Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តសៀមរាប៖ប៉ូលិសក្រុងសៀមរាបបានអោយដឹងថាបុរសម្នាក់បានស្លាប់ក្រោយ(ជិះម៉ូតូធ្លាក់ក្នុងទឹកប្រឡាយបណ្ដាលអោយស្លាប់ រហូត៤ថ្ងៃទើបសាកសពអណ្ដែត។

របាយការណ៍របស់នគរបាលក្រុងសៀមរាប បានផ្ដល់ឲ្យ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ក្រោយពីមានសេចក្ដីរាយការណ៍ថាឃើញសាកសពនគរបាលបច្ចេកទេស ក្រុង.ខេត្តគ្រូពេទ្យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះឈ្មោះហ៊ាន សាវួន ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ចូលក្នុងទឹកប្រឡាយកាលពីយប់ថ្ងៃទី ៤ ខែមករាឆ្នាំ ២០២២។

របាយការណ៍ដដែលបានបង្ហាញថា ហេតុការណ៍ប្រទះឃើញសាកសពនេះបានកើតឡើង នៅថ្ងៃអាទិត្យម្សិលមិញ ស្ថិតនៅចំណុចក្នុងទឹកប្រឡាយ តាមបណ្ដោយផ្លូវកៅស៊ូថ្មី ស្ថិតក្នុងភូមិក្រសាំងរលើងសង្កាត់សៀមរាប ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ភ្នំពេញ៖លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី១ ខែមករាឆ្នាំ២០២៣ នេះ ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យនឹងតំណែង ពោលគឺមិនព្រមចូលនិវត្តន៍ ក៏បានរត់ការលពន្យាអាយុចូលនិវត្តន៍។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហើបអ្នកសារព័ត៌មាន។ ដោយហេតុថា មកដល់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៣ នេះ នៅមិនទាន់ឃើញការប្រកាសផ្លាស់ប្តូរនោះទេ ដោយលោក ឈួន ហៃ នៅបន្តធ្វើប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ដដែល។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា លោកឈួន ហៃ ត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តែគាត់ពន្យារកំណើតបានប្រាំឆ្នាំទៀត។

ប្រភពច្បាស់ការណ៍បានអោយដឹងថា ក្រុមកូនចៅ និងដៃជើងរបស់ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានដើរបិទសារព័ត៌មានធំមួយចំនួនមិនអោយចុះផ្សាយ។

ប្រភពដដែលបានបន្តថា រឿងលោក ឈួន ហៃ ពន្យាអាយុចូលនិវត្តន៍បានធ្វើឲ្យមន្ត្រីនៅក្នុងសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ពិតជាមិនធម្មតារត់ការពន្យាអាយុចូលនិវត្តន៍បានដោយក្នុងនោះលោក ឈួន ហៃ ពន្យាអាយុបាន ៥ឆ្នាំ។ ហើយការពន្យារអាយុនេះ លោក ឈួន ហៃ ក៏ចំណាយមិនតិចដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី ថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញ សំណេះសំណាលនិងប្រគល់រង្វាន់ម៉ូតូដើមី្បលើកទឹកចិត្តដល់សិស្សានុសិស្ប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ ដែលទទួលបាននិទ្ទេសA  ចំនួន ១១១នាក់នៅខេត្តសៀមរាប។

សូមជម្របថាសម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១១១នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿងភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព០១ ប្រេងសាំង៥០លីត្រ និង លិខិតសសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈរថយន្តប្រភេទទេសចរបានបុកចំពេញទំហំអូសជាង ៥០០ ម៉ែត្រ។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ៦ចំណុចភូមិដូនទ្រ ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូបង្កដោយរថយន្តម៉ាក ទេសចរណ៌ ៤៥កៅអីពណ៌បើកបរពីទិសខាងកើត ទៅទិសខាងលិច បុកជា ម៉ូតូហុងដា ពាក់ផ្លាកលេខ សៀមរាប 1S 0750 បើកបរពីទិសខាងលិចទៅទិសខាងកើត។

របាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តបានបើកគេចទៅទិសខាងលិច អូសម៉ូតូចម្ងាយប្រមាណ ៥០០ម៉ែត្រនិងចាប់ទាញម៉ូតូចេញហើយបន្តដំណើរដល់ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ។

