Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២៣

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង ៤០នាទី នៅចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅលេីផ្លូវពីរស្តុបឈ្នះឈ្នះទៅផ្លូវហ៊ុនសែនសន្តិភាព។

នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សោម វីរ: បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូសណ្តោងរុឺម៉ក។ រថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ 2BL-2324 ភ្នំពេញ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរទិសដៅពីជើងទៅត្បូង បុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1D-4308 សៀមរាប ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស….. អាយុ… នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដឹកអ្នករួមដំណើរ០៤នាក់៖
●អ្នករួមដំណើរទី១ ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី២ ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី៣ ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី៤ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បណ្តាលឲ្យ
•ស្លាប់មនុស្ស ម្នាក់ អ្នកបើកបរម៉ូតូសណ្តោងរុឺម៉ក ឈ្មោះ ធិ សក្តិវ័ន្ត (ស្លាប់នៅកន្លែងកើតហេតុ)
•របួសស្រាល០៤នាក់
•ឆេះម៉ូតូសណ្តោងរុឺម៉ក១គ្រឿង (ធ្ងន់)
•ខូចខាតរថយន្ត១គ្រឿង (ធ្ងន់)

ការសន្និដ្ឋាន រថយន្តបើកបរល្បឿនលឿន។
វត្តុតាង រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២៣

ករណីនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលទឹកដីខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង ឈានដល់ការផ្ទុះអាវុធនិងចាប់ខ្លួននគរបាល១រូបដែលបានកាងទំនិញគេចពន្ធ។

ប្រភពបានឲ្យដឹងថានគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទនេះ។

ជនបង្កឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ការចាប់ខ្លួននគរបាលរូបនេះក្រោយបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញ គេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការ បង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដោយនគរបាលរូបនេះបានរារាំងការអនុវត្តច្បាប់ របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់។

មន្ត្រីនគរបាលរូបនេះ បានជិះរថយន្ត ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល។

សូមបញ្ជាក់ថាទឹកដីខេត្តតាកែវ មានទំនិញគេចពន្ធជាច្រើនបាននាំចូលពីប្រទេសវៀតណាម កម្រមានគយចុះបង្ក្រាបណាស់ បើទោះបីខេត្តតាកែវ មានការផ្លាស់ប្ដូរមេគយនិងមានគយលចល័តក៏ដោយ ក៏ទំនិញគេចពន្ធនៅតែមានការនាំចូលយ៉ាងក៏គិតគ្រេង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានអះអាងថា​ ចាប់ពី​ពេល​នេះ​តទៅ​ គឺគ្មាន​ផ្លូវ​ដី​ទៀតទេ​ ព្រោះ​អាជ្ញាធរ​បាន​សិក្សា​លេីក​គម្រោង​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ជា​បន្តបន្ទាប់​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​។​ ​

លោកថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​​បែប​នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យស្ថានភាពផ្លូវនៅស្រុកកោះសូទិន និងស្រុក​ស្រីសន្ធរ​ នៅថ្ងៃ អាទិត្យម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រោយ​ពី​រដូវ​ទឹក​សម្រក​ចុង​ឆ្នាំ​២០២៣​ នេះ​ ក្រុម​ការងារ​បច្ចេកទេស​ នឹង​ចាប់ផ្ដើម​ដំណើរការ​​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ នៅ​ក្នុង​ភូមិវាល ឃុំពាមប្រធ្នោះ​​ ស្រុក​កោះសូទិន​ ជំនួស​ឱ្យ​ស្ពាន​បេតុង​​ចាស់​សាងសង់​ឡើង​​តាំងពី​​ទសវត្ស​ឆ្នាំ​៩០​ ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​​ ព្រមទាំង​សាងសង់​ផ្លូវ​បេតុង​ភ្ជាប់​ក្បាល​ស្ពាន​ទាំង​សងខាង​ទៀត​ផង​ ក្នុង​នោះ​ក៏​មាន​គម្រោង​មូលនិធិ​ឃុំ​សម្រាប់​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ ជូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ផងដែរ​។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​​ផ្លូវ​នោះ​ដែរ​ អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ឱ្យ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ​ជាបន្ទាន់​ ត្រង់​ចំណុច​ដែល​រងការ​ខូចខាត​ជា​អន្លើ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៧០B ដើម្បីសម្រួលការរស់នៅ​ ការ​ធ្វេី​ដំណើរ​ប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការ​លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុង​ស្រុក​កោះសូទិន​ និង​ស្រុកស្រីសន្ធរ​ ឱ្យកាន់តែចម្រើន​ឡើង​ថែមទៀត។

