Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
៩ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង

ភ្នំពេញ៖ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

ល្ងាចម្សឹលមុិញយើងបានតបតបន្ថែម
ដោយយប់មុិញនិងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានិងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា
១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
របស់យើងត្រូវវាយគ្រប់ចំណុចដែល
ខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់
ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង
អនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់
សត្រូវតាមរយះការចាត់តាំងទប់ទល់។

សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី
សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។

សំដីលោកមេទ័ពខ្លាំងជាងប្រទេស
មហាអំណាចខាងអាវុធនិងកងទ័ពនៅ
លើពិភពលោកនេះទៅទៀត។

យើងពិតជាមិនអង្គុយអោបដៃឲ្យអស់
លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ
យើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត
វាយតបតដើម្បីការពារទឹកដីយើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ ធ្នូ ២០២៥

ពីធីបុណ្យសម្ពោធឆ្លងឈាបនដ្ឋាន និងសមិទ្ធផលនានា ក្នុងបរិវេណវត្តតាហង្សសរ៉ារាម

ខេត្តសៀមរាប៖ឈាបនដ្ឋានដែលជាសមិទ្ឋផលថ្មី ក្នុងបរិវេណវត្តតាហង្សសរ៉ារាម ស្ថិតនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមព្រះវត្តមាន ព្រះព្រហ្មវិមុត្តិ បណ្ឌិត ម៉ក ប៉ឹង អគ្គធម្មោ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការ វត្តព្រះអង្គទ្រង់ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ និងព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តតាហង្សសរ៉ារាម និងឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិ និងលោកជំទាវ គាត សុថាវី និងលោក ថាន់ ហឹក អភិបាលរងស្រុកពួក តំណាងលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក លោកស្រី គឹម សុគន្ធី មេឃុំព្រៃជ្រូក លោក ឡុក វួន មេឃុំស្រណាល ភូមិចំណុះជើងវត្តទាំង៦ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទជជើងវត្តផងដែរ។

ព្រះតេជគុណ ជិនវំសបាលោ សេង ហុង ព្រះចៅអធិការវត្តមានថេរដីកាថា៖ សមិទ្ឋផលទាំងអស់នេះសាងសង់រយៈពេលមួយឆ្នាំ ដោយចំណាយថវិកាសរុបជិត៤ម៉ឺនដុល្លារអាមេរិកក្នុងនោះនៅខ្វះថ្លៃសម្ភារៈ និងថ្លៃជាងចំនួនជាង៣ពាន់ដុល្លារ បច្ច័យទាំងនេះបានពីការចូលរួមបរិច្ចាគរបស់ញាតិញោមជិតឆ្ងាយ និងបានពីការសន្សំ ប្រមូលពីកម្មវិធីបុណ្យនានាក្នុងវត្តនាពេលកន្លងមក។

លោក ថាន់ ហឹក អភិបាលរងស្រុកពួក បានសម្ដែងនូវការកោតសរសើរចំពោះ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ដែលបានដឹកនាំកសាងនូវឈាបនដ្ឋាន ព្រមទាំងសមិទ្ធផលនានា ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេចក្តីត្រូវការសម្រាប់មូលដ្ឋាននេះ។ ក្រៅពីសមិទ្ធផលខាងលើ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត ដែលបានកើតឡើង និងរីកចម្រើនជាលំដាប់ក្នុងអារាមនេះ។

អភិបាលរងស្រុកពួកបន្តថា៖ សមិទ្ឋផលទាំងនេះស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីដ៏ល្អប្រពៃ ដោយបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដែលផុសចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយបូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះធនធានមនុស្ស លើកកម្ពស់សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម និងការបណ្តុះព្រលឹងជាតិ។

សមិទ្ឋផលថ្មីៗនេះដែរ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា តួនាទីវត្តអារាមព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរពិតជាមានសារៈសំខាន់ណាស់ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគតផងដែរ។

