Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៣

តាមយ:ទំព័រហ្វេសប៊ុក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងតាមសំណេរថា៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត…

មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ។

បញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។

* សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។
– កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ – ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង – បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រកាន់តែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។

– កត្តាមនុស្ស – បន្ថែមពីលើកត្តាទីលាននិងឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះក្រុមគ្រូលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់តែញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់

* ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ តាំងចិត្តអោយរឹងមាំនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ — ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។

២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។

សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង… យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។

ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២៣

ខេត្តឧត្តរមានជ័យ៖អ្នកគ្រូម្នាក់បានចេញដំណើរពីផ្ទះក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀនសិស្ស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លុះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែចោរ២នាក់ស្ទាក់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ តង់ សាឡាត់ ភេទស្រី មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ប្រភពបានបន្តថា នៅវេលាម៉ោង៧ព្រឹក ម្សិលមិញ អ្នកគ្រូ តង់ សាឡាត់ បានចេញពីផ្ទះក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀនសិស្សនៅបឋមសិក្សាដង្កោតាប៉ុក ដោយមធ្យោបាយ ធ្វើដំណើរជិះម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧ.ជ 1F-៣៧០៩ លុះទៅដល់ត្រង់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិវលិ៍លយាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពបានធ្វើសកម្មភាព ស្ទាក់ប្លន់ ជនរងគ្រោះយកម៉ូតូជិះចេញទៅបាត់ តែម្ដង។

ប្រភពបានបន្តថា ពួកចោរបានឃាត់អ្នកគ្រូឲ្យឈប់ ហើយភ្លាមនោះ ជនសង្ស័យម្នាក់ជិះខាងក្រោយ បានលោតចុះពីលើម៉ូតូស្ទុះទៅទាញដៃអ្នកគ្រូចេញទៅវាលស្រែ រួចស្រវ៉ាយកកាបូបដែលស្ពាយជាប់ខ្លួន នឹងស្រែកគំរាមរកបាញ់សម្លាប់ថែមទៀតផង ហើយខណ:ពេលចោរកំពុងធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូអ្នកគ្រូក៏មានម៉ូតូប្រជាពលរដ្ឋ ម្នាក់ជិះដឹកប្រពន្ធ និងកូនតូចទៅដល់ ទើបអ្នកគ្រូបានស្រែកឲ្យប្រជាពលរដ្ឋនោះ ជួយអន្តរាគមន៍ចាប់ចោរ ខណៈអ្នកគ្រូក៏បានឆក់យកកាបូប របស់គាត់ពីចោរវិញដែរ តែចោរក៏បានប្លន់យកម៉ូតូអ្នកគ្រូជិះចេញទៅបាត់ទៅ។

ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ដើម្បីរក្សាទុកជាភស្តុតាង និងស្រាវជ្រាវវែកមុខសញ្ញាចោរប្លន់ទាំង២នាក យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៣

ជនសង្ស័យពីរនាក់ ត្រូវបាននគរបាលខេត្តសៀមរាបបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃសៅរ៍នេះ។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ការឃាត់ខ្លួន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ករណី អំពើលួច (លួចដែក ខ្សែភ្លើង ដែកលួសបន្លា និងគ្រែប្រអប់) នៅក្នុងភូមិសាស្រ្ត ឃុំត្បែង ស្រុកបន្ទាយស្រី និងក្នុងភូមិសាស្រ្ត ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នគរបាលខេត្តសៀមរាបបានបន្តថា ជនសង្ស័យ១.ឈ្មោះ ណើយ ចាន់ថា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។ ២.ឈ្មោះ ទឹម ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។

ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖-ម៉ូតូរុឺម៉កជិះធ្វើសកម្មភាព០១គ្រឿង -ខ្សែភ្លើង១ដុំ ប្រវែង ៣០ម៉ែត្រ -ដែកលួសបន្លាចំនួន ២ដុំ ប្រវែង ៥០ម៉ែត្រ -កាំបិតបុ័ងតោ១ និងទូរស័ព្ទ១គ្រឿង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៣

សម្ដេច សខេង មានប្រសាសន៍ថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង។ សម្ដេចបន្ថែមថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងធានាការពារសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេចបន្ថែមថា នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាល នៃ គណបក្សប្រជាជនកម្ពុជា ទេ ដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើនយ៉ាងច្រើនអនេក បើធៀបនឹងរបបដឹកនាំកន្លងមក។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតឆ្នាំ២០២២ និងកន្លងៗមក ព្រមទាំងបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកសំឡូត និងស្រុករតនៈមណ្ឌល ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

