដ្ឋា​ភិ​បាលបានប្តេជ្ញាចិត្តថា នឹង​មិនទុក​​ឲ្យប្រជា​ពលរដ្ឋ​​ណា​ម្នាក់​ស្លាប់​ដោយការ​អត់អាហារ​ឡើយ។ ​ ក្នុងនាមរាជរដ្ឋាភិបាល លោកសូមចូល​រួមសោកស្ដាយ​ ចំពោះ​ការខាតបង់​ទ្រព្យ សម្បត្ដិ​​របស់បងប្អូន ក្នុងស្រុកស្រីសន្ឋរ ក៏ដូចជាស្រុកដ៏ទៃទៀតក្នុងខេត្តកំពង់ចាម ដោយសារទឹកជំនន់នេះ​ផងដែរ។

លោកបញ្ជាក់ថា ទឹកជំនន់ពេល បានកើតមានជាច្រើនប្រទេសលើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងពីទឹកភ្លៀងផង និងជំនន់ទន្លេមេគង្គផង។ ដូចនេះ ដើម្បីសម្រាលការលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឺកជំនន់ និងបាក់ច្រាំងទន្លេ រាជរដ្ឋាភិបាល តែងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាលការលំបាក់របស់ប្រជាពលរដ្ឋ។

លោកយឹម ឆៃលី បានថ្លែងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានខិតខំ​គ្រប់​លទ្ធភាព និង​កៀរគរ​ធន​ធានគ្រប់​បែបយ៉ាងដើម្បី​ជួយ​ដោះ​ស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាព ជូន​ដល់​ប្រជា​ពលរដ្ឋ​យើង នៅគ្រប់ទី​កន្លែង​ទាំងអស់​ដែល​រងផលប៉ះពាល់ដោយទឹកជំនន់។

លោកបានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងអស់ដែលបានគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះលើស៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅថ្មីៗនេះ ហើយសង្ឃឹមជឿជាក់ថា បងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំ និងអភិវឌ្ឍន៏ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត។

លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គីជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ, ជាស្នូលនៃការកសាង និងអភិវឌ្ឍន៏ជាតិ, ជាជើងឯកក្នុងការប្រយុទ្ខនឹងជម្ងឺកូវីដ១៩ តាមរយៈយុទ្ឋសាស្ត្រស្រោចវ៉ាក់សាំងនៅគ្រប់តំបន់ទូទាំងប្រទេស។ ហើយឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទ ដ៏ប្រពៃសម្រាប់ប្រជាជាតិខ្មែរ។ ទាំងអស់នេះ គឺជាប្រភពដ៏រឹងមាំក្នុងការពារ ​និងអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ។

សូមជម្រាបថាពិធីនេះ ក៏មានការចូលរួមពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ លោក អ៊ុន ​ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

បញ្ជាក់​ថា​ អំណោយដែលមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងគ្រួសារដែលរងគ្រោះធ្ងន់ចំនួន៥៨គ្រួសារ បន្ថែមថវិកាចំនួន ៣០ម៉ឺនរៀលទៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ខេត្តកំពង់ឆ្នាំង៖លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ម្សិលមិញ បានដឹកនាំមន្ត្រីមន្ទីរកិច្ចការនារី ខេត្ត មន្ត្រីរដ្ឋបាលសាលាស្រុកបរិបូណ៌ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ទៅសាកសួរសុខទុក្ខ និងយកអំណោយ ជូនដល់ស្ត្រីមានជីវភាពខ្វះខាត សម្រាលបានកូនភ្លោះ៣ រស់នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។

លោកស្រី តុង ណារី មានប្រសាសន៍ថា ក្រោយពីទទួលដំណឹង ក្មួយស្រីទើបរៀបការបានមួយឆ្នាំ ហើយ សម្រាលកូនជាលើកដំបូងបានកូនភ្លោះ៣ តាមរយៈការផ្សព្វផ្សាយរបស់សារព័ត៌មាននានា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចាត់ឱ្យលោកស្រី និងក្រុមការងារនាំយកនូវអំណោយជាសម្ភារៈ និងថវិកា មកជួយឧបត្ថម្ភដល់ស្ត្រីកូនភ្លោះ៣ ដែលអំណោយទាំងនោះរួមមាន ៥០គីឡូក្រាម សម្ភារ ប្រើប្រាស់សម្រាប់ទារក និងសម្ភារៈផ្សេងៗទៀតសម្រាប់ស្ត្រីជាម្ដាយជាច្រើន រួម និងថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ។