ជនរងគ្រោះដែលជិះម៉ូតូស្លាប់ ឈ្មោះ ឈឹម ភីដាវ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពេជ្ជោ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។ ក្នុងនោះរថយន្តខូចខាត ១ស្រាល ឯម៉ូតូ ឆេះនិងខូចខាតទាំងស្រុង។ មូលហេតុ រថយន្តមិនប្រកាន់ស្ដាំ។ វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះ ស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ខេត្តកំពង់ចាម៖អញ្ជើញបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣ ដើម្បី ចូលរួមអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤៤ឆ្នាំ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការរៀបចំ ពីមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។

លោកស្រី ក៏បានធ្វើការផ្តាំផ្ញើសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយកជ័យជំនះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការនីឆ្នើម សម្រាប់ទៅចូលរួម ប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការ ប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ី ហ្គេម ឆ្នាំ២០២៣នេះ។

លោកស្រី ប៉ាង ដានី បានបញ្ជាក់ថា ពិធីប្រកួត កីឡាមហាជននេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីកចម្រើន ជាលំដាប់ ស្របពេលដែលប្រទេសជាតិ យើង មានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យ ជំនះខួបទី៤៤ ថ្ងៃ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ក៏ដូ ចប្រជាជនកម្ពុជា បានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែល មិនអាចបំភ្លេចបានឡើយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាម លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៣ នេះ សរុបចំនួន១១០ក្រុម ដែលមានកីឡាករ កីឡាការិនី​ សរុបចំនួន៨៤ ៦នាក់ និងគ្រូបង្វឹកចំនួន ១៧៤នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត​ រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ភ្នំពេញ៖អ្នកស្រី ទ្រី ដាណា អ្នកជំនួញលក់មាសដ៏ល្បីនៅកម្ពុជាបានបញ្ចេញនូវការប្រតិកម្មតាមរយៈសារ ចំពោះ ក្រុមហ៊ុនទេសចរណ៍ ធូវើដ៍ ត្រាវែល។

ការបង្ហោះសារប្រតិកម្មធ្វើឡើងនៅល្ងាចថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ មិនបានឆ្លើយតបទៅនឹងអ្នកស្រី ទ្រី ដាណា។

តាមរយៈទំព័រផេកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា បានសរសេរថា៖ នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។

អ្នកស្រីទ្រី ដាណាបន្តថា ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗ ខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។

អ្នកស្រីបានបន្តថា នៅពេលទំនាក់ទំនងទៅសួរព័ត៌មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៌ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។

អ្នកស្រីបានបន្ថែមថា នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ? ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។ ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។

ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់!

ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!។

ជុំវិញការលើកឡើងរបស់អ្នកស្រីទ្រី ដាណាយ៉ាងដូច្នេះ រហូតដល់ព្រឹកថ្ងៃសុក្រនេះគេនៅកុំទាន់ឃើញក្រុមហ៊ុន ទេសចរណ៍ ធូវើដ៍ ត្រាវែលចេញលិខិតបំភ្លឺនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានស្នើដល់ អភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកជីក្រែង ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយ បាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ ឲ្យមានភាពធុនទៅនិងវិបត្ត ការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែស នៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ស្នើយ៉ាងដូច្នេះក្នុង ពិធីផ្ទេរ​ និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកជីក្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

អភិបាលខេត្តបានលើកឡើងថា​ ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ក្នុងពិធី ឯកឧត្តម ទៀ សីហា ក៏បានផ្តល់នូវអនុសាសន៍ ៨ចំណុច សម្រាប់រដ្ឋបាលស្រុកជីក្រែង បន្តសហការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព តាមផែនការកំណត់ ជាពិសេសត្រូវត្រៀម សហការអនុវត្ត ជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំឱ្យទទួលបានជោគជ័យ និង បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងពន្លឿនបញ្ចប់ការកាត់ឆ្វៀលដីតំបន់បី របស់អាជ្ញាធរបឹងទន្លេសាប។ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និង ខិតខំពង្រឹងការិយាល័យផែនការ និង គាំទ្រឃុំ និង ទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

សូមជម្រាបថា លោក បូ ម៉េងទ្រី ពីអភិបាលរងក្រុងសៀមរាប ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកជីក្រែង ជំនួសលោក ពៅ ប៊ុនធឿន អតីតអភិបាលស្រុក ដែលត្រូវបានផ្ទេរភារកិច្ច ជាអភិបាលស្រុកអង្គរធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២៣

