Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៣

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖ ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានខ្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៨)។

បើយោងតាមសម្តីលោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) កំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។

ក្រោយពីបានផ្សព្វផ្សាយនិងចែកចាយពូជនាងអំ អំឡុង១០ឆ្នាំក្រោយពីបានរកឃើញពូជនេះ ស្រូវនាងអំត្រូវបានដាំដុះដោយកសិករក្នុងខេត្ត និងបានចែកចាយទៅខេត្តដទៃទៀតផងដែរ។ ស្រូវនាងអំនេះក៏ត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍និងបន្សុទ្ធពូជដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩ (របាយការណ៍សកម្មភាពអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩)។ លើសពីនេះ ពូជស្រូវនាំងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។

បច្ចុប្បន្នស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២៣

នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារតាមទូរស័ព្ទជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដោយជំនួបតាមទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមសំណើរបស់ នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ នៅក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់រូបលោកនៅព្រះរាជាណាចក្រកម្ពុជា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកឡើងវិញប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនគួរទីមោទនៈនៃទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនេះគឺជាសមិទ្ធផលកេរដំណែលរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក្នុងការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រតាមរយៈយន្តកាអចិន្ត្រៃយ៍មួយនេះសម្រាប់អ្នកបន្តវេនខាងមុខទៀត ស្របពេលដែល នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថា រូបលោកនឹងត្រូវកាន់មុខតំណែងថ្មីជា អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ។

នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ ក៏បានឆ្លៀតឱកាសសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំទ្បើងឋានន្តរសកិ្តជា “នាយឧត្តមសេនីយ៍” ដែលពិតជាស័ក្តិសមនឹងស្នាដៃ និងសមិទ្ធផលចូលរួមចំណែកនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានផ្តល់តម្លៃ និងសារៈសំខាន់ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ចំពោះចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការប្តេជ្ញាចិត្តរបស់ភាគីមិត្តជប៉ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសម្អាតមីន, ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលធនធានមនុស្ស។

សមភាគីទាំងពីរ បានឯកភាពគ្នាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត តាមរយៈការប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តខ្លឹមសារនៃ TOR ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមនឹងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៣

ស្ត្រីជាឃាតករត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួន ពាក់ព័ន្ធអំពើឃាតកម្ម។ ការឃាត់ខ្លួនធ្វើឡើង ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ លាវ លុយ ភេទស្រី អាយុ៤៣ឆ្នាំរស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក គឺជាប្រពន្ធជនរងគ្រោះឈ្មោះ យុន សារៀង។

គួររំលឹកថាករណីឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ខណៈជនរងគ្រោះជាប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ។

សមត្ថកិច្ចបានប្រាប់ថាបន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា តាំងពីរៀបការនិងគ្នាមករូបគាត់នឹងប្តីដែលគាត់សម្លាប់នោះមានកូនចំនួនពីរនាក់ជាចំណងដៃ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់បាននាំគ្នាទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញអស់ហើយ នៅសល់តែពួកគាត់ពីនាក់ប្តីប្រពន្ធនោះទេ។

ចំណែកមូលហេតុដែលបង្ខំចិត្តរបស់គាត់ ឲ្យដាច់ចិត្តហ៊ានសម្លាប់ប្តីគាត់នេះ ក៏ដោយសារតែអស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវាយដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធស្ទើគ្មានលស់ថ្ងៃនោះទេ ឯរឿងលុយកាត់វិញនោះ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធយកមកចាយវាយឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់មើលនិងចាំចាប់តែកំហុសរបស់គាត់ជានិច្ច គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងជេប្រមាថមើលងាយនិងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ នៅពេលដែលឱកាសល្អមកដល់ ពេលឃើញប្តីរបស់គាត់មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិតមកកាប់ផ្តាច់បំពុងករប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ភ្មាមៗមួយរំពេច ហើយរូបគាត់ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

ករណីនេះកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ពន្ធធនាគរខេត្តនៅល្ងាចថ្ងៃទី២៤ ខែមីនា នេះទៅតាមអំណាចនៃតុលាការខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៣

