Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
២៩ មីនា ២០២០

ខេត្តកំពង់ធំ៖កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បានឃាត់រថយន្តដឹកឈើចំនួន០២គ្រឿង ខណ:កំពុងធ្វើចរាចរណ៍។ ការឃាត់នេះធ្វើឡើងនៅថ្ងៃទី២៨ ខែមីម្សិលមិញនា ស្ថិតនៅចំណុចផ្លូវច្រមុះជ្រូកខេត្តកំពង់ធំ វេលាម៉ោង១១យប់។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នេះនៅឡើយទេ។ ប៉ុន្តែតាមប្រភពបានរាយការណ៍ថា រថយន្តទាំងពីរគ្រឿង គឺបានដឹកឈើ ជំនៀរ របស់ក្រុមហ៊ុនមួយ ដែលមានPC។ ទោះយ៉ាងណារថយន្តដឹកឈើទាំងពីរគ្រឿង សមត្ថកិច្ចមិនបានរឹបអូសយកទៅអនុត្តតាមផ្លូវច្បាប់នោះទេ ដោយសារការពិនិត្យ មិនឃើញមានបទល្មើស ព្រោះជាឈើជំនៀរ ដឹកចេញពីក្រុមហ៊ុន ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មីនា ២០២០

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្កិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ០៣រូប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៩ មីនា ២០២០

ខេត្តត្បូងឃ្មុំ៖លោកហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ត្រូវជាកូនប្រុសទីពីររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបាននគរបាលចរាចណ៍ចាប់ផាកពិន័យ នៅព្រឹកមិញថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះ។

នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន ម៉ានី បានសរសេរថា (ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត
អរគុណពូៗប៉ូលិសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាបសុវត្ថិភាពប្រជាពលរដ្ឋគ្រប់ៗរូប

Happy Sunday everyone
Stay safe and obey the law )

បើយោងតាមរូបភាព ដែល លោកហ៊ុន ម៉ានី បានបង្ហោះបីសន្លឹកនឹងមានខ្លឹមសារខាងលើ ក្នុងរូបភាពមួយដែល ជាបង្កាន់ដៃបង់ប្រាក់ ចេញដោយនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា(ទឹកប្រាក់៦០០០០(ប្រាំមួយម៉ឺនរៀល) អត្ថន័យ ពិន័យលើករណីល្មើសនិងមាត្រា៩នៃអនុក្រឹតលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥ ។ ស្លាកលេខយានយន្ត ភ្នំពេញ២AX១៨៣៥ ។

បើមើលតាមរូបភាពដែល លោកហ៊ុន ម៉ានី បានបង្ហោះ មិនមាននរណាផ្សេង ដែលអាចធ្វើដំណើរ ជាមួយរូបលោកនោះឡើយ។ ទំនងលោក ហ៊ុន ម៉ានី បើកបរតែម្នាក់ឯង។ ទោះយ៉ាងណា លោកហ៊ុន ម៉ានី បានបញ្ចេញកាយវិការទន់ភ្លន់ រីករាយនូវការផាកពិន័យរបស់នគរបាលចរាចណ៍ ចំពោះរូបលោក ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ មីនា ២០២០

ខេត្តសៀមរាប៖ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ រហូតដល់ថ្ងៃទី ២៨ខែមីនានេះរកមុខអ្នកលួចដុតមិនទាន់ឃើញនៅឡើយទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាភ្លើងឆេះព្រៃលិចទឹកនេះបានកើតមានជាច្រើនថ្ងៃមកហើយ ប៉ុន្តែការគ្រប់គ្រងចុះពន្លត់ នៅមិនទាន់បានជោគជ័យបានទាំងស្រុង។
ពាក់ព័ន្ធករណីភ្លើងឆេះព្រៃលិចទឹកនេះ
ក្រុមសមត្ថកិច្ចចម្រុះ បានសហការគ្នា ចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៣ថ្ងៃមកហើយ គិតត្រឹមយប់ថ្ងៃនេះ។ទីតាំងភ្លើងឆេះព្រៃនេះ ស្ថិតនៅក្នុងតំបន់ព្រៃខ្នងចំការ ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមប្រភពបានលើកឡើងថារហូតមកដល់យប់ថ្ងៃទី២៨នេះលទ្ធផលនៃកិច្ចអន្តរាគមន៍ចុះពន្លត់គ្រប់គ្រងបានប្រហែល%៦០ ប៉ុណ្ណោះ ហើយនឹងបន្តធ្វើនៅព្រឹកថ្ងៃទី២៩ស្អែកបន្តទៀត។
ជុំវិញករណីភ្លើងឆេះព្រៃនេះ លោកនួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់បានថ្លែងថា ឱ្យសមត្ថកិច្ចថ្នាក់ក្រោម ស្រាវជ្រាវ រកជនសង្ស័យដែលបង្កឲ្យមានភ្លើងឆេះនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែបើទោះបីមានការលើកឡើងពី
អភិបាលក្រុងយ៉ាងនេះក្ដី