សម្ដេចស ខេង ក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថាសម្ដេចស ខេង បានបើក និងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ទាំងនៅមណ្ឌលខេត្តបាត់ដំបង និងមណ្ឌលខេត្តព្រៃវែង។ សម្ដេចក្រឡាហោមបានឈរឈ្មោះជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង តាំងពីឆ្នាំ១៩៩៣ នាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាឆ្នាំ២០២៣នេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៣

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោយភ្នក់ភ្លើងសង្រ្គាមរួចយើងបានបាត់បង់អ្នកមានចំណេះដឹងអស់ជាច្រើននាក់ ធ្វើឱ្យមានអត្រាអ្នកមិនសូវចេះអក្សរជាច្រើន។ ដូច្នេះអ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច អ្នកចេះតិចត្រូវបង្រៀនអ្នកមិនចេះ ទម្រាំមកដល់ពេលនេះ រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជាច្រើន ក្នុងការកសាងប្រទេសឱ្យរស់ឡើងវិញ នឹងអាចដើរទាន់ប្រទេសមួយចំនួននៅក្នុងតំបន់ ហើយយើងអាចដើរមកដល់ចំណុចនេះ គឺដោយសារសុខសន្ដិភាព ដូច្នេះត្រូវចូលរួមថែរក្សា សុខសន្ដិភាពនេះឱ្យបានល្អ ដើម្បីការរីកចម្រើនតទៅមុខទៀត។

អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសម្រេចសុបិនកុមារ ក៏ដូចជាម្ចាស់ជំនួយ ដែលបានបរិច្ចាគ ជាថវិកា របស់ខ្លួន សម្រាប់ជួយសាងសង់អគារសិក្សាមួយខ្នងនេះ។ ក្នុងនោះដែរអង្គការសម្រេចសុបិនកុមារ ក៏បានជួយគៀងគរសប្បុរសជន ជួយសាងសង់អគារសិក្សាសម្រាប់ខេត្តបាត់ដំបង ជួយផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។ ដូចជាការងារសប្បុរសធម៌ជាច្រើនទៀត ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា កាន់តែមានការរីកចម្រើន ដែលជំនួយនេះពិតជាជំនួយដ៏ល្អ ស្របពេលដែលប្រទេសកម្ពុជា កំពុងខ្វះខាត ហើយការដែលជួយសាលារៀននេះទៀតសោត គឺប្រៀបបានដូចជាជួយសម្រេចសុបិន ដល់សិស្សានុសិស្សជាច្រើនឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានការងារធ្វើល្អៗជាច្រើនផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ស្មើ២បន្ទប់ និងមានបង្គន់អនាម័យចំនួន៧បន្ទប់ ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អនុវិទ្យាល័យអណ្ដូងកន្ទួត ត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់សហគមន៍ ដោយខ្ចីបន្ទប់សិក្សាពីសាលាបឋមសិក្សាអណ្ដូងកន្ទួត សម្រាប់ធ្វើការបង្រៀន ដោយមានការកើនឡើងនូវចំនួនសិស្ស និងមានតម្រូវការច្រើន អគារសិក្សាថ្មីមួយខ្នង ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារ ដែលចំណាយថវិកាសរុប ៦៨,២០៨ដុល្លាសហរដ្ឋអាមេរិក ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់សាលាផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងប្រាប់​ប្រជាពលរដ្ឋ​ ថា​ បន្ទាប់​ពី​ចាប់ផ្ដើម​ស្ថាបនា​​ផ្លូវ​ តម្លៃ​ដី​ក៏​ចាប់ផ្ដើម​ឡើង​ថ្លៃ​ដែរ​ ប៉ុន្តែ​កុំ​លក់ដូរ​​អី​ ទុក​ចែក​ឱ្យ​កូន​ចៅ​យើង​រស់នៅ​វិញ​ប្រសើរ​ជាង​។

លោកថ្លែង​បែប​នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ក្នុង​ស្រុក​កងមាស​ ខេត្តកំពង់ចាម​ នៅព្រឹកមិញនេះ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ ១ខ្សែ​ ប្រវែង ២៧.៦០០ម៉ែត្រ​ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស​ នេះ គ្រោងចំណាយថវិកា​ កសាង​ក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ​ ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផល ទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព​ រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ដើម្បីបំពេញសេចក្ដី​តម្រូវ​ការ​ របស់ប្រជាពលរដ្ឋ ដោយ​បាន​អភិវឌ្ឍ​ស្រុក​ទេស​ តាម​រយៈ​ការ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ជាច្រើន​ ក្រោម​ដំបូល​សុខសន្តិភាព។