ខេត្តកែប៖មន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តកែប បានប្រាប់អ្នកសារព័ត៌មាន ថា ពេលនេះសមត្ថកិច្ច កំពុងស្វែង រកចាប់ខ្លួនអតីតអភិបាលរងខេត្តកែបគឺលោក ភូ លិ ពាក់ព័ន្ធករណីអំពើហិង្សានិងបៀតបៀនកេរ្តិ៍ខ្មាស់លើស្ត្រី២រូបនៅក្នុងកម្មវិធីជប់លៀងមួយ។

ស្នងការរងនគរបាលខេត្តកែបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ប៉ូង សុខេង បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ ពេលនេះកម្លាំងនគរបាល កំពុងស៊ើបស្វែងរក អតីតអភិបាលរងខេត្តកែបដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ និងបៀតបៀនកេរ្តិ៍ខ្មាសទៅលើស្ត្រីខ្មែរជាមន្ត្រីសាខាពន្ធដារខេត្តកែប។

អំពើហិង្សារបស់លោក ភូ លិ បណ្តាល ឲ្យស្រ្តីជាប្រធានការិយាល័យនៃសាខាពន្ធដារខេត្តកែប ត្រូវរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ត្រូវគ្រូពេទ្យដេររបួសដល់ទៅ១៦ថ្នេរ។ ចំណែកឯស្រ្តីជាមន្រ្តីពន្ធដារម្នាក់ទៀត ក៏រងការបៀតបៀនពីលោក ភូ លិ ដែរ។ នេះបើតាមព័ត៌មានក្នុងញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

អំពើហិង្សានេះកើតឡើងក្នុងពិធីជប់លៀងឡើងតំ ណែងប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តកែបកាលពីយប់ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២២។

ប្រភពពីមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅខេត្តកែប រងចាំមើលឃើញថា ប្រសិនបើសមត្ថកិច្ចមិនដុតដៃដុតជើងឲ្យខ្លាំងក្លាទេនោះ លោក ភូ លិ អាចនឹងរួចផុតពីសំណាញ់ច្បាប់នៅគ្រាដែលប្រជាពលរដ្ឋ រិះគន់ទង្វើរបស់លោក ក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូបប៉ុន្តែអត្តចរិតមិនថ្លៃថ្នូរ។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចបញ្ចប់មុខតំណែង លោក ភូ លិ ចេញពីអភិបាលរងខេត្តកែប ក្រោយមានហេតុការណ៍នេះកើតឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងឱកាស ចុះបំពេញបេសកកម្ម នៅក្នុងខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកកាមេរ៉ាវីដេអូ ចំនួន ០៦គ្រឿង ផ្ដល់ជូនមន្ទីរព័ត៌មានចំនួន៦ខេត្ត រួមមាន៖
មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប ក្រចេះ និងខេត្តស្ទឹងត្រែង។ ការប្រគល់សម្ភារៈទាំងនេះ ត្រូវបានរៀបចំឡេីងនៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នៅល្ងាចថ្ងៃពុធ ម្សិលមិញ។

លោកខៀវ ញារីទ្ធ មានប្រសាសន៍ថា នេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជា ការជួយ សម្រួលដល់មន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញរបស់មន្ទីរនីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បី ធ្វើការផ្សព្វផ្សាយ ផងដែរ។

រដ្ឋមន្ត្រីរូបនេះក៏ បានផ្ដាំផ្ញើ ចំពោះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានទាំងអស់ បន្ទាប់ពីទទួលនូវសម្ភារៈទាំងនេះហេីយ​ សូមណែនាំដល់មន្ត្រីជំនាញរបស់ខ្លួន ឱ្យយកចិត្តទុកដាក់ថែទាំ ឲ្យបានគត់ហ្មត់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ថ្វីក្បិតតែ វាជាគ្រឿងអេឡិចត្រូនិច ប្រសិនបើ អ្នកប្រើប្រាស់ ចេះថែទាំបានល្អប្រសើរ នោះវានឹងជួយសម្រួល ដល់ការប្រើប្រាស់របស់យើង បានយូរអង្វែង។

លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ក្នុងនាមមន្ទីរព័ត៌មានខេត្តទាំង ៦ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ខៀវ ញារីទ្ធ ដែលបានផ្ដល់នូវកាមេរ៉ាវីដេអូ សម្រាប់មន្ទីរទុកប្រើប្រាស់ ជាពិសេសការចុះយកព័ត៌មាន អំពីសមិទ្ធផលនានា ក៏ដូចជាសកម្មភាពផ្សេងៗ របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន  ដើម្បីយកទៅផ្សព្វផ្សាយ បង្ហាញទៅដល់សាធារណជនឲ្យបានជ្រួតជ្រាប ផងដែរ។