អង្គរសង្ក្រាន្ត ( FUN RUN AND CYCLING) គឺជាព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្ត ដើម្បីផ្សព្វផ្សាយ និងអបអរសាទរការមកដល់នៃពិធីជួបជុំគ្រួសារខ្មែរនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប។ ព្រឹត្តិការណ៍រត់ និងជិះកង់នេះ គឺជាព្រឹត្តិការណ៍ដំបូងដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអត្តពលកម្មកម្ពុជាដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់កីឡាបានបញ្ចេញសមត្ថភាព សមត្ថភាពបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីទទួលបានបទពិសោធន៍ និងបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការត្រៀមខ្លួនការប្រកួតនាពេលខាងមុខ។

កម្មវិធីនេះ មានគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ #32ndSEAGames និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ #12ASEANparagames ។ កម្មវិធីរត់ និងប្រណាំងកង់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា (សម្រាប់ការរត់) និងថ្ងៃទី០៩ ខែមេសា (សម្រាប់ការជិះកង់) នៅក្នុងបរិវេណឧទ្យានអង្គរ ខេត្តសៀមរាប។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ម៉ារ៉ាតុងនេះ រៀបចំឡើងក្នុងគោលបំណង៖ ជាកម្មវិធីមុនព្រឹត្តិការណ៍ ដើម្បីផ្សព្វផ្សាយអង្គរសង្ក្រាន្តដល់សាធារណជន ប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរ បំផុសឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញពីទេពកោសល្យនិងសមត្ថភាពបច្ចេកទេសរបស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឱ្យកាន់តែមានសក្ដានុពល និងត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនិងលើកកម្ពស់កិត្យានុភាព និងបង្កើនចំនួនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបផងដែរ។

អ្នកចូលរួមអាចទិញសំបុត្រនិងអាវឥឡូវនេះ៖
https://wonderpass.asia/event
🎟 តម្លៃសំបុត្រ៖ ២០.០០០៛ (សម្រាប់មួយថ្ងៃ)
👕 តម្លៃអាវយឺត៖ ២០.០០០៛
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
📩 info@live.wonderpass.asia
☎️ 093 457 773
(ឥតគិតថ្លៃ) 1800 21 7277

ថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកចាន់ អ៊ាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញេី​ដល់​សិស្ស​នគរបាល​ទាំងអស់​ ត្រូវ​គោរព ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និង​មានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បន្ទាប់​ពី​បញ្ចប់ការសិក្សា​ ហើយ​ចេញទៅបំពេញភារកិច្ច នៅតាមអង្គភាពសាមីវិញ​។​

តំណាង​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី១​ នៅសាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម) នៅសុក្រនេះ។

លោកចាន់ អ៊ាន​ បានថ្លែងថា​ ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចស ខេង បណ្ឌិត្យសភា​ និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើ ការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់ សមត្ថភាព វិជ្ជាជីវៈ កងកម្លាំងនគរបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចហ៊ុន សែន។

រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ រូបនេះ ក៏បានផ្ដាំផ្ញើដល់បណ្ឌិត្យសភា ត្រូវបន្ត អនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត​ និងប្រកាន់ខ្ជាប់«វប្បធម៌គុណ» រីឯ​សិស្សនគរបាល គ្រប់រូប ត្រូវ​បន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី​ និងការអនុវត្តជាក់ស្ដែង ហើយ​ត្រូវ​គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និង​ប្រកាន់ខ្ជាប់នូវទស្សនៈ«រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ»។

គួរបញ្ជាក់ថា​ នៅមុនពេល​ ជួបសំណេះសំណាល ជាមួយ​សិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ចំនួន១៨៧នាក់ ដែល​មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង​ គណៈប្រតិភូ បាន​អញ្ជើញ​ត្រួតពិនិត្យ​ វឌ្ឍនភាព​នៃ​ការស្ថាបនា​ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៣

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ បានដឹកនាំ លោកអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lui Zhi Jie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