លោកស្រីក៏បានផ្ដាំផ្ញើដល់ស្ត្រី ជាម្ដាយកូនភ្លោះ៣ សូមខិតខំពង្រឹងស្មារតី ថែទាំសុខភាព និងថែទាំកូនទាំង៣ ឱ្យមានសុខភាពល្អ និងអនាគតល្អទៅថ្ងៃក្រោយ។

សូមជម្រាបថា ស្ត្រីរូបនេះ បានសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាភាពសុខភាព ស្ត្រីជាម្តាយ ទើបគ្រូពេទ្យ អោយបន្តសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងបានអនុញ្ញាត ឲ្យត្រឡបមកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានផងដែរ។

មេឃុំមេលំ លោក កេត សុឃា បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ ៣នាក់ មានឈ្មោះ មាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះនាងទើបរៀបការ ជាមួយប្ដី ឈ្មោះ វ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។ ក្រោយពេលពួកគេរៀបការ បានរស់នៅជាមួយម្ដាយ ជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធ រហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យ អេកូ ឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះ ពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយ មានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ។

លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង ៣នាក់ ស្រី២ ប្រុស១ រួមនឹងម្ដាយមានសុខភាពល្អ ជាធម្មតាទេ ប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រទៀត នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានបញ្ជាក់ថា៖នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រ ដោយភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ៦៨  កាត់តាម ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល  ឃុំក្រួចគោ  និងឃុំសែនសុខ ស្រុកក្រឡាញ់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បន្តថាខ្ញុំបាទ ក្នុងនាមតំណាង ឲ្យបងប្អូនប្រជាពលរដ្ឋ ស្រុកក្រឡាញ់ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍  បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណិត្តជារៀងរហូត។

សូមជម្រាបថានៅថ្ងៃអង្គារម្សិលមិញ សម្តេច ហ៊ុន សែន បានអញ្ជើញមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួម ថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក នៅសាលសន្និសិទសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២២

ខេត្តបាត់ដំបង៖មនុស្សចំនួន ៦ នាក់ ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួន ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​កាបូប​ និង​ ទូរស័ព្ទ​ដៃ​ )​ ចំនួន​ ០៤​ ករណី​។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឡើង នៅ​ថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដោយវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានដឹកនាំកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប។

សេចក្ដីរាយការណ៍ពីខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យ៖1 ឈ្មោះ​ ខៀវ​ យ៉ា​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​។
2️⃣​ ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកឆ្តោរ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​។
​ ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​។
4️⃣​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​។
5️⃣​ ឈ្មោះ​ ធឿន​ ថន​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​។
6️⃣​ ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ តាកុយ​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។

​ តាម​ចម្លេីយ​ឈ្មោះ​ ខៀវ​ យ៉ា​ និង​ ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ បាន​ឆ្លេីយ​សារភាព​ថា​៖​ កាល​ពី​ថ្ងៃទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៣:៤០​ នាទី​ នៅ​ចំណុច​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខ្លួន​បាន​ធ្វេី​សកម្មភាព​ ជិះ​ម៉ូតូ​ ១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២០​ ទៅ​ឆក់​យក​កាបូប​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ថ្លាង​ ស៊ីណាន​ ភេទស្រី​ អាយុ​ ៣៣​ឆ្នាំ​ ដែលនៅ​ក្នុង​កាបូប​នោះ​មាន​៖​-​ ទូរស័ព្ទដៃ​ ០១​ គ្រឿង​ ម៉ាក​ Iphone 7 Plus ពណ៌​ ផ្កាឈូក​
-​ សោរ​តេឡេ​ម៉ូតូ​ PCX ០១​ គ្រឿង​។