គួរកត់សម្គាល់ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងលើ​នេះ​ផងដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ទទួល​ស្វាគមន៍​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ និង​ក្រុម​ការងារ​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា​ សុខសន្តិភាព​ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​ ដូច្នេះ​គាត់​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ ខាងមុខ​នេះ​ ដេីម្បី​ការពារ​សុខសន្តិភាព​ នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ត​ទៀត​៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងចំនួន ៩ នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៤៥នាទី រវាងរថយន្តបុករថយន្ត និងបុកម៉ូតូ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ 365និង366 ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ស្រុកក្រឡាញ់បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក TOYOTA HILUX RIVO ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ28 ឆ្នាំ រស់នៅភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងមានអ្នកជិះជាមួយចំនួន 4នាក់ទៀត ស្រី ចំនួន2នាក់ បើកពីកើតទៅលិចបានរ៉េចង្កូតទៅឆ្វេងដៃមបុករថយន្តម៉ាក TOYOTA CAMRY បាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0504 បើកដោយឈ្មោះ ឃុត វណ្ណះ ភេទប្រុស អាយុ 43ឆ្នាំ រស់នៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នកជិះជាមួយចំនួន ៥នាក់ ស្រី 2នាក់ បើកពីលិចទៅកើតបន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO  បានបុកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1D.4400 បើកដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប កំពុងបើកពីក្រោយរថយន្តម៉ាក TOYOTA CAMRY បាឡែន ក្នុងទិសដៅពីលិចទៅកើត។

របាយការណ៍បានបន្តថា ករណីនេះបណ្តាលអោយ
ស្លាប់មនុស្សម្នាក់ ឈ្មោះ សេក សាវួយ អ្នកបើកម៉ូតូ និងរបួសមនុស្សស្រាលចំនួន 09នាក់ ស្រី 4នាក់។ ខូចខាតរថយន្តធ្ងន់ 02 គ្រឿង និងម៉ូតូធ្ងន់ 01គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO បើកមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅជួយ សង្រ្គោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងធ្វើការប្រគល់សព ជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៣

ភ្នំពេញ៖យោងតាមរយៈសារព័ត៌មានធំៗ ក៏ដូចជាសារព័ត៌មាន The New York Times ចេញផ្សាយឲ្យដឹងថា, អ្នកនាំពាក្យក្រុមហ៊ុន​ Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook បានអះអាងយ៉ាងច្បាស់ថា ក្រុមហ៊ុនពុំបានបិទ ឬលុបហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ គឺសម្តេចជាអ្នកប្រកាសបិទខ្លួនឯង។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Meta បានធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនហ្វេសប៊ុក បានសម្រេចបិទហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន ដោយសារការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិនយោបាយជាដើម។

សូមជម្រាបថាកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន បានលុបចោល Facebook ជាស្ថាពរតែម្តង និងបានស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។

នៅក្នុងវេទិកាសាធារណៈមួយ នាព្រឹកថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរទៅក្រុមហ៊ុន Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថព្រះមហាក្សត្រ ប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ? សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេសមកនិយាយ ហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើមកលើសម្តេច។

សម្តេចបានថ្លែងដូច្នេះថា «Facebook គេមានគោលការណ៍របស់គេ ខ្ញុំទទួលការគោរព ប៉ុន្តែ Facebook មើលរំលងទៅលើបញ្ហាមួយចំនួន ដែលធ្វើខុសនឹងគោលនយោបាយរបស់ Facebook»។

បន្ថែមពីលើនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) សម្តេចជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំ ពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ សម្តេចបានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook នោះទេ។

