Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោកយាយ ហុង អុន អាយុ ៩៣ឆ្នាំ មានទីលំនៅ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបរិច្ចាគថវិកា ១០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការណ្តាល។

ក្នុងឱកាសនោះដែរ លោកយាយ ហុង អុន បានប្រាប់ថា លោកយាយមានគោលបំណងចង់ចូលរួមការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជា ឲ្យបានមួយដងក្នុងឆាកជីវិតរបស់គាត់ ហើយថ្ងៃនេះគាត់មានក្តីរំភើបក្រៃលែងដែលបានមកកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងបានទទួលការរាក់ទាក់ពីមន្ត្រីកាកបាទក្រហមកម្ពុជា។

លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកប្រជាពលរដ្ឋកម្ពុជា ទោះបីជាថវិកាចូលរួមមិនច្រើនក្តី តែទឹកចិត្តមនុស្សធម៌គឺមិនអាចកាត់ថ្លៃបានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តព្រះវិហារ៖ផ្ទះមានទំហំ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១០,៨០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសាងសង់ជូនគ្រួសារមួយអតីតយុទ្ធជន រស់នៅក្នុងខេត្តព្រះវិហារ។

ផ្ទះដែលត្រូវផ្សល់ជូន អតីតយុទ្ធជន ដែលជាសមាជិកសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ មានឈ្មោះ ឃុត ឃន ភេទប្រុស អាយុ៥១ឆ្នាំ ជានិវត្តជន ប្រពន្ធឈ្មោះ សាត់ សុខៀន អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមជម្រាបថានៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ, ថ្នាក់ដឹកនាំ តំបន់សឹក, ក្រុមការងារ ស.អ.ក ខេត្ត, អនុប្រធាន សអក ស្រុក, ក្រុម សសយក ស្រុក រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានធ្វើការសាងសង់ផ្ទះខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្ត នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួល ដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករ ចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត និងលោកអ៉ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់សៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី យូ សុភា បានដាក់ចេញនូវវិធានមួយចំនួន ដើម្បី សម្រូល ដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖

១-ធ្វើការបង្វែរទីតាំងលក់ដូរបច្ចុប្បន្នដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើងផ្នែកខាងលិចនៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរជាបណ្តោះអាសន្ន

២-ក្រុមការងារខេត្តនឹងចុះកំណត់ទីតាំងជាក់ស្តែងជូនអាជីវករដែលត្រូវលក់ដូរជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីក្រសួងព្រះបរមរាជវាំង អាចបន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ស្របតាមផែនការគ្រោងទុក

៣-ស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលខុសត្រូវរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកគោរពបូជា និងជួយសម្រួលចរាចរនៅពេលគម្រោងបន្តសាងសង់របងខ្លោងទ្វារ និងក្រាលកម្រាលក្រានីតដំណាក់កាលទី២ចាប់ផ្តើម និងចំពោះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗត្រូវយកទៅចតនៅចំណតមាត់ស្ទឹងជាប់ទីតាំងហាត់ប្រាណ។

៤-ម្ចាស់តូបលក់ផ្កា តូបលក់បាយ និងអ្នកលក់សត្វបក្សី ត្រូវសម្អាតបរិស្ថានអនាម័យជុំវិញតូបរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ និងមិនត្រូវចាក់ទឹក ឬទុកដាក់កាកសំណល់ផ្សេងៗនៅលើផ្លូវសាធារណៈ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំរបស់គណៈកម្មការនោះទេ នឹងផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ឬបញ្ឈប់ការលក់ដូរជាស្ថាពរតាមការពិនិត្យជាក់ស្តែង ព្រមទាំងត្រូវគោរពក្រមសីលធម៌សង្គម ជាពិសេសមិនត្រូវយកផ្កាភ្ញីផ្សេងៗដែលបានបូជាហើយយកមកលក់ជូនភ្ញៀវវិញនោះឡើយ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

៥-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាពលក់ដូររបស់អាជីវករ និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សូមបន្ត រួមគ្នា ការពារដីធ្លី-ត្រពាំង-បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលថ្នាក់ដឹកនាំយើងជំនាន់មុនៗ បានរក្សាទុក ដើម្បីជាប្រយោជន៍.សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។ លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ ក្នុងឱកាស ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម ចុះពិនិត្យមើល ទីតាំងដីសាធារណៈ របស់រដ្ឋ មួយកន្លែង ក្នុងតំបន់ “ទំទប់តាសេក”ស្ថិតនៅភូមិតាមាង ឃុំកោះរកាស្រុកកំពង់សៀម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,120 Page1,121 Page1,122 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!