ការជួបពិភាក្សាការងារនេះធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ។

នៅក្នុងជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាបនេះ បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំងដោយ លោកឧកញ៉ាប្រធាន បានស្នើតាមរយៈ ឯកឧត្តមអគ្គកុងស៊ុល អោយជំរុញប្រជាជនចិន មកលេង ខេត្តសៀមរាប អោយបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន អោយមកបណ្តាក់ទុក ឬចាប់ដៃគូអាជីវកម្មជាមួយសហគ្រិន នៅខេត្តសៀមរាប នេះផ្ទាល់តែម្តងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្រោយផ្ទះរបស់ខ្លួនចំងាយ២៥ម៉ែត្រ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះឃឿន ធឺត ភេទប្រុស អាយុ៣៨ឆ្នាំ។ មូលហេតុ ជនរងគ្រោះ មានសតិមិនគ្រប់ និងលេបថ្នាំជាប្រចាំ ថ្ងៃកើតហេតុដោយអាកាសធាតុក្តៅខ្លាំង ជនរងគ្រោះធ្វើទុកស្រាប់តែបាត់ពីផ្ទះរកមិនឃើញ លុះល្ងាចរកឃើញក្នុងទឹកលង់ស្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២៣

ខេត្តព្រៃវែង៖មេប៉ូលិសខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ។

មេប៉ូលិសរូបនេះ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហក ទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់ បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញហើយឈប់ ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ខេត្ត​កំពង់ចាម​៖អគ្គិភ័យ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង​ នៅក្នុងភូមិថ្មី​ (ក) ឃុំរកាគយ​ ស្រុកកងមាស​ សង្ស័យឆ្លងចរន្តអគិ្គសនី​​ ខណៈ​ម្ចាស់ផ្ទះទៅចំការបាត់។

មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ ករណីអគ្គីភ័យនេះ នៅវេលា ម៉ោង៨ និង៣០នាទី​ នៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២៣​ នេះ។

ប្រភពបញ្ជាក់ថា ក្រោយបានឆាបឆេះអស់ ១ខ្នង​ របស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ ៨៣ឆ្នាំ​ ទាំងស្រុង ហើយបានរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ចំចំនួន២ខ្នងទៀតែមិនធ្ងន់ធ្ងរ។

សមត្ថកិច្ច​បាន​បញ្ជាក់ថា​ ក្នុងហេតុការណ៍នេះ ជំនាញបានប្រេីប្រាស់ឡានអស់ ០៥គ្រឿង​ និងទឹកអស់ ០៨ឡាន​ ទេីបអាចគ្រប់គ្រងស្ថានការណ៍​បាន​ទាំងស្រុង។

តាមប្រភពបញ្ជាក់ទៀតថា​ ករណីនេះម្ចាស់ផ្ទះ បានទៅចំការ​បាត់​ ស្រាប់តែដល់ម៉ោង ៨និង៣០នាទី​ ថ្ងៃទី២១​ ខែមីនា​ នេះ​ មានការឆ្លងចរន្តអគ្គិសនី​ បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះ នៅលេីផ្ទះ​ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ ទៅសមត្ថកិច្ច ស្រុកកងមាស ភ្លាមៗ​ ដេីម្បី ជួយអន្តរាគមន៍ ប៉ុន្តែ​ ពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ អ្វីឡេីយ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំង លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

ការតែងតាំង លោក ហ៊ុន ម៉ានិត តបតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធច្រានចោលទាំងស្រុងនូវព័ត៌មាន ដែលផ្សាយដោយសារព័ត៌មាន The Cambodia Daily ខេមបូឌាដេលី។ នេះបើយោងតាមលិខិត សៀមរាប ប៉ុស្តិ៍ទទួលបាននៅថ្ងៃអង្គារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម ក្រុងកំពង់ចាម​ នៅចន្ទម្សិលមិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖
ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជាជំហានៗតាមរយៈការជំរុញ សេវាសុខាភិបាល ឱ្យកាន់តែខិតកៀកជិតបំផុត នឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិក ទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើ ឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើន ទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។​

លោកហ៊ុន ម៉ាណែត​ បាន​សម្តែង​ការ​ចូលរួមអបអរសាទរ ជូនចំពោះនិស្សិត ជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែង របស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page176 Page177 Page178 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×