Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ តាមដីការបស់តុលាការខេត្តសៀមរាប ករណី ឆបោក។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ចំណុច អាហារដ្ឋានត្រីស្រែ ជាប់បណ្ដោយផ្លូវជាតិលេខ ៦ ក្នុងឃុំកណ្ដែកស្រុកប្រសាទបាគង ខេត្តសៀមរាប។

ជនត្រូវចោទឈ្មោះ នូ ប៊ុនហាត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ននៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ឆបោក ប្រព្រឹត្តនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីអំឡុងខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលជា បទមជ្ឈិម។

យុត្តាធិការស៊ើបសួរបានប្រើវិធានការណ៍និរន្តរាយ ដោយបានចេញដីកាបង្គាប់ឲ្យចូល
ខ្លួនលើកទី១ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដីកាបង្គាប់ឲ្យចូលខ្លួនលើកទី២ ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ និងបានចេញដីកាបង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លើជនត្រូវចោទខាងលើតាមនីតិវិធីច្បាប់។

ជាលទ្ធផលជនត្រូវចោទនេះ នៅតែមិនអាចមាន វត្តមានចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីចាត់ការស្វែងរកការពិតតាមនីតិវិធីច្បាប់នោះទេ។ ដើម្បីជៀសវាងការអូសបន្លាយនីតិវិធីក្នុងការស្វែងរកការពិតនៃសំណុំរឿង គប្បីតុលាការចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទខាងលើតាមច្បាប់។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់តុលាការភ្លាមៗ ក្រោយពីបានឃាត់ខ្លួន។

អ្នកស្រី សាត ធីតា អ្នកនាំពាក្យអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ករណីនេះ តុលាការកំពុងចាត់ការ។ ទោះជាយ៉ាងណា ជនរងគ្រោះ បានសំណូមពរដល់តុលាការខេត្តសៀមរាប ជួយចាត់វិធានការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ខេត្តបាត់ដំបង៖មនុស្សចំនួន៨នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ប្រេីប្រាស់​កាំបិត​កាប់​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ )​។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​បន្ទប់ជួល​ស្ថិតនៅ​ក្នុង​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង និងនៅថ្ងៃទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​។

ជជនសង្ស័យ 1ឈ្មោះ​ សឿប​ ម៉េង​សឺ​ ហៅ​ សឺ​ ធំ​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាប​ក្រសាំង​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
2 ឈ្មោះ​ ម៉េង​ សឺ​ ហៅ​ សឺ​ តូច​ ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរកា​ សង្កាត់អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
3 ឈ្មោះ​ អឿង​ រ៉ាវីត​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បល្ល័ង​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។
4 ឈ្មោះ​ យឹម​ ដារ៉េ​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
5 ឈ្មោះ​ នឿត​ ប្រុស​វីត​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរកា​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
6 ឈ្មោះ​ ឆៃ​ សុធា​ ហៅ​ អេន​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បល្ល័ង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
7 ឈ្មោះ​ ម៉ឹង​ សីហា​ ហៅ​ ប៉ែត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
8 ឈ្មោះ​ ម៉ឹង​ កក្កដា​ ហៅ​ ប៉ឹក​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃដាច់​ សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។

តាម​ចម្លេីយ​សារភាព​របស់ជនសង្ស័យទាំង​ ០៨​ បាន​ឆ្លេីយ​សារភាព​ថា​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ប្រហែល​ ០១:១០​ នាទី​ រំលងអាធ្រាត្រ​ នៅ​ចំណុច​ជិតផ្សារ​វត្តតាមិម​ ស្ថិតនៅ​ក្នុង​ភូមិ​វត្តតាមិម​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ​ ច. ស.ល. ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូ​មិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ រួច​យក​ស្លាកលេខ​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ របស់​ជនរងគ្រោះ​ ហេីយ​រត់​គេច​ខ្លួន​ រហូតសមត្ថកិច្ចនាំខ្លួន​តែម្ដង។