សម្តេចសូមការយោគយល់ ពីអ្នករាប់សម្តេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់សម្តេចវិញ ដើម្បី ទទួលបានព័ត៌មាន និងមានយោបល់មកសម្តេច តាមរយៈតេឡេក្រាមវិញ។ សម្តេចក៏បានបង្កើតគណនី TikTok ដើម្បីចែករំលែកព័ត៌មាន និងប្រសាសន៍ផងដែរ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។

ជាមួយគ្នានេះដែរក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២៣

ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង ១១និង៣០នាទី ន(ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាករណីអគ្គីភ័យនេះផ្ទះម្ចាស់ឈ្មោះ ចៀម យន់ ភេទស្រី (ស្រ្តីមេម៉ាយ) អាយុ៦១ឆ្នាំ មុខរបរ ធ្វើស្រែនៅភូមិប៉ាក់ប៉ាន់ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកបន្តថាផ្ទះដែលការឆេះ មានប្រវែង៨ គុណ៩ម៉ែត្រថ្មក្រោមឈើលើ ប្រក់ស៊ីប្រូជញ្ជាំងក្តារ។

ហេតុការណ៍នេះការជួយអន្តរាគមន៍ ក្នុងពេលកំពុងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារនិងប្រជាពលរដ្ឋ ជួយសង្គ្រោះនិងពន្លាត់រថយន្តពន្លត់អគ្គីភ័យពុំបាន
ចេញជួយអន្តរាគន៍ទេ ដោយផ្លូវតូចចូលពុំរួចបណ្តាលឲ្យខូចខាតទាំងស្រុង និងទ្រព្យសម្បត្តិប្រើប្រាស់ទាំងអស់។មូលហេតុ: ភ្លើងធូប អាសនះ(បារមី)៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៣

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ដែលមានចំនួនអ្នកតាមដាន ១៤លាននាក់ ហើយថាបើកពួកគេតែព្រហើន សម្តេច អាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំងនឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម។

សារព្រមានធ្វើឡើងនៅខេត្តពោធិ៍សាត់ ក្នុងឱកាសសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមជម្រាបថានៅថ្ងៃព្រហស្បតិ៍ យប់មិញ សម្ដេចតេជោហ៊ុន សែន បានសរសេរសារនៅលើទំព័រតេឡេក្រាមថា៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ដោយសាររយៈពេលកន្លងមកមានការ
ក្លែងបន្លំគណនីហ្វេកបុក(Facebook)
ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ
ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក
ឃើញបណ្តាញទំនាក់ទំនងដែលមាន
ប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម
(Telegram)ដែលមិនបារម្មណ៍ពីការចូល
លួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជា
ស្ថាពរពីការប្រើប្រាស់Facebook
ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម
Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ
ឆាណែលtelegram របស់ខ្ញុំវិញដើម្បី
ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ
តាមរយៈតេឡេក្រាមវិញ។
ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមាន
មនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើត
TikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន២សែន
នាក់និងអ្នកចូលចិត្តជាង១២លាននាក់។
ចាប់ពីពេលនេះFacebook ណាមាន
ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២៣

អភិបាលខេត្តកំពង់ចាមលោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់អាជីវករ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​មរីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​សូម​នាំគ្នា​ទៅ​បោះឆ្នោត តំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​។

អភិបាល​ខេត្តកំពង់ចាម​ បានអះអាងថា​ បងប្អូន​អាជីវករ​ផ្សារ​ធំ​ជាង​ ៣០០តូប​ ទទួល​បាន​ដំបូល​ថ្មី​ ​ប្រមាណ​ជា​ ៣០០០ម៉ែត្រ​ការ៉េ​ ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​។

លោកថ្លែង​បែប​នេះ​ក្នុង​ពេល​ប្រកាស​ជូន​ដំបូល​ផ្សារ​ដល់​អាជីវករ​ផ្សារ​ធំ​ ក្រុងកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាក របស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់​នោះ​ រដ្ឋបាល​ខេត្ត​ ក៏​បាន​ស្នើសុំ​ទៅ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​រៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​នេះ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូន​អាជីវករ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ទៀត​ថា​ ​ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ​៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២៣

