Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២៣

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

ប្រាប់អ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់ថាអបព បានបញ្ជូន ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃពុធ នេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់ របបគោលនយោបាយ របស់រដ្ឋជូនជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួនជិត ៤ពាន់នាក់ផងដែរ។

នេះបើតាមការបញ្ជាក់ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិន «ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេង យកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២៣

ទីស្តីការគណៈរដ្ឋមន្ត្រី ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។

នេះបើតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃពុធនេះ។

ក្នុងលិខិតដែលជម្រាបជូនសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វេីលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។​

ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តកំពង់ចាម​៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង លោក ប៉ាន សូរស័ក្ដិ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីបំពេញភារកិច្ចបន្តពី សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព និងតែងតាំងអនុប្រធានកិត្តិយសចំនួន ២៥រូបទៀត​។

ពិធីប្រកាសទទួលស្គាល់ ប្រធាន-អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥នេះ បានធ្វេីឡេីងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​។

ថ្លែង​ក្នុង​ពិធី​នេះ​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា “ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ ដោយមានការណែនាំ តម្រង់ទិសពី សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង, សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្ម​ មនុស្សធម៌ ផ្តោតទៅលើវិស័យអាទិភាពទាំង៤ ដោយបានឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែង​ នៃភាពងាយរងគ្រោះ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់​ ផងដែរ​។

​លោក ប៉ាន សូរស័ក្ដិ បានសន្យាថា នឹងរៀនសូត្រយកតម្រាប់តាមគំរូស្នាដៃដ៏ប្រពៃរបស់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង តាមរយៈនៃការ ខិតខំកៀរគររកមូលនិធិ ថវិកាពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីជួយបន្តនិរន្តរភាពទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តាមគ្រប់លទ្ធភាព ធានាឱ្យសាខាម្ចាស់ការបំពេញបេសកកម្មមនុស្សធម៌ដ៏ ឧត្តុង្គឧត្តម និងការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំង ការចូលរួមពង្រឹងសមត្ថភាពរបស់កាកបាទក្រហមកម្ពុជា ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ ទីកន្លែងសម្រាប់គ្រប់ៗគ្នា”។

ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវអនុសាសន៍របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ ជម្រាបជូនចំពោះសាខាកាកបាទក្រហមកម្ពុជាទាំងអស់ សូមបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀតទាំងថ្នាក់កណ្តាល សាខា អនុសាខា ដើម្បីដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនឱ្យបំពេញការងារមនុស្សធម៌បានពេញលេញនៅតាមសហគមន៍ និងសូមយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានាផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តសៀមរាប៖អ្នកលក់ស្រាក្រឡុកម្នាក់ និងបក្សពួក ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃម្សិលមិញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី “អំពើលួ,ចមានស្ថានទម្ងន់ ដោយសហចារី( លួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​”។

សូមជម្រាបថា​នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣:០០នាទី ស្ថិតនៅរីសត និងវីឡា​ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអំពើលួ,ច ( លួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) ដោយបានធ្វើសកម្មភាពផ្លោះរបងរីសត ចូលទៅលួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ក្នុងផ្ទះជួលដាច់របស់ជនរងគ្រោះឈ្មោះ​ ថ-ច-ថ​ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ​ យ-ស-ផ​ ភេទប្រុស អាយុ៤២ឆ្នាំ ខណៈពេលដែរជនរងគ្រោះដេកងលក់។

ប្រភពបានបន្តថាក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានយកទូរទស្សន៍ ទៅលាក់ទុកក្នងព្រៃ ហើយនាំគ្នាបម្រុងធ្វើសកម្មភាពលួ,ចបន្តទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាត ហើយប្រទះឃាត់ខ្លួនតែម្ដង ដោយសារភាពថា ពួកខ្លួនពិតជាបានផ្លោះរបងចូលលួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ពិតប្រាកដមែន។

ជនសង្ស័យ​ទាំង២នាក់​ (ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ)​ រួមមាន៖០១-ឈ្មោះ​ អ៉ី សាក់ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ​ ភូមិប្រយុទ្ធ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

០២-ឈ្មោះ​ ធាវ ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ​ មុខរបរលក់ស្រាក្រឡុក មានស្រុកកំណើតនៅភូមិគោកបេង ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

+វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន​ ០៣គ្រឿង ទូរទស្សន៍LEDចំនួន០២គ្រឿង កាបូបស្ពាយចំនួន០១ កាសត្រចៀកចំនួន០២ឈុត កូនសោររថយន្តចំនួន០១ កំព្យូទ័រចំនួន០១គ្រឿង។​ ដោយបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ​។ ក្នុងនោះធ្វើតេស្តស្វែងរកសារធាតុញៀន ឈ្មោះធាវ ប៊ុនធឿន ហៅតឿ ជាលទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន )៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ដែល​បាន​ផ្ដល់ការចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញទី៣ ទី៤ ទី៥ និងដូសទី៦ ដល់មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។

ការ​ថ្លែង​អំណរគុណ​នេះ​ បនបន្ទាបពីអភិបាលខេត្ត​ រួមនឹងថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ ​អ្នក​សារព័ត៌មាន​ និង​បងប្អូន​ប្រជាពលរដ្ឋ​បានអញ្ជើញ​ទទួល​ការ​ចាក់​វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩​ ដូសជំរុញ​ នៅ​​សាលាខេត្តកំពង់ចាម​ ​​នៅសៀលថ្ងៃទី៩​ ខែមករា​​​ ឆ្នាំ​២០២៣​។

រដ្ឋបាលខេត្តកំពង់ចាម បាន​ជូន​ដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម​ថា​ ដើម្បីបង្កើន ភាពស៊ាំ នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងធានាការពារ អាយុជីវិតរបស់ប្រជាជន ពីជំងឺមហាប្រល័យកូវីដ-១៩ សម្តេចហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៣, ទី៤, ទី៥ និងដូសទី៦ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្ថែមទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាម អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣, ទី៤, ទី៥ និងដូសទី៦ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលក្រុង-ស្រុក បានកំណត់ និងរៀបចំ ដូចជានៅតាមសាលារៀន វត្តអារាម និងតាមទីតាំងនានាដែលអាជ្ញាធរឃុំ-សង្កាត់ បានកំណត់ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមក្រើនរំលឹកបងប្អូនដែលអញ្ជើញទៅទទួល ការវ៉ាក់សាំង កូវីដ-១៩ ដូសទី៣, ទី៤, ទី៥ និងដូសទី៦ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល និងប្រកាន់ ខ្ជាប់នូវវិធានការ « ៣ការពារ និង៣កុំ» ព្រមជាមួយគ្នានេះក៏ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាលដែលមានបុត្រធីតាអាយុចាប់ពី​ ៥ឆ្នាំឡើង សូមមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស មូលដ្ឋាន ឬដូសជំរុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ដើម្បីរួមគ្នាបញ្ឈប់ការឆ្លង រីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តសៀមរាប៖លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ឋានន្តរស័ក្តិវរៈមន្តី្រថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប។

ពិធីធ្វើឡើងថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៣

ខេត្តសៀមរាប៖លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប។

ការប្រកាសអភិបាលស្រុកបន្ទាយស្រី ធ្វើឡើងនៅចន្ទម្សិលមិញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​។

ក្នុងពិធី ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ម៉្យាងទៀតស្រុកក៏មានសក្តានុពល ក្នុងវិស័យកសិកម្ម ទេសចរណ៍ទៀតផង។

ឯកឧត្តមបន្តទៀតថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព។ ជាមួយគ្នានោះ ឯកឧត្តមបានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយស្រី
ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះគឺ -ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំឱ្យមានភាពធុនទៅនិងវិបត្តការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ឯកឧត្តម ទៀ សីហា បានផ្តល់នូវអនុសាសន៍៨ចំណុច សម្រាប់រដ្ឋបាលស្រុកដេីម្បីបន្តសហការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ និង បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និង ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។ ម៉្យាងទៀតស្រុកបន្ទាយស្រី ក៏មានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រាង្គប្រាសាទដ៏ប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលដែលទើបតែងតាំងថ្មី មានការសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ខិតខំពង្រឹង និង ទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តកណ្ដាល៖បើទោះបីជាមានការផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ លោក ម៉ឹង យូឡេង អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាលឡើងដុះស្លែពុំមានការផ្លាស់ប្ដូរនោះទេ។