​ចំពោះ​ជនសង្ស័យ​ ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​ បាន​ឆ្លេីយ​សារភាពថា​ ៖​ កាលពី​ថ្ងៃទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ០៧:៣០​ នាទី​ នៅ​ចំណុច​មុខ​ផ្សារ​ព្រែកតាច្រែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ខ្លួន​បាន​ធ្វេី​សកម្មភាព​ ជិះ​ម៉ូតូ​ ១​ គ្រឿង​ ម៉ាក​ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ទៅ​ឆក់​យក​ទូរស័ព្ទដៃ​ ម៉ាក​ OPPO ពណ៌​ ខ្មៅ​ របស់​ជនរងគ្រោះ​ ម្ម្នាក់ មិ​ន​ស្គាល់​ឈ្មោះ​និង​ទីលំនៅ​ ភេទស្រី​ អាយុ​ ប្រហែល​ ៥០​ ឆ្នាំ​ ហេីយ​ជិះ​គេច​ខ្លួន​បាត់​។

​ចំណែក​ជនសង្ស័យ​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ឈ្មោះ​ ធឿន​ ថន​ ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ បាន​ឆ្លេីយ​ថា​ ៖​ កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ០១:២០​ នាទី​ រំលងអាធ្រាត្រ​ ឈ្មោះ​ ធឿន​ ថន​ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ HONDA CB 400 CC​ ដែល​ជារបស់​ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ ឌុប​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ធ្វេីសកម្មភាព​ឆក់​យក​កាបូប​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ខា​រ៉ូឡាន​ ( CAROLANN ) ភេទស្រី​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ កាណាដា​ មុខរបរ​ ជា​គ្រូបង្រៀន​ភាសា​បរទេស​ នៅសាលា​អន្តរជាតិ​ ឌូវី​ ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​ ៖​ទូរស័ព្ទដៃ​ ម៉ាក​ SAMSUNG GALAXY A22 ពណ៌​ ផ្ទៃមេឃ​ ០១​ គ្រឿង​-​ កាត​ធនាគារ​ ABA ០១​ សន្លឹក​-​ ប្រាក់​ខ្មែរ​ ចំនួន​ ៨០,០០០​ រៀល​ (​ ប្រាំបី​ម៉ឺន​រៀល​ )​

​ វត្ថុតាងដកហូតរួមមាន​ ៖​-​ ម៉ូតូ​​ ០១​ គ្រឿង​ ម៉ាក HONDA CLICK ពណ៌​ ស​ ក្រហម​ ស៊េរី​ឆ្នាំ​ ២០២១​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AM-7778- ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ HONDA CB 400 CC ពណ៌​ ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HV-7702
– ទូរស័ព្ទដៃ​ ម៉ាក​ Iphone 7 Plus​ ០១​ គ្រឿង​។

ចំណែក​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ HONDA CLICK ខាងលេី​ គឺ​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ១៩:៤០​ នាទី​ នៅ​ចំណុច​ភូមិ​បឹងរាំង​ សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំប​ង​ ជនសង្ស័យ​​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​០២​នាក់​ ទៅ​ឆក់​យក​ទូរស័ព្ទដៃ​ ម៉ាក​ VIVO ពណ៌​ ខៀវ​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ រេន​ សារឿង​ ភេទស្រី​ អាយុ​ ៤៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កេីតហេតុ​ខាងលេី​ ហេីយ​ក៏​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២២

ភ្នំពេញ៖តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម រាជរដ្ឋាភិបាល កម្ពុជា នឹងបញ្ចេញទុនបន្ថែម១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹក ថ្ងៃអង្គារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ វិច្ឆិកា ២០២២

ខេត្តកំពង់ឆ្នាំង៖គ្រួសារស្ត្រីដែលជីវភាពលំបាក រស់នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ សម្រាលបានកូនភ្លោះ ៣នាក់ បានសូមអំពាវនាវ ដល់សប្បុរសជនជួយឧបត្ថម្ភ។

ស្ត្រីរូបនេះ បានសម្រាលបានកូនភ្លោះ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាភាពសុខភាព ស្ត្រីជាម្តាយ ទើបគ្រូពេទ្យអោយបន្តសម្រាកព្យាបាល រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នឹងបានអនុញ្ញាត ឲ្យត្រឡបមកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានផងដែរ។

