Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

លោកហ៊ុន ម៉ានី បានលើកឡើងថា ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោម សាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

នៅលើបណ្ដាញហ្វេសប៊ុក លោក ហ៊ុន ម៉ានី បន្តថា ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានទៅបង់សំណាញ់បានលង់ទឹកបណ្ថាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចំណុចទឹកស្ទឹងនៅខាងកើតភូមិស្ថិតក្នុងភូមិស្រឡៅស្រោង ឃុំពង្រលើស្រុកជីក្រែង។

ជនរងគ្រោះ មានឈ្មោះ ស៊ន គិន អាយុ ៤៣ឆ្នាំទីលំនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមតាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុគឺ ជនរងគ្រោះ ទៅបង់សំណាញ់ទាក់ខ្សែនិងជើង បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

ឧកញ៉ា គិត ម៉េង៖ “គ្រប់រឿងស្នេហាមានលក្ខណៈពិសេស ខុសប្លែកពីគ្នា និងពោរពេញដោយភាពស្រស់ស្អាត ប៉ុន្តែរឿងស្នេហារបស់យើងគឺជារឿងដែលបងចូលចិត្តជាងគេ”។

តើបងគួរចាប់ផ្ដើមសរសេរចេញពីចំណុចណាដើម្បីបង្ហាញពីភាពអស្ចារ្យរបស់អូន ចំណាន?  នៅពេលដែលបងអង្គុយនៅទីនេះ ហើយគិតអំពីរយៈពេលនៃឆ្នាំដែលយើងរស់នៅជាមួយគ្នា បងមិនអាចហាមចិត្តខ្លួនឯងមិនឱ្យញញឹមម្នាក់ឯងបានទេ ហើយបងចងចាំថាថ្ងៃនេះជាថ្ងៃគម្រប់ខួបមួយទៀតនៅក្នុងដំណើររឿងរបស់យើង។

នៅថ្ងៃដ៏ពិសេសនេះ បងចង់ប្រាប់មនុស្សទាំងអស់នៅលើពិភពលោកម្តងទៀត ដោយក្តីរីករាយថា ការរៀបអាពាហ៍ពិពាហ៍ជាមួយអូនគឺជារឿងដ៏ប្រពៃបំផុតដែលបានកើតទ្បើងចំពោះបង។  បងជ្រើសរើសស្ត្រីដ៏ល្អត្រឹមត្រូវម្នាក់ដែលធ្វើឱ្យបងសប្បាយចិត្តជារៀងរាល់ថ្ងៃ។

បងចងចាំនូវផ្កាដ៏ស្រស់ស្អាត ស្នាមញញឹមដ៏រីករាយ និងបរិយាកាសពោរពេញដោយក្តីស្រទ្បាញ់នៃថ្ងៃមង្គលការរបស់យើង។  ថ្ងៃដែលអូននិងបងកាន់ដៃគ្នាលើផ្លូវជីវិតស្វាមីភរិយា គឺជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់បង ហើយចាប់តាំងពីពេលនោះមក សុភមង្គលនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។

មានពាក្យមួយឃ្លាដែលថា មនុស្សពីរនាក់ដែលស្រទ្បាញ់គ្នាច្រៀងចម្រៀងដូចគ្នានៅក្នុងបេះដូងពួកគេ ហើយចំពោះយើងវិញ អូនចំណាន និងខ្ញុំ មានបទចម្រៀងដែលយើងចូលចិត្ត គឺបទដែលត្រូវបានលេងក្នុងថ្ងៃមង្គលការយើង ជាបទដែលពួកយើងតែងតែច្រៀងជាមួយគ្នា។

អូន ចំណាន បានបង្ហាញឲ្យឃើញថាស្នេហាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ តែជាអារម្មណ៍ដែលគាត់បង្ហាញរៀងរាល់ថ្ងៃ។  ចំណាន ធ្វើឱ្យខ្ញុំស្រទ្បាញ់គាត់ជាខ្លាំង។  វាហាក់ដូចជាការស្វែងរកបំណែកនៃល្បែងផ្គុំរូបដែលបាត់អ៊ីចឹង។  ខ្ញុំបានរកឃើញក្តីស្នេហ៍ដែលខ្ញុំបានស្វែងរក នោះគឺអូន ចំណាន។

