ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ បានប្រកាសតែតាំង លោកសម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើថ្មី។
ពិធីធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត និងលោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។
លោកសម ពិសិដ្ឋ ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើថ្មី បានឡើងធ្វើការថ្លែង អំណរគុណចំពោះ ថ្នាក់ដឹកនាំដែលបានផ្តល់នូវជំនឿទុកចិត្តលេីរូបលោក ឲ្យទទួលមុខតំណែងជា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ហើយលោកក៏បានធ្វើការប្តេជ្ញាចិត្តថា នឹង អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។
លោកអ៊ុន ចាន់ដា ក៏ណែនាំដល់អាជ្ញាធរស្រុកចំការលេីត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ បន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិយុំ មានសុវត្ថិភាព អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរផ្លូវគោក លប់បំបាត់ល្បែងសីសង និងគ្រឿងញៀន ជាពិសេសត្រូវផ្សព្វផ្សាយឲ្យមានការអនុវត្តវិធានការ ៣ការពារ ៣កុំ ដេីម្បីចៀសសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕SRP
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាបឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស
ខេត្តសៀមរាប៖ឯកឧត្តម ទូស សាភឿន អគ្គនាយក ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស បន្ទាយស្រី ខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០លានរៀល និង គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន មានដូចជា អង្ករ ៤តោនមី២០០កេស ម៉ាស ២០០០ប្រអប់ និង អាកុល ចំណុះ៣០លីត ២០កាន ជូនដល់រដ្ឋបាលខេត្តសៀមរាប។

ខេត្តកំពង់ចាម ៖សត្វកន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បីធ្វេីការអភិរក្ស ។
ភ្នំពេញ៖ក្រសួងកសិកម្មបានបង្ហាញ លទ្ធផលការងារបង្កបង្កើន ដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា។
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់នៅល្ងាចថ្ងៃទី ១៩ ខែសីហា ម្សិលមិញ។
ខេត្តសៀមរាប៖ក្រុមសមត្ថកិច្ចខេត្តបានបង្ក្រាបគោយន្តកន្រៃពីរគ្រឿងដឹកឈើល្មើសច្បាប់ ចំនួន៤មែត្រគូប ដែលឆ្លងកាត់មកពីខេត្តព្រះវិហារ ចូលមកតាមព្រំប្រទល់ស្រុកស្វាយលើ ខេត្តសៀមរាប។
ខេត្តសៀមរាប៖កម្លាំងគណៈបញ្ជារការឯកភាព រដ្ឋបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១នេះ បានចុះឃាត់ខ្លួនមនុស្សមួយក្រុមកំពុងជួបជុំគ្នា ដោយមិនបានអនុវត្តតាមវិធានការណែនាំ របស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ស្ថិតនៅចំណុច កែងស្តុបស្មាយលីង ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបាននាំមកធ្វើកិច្ចសន្យាអប់រំណែនាំ អោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ផងដែរ។
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ៕SRP
ខេត្តសៀមរាប៖លោកសុខ តុញ និងក្រុមការងារ បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេសនិងអាកុលចំនួន៣កាន ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ផ្ដល់ជូនបញ្ជាការដ្ឋានយោធភាគទី៤។
ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះសូទិន នៅ ព្រឹកមិញនេះបាននាំយកនូវ ស្បៀងអាហារ រួមមាន អង្ករ មី ត្រី ខ ទឹកស៊ីអ៉ីវ ទឹកត្រី និង ម៉ាស មកប្រគល់ជូនដល់ អាជ្ញាធរដែនដី ស្រុកកោះសូទិន ដើម្បីចែងចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំនានា ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។