មេឃុំមេលំ លោក កេត សុឃា បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ ៣នាក់ មានឈ្មោះ មាន សុមី អាយុ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះនាងទើបរៀបការ ជាមួយប្ដី ឈ្មោះ វ៉ាន់ សុវយ័ អាយុ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។ ក្រោយពេលពួកគេរៀបការ បានរស់នៅជាមួយម្ដាយ ជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រ នៅរាជធានីភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធ រហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យ អេកូ ឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះ ពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយ មានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ។

លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង ៣នាក់ ស្រី២ ប្រុស១ រួមនឹងម្ដាយមានសុខភាពល្អ ជាធម្មតាទេ ប៉ុន្តែបញ្ហាជីវភាព គឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញដល់ជាពលរដ្ឋ ឲ្យបញ្ជូនកូនចៅចូលសាលារៀន ដើម្បីយកចំណេះដឹងរបស់ខ្លួនទៅកសាងអនាគត​ និង ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

លោកថ្លែងបែបនេះក្នុងពិធី បញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តឧត្ដមមណីរង្សី(វត្តភូមិចុង) ស្ថិតក្នុងឃុំសំបូរ ស្រុក បាធាយ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យម្សិលមិញ។

ថ្លែងក្នុងពិធី លោក អ៊ុន ចាន់ដា បានលើកឡើងថា កត្តាដែលនាំឲ្យ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តា ៥យ៉ាង៖
ទី១គឺកត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួប ជុំគ្នាទៅបាន។
ទី២- កត្តាហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់ ពីព្រោះថា មានផ្លូវល្អស្រួលធ្វើដំណើរ សម្រាប់ដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ទើបប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ហើយមានប្រាក់កាក​ សម្រាប់ចូលរួមធ្វើបុណ្យ ដាក់ទានតិចឬច្រើនតាមសុទ្ធាជ្រះថ្លា។
ទី៣-កត្តាជុំនឿ ពីព្រោះថា មានជុំនឿទុកចិត្តទៅលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋ យើង ចូលបុណ្យ ដើម្បីកសាងសមិទ្ធផលផ្សេងៗ។
ទី៤ -កត្តាការគ្រប់គ្រងជំងឺកូរីដ ១៩ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីន កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិតប្រជាពលរដ្ឋ ទើបយើងមានឱកាស មកធ្វើបុណ្យរួមគ្នានៅពេលនេះ។
ទី៥-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នាធ្វើបុណ្យ ដើម្បីសន្សំកុសល។

អភិបាលខេត្តក៏បានក្រើនរំឮកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈ ស់ង្ឃ ត្រូវរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យបងប្អូនប្រជា ពលរដ្ឋ មានជុំនឿជឿទុកចិត្ត ហើយចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផល់ថ្មីៗ បន្តទៀត ដោយឡែក ប្អូនៗក្មួយៗ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវខិតខំប្រឹង ប្រែងសិក្សារៀនសូត្រផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានជាសះស្បើយពីជំងឺកូវីដ19។ នេះបើយោងតាមគ្រូពេទ្យដែលបានចេញលិខិតបញ្ជាក់ជូនសម្ដេចហ៊ុន សែន កាលពីម្សិលមិញ។

សម្ដេចហ៊ុន សែន បានលើកឡើងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះ មេរោគកូវីដ.១៩ត្រូវបាន
ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។
គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត
បញ្ជាក់ដូចមានភ្ជាប់ជាមួយ។
ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយ
សប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភ និងបានជូនពរដល់រូបខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២២

ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កសិករនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយដែលពួកគាត់បានលក់ស្រូវ ដែលប្រមូលផលបានទៅតាមតម្លៃកំណត់។

ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យ៉ាងដូច្នេះ បន្ទាប់ថ្មីៗនេះ ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមូលផលស្រូវបានប៉ុន្តែតម្លៃស្រូវហាក់ចុះតម្លៃ។