ករណីនេះដកហូត វត្ថុតាងរួម​មាន​៖​
-​ កាំបិត​ ចំនួន​ ០៧​ ដេីម​
-​ ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០១​ ដែល​មាន​លេខ​ ភ្នំពេញ​ 1JK-4582 ដែល​ជា​របស់​ជនរងគ្រោះ​
-​ ទូរស័ព្ទ​ដៃ​ ម៉ាក​ Iphone 11 ពណ៌​ បៃតង​ ចំនួន​ ០១​ គ្រឿង​ ដែលជា​របស់​ជនរងគ្រោះ​
– ម៉ូតូ​ ចំនួន​ ០៤​ គ្រឿង​។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញកសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

ភ្នំពេញ៖សម្តេច ហ៊ុន សែន បានថ្លែងថា «សូមកុំមានការបកស្រាយណា លើសពីសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង»។

សម្តេចថ្លែងថា «ទុកឲ្យព្រះអង្គចេកព្រះអង្គចមកាត់សេចក្ដីចំពោះការបកស្រាយហួសប្រមាណ ចំពោះហេតុការណ៍ឆេះព្រះរាជដំណាក់»។

សម្តេចហ៊ុន សែន ក៏បានប្រកាសសម្តែងចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុ នៃការឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប។ សម្ដេចបន្តថា សម្តេចជាមួយអភិបាលខេត្តសៀមរាប ក៏បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធ ការអន្តរាគមន៍ករណីឆាបឆេះនេះផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ(BBU) ថ្ងៃព្រហស្បតិ៍ នេះដែរ សម្តេចហ៊ុន សែន ក៏បានជំរុញឲ្យសម្ដេច គង់ សំអុល ពន្លឿនការជួសជុល ព្រះរាជដំណាក់តូច ដែលឲ្យបានលឿនតាមដែលអាចធ្វើបាន ទោះបីត្រូវចំណាយប៉ុន្មានក៏ដោយ។

សូមរំលឹកថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅ ថ្ងៃព្រហស្បតិ៍ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​ សាកលវិទ្យាល័យបៀលប្រា(BBU)ថា «គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា»។ ដែលការផ្លាស់ប្ដូរនោះមាន ៖

⁃ ការផ្លាស់ប្ដូរពីវាលពិឃាត មកការរស់រានមានជីវិត
⁃ ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្តិភាព
⁃ ការផ្លាស់ប្ដូរពីភាពក្រីក្រ តោកយ៉ាក មកកាន់ស្ថានភាពនៃប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅការផ្លាស់ប្ដូរនៅឆ្នាំ 2030 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ2050 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងចាកចេញផុតពីប្រទេសស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា ខ្លួនសម្រេច ចេញប័ណ្ណកម្មសិទ្ឋិដីធ្ល៏ជូនពលរដ្ឋ ចំនួន ១១៨ គ្រួសារ ក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត)ដកពាក្យបណ្តឹងទប់ស្កាត់។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃ កិរិយា នៃការកាន់កាប់ដី របស់ ប្រជាពលរដ្ឋ នៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកគួច ចំរើន បានបន្តថា កន្លងមកក្បាលដី របស់ប្រជាពលរដ្ឋ ដែលមានទីតាំងខាងលើ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានប្តឹងជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ឋ។ លោកថា ក្រោមកិច្ចខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ បានខិតខំ សម្របសម្រួលជាមួយអង្គការ ដើម្បីចេញប័ណ្ណកម្មសិទ្ឋិមជូនបងប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យជាយូរឆ្នាំមកហើយ ជាលទ្ឋផលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានឯកភាពដកពាក្យបណ្តឹងទប់ស្កាត់។