លោកស្រីសមផល្លា ក៏បានគោរពជូនពរ ដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ សូមឲ្យទទួលបានសេចក្ដីសុខចំរើន ប្រកបដោយពរទាំងប្រាំប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា អំណោយដែល លោក ខៀវ ញារីទ្ធ ផ្ដល់ជូនមន្ទីរព័ត៌មាន ទាំង៦ខេត្ត រួមមាន៖កាមេរ៉ាវីដេអូ ១គ្រឿង ជើងកាមេរ៉ា ១ កាបូបដាក់កាមេរ៉ា១ និង Memory ចំនួន២ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៣

ខេត្តកំពង់ធំ៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ បានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី ៤ ខែមករា នេះនៅ ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

មន្ត្រីនៅក្នុងហេតុការណ៍បង្ក្រាបបានប្រាក់ថា រថយន្តដែលដឹកឈើម៉ាក Lexus 470 ពណ៌ទាំងមាសស្លាកលេខ ភ្នំពេញ 2L 4651 បានដឹកឈើ អាជ្រុង ប្រភេទលេខ 1ប្រភេទឈើត្រសេកចំនួន16ដុំ ទាំងរថយន្តនិងវត្ថុតាងឈើត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ស្រុកប្រាសាទសំបូរ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងពិធីបើកប វេសនកាលថ្មីឆ្នាំសិក្សា ២០២២–២០២៣ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យ ជូន ណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល គ្រប់រូប សូមបញ្ជូនកូនចៅ ដែលគ្រប់អាយុ ដល់វ័យសិក្សាឲ្យចូលរៀនបានគ្រប់ៗគ្នា ហើយត្រូវ យកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យខិតខំសិក្សារៀនសូត្រផង ពោលគឺត្រូវបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូនចៅផងដែរ។

កអភិបាលខេត្តបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន វិស័យ ធនធានមនុស្សត្រូវបានឈរនៅលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធាន់មនុស្សនេះ គឺមាន សារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការ រីកចម្រើន បន្ទាប់ពីប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍ហេីយនោះ។

អភិបាលខេត្តកំពង់ចាម បានបន្តថា ជាការពិតណាស់ការអប់រំ និងការកសាង ធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល ក្នុងសាលារៀន ដែលមានគ្រូបង្រៀន គឺជាអ្ន កសម្រួចអនាគតរបស់សិស្ស ជាឪពុក ម្តាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ។ ប៉ុន្តែត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ​។​ ក្រៅពីនោះគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ សូមបន្តការអនុវត្ត គោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឲ្យបានជ្រួតជ្រាបដល់សិស្សានុ សិស្សគ្រប់ភូមិសិក្សាឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកសាងយុវជន ជំនាន់ថ្មី ប្រកបដោយការរីកចម្រើន​។

អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ក្មួយៗ សិស្សានុសិស្ស យុវជន យុវ នារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមឲ្យបានសស្រាក់ សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៣

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់កំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រលងជាប់និទ្ទេសA ចំនួន ២១នាក់ នៅក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបាននិទ្ទេសល្អ ដែលពិធីនេះត្រូវបានធ្វើ ឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់លោកផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង សិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ឲ្យចូលជួបសំណេះសំណាល ទៀតផង។ នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាម ផងដែរ។

អភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តកា រសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែង ក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ លើសពីនោះ នៅពេល ដែលក្មួយៗ បានបន្តនៅកម្រិតឧត្តមសិក្សាហើយ សូមក្មួយៗខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូែក ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងដោយមានគុណធម៌ មកបម្រើជាប្រយោជន៍ ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នា កសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំង ខេត្តកំពង់ចាម មានបេក្ខជនមកប្រលងចំនួន ៨.១៧៧នាក់ បេក្ខជនប្រលងជាប់ចំនួន ៥.៧៩៩នាក់ ស្មើនឹង ៧០,៩២% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ៧៣នាក់ ខណៈបេក្ខជនប្រលង ជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ១.០៤៩នាក់។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែល អភិបាលខេត្ត បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្រុងកំពង់ចាមទាំង ២១នាក់ ក្នុងម្នាក់ៗ ទទួលបាន កំព្យូទ័រយួរដៃ (latop) ១ គ្រឿង, ថវិកា ចំនួន ៤០ម៉ឺនរៀល , សៀវភៅ ២០ក្បាល, ប៊ិច និងខ្មៅដៃ ចំនួន ១០ដើម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page195 Page196 Page197 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×