ការជួបអូនជាវាសនា ហើយការចាប់ចិត្តប្រតិព័ទ្ធលើអូនគឺជាបុពេសន្និវាស។  នៅលើលោកដែលអ្វីៗមិនប្រាកដប្រជា អូន ចំណាន ជាមនុស្សដែលបងជឿជាក់លើ ហើយនឹងមានភាពប្រាកដប្រជាជាមួយជានិច្ច។  ពេលដែលបងនៅជាមួយអូនកាន់តែច្រើន ក្តីស្រទ្បាញ់បងចំពោះអូនកាន់តែធំ។

ថ្ងៃនេះ ជាថ្ងៃនៃការប្រារព្ធអបអរសាទរក្តីស្នេហ៍ ការប្តេជ្ញាចិត្ត និងការលះបង់ដ៏អស្ចារ្យរបស់យើងទាំងពីរ។ នេះជាពិធីអបអរសាទរនៃការរួមរស់ជាមួយគ្នា និងពេលវេលាដ៏រីករាយរបស់យើងយ៉ាងពិតប្រាកដ។ យើងអបអរសាទរការសម្រេចចិត្តដ៏ល្អបំផុតដែលយើងបានធ្វើ នោះគឺ ការកសាងជីវិតរួមគ្នា និងធ្វើជាឪពុកម្តាយដល់កូនៗរបស់យើង។  បងអរគុណអូនសម្រាប់ការក្លាយជាចំណែកនៃបេះដូងរបស់បង។

ជូនចំពោះភរិយាដ៏ស្រស់ស្អាតរបស់បង ម្តាយរបស់កូនៗរបស់បង និងដៃគូពេញមួយជីវិតរបស់បង បងស្រឡាញ់អូនលើសពីអ្វីៗទាំងអស់ដែលមិនអាចកាត់ថ្លៃបាន។ 

រីករាយខួបអាពាហ៍ពិពាហ៍របស់យើង អូន ចំណាន!

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យកាសែត ខេមបូឌាដេលី ធ្វើការសម្រួលជាបន្ទាន់ បើគ្មានភស្តុតាងនោះទេ ដែលបានផ្សាយថារូបលោកជាមេបណ្តាញរកស៊ីឈើខុសច្បាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាវាមិនមែនជារឿងចម្លែកទេ ដែលសារព័ត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគ ដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំផងដែ។ កន្លងទៅខ្ញុំ មិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារព័ត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិត មកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។

ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។

បើសារព័ត៌មាន The Cambodia Daily Khmer ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិត ក្នុងការផ្សាយព័ត៌មាន មិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

លោកស្រីតោ ពិឡា បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព ឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បី ការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ព្រមទាំង សូមបញ្ជូនអ្នកជំងឺទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលា។

លោកស្រីតោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ មានប្រសាសន៍អំពាវនាវយ៉ាងដូច្នោះ ក្នុងឳកាសតំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ដែលមាន លោកទន្តបណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិតឯកទេស ភ្នែក តោ រេមី  ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងភូមិឈូកស ក្នុងឃុំបឹងណាយនៅថ្ងៃអាទិត្យម្សិលមិញ។

លោកស្រីតោ ពិឡា គូសបញ្ជាក់ថា នេះជាលើកទី៥ បើធៀបទៅនឹងផែនការគ្រោង ចំនួន ១៧លើក ស្មើនឹង ១៧ភូមិ ដែលយើងត្រូវ ដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងឃុំបឹងណាយ នៃស្រុកព្រៃឈរ នៅក្នុង ១សប្ដាហ៍ម្ដង។

លោកស្រីក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែបានចាត់បញ្ជូន ក្រុមការងារគ្រូពេទ្យជំនាញ ចុះបំពេញបេសកកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីនេះផ្ទាល់ ក៏ដូចជា នៅក្នុងទូទាំងប្រទេស ផងដែរ។ លោកស្រីបានចាត់ទុកសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បី គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព ផងដែរ។

លោកស្រីនិងក្រុមការងារ បាននាំយកអំណោយ របស់លោកប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចីចំនួន ១០នាក់ នៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។