បើតាមគួច ចំរើន កិច្ចប្រជុំថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច ឲ្យរដ្ឋបាលស្រុកកំពង់សីលា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវចាត់ចែងបន្តនីតិវិធី ចុះបញ្ជីចេញប័ណ្ណកម្មសិទ្ឋិ ជូនបងប្រជាពលរដ្ឋ រួមមាន៖
ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ស្មើនឹង ៨៨ក្បាលដី ស្ថិតនៅនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា និងប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ ស្មើនឹង ៥៨ក្បាលដី ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុក ពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។

សម្តេចបញ្ជាក់ទៀតថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង។

សម្តេចបានធ្វើការណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ។

សម្តេច ស ខេង ក៏បានថ្លែងនូវការលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នៅខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃការលាងសម្អាតប្រាក់របស់អង្គការក្រៅប្រទេសមួយ។

សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃពុធនេះ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល ជាច្រើនដែលខេត្តសម្រេចបាន ក្នុងឆ្នាំ២០២២នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទំាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់វិវាទ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់នៅក្នុង ខេត្តបាត់ដំបង ព្រមជាមួយគ្នានោះ អង្គសន្និបាតឆ្នាំនេះ បានធ្វើការពិភាក្សា តាមប្រធានបទចំនួន៥ គឺ ទី១.ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២-ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ទី៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទី៤-ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)និងទី៥-ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាពសណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជនក្រុង ស្រុក បានយ៉ាងផុលផុស សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្ម.សង្គមជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

ក្នុង​នាម​តំណាង​ឱ្យ​អាជ្ញាធរខេត្តកំពង់ចាម លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម បាន​លេីកឡើងថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវ ភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ នីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់​ ឱ្យ​ខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព ឱ្យ​បានត្រឹមត្រូវ ទៅតាមបទដ្ឋាន លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា​។

លោកឡើងយ៉ាងដូច្នេះ នៅថ្ងៃពុធនេះ នៅសាលាស្រុកកងមាស ក្នុងឱកាស ដាក់​ដេញថ្លៃ ដេីម្បីអនុវត្តការងារសាងសង់ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៣​ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៣គម្រោង ក្នុង​ឃុំ​ចំនួន​ ៣​ របស់ស្រុកកងមាស។

លោក ម៉ុក រ៉ាសឿន អភិបាល រងស្រុកកងមាស បានធ្វើការសំណូមពរ ដល់ គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ ត្រូវអនុវត្តការងារគម្រោង​ ឱ្យ​មានតម្លាភាព ហេីយធ្វើការសាងសង់ ឱ្យ​ត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ជាសាធារណៈ។

គួរ​បញ្ជាក់​ថា គម្រោងដែលបានដាក់​ឱ្យ​ដេញថ្លៃខាងលើ​ គឺមានផ្លូវចំនួន ៣ខ្សែ ដែលត្រូវស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន
១-ឃុំ​កងតាណឹង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ​ ទទឹង៧ម ទទឹង៣ម នៅភូមិកងតាណឹងទី៨ និង​ភូមិកងតាណឹងទី៦​ តម្លៃ​ប៉ាន់ស្មាជាង​២៦៨លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ កេត​ ម៉េងឡាយ​ ក្នុង​តម្លៃ​ជាង​ ៩៦លានរៀល​។
២-ឃុំ​​ព្រែកក្របៅ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣០០​ម៉ែត្រ​ ទទឹង ៤ម៉ែត្រ នៅភូមិពាមក្នុង​ តម្លៃ​ប៉ាន់ស្មាន​ជាង​ ១៦១លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ សេន​ កុសែ​ ក្នុង​តម្លៃ​ជាង​ ៤៣លានរៀល​។
៣-ឃុំ​រកាអារ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ​ ទទឹង ៤មែត្រ នៅភូមិស្វាយស្រណោះ២ និងភូមិរកាអារ​ តម្លៃ​ប៉ាន់ស្មាន​ជាង​ ១៨៨លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ កេត​ សុខគាង​ ក្នុង​តម្លៃ​ ៦៣លានរៀល​។