តាមការបង្ហើបានឲ្យដឹងថា ការដែលមិនមានការផ្លាស់ប្ដូរបែបនេះ ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនបានរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវច្រើនបែបច្រើនយ៉ាង របស់លោក ម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើបលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ខេត្តកណ្ដាល ធ្វើអ្វីៗតាមតែអំពើចិត្ត។

ថ្មីៗនេះក្រុមឈ្មួញនិង អាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ស្រុកលើកដែក ខេត្តកណ្ដាល បានលាតត្រដាងរឿងអាស្រូវ របស់លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ដែលប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុក។

ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ទេនោះ គឺលោក អូន រស្មី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងថា​ ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 នៅស្រុកកណ្ដាលស្ទឹង និងប្រធានស្ថានីយ៍ផ្លូវជាតិលេខ4 នៅស្រុកអង្គស្នួល គឺដោយសារអាងមានលោក ម៉ឹង យូឡេង ជាបង្អែករឹងមាំ។ រីឯលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យមន្រ្តីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។ ប្រសិនបើគ្មានខ្នងបង្អែកក្រាស់ទេនោះប្រហែលលោក ម៉ឹង យូឡេង មិនអាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានដល់សព្វថ្ងៃនេះឡើយ។

ទោះជាយ៉ាងណាសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ម៉ឹង យូឡេង នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ភ្នំពេញ៖លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានមនុស្ស២នាក់ សម្រេចដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។

ដើមបណ្តឹងទាំងពីរនាក់មានដូចជា ទី១. លោកស៊ន សម្បត្តិ និងទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទាមទារលុយដែលលោកគឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយដែលជំពាក់ ៣០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទង
លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តសៀមរាប៖ចំការអំពៅ របស់ប្រជាពលរដ្ឋចំនួន៦ហិកតា បានរងការឆាបឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៤០នាទី រលត់ទៅវិញនៅ ម៉ោង ២០និង៤០នាទី ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

លោក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគិ្គភ័យ និង សង្គ្រោះ ស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីអគ្គីភ័យភ្លើងឆេះចំការអំពៅ មានម្ចាស់ ឈ្មោះ ឆេត សុភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ឌុត ខុន បន្ថែមទៀតថា លោកបានសហការជាមួយ រថយន្តបង្ការពន្លត់អគ្គិភ័យ របស់អាជ្ញាធរជាតិអប្សរា នឹង រថយន្តបង្ការពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ដើម្បីជួយសង្គ្រោះបន្ទាន់ មានចំនួន ០៥ គ្រឿង។ ក្នុងនោះ- រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ឡាន។- រថយន្តពន្លត់អគ្គិភ័យ អាជ្ញាធរជាតិអប្សរា ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ ឡាន។ រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ១ គ្រឿង។

បើតាមស្នងការរងរូបនេះ មូលហេតុ ប្រជាពលរដ្ឋអ្នកដុតយកសំបុកឧម៉ាល់នៅក្បែរនោះ ទើបបណ្តាលឱ្យ រាលដាល ឆេះបែបនេះ។ ទោះជាយ៉ាងណាចំពោះការឆាបឆេះនេះ នគរបាលមិនបានថា អស់ទឹកប្រាក់ ប៉ុន្មាននោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

សម្តេចតេជោហ៊ុន សែន​ បានដាសតឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួនហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទគណបក្សប្រជាជនកម្ពុជាថាជា ចោរលួចសន្លឹកឆ្នោត នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។

សម្តេចតេជោហ៊ុន សែន ក៏បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា? ។សម្តេចតេជោក៏បានធ្វើការព្រមានចំពោះលោក គង់ គាំ ផងដែរ ចំពោះរឿងវាយប្រហារមកលើបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏នអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ ការវាយប្រហារលើបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយនីមួយៗ អាចឃោសនាពីបក្សរបស់ខ្លួនឯងបានហើយ កុំវាយប្រហារមកលើគណបក្សប្រជាជន។

ថ្លែងសារនយោបាយរបស់សម្ដេចតេជោ ក្នុងពិធីការបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម ធ្វើឡើងនៅថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

នៅទីបំផុតរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។ ការបើកការដ្ឋាននេះធ្វើឡើងនៅថ្ងៃចន្ទនេះ ក្រោមវត្តមមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

តាមរបាយការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page194 Page195 Page196 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×