ខេត្តសៀមរាប៖ក្លឹបកីឡាវាយសីខេត្តសៀមរាប នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ បាននាំយកថវិកា ដែលបានមកពីការប្រកួតកីឡាវាយសីមិត្តភាព ទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ។

សូមជម្រាបថាកាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ លោក សេង សៀកហួរ EASY CASH, លោក PK ភក្ដី, លោក សោម សមសក្ដិ ប្រធានក្លឹបកីឡាវាយសីខេត្តសៀមរាប និងក្រុមអ្នកលេងវាយសីខេត្តសៀមរាប បានរៀបចំការប្រកួតវាយសីមិត្តភាពមួយ ក្រោមប្រធានបទ កីឡារស់នៅក្រោមដំបូលសន្តិភាព និងកីឡានាំមកនូវមិត្តភាព សុខភាព និងសាមគ្គីភាព ក្នុងគោលបំណងពង្រឹងកីឡា វាយសី នៅខេត្តសៀមរាប និងបង្ហាញចេញពីមិត្តភាព សាមគ្គីភាព និងការចែករំលែក ដែលប្រព្រឹត្តឡើងនៅ ក្លឹបកីឡាវាយសីខេត្តសៀមរាប។

ដំណើការកម្មវិធីទាំងមូល ប្រកបទៅដោយរលូន និងពោរពេញទៅដោយភាពស្វាហាប់ កីឡាករទាំងអស់បានបង្ហាញ នូវទេពកោសល្យ និងបច្ចេកទេស ក្នុងការលេងវាយសី បានយ៉ាងប្រសើរ។ ចំណែកឯថវិកាមួយចំនួនដែលសេសសល់ពីការរៀបចំការប្រកួតនេះ ត្រូវបានក្រុមការងារក្លឹបកីឡាវាយសីខេត្តសៀមរាប យកទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ ដើម្បីធ្វើការចូលរួមក្នុងការឧបត្ថម្ភ ជួយកុមារកម្ពុជា ជាមួយមន្ទីរពេទ្យ ដែលបាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌ ពិនិត្យនិងព្យាបាលជម្ងឺកុមារដោយឥតគិតថ្លៃ។

ក្លឹបកីឡាវាយសីខេត្តសៀមរាប សូមធ្វើការថ្លែងអំណរគុណ ចំពោះការចូលរួម ពីសំណាក់កីឡាករទាំងអស់ ក៏ដូចជាអ្នកគាំទ្រ និងក្រុមការងាររៀបចំកម្មវិធីប្រកួតនេះទាំងមូល។ សូមជូនពរដល់កីឡាករគ្រប់រូប ក៏ដូចជាលោក លោកស្រីទាំងអស់ សូមជួបប្រទះតែសំណាងល្អ សុខភាពមាំមួន រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច។

– លេខទូរស័ព្ទទំនាក់ទំនង៖ 078 88 19 19
– ទីតាំង៖ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៣

សមត្ថកិច្ចបានចាប់ខ្លួនគ្រូបង្រៀនគណិតវិទ្យា ល្បួងសិស្សស្រី អាយុ ១៥ឆ្នាំ ចូលផ្ទះសំណាក់ រួម-ដំណេក បានសម្រេចម្តង។

ការចាប់ខ្កួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ តាមពាក្យបណ្តឹង របស់ឪពុក ក្មេងស្រីរងគ្រោះ។

ជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ផ្នែកគណិតវិទ្យា នៅអនុវិទ្យាល័យ បែកចាន ស្រុកអង្គស្នួល រស់នៅ ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការឃាត់ខ្លួនករណីល្បួង កូនសិស្សស្រី អាយុ ១៥ឆ្នាំម្នាក់ ចូលផ្ទះសំណាក់ (សំណាងណាស់) ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានស្រឡាញ់ ជនរងគ្រោះ និងបបួលចូល ផ្ទះសំណាក់ និងបានធ្វើសកម្មភាព រួមភេទ ជាមួយជនរងគ្រោះបានសម្រេច មួយលើកមែន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២៣