ដោយនីតិវិធី នៃការដេញថ្លៃនេះ ប្រព្រឹត្តទៅដោយ​មាន​ភាព​រលូននោះប្រធានគណៈកម្មាការលទ្ធកម្មទាំង ៣ឃុំ បានធ្វើការប្រកាសទទួលយកទាំង ៣គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការទាំងនោះ សូម​ឱ្យ​អនុវត្តន៍ការងារសាងសង់ផ្លូវ​ឱ្យ​មានគុណភាពល្អ និងធ្វើ​ឱ្យ​ត្រូវ តាមស្តង់ដារលក្ខណៈបច្ចេកទេស ជាប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៣

 

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានពន្យល់ទៅលោក សម រង្សី មនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់។

តាមរយៈទំព័រ facebook ផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា៖វាជារឿងច្រំដែលពេកហើយ ដែលលោក សម រង្សី ដែលជាមនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតថារៀនបានជ្រៅជ្រះនៅសាលាល្បីនៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយគេផ្សេងរួមទាំងក្មេងជំនាន់ក្រោយផងនោះ
ដោយខ្លួនគាត់មិនទាំងមានមូលដ្ឋានច្បាស់លាស់ផង។

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បន្តថា

ជាក់ស្តែងដូចជាការលើកយកករណីសំបុត្រដែលខ្ញុំសរសេរទៅឪពុករបស់ខ្ញុំកាលពី ៣០ឆ្នាំមុន (ពេលនោះខ្ញុំមានអាយុ ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។

វាជាការគួរអោយអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញមួយដែលសរសេរដោយក្មេងអាយុ១៦ឆ្នាំម្នាក់។

កន្លងទៅខ្ញុំមិនបានតបទៅគាត់រឿងនេះទេព្រោះខ្ញុំមិនចង់ខាតពេលវេលាច្រើនជាមួយមនុស្សចាស់ប្រភេទនេះ ដែលមិនចេះទទួលខុសត្រូវជាមួយអ្វីដែលគាត់ធ្វើឬនិយាយនោះទេ។

តើគាត់គិតថាការដែលខ្ញុំមិនឆ្លើយតបនោះគឺដោយសារវាជាការពិតឬ បានជាគាត់លើកយកមកវាយប្រហារខ្ញុំម្តងហើយម្តងទៀត ដើម្បីកេងចំណេញនយោបាយ?

ថ្ងៃនេះសូមឆ្លៀតពេលបន្តិចដើម្បីពន្យល់លោក សម រង្សី ក៏ដូចជាជូនមហាជនបានឃើញថាតើការលើកឡើងរបស់លោក សម រង្សី ត្រឹមត្រូវឬទេ ឬមួយជាការវាយប្រហារដោយគ្មានការទទួលខុសត្រូវមកលើក្មេងដូចគាត់ធ្វើរាល់ដង?

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៣

ក្នុង​ពិធី​បិទ​អង្គសន្និបាត​បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារឆ្នាំ២០២៣​ របស់រដ្ឋបាលខេត្តកំពង់ចាម​ នៅសៀលថ្ងៃអង្គារនេះ លោកយឹម ឆៃលី​ បាន​ប្រាប់ដល់​អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់​ ត្រូវបន្តអនុវត្ត​ឱ្យ​កាន់តែសកម្មថែមទៀតនូវយុទ្ធនា ការបង្កើនការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាប ល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស សំដៅរក្សា សន្តិសុខជាតិសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ អាជ្ញាធរមូលដ្ឋាន​ និងកងកម្លាំងមានសមត្ថកិច្ច បាន​បន្តអនុវត្តបទបញ្ជា និងគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ​ ក្នុងការធានា​ និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយ ប្រសិទ្ធភាព និង​ខិតខំប្រឹងប្រែងក្នុងការអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមគ្នា​ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម​ឱ្យ​បាន​ល្អនៅក្នុង មូលដ្ឋាន ព្រមទាំង​អប់រំផ្សព្វផ្សាយ អំពីវិធានការនានា រួមមានច្បាប់ ចរាចរណ៍​ ផលវិបាក នៃការធ្វើចំណាកស្រុក ដោយខុសច្បាប់ និង​ផល​ប៉ះពាល់​ នៃ​គ្រឿងញៀន​ផងដែរ​។

លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ​ និង​ជា​ប្រធានកការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ ក៏បានប្រាប់​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ឱ្យ​បន្ត ខិតខំកៀរគរ និងលើកទឹកចិត្ត ដល់ការវិនិយោគ សម្រាប់ការអភិវឌ្ឍវិស័យ​ កសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ឱ្យ​មាន​ការរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្ន​ផងដែរ​។

លោកយឹម ឆៃលី​ បានថ្លែងថា​ ខេត្តកំពង់ចាម ជាខេត្តដ៏មានសក្តានុពល សម្រាប់អភិវឌ្ឍវិស័យ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហេតុនេះ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្ក លក្ខណៈងាយស្រួលដល់ការវិនិយោគ ក្នុងមូលដ្ឋាន របស់ខ្លួន ជាពិសេសផ្តល់ភាព អនុគ្រោះ សម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចកកម្ពុជា ដែលផ្តល់សិទ្ធិអំណាច ដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេចអនុញ្ញាត ការវិនិយោគ​ មិនលើសពី៥លានដុល្លារសហរដ្ឋអាមេរិក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៣

សម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ (ខេត្តបាត់ដំបង, ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣)

១. សូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ។ ក្នុងរយៈកាលជាង ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២ កងពលតូចថ្មើរជើងលេខ៥២ និងបណ្តាកងឯកភាពចំណុះ ពិតជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ ជាពិសេសនៅក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់សម្តេចទាំងទ្វេ។ មួយវិញទៀត វឌ្ឍនភាពទាំងនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការជួយឧបត្ថម្ភរបស់ក្រសួង-ស្ថាប័នស៊ីវិលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ក៏ដូចជាការខិតខំប្រឹងប្រែងចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

២. ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

៣. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៥ និងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមកនេះ។

៤. យោធភូមិភាគទី៥ គឺជាតំបន់ដែលមានប្រវត្តិញាំញីដោយសង្គ្រាមក្តៅជាងគេ ដែលជាហេតុនាំឱ្យមានអតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជនពលីច្រើន។ មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវទំនាក់ទំនងជាប់ជិតដិត និងកក់ក្តៅជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចប់ភារកិច្ចចេញពីជួរ ពីព្រោះនេះ គឺជាជាគុណធម៌ និងការសម្តែងនូវការដឹងគុណចំពោះគុណូបការៈ ដែលអ៊ំពូមីងអតីតយុទ្ធជនបានលះបង់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។

៥. សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣ នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ដាក់ចេញ​គោលការណ៍​ផ្តល់​ជា​រង្វាន់​សម្រាប់​លើក​ទឹកចិត្ត​ ដល់​កងកម្លំាង​សមត្ថកិច្ច​ ដែល​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ក្នុង​ ១ករណី​ ចំនួន​ ១លានរៀល​។

លោកថ្លែង​បែប​នេះក្នុង​​អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២​៣​ របស់រដ្ឋបាលខេត្ត​កំពង់ចាម​ នៅថ្ងៃអង្គារនេះ

អភិបាលខេត្ត​​ ក៏បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ ឱ្យ​បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើស គ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀន ខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត។​ ចំពោះបញ្ហាល្បែងស៊ីសង ជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គម ហេតុ​ដូច​នេះ​ត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណា​ ឱ្យ​ល្បែងស៊ីសង មានការថមថយនឹងឈានទៅដល់​ការ​លុបបំបាត់ទាំងស្រុងនៅមូលដ្ឋាន​ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

