Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តកំពង់ចាម​៖ការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន ខេត្ត រួមជាមួយ ប៉ូលិសស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី​ ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់ ស្រីម្នាក់។

ហេតុការណ៍នេះធ្វើឡើង នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌ស ចំនួន៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង​ និងរថយន្តធំចំនួន០២គ្រឿង។

​ ដោយ​យោង​តាម​ចម្លេីយសារភាពពី ជនសង្ស័យខាងលេី នៅ​វថ្ងៃទី​១២ខែមករា ឆ្នាំ២០២១ ​កម្លាំង​ជំនាញ​ការិយាល័យ​ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម នឹង អធិការស្រុកជេីងព្រៃ
សហការ ជាមួយនគរបាលខេត្តកណ្តាល អធិការរដ្ឋានស្រុកស្អាង និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន០៤នាក់​ ស្រី​០១នាក់៖

១-សឿន​ សោភ័ណ្ឌ​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​នៅ​ភូមិទួលក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

២-ឈន​ ឈីន​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ​នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៣-ឈ្មោះ​ អ៊ុន​ លីហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៤-ឈ្មោះ​ អៃ​ អេ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាងភ្នំ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
​
ដក​ហូតបាន​វត្ថុតាង ម្សៅក្រាមពណ៌សចំនួន ៤២កញ្ចប់​ (ធំ០៦កញ្ចប់​)​ ទូសព្ទ័ដៃចំនួន​ ០៥គ្រឿង​ រថយន្ត​ចំនួន០១គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០១ដេីម​ ស្រោមកាំភ្លេីងK៥៤ ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​ អាយកូម០១គ្រឿង​ អាវខេមរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និថងវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន​ សមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពី លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងលោក វង្ស​ ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានរាយការណ៍ថាបុរសម្នាក់បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើផ្ទះ ក្រុមទី១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ភន់ សុភី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។  តាមការសន្និដ្ឋាន និងពិនិត្យ របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយការធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។ មូលហេតុ ជនរងគ្រោះ មានវិបត្តិសតិអារម្មណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖រថយន្តNAVARA បុកគ្នាជាមួយរថយន្តកែច្នៃ ដឹកម៉ាស៊ីនច្រូត បណ្ដាលឲ្យ ខូចខាច រថយន្តធ្ងន់ពីរគ្រឿងនិងម៉ាស៊ីនកិនស្រូវស្រាលមួយគ្រឿង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២និង០៥នាទីយប់ នៅថ្ងៃទីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៥៤.៣៥៥ ស្ថិតនៅភូមិល្ហុង  ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកNAVARA ពាក់ស្លាកលេខភ្នំពេញ ២BG៣៤៣៦ ពណ៌សទិសដៅពីកើតទៅ ទិសខាងលិច បើកបរដោយឈ្មោះមិនស្គាល់អត្តសណ្ណាណ បានរេចង្កូតទៅឆ្វេង បុកជាមួយនិងគោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ មានដឹកម៉ាស៊ីនច្រូតមួយគ្រឿងពីលើ ពណ៌ស  បើកបរដោយឈ្នោះមុត រ៉ាឆៃ ភេទ ប្រុស អាយុ២២ឆ្នាំ   រស់នៅភូមិ ស្តុកប្រវឹក ឃុំ ព្រៃត្រឡាច ស្រុក មោងឫស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តាលមកពីអ្នកបើករថយន្តNAVARA បើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ។

បើតាមអធិការនគរបាលស្រុកក្រឡាញ់បានបញ្ជាក់ថាករណីនេះ មិនមានអ្នករងរបួសនោះទេ ហើយព្រឹកនេះ ភាគីទាំងពីរបានសម្រុះសម្រួលគ្នាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឯកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់អន្តរក្រសួងជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលរុះរើផ្ទះ ពីចំណីស្ទឹងសៀមរាប មករស់នៅក្នុងភូមិធម្មជាតិឃុំរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានអំណោយពីអាជ្ញាធរស្រុកបន្ទាយស្រី។

ការទទួលអំណោយនេះ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមាន លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក Bill Morse ប្រធានគំរោងអន្តរជាតិអង្គការគាំទ្រសាលារៀនជនបទ។

បើតាមអាជ្ញាធរស្រុកបន្ទាយស្រី ពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី៨កញ្ចប់ ទឹកត្រី១ដប ទឹកសុីអុីវ១ដប អំបិលកន្លះគីឡូ ប៊ីចេងកន្លះគីឡូ ស្ករស១គីឡូ។

លោកអភិបាលស្រុក ក៏បានឧបត្តម្ភភួយចំនួន១០០ ដែលជាថវិកា ផ្ទាល់ខ្លួន ហើយក៏មានការ ឧបត្តម្ភ គ្រាប់ពូជបន្លែជូនទៅដល់១០០គ្រួសារ ដែលជាអំណោយរបស់លោកជំទាវ វណ្ណ លុយ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជបន្លែ១០កញ្ចប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,121 Page1,122 Page1,123 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!