ព្រះយសោធរញាណ ឡោម សុឈាត បានសម្តែងនូវបិតិសោមនស្សចំពោះហេដ្ឋារចនាសម្ព័ន្ឋថ្មីៗទាំងនេះ ថាពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋានទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង ជាពិសេសឈាបនដ្ឋាន ជាទីកន្លែងចុងក្រោយសម្រាប់បុគ្គលគ្រប់រូបបន្ទាប់ពីមរណកាលទៅ ដើម្បីក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យកុសលជូន ព្រោះសេចក្តីស្លាប់នេះពុំមាននរណាម្នាក់អាចគេចបានឡើយ នេះជាសច្ចភាពនៃជីវិតម្នាក់ៗ ហើយជាប្រការចាំបាច់ដែលវត្តអារាមត្រូវតែមានឈាបនដ្ឋានដើម្បីធ្វើឈាបនកិច្ច។

ឈ្លៀតឪកាសនោះ ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិថា ប្រទេសយើងមានការរីកចម្រើនសព្វបែបយ៉ាង និងមានភាពស៊ីវិល័យយ៉ាងសម្បូរបែប គ្រួសារខ្លះមានលទ្ឋភាពជួលរោងជួលមេរុដើម្បីបូជាសពសមាជិកគ្រួសារដែលទទួលមរណភាពក្តី តែក៏នៅមានគ្រួសារជាច្រើនត្រូវការវត្តអារាមសម្រាប់ធ្វើបុណ្យទាន និងទីកន្លែងដើម្បីធ្វើឈាបនកិច្ចដែរ។
ហេតុនេះសូមប្រជាពុទ្ឋបរិស័ទរក្សានូវសាមគ្គីធម៌ ជាពិសេស ការបណ្តុះគំនិតគិតរឿងគុណធម៌ សីលធម៌ ចរិយាធម៌ឱ្យមានទឹកចិត្តគោរពស្រឡាញ់ សណ្តោសប្រណី និងការដឹងគុណអ្នកមានគុណទាំងឡាយដែលជាគុណធម៌របស់ពលរដ្ឋខ្មែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
៨ ធ្នូ ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រាក់ សោភ័ណក៏សូមស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតកាណាដាប្រចាំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគតផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ស្វាគមន៍យ៉ាងដូច្នេះ នៅរដ្ឋបាលខេត្តសៀមរាបនាថ្ងៃចន្ទព្រឹកព្រឹកមិញនេះ ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា​ ក្នុងគោលបំណងដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍលើវិស័យទេសចរណ៍​ និងវិស័យពាណិជ្ជកម្មតាមរយៈការវិនិយោគពីបណ្តាក្រុមហ៊ុននានារបស់ប្រទេសកាណាដា​ លើសក្តានុពុលដ៏សម្បូរបែបនៃធនធានវប្បធម៌ និងធម្មជាតិរបស់ខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ធ្នូ ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធជាមួយប្រជាជន សូមខិតខំយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន

សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធបំផុតជាមួយប្រជាជន សូមបន្តយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន ត្រូវតែខិតខំរួមសុខរួមទុក្ខរួមគ្នាជួយដោះស្រាយ នៅពេលជួបការលំបាក ជាពិសេស ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

ការថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកស្ទឹងត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានបន្តថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ គឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។

ការបើកវគ្គអប់រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ធ្នូ ២០២៥

ក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

ក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ។ ដើម្បីការពារ ទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុពីការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី នៅក្នងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ ក្រសួងបរិស្ថាន បានចាត់វិធានការដូចខាងក្រោម៖

១-ស្នើដល់ពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។
២-តម្រូវឱ្យក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់គ្រប់សកម្មភាពរបស់ខ្លួន ទោះក្នុងរូបភាពណាក៏ដោយ រហូតដល់មានការណែនាំជាថ្មី។

ជាមួយគ្នានេះ ក្រសួងងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។
និង ក្រុមហ៊ុនត្រូវកែតម្រូវបច្ចេកទេស អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page12 Page13 Page14 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!