ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់

ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
0

ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់

ករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅចំណុចភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥៦នាទី។

តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ករណីខាងលើ លោកវរសេនីយ៍ឯកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ដោយបានរលត់ជាស្ថាពរ នៅវេលាម៉ោង ១៩:០០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន ០៣ស៊ីទែន។

ប្រភពដដែលឲ្យដឹងទៀតថា ករណីអគ្គីភ័យនេះ បណ្តាលឱ្យខូចខាតផ្ទះ ចំនួន ០៣ផ្ទះ និងទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ
៖ម្ចាស់ផ្ទះទី១.ឈ្មោះ ចៅ សម្បត្តិ ភេទប្រុស អាយុ ៨៨ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៨ម×៩ម ធ្វើអំពីឈើប្រកក្បឿង។ ម្ចាស់ផ្ទះទី២.ឈ្មោះ លឹម សុខលាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១២ម ធ្វើអំពីឈើប្រកក្បឿង។ ម្ចាស់ផ្ទះទី៣.ឈ្មោះ សម្បត្តិ វ៉ារី ភេទស្រី អាយុ ៣៦ឆ្នាំ ជាតិខ្មែរ ផ្ទះមានទំហំ ៥មx៦ម ធ្វើអំពីឈើប្រកដែកស័ង្កសី។

តាមការសន្និដ្ឋានបឋម ករណីនេះ ដោយសារបុរសម្នាក់ ឈ្មោះ ហុង ជា អាយុ ៤៣ឆ្នាំ ជាតិខ្មែរ បានដុតម៉ូតូចោល នៅក្រោមផ្ទះខ្លួន ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះតែម្តង។ ទោះយ៉ាងណាករណីខាងលើនេះ មិនបណ្តាលឲ្យរបួសដល់មនុស្ស និងសត្វនោះឡើយ៕SRP