លោក​ អ៊ុន​ ចាន់ដា​ បាន​បន្ត​ថា​ គ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាបញ្ហាប្រឈមដ៏ចម្បងក្នុងសង្គម​ ដើម្បីទប់ស្កាត់និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា​ ត្រូវបន្តអនុវត្តច្បាប់ជាធរមាន ដោយត្រូវបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ។ គឺ​ត្រូវ​បង្កើនការរៀបចំស្លាកសញ្ញ ចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ តាមទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​កោតសរសើរ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងកិច្ចខិតខំរួមគ្នា​ រហូត​ទទួល​បាន​ជ័យលាភីលេខ១ គំរូក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ, ជ័យលាភីទីក្រុងស្អាតរំដួលបីទង រយៈពេល៣ឆ្នាំជាប់ៗ គ្នា, ជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ជ័យលាភីលេខ១ ទាំង១០៩ឃុំ-សង្កាត់ ក្នុងចលនាប្រឡងប្រណាំង ការអនុវត្តគោល នយោយបាយភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព​។

អភិបាលខេត្ត​ ក៏បាន​ផ្ដល់​ប័ណ្ណសរសើរជ័យលាភី​ ចំពោះ​ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២២​ ជូន​ដល់​រដ្ឋបាលសង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ រដ្ឋបាលឃុំគៀនជ្រៃ​ ស្រុកកំពង់សៀម​ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងក្រាំង​ ស្រុកបាធាយ​ និង​ប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលឃុំផ្ទះកណ្តាល​ ស្រុកស្រីសន្ធរ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកជំទាវ តោ ពិឡា រដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត (V.Y.D.A) ដែរមាន លោកទន្តបណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិត ឯកទេស ភ្នែក តោ រេមី ចុះពិនិត្យព្យាបាល ជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃក្នុងភូមិក្បាលដំរី ក្នុងឃុំបឹងណាយ ស្រុក​ព្រៃឈរ។

លោកជំទាវ តោ ពិឡា បាន​គូសបញ្ជាក់ថា នេះជាលើកទី​ ៤​ហើយ​ បើធៀបទៅនឹងផែនការគ្រោង ចំនួន ១៧លើក ស្មើនឹង ១៧ភូមិ ដែលយើងត្រូវ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងឃុំបឹងណាយ នៃស្រុកព្រៃឈរ ក្នុង ១សប្ដាហ៍ម្ដង។

លោកជំទាវ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត (V.Y.D.A) ដែលតែងតែបានចាត់បញ្ជូន ក្រុមការងារគ្រូពេទ្យ ជំនាញ ចុះបំពេញបេសកកម្ម មនុស្សធម៌ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីនេះផ្ទាល់ ក៏ដូចជា នៅក្នុងទូទាំងប្រទេស ផងដែរ។ ដោយ​លោកជំទាវ បានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បី គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព។

លោកជំទាវ តោ ពិឡា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព ឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បី ការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ព្រមទាំង សូមបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលា។

លោកជំទាវ តោ ពិឡា និងក្រុមការងារ ក៏បាននាំយកអំណោយ របស់ លោក ប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចីចំនួន ១៣នាក់ នៅភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ និង​បានបន្តយកអំណោយ អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីយប់ថ្ងៃទី១១ ដែល​ម្ចាស់ផ្ទះ ប្ដីឈ្មោះ ញ៉ន សារ៉ុន ប្រពន្ធឈ្មោះ សៀយ គឹមហាន។

គួរ​បញ្ជាក់ដែរថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃខាងលើនេះ គឺមានកិច្ចសហការ ពីសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដែល​មានក្រុមគ្រូពេទ្យជំនាញចំនួន ២០នាក់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៨៩នាក់  ស្មើនឹង ២៤១ករណី។ ក្នុង​នោះ​ក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ចំនួន ២នាក់ ទៅព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page178 Page179 Page180 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×