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូមានល្បឿនលឿនហើយទៅបុកនិងដើមឈើ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២២:១០នាទី នៅត្រង់ចំណុច ខាងត្បូងប៉ុស្តិ៍នគរបាលបេតិកភ័ណ្ឌ P.03ប្រហែល១០០ (ផ្លូវកូម៉ៃ) ស្ថិតនៅភូមិ ទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ទោ សោម វីរៈ បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូបុកគល់ឈើម៉ូតូម៉ាក C.125 ពណ៌ខ្មៅ ផ្លាកលេខ 1X-9318 សៀមរាប អ្នកបើកបរឈ្មោះ ហាវ ស្នា ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានទិសដៅ ពីជើងទៅត្បូង បុកដើមឈើនៅខាងកើតផ្លូវបណ្ដាលឲ្យស្លាប់តែម្ដងនៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។

វរសេនីយ៍ទោ សោម វីរៈ បន្តថាក្នុងហេតុការណ៍នេះ
ខូចខាតម៉ូតូ១គ្រឿងធ្ងន់ផងដែរ។ មូលហេតុបើកបរម៉ូតូល្បឿនលឿន។

លោកបានបញ្ជាក់ថាមន្ត្រីជំនាញនគរបាលចរាចរណ៍ បានធ្វើការវាស់វែង ជុំវិញកន្លែងកើតហេតុ និងប្រគល់សាកសពជូនឪពុក ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២៣

លោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋ២២៩ គ្រួសារ ខេត្តបាត់ដំបង

“ ជិតបោះឆ្នោតហើយមិនគួរយកពលរដ្ឋទៅដាក់គុកដោយសាររឿងវិវាទដីធ្លីដែលអាចដោះស្រាយបានដោយសន្តិវិធីនោះទេ!”

ពួកគាត់ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍មកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពី១៨មករា ២០២៣ ដើម្បីសុំផ្តល់យុត្តិធម៌លើបញ្ហាវិវាទដីធ្លី ដែលពួកគាត់បានរស់នៅ កាន់កាប់ធ្វើស្រែចំការតាំងពីឆ្នាំ ១៩៩៣ ដែលមានការទទួលស្គាល់ពីមន្រ្តីឃុំទៀតផង។

កន្លងទៅថ្មីៗមានដីការកោះ (ព្រះរាជអាជ្ញារង ថេង សំណាង) ហៅតំណាងពួកគាត់ ទៅ បំភ្លឺនៅថ្ងៃទី ៤ កក្កដា ២០២៣ ខាងមុខ។ ប៉ុន្តែនៅ២១ មិថុនា ២០២៣ មានលិខិត អញ្ជើញ (ពីមេឃុំ អ៊ុង ខែម) អោយពលរដ្ឋ៧នាក់ទៅប្រជុំ ហើយបន្ទាប់មកក៏មានការ ឃាត់ខ្លួនពលរដ្ឋ៥នាក់ រហូតមកដល់ថ្ងៃនេះ ដែលបានធ្វើអោយពលរដ្ឋទាំង២២៩គ្រួសារ មានការភ័យព្រួយយ៉ាងខ្លាំង ហើយពួកគាត់បានឡើងមកភ្នំពេញស្នើសុំជំនួយអន្តរាគមន៍ ពីសម្តេចតេជោ។

ខ្ញុំបានបញ្ជូនសំណូមពរ នៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជូនទៅ ឯឧ សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីម្សិលមិញ។ ឯកឧត្តមបញ្ជាក់ថាករណីនេះ គឺបាន កើតមានឡើងយូរមកហើយ គឺភាគីខាងកសិកម្មជាដើមបណ្តឹង។ ឯកឧត្តម បញ្ជាក់ថានឹងជួយពិនិត្យជូនពលរដ្ឋអោយបានឆាប់បំផុត។

ខ្ញុំបានស្នេីសុំមេធាវីជួយពិនិត្យឯកសារ និងជួយការពារក្តីបងប្អូនប្រជាពលរដ្ឋ របស់សម្តេចក្នុងករណីនេះ។ ខ្ញុំនៅតែមានសង្ឃឹមជឿជាក់ថា យើងអាចរួមគ្នារកដំណោះស្រាយដោយសន្តិវិធីជាមួយបងប្អូនប្រជាពលរដ្ឋបាន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page147 Page148 Page149 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×