គួរកត់សម្គាល់ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងលើ​នេះ​ផងដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ បានសំដែងនូវអារម្មណ៍សប្បាយរីករាយ ទទួល​ស្វាគមន៍​ អភិបាលខេត្តកំពង់ចាម​ និង​ក្រុម​ការងារ​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា​ សុខសន្តិភាព​ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​ ជាបន្តបន្ទាប់​ ដូច្នេះ​គាត់​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​ នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ ខាងមុខ​នេះ​ ដេីម្បី​ការពារ​សុខសន្តិភាព​ និង​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ត​ទៀត​៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២៣

លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ប្រជាពលរដ្ឋ ទូទាំងខេត្ត្តត្បូងឃ្មុំ សូមបញ្ឈប់រាល់ការប្រើប្រាស់ នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយ ដល់ប្រភពធនធានត្រី និងជីវៈចំរុះដែលជាប្រភពផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋគ្រប់ៗគ្នា ក៏ដូចជាសម្រាប់ តកូនតចៅ ទៅថ្ងៃអនាគត ជាពិសេស ជាអំពើខុសច្បាប់ ដែលត្រូវទទួលទោសទណ្ឌពីច្បាប់ផងដែរ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពង្រឹងពង្រីកថ្នាលបណ្តុះកូនឈើ ក្នុងឆ្នាំ២០២៤ ខាងមុខ ឲ្យបានរាប់សែនដើមបន្ថែមទៀត ខណៈដែលរៀងរាល់ឆ្នាំ បានបណ្តុះមបានខ្ទង់ ៧ទៅ៩ម៉ឺនកូនឈើ រួមមកហើយ ដើម្បីឆ្លើយតបតាមសំណើរមន្ទីរ-អង្គភាព តាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ និងតាមទីកន្លែងនានា ជាពិសេស តាមផ្ទះប្រជាពលរដ្ឋ នៅទូទាំងខេត្តត្បូងឃ្មុំតែម្តង។

លោកជាម ច័ន្ទសោភ័ណ ក៏បានឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹង អត្ថប្រយោជន៍នានា ពាក់ព័ន្ធនឹងដើមឈើ ដើមផ្កា ការរក្សាបរិស្ថានទាំងលើគោក និងក្នុងទឹក ទៅដល់បងប្អូនប្រជាជនខ្មែរគ្រប់រូប គ្រប់វ័យគ្រប់តំបន់ទិសទី ដែលនេះជាសារមួយយ៉ាងសំខាន់ សម្រាប់ជាចំណេះដឹង ដើម្បីបងប្អូនយើងអាចចូលរួមជាមួយអាជ្ញាធរ រួមគ្នាសម្រេចលើកិច្ចការនេះបាននៅទូទាំងប្រទេស។

អភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គភាពបំរើសេវាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា រៀបចំកែលម្អ ទីតាំងអាងទឹកសោភ័ណ ឲ្យបានស្រស់ស្អាត ដោយរៀបចំសួនច្បារ ដាំកូនឈើ និងសិក្សារៀបចំទីតាំងនេះ អោយក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ ពិសេសទីកន្លែងរៀបចំពិធីប្រណាំងទូក (ង) ថ្នាក់ខេត្តជារៀងរាល់ឆ្នាំ ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ជាទស្សនៈវិស័យ ដែលរដ្ឋបាលខេត្តត្រូវតែធ្វើ។

លោកក៏បានបើកឱកាស ឲ្យក្រុមហ៊ុនឯកជន មកសិក្សា និងវិនិយោគ នៅទីនេះផងដែរ ឲ្យតែមានការរៀបចំគិតគូរ និងគ្រោងការអភិវឌ្ឍន៍ ច្បាស់លាស់ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត​។

លោកថ្លែងជម្រុញបែបនេះក្នុងឱកាសអញ្ជើញដាំកូនឈើប្រណិត ១៣៨០ដើម និងប្រលែងកូនត្រី២១០០០ក្បាល ចូលក្នុងអាងទឹកសោភ័ណ ថ្ងៃពុធម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានចងកសម្លាប់ខ្លួនដោយយកខ្សែក្រម៉ា ចងភ្ជាប់ជាមួយនឹង ប្រហោងឥដ្ឋខ្យល់កម្ពស់ ២ម៉ែត្រ
នៅក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងស្ថិតនៅក្នុងវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ថ្ងៃទី​ ០៥ ខែកក្កដា ឆ្នាំ​ ២០២៣។