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា បន្ទាប់ពីក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍ រក្សាស្ថេរភាព ថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចមក ជាលទ្ធផល​ កសិករនៅខេត្តទាំងពីរ មានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃ ដែលបានកំណត់ ហើយមកទល់ពេលនេះរោងម៉ាស៊ីន នៅតែបន្តប្រមូលទិញយ៉ាងសស្រាក់សស្រាំ។

រដ្ឋមន្ត្រីកសិកម្មបន្តថា ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យប្រជាកសិករ យើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដែលស្រូវមានតម្លៃធ្លាក់ថ្លៃ ដោយសារតែប្រជាកសិករប្រមូលផលព្រមៗគ្នា។ ជាមួយគ្នានេះក្រសួងកសិកម្មក៏បានពាវនាវឲ្យមានការបញ្ឈប់បង្ហោះព័ត៌មាននៅករណីមិនពិតចំពោះតម្លៃស្រូវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖ស្ត្រី៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំកាលេី​ ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ដោយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកចំការលេី និងអាជ្ញាធរមូលដ្ឋានតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ករណីបេីក​ និងលេងល្បែងស៊ីសងខុសច្បាប់ (សុីគូភ្នាល់ដាក់ប្រាក់) កម្លាំសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់ និងដកហូតវត្ថុតាង មួយចំនួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តបាត់ដំបង៖មន្ត្រីជំនាញបានបង្ក្រាបករណីជំនួញឈើខុសច្បាប់នៅស្រុកសំឡូត តាមបញ្ជារបស់លោកសុខ លូ អភិបាលខេត្ត។

ការបង្ក្រាបធ្វើឡើង នៅចំណុចភូមិ ពាមតាឃុំតាប៉ោក ស្រុកសំឡូត នៅពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

ប្រភពបានរាយការណ៍ថា ដោយមានការបញ្ជារផ្ទាល់ពីសំណាក់ លោក សុខ លូ ខេត្តបាត់ដំបង ទើបឈានទៅដល់ការបង្ក្រាបទាំងស្រុង នូវករណីបទល្មើសព្រៃឈើនេះ។

ប្រភពបានបន្តថា បទល្មើសព្រៃឈើដែលរងការបង្ក្រាបនេះ ជារបស់ឈ្មួញ ឈ្មោះយាយ មាន់និងប្ដី ប្រចាំនៅស្រុកសំឡូត។

ករណីនេះ សមត្ថកិច្ចបានរឹបអូសឈេីសរុបចំនួនជាង១៥ម៉ែត្រគួប ត្រូវបានមន្ត្រីបរិស្ថាន នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុក ធ្វើការរឹបអូសនិងដឹកជញ្ជូនយកទៅរក្សាទុក ដើម្បីចាក់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២២

ខេត្តកោះកុង៖នៅទំបំផុតអាជ្ញាធខេត្តនៅថ្ងៃសុក្រនេះបានសម្រេចឱ្យផ្អាកសំណង់រឹង ដែលសង់ចូលសមុទ្រនៅស្រុកស្រែអំបិល ដោយសារគ្មានច្បាប់អនុញ្ញាត។

ការដែលសម្រេចផ្អាក់បែបនេះក្នុងពេលបានដឹកនាំមន្ត្រីចម្រុះចុះត្រួតពិនិត្យ ការដ្ឋានសំណង់រឹងមួយកន្លែង នៅភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីនេះគឺមានបុគ្គលពីភ្នំពេញ បានទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់រឹងចូលសមុទ្រ ដោយគ្មានច្បាប់អនុញ្ញាត។

យោងតាមលិខិតមួយបង្ហាញថា បុគ្គលជាម្ចាស់សំណង់ចូលសមុទ្រ ដោយគ្មានច្បាប់នោះ មានឈ្មោះ អ៊ុក វរ៉ា។ ទោះជាយ៉ាងណាបុគ្គលរូបនេះ មិនបង្ហាញមុខពេលថ្នាក់ដឹកនាំខេត្តចុះត្រួតពិនិត្យនោះទេ។​ ករណីនេះ មហាជនកំពុងរង់ចាំមើលនីតិវិធីបន្តលើ ករណីសង់សំណង់រឹងចូលសមុទ្រនេះទៅជាយ៉ាងណា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page207 Page208 Page209 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×