គូសបញ្ជាក់ដែរថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺមានកិច្ចសហការ ពីក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យជំនាញចំនួន ១០នាក់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ១០៥នាក់  ស្មើនឹង ២៧៨ករណី។ ជាមួយនោះ ក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ចំនួន ០១នាក់ ទៅព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅភូមិរកាកំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប លើផ្លូវជាតិ៦។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះរវាងរថយន្តធុនធំ នឹង អ្នកថ្មើរជើង ដោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបើកបរ ទិសដៅពីលិចទៅកើតដល់ ផ្លូវបំបែកជា៤ បានបុកអ្នកថ្មើរជើងម្នាក់ ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអោយស្លាប់ ហើយបើកបរគេចទៅទិសខាងកើត។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ អាង តោ អាយុ៤២ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងប្រគល់សាកសព ឲ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៣

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មានចំនួនពីររូប ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

មន្ត្រីជាន់ខ្ពស់ទាំងពីររូបនោះរួមមាន៖ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ហិរញ្ញវត្ថុក្រសួងព័ត៌មាន។

នេះបើយោងតាមព្រះរាជក្រឹត្យ សៀមរាប ប៉ុស្ដិ៍ ទើបទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៣

ខេត្តសៀមរាប៖ជនបរទេសម្នាក់ បានចងកសម្លា..ប់ខ្លួន នៅក្នុងបន្ទប់ទឹក នៃ វីឡា បាហ៊ូ ( Baahu Villa SiemReap ) បន្ទប់លេខ ១០៩ ស្ថិតនៅតាមក្នុងក្រុមទី១០ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃសុក្រម្សិលមិញ។

មន្ត្រីខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍នៅថ្ងៃសៅរ៍នេះថា ជនរងគ្រោះមានឈ្មោះ BURN TIMOTHY CHARLES  ភេទប្រុស​ មានកម្ពស់ ១.៩០ម៉ែត្រ អាយុ ៣៧ឆ្នាំ​ ជាជនជាតិ អង់គ្លេស ដែលកាន់លិខិតឆ្លងដែនលេខ ១៣៥៩៨៦១៧៨ មុខរបរទេសចរណ៍។

មន្ត្រីខេត្តសៀមរាបបានថ្លែងបន្តថា តាមបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងការបញ្ជាក់របស់លោកគ្រូពេទ្យ កោសល្យវិច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់គឺដោយសារ អត្តឃាតដោយចងកពិតប្រាកដមែន។ សាកសព ត្រូវបានយកទៅរក្សាទុក នៅវត្តទឹកថ្លារាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពិធីប្រារព្ធធ្វើនៅសុក្រ នេះ ក្នងបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សុខ លូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែគិតគូរចំពោះទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។

បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាព របស់ មាតា និងទារកបានថយចុះ ក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារ នៅតែជាកង្វល់ របស់ រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យ មាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្ដាយ គ្រប់រូប ត្រូវស្វែងរកការផ្ដល់ប្រឹក្សា ពី មន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាព ជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាព លូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

បញ្ជាក់អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេសមី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ,មុង១,ក្រមារ១ និងថវិកា៥ម៉ឺន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ខេត្តបាត់ដំបង៖លោម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង នៅថ្ងៃសុក្រ នេះ បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ​ ឃុំបួរ​ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជន ទុរគតជន រស់នៅម្នាក់ឯង។

សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះ ចំណាយថវិកា ៥.៣៨០ដុល្លារ (ប្រាំពាន់បីរយប៉ែសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។

ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី​​​២កេស,​ ត្រីខ​​​ ២០កំប៉ុង,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា ​​​មួយចុះនួន ដោយឡែក លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ មី​​​ ត្រីខ​​​ ទឹកបរិសុទ្ធ​ មុង ក្រមា និងថវិកា​មួយចំនួនផងដែរ។

លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង​ លេខរៀងទី៩ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ន​រោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ​ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ »។

នេះបើយោងតាមព្រះរាជក្រឹត្យ សៀមរាប ប៉ុស្តិ៍ ទើបទទួលបាននូវមុននេះបន្តិច។

សូមបញ្ជាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានក៏អំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។សម្តេចតេជោបន្តថា កម្ពុជាកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។

ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។

សម្ដេចហ៊ុន សែន អំពាវនាវបែបនេះ ក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃសុក្រ នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។
សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។សម្តេចតេជោក៏បានអំពាវនាវផងដែរទៅដល់វិស័យឯកជននានា សូមចូលរួមគាំទ្រ ឱ្យកាន់តែច្រើនក្នុងសកម្មភាពកិច្ចការពារវប្បធម៌។

សម្តេចតេជោ ហ៊ុន សែន ក៏បានបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ សេចក្តីចម្រើន តរៀងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page177 Page178 Page179 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×