ជនរងគ្រោះ ឈ្មោះ សម្បត្តិ សិទ្ធីរក្ស ហៅឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករជួសជុលរថយន្ត ស្នាក់នៅវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។

យោងតាមការបំភ្លឺពីព្រះសង្ឃនាម ម៉ាត់ វីរៈ និងការបំភ្លឺពីម្ដាយសពឈ្មោះ ពេជ្រ ស៊ត ភេទស្រី និងពិនិត្យកន្លែងកើតហេតុ សពពិតជាបានស្លាប់ដោយសារចងក ធ្វើអត្តឃាត ប្រាកដមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

មនុស្សចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប​ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ឃាត់ខ្លួនជនសង្ស័យ​ ០៣​នាក់​ ពាក់ព័ន្ធ​ ករណី​ លួចមានស្ថានទម្ងន់ទោស​ គាស់ទម្លុះទម្លាយ​ (យកកុំព្យូទ័រ​+ទូរស័ព្ទ+កង់)​ និងប្រេីប្រាសដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខណ:បានចុះការងាររដ្ឋបាលចំហរ តាមបន្ទប់ជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះលឿន ឡុង ហៅ លាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកម្មករ ឃុំស្វាយប៉ោ ស្រុក/ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិសម្បទាគ្រឿងញៀនចំនួន០៤ខែនិង១៥ថ្ងៃ និងជាប់ពន្ធនាគារខេត្តសៀមរាបចំនួន២ឆ្នាំកន្លះ ករណីគ្រឿងញៀន )
០២-ឈ្មោះធឿន ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្ត កំពង់ចាម និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប( ជាប់មណ្ឌលស្តានីតិសម្បទាចំនួន០៣លើកសរុបចំនួន១៥ខែ ករណីគ្រឿងញៀន )។
០៣-ឈ្មោះហឿន ជឿន ហៅវ៉ែប ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិចំនួន០២លើកសរុបចំនួន១០ខែ ករណីគ្រឿងញៀន )។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យ ទាំង៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានឆ្លេីយសារភាពថា​ កាលពីអំឡុង ខែមិថុនា​ ឆ្នាំ២០២៣​ ពួកខ្លួន​ព្រមទាំងបក្ខពួកផ្សេងទៀត​ (រត់គេច)​ ពិតជាបានធ្វេីសកម្មភាពលួច​ (គាស់ទម្លុះទម្លាយ)​ លួច​កុំព្យូទ័រ+ទូរស័ព្ទដៃ​+កង់​ នៅក្នុងក្រុមហ៊ុនដឹកជញ្ជូន​ និងប៊ូទិច​ ក្នុងក្រុងសៀមរាប​ ពិតមែ។
​
ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។ចំណែកឯ​ វត្ថុតាងផ្សេងទៀត​ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ​ស្វែងរក​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានសម្រេចតែងតាំង លោក អ៊ុយ រិទ្ធី ដែលជាអ្នកត្រូល ឆាវឆាវ ជាសមាជិកក្រុមលេខាសម្តេចមានឋាន:ស្មើប្រធាននាយកដ្ឋាន។

នេះបើតាមអនុក្រឹត្យ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននូវរសៀលថ្ងៃពុធនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

ខេត្តព្រះវិហារ៖បុរសម្នាក់ដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹមភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន០៧នាក់ ស្រី៤នាក់ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២៣

ខេត្តសៀមរាប៖សន្តិសុខម្នាក់និងអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបឃាត់ខ្លួន ពីបទ “រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃចន្ទ ទី ០៣ខែ កក្តដា ឆ្នាំ២០២៣ នៅចំណុចលំនៅឋាន ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ ថោង រដ្ឋា ភេទប្រុស ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ( រក្សាទុក ជួញដូរ និង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
២-ឈ្មោះ វ៉ា រ៉ាឃីម ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។( រក្សាទុក ជួញដូរ និង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

ការបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលក្រុងសៀមរប​ ចូលរួមសហការណ៍ ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន។

ករណីនេះកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីនចំនួន ១៦កញ្ចប់ស្មើនឹងទម្ងន់ ១.៧២ ក្រាម(ទម្ងន់សុទ្ធ) -ទូរស័ព្ទចំនួន២គ្រឿង​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page146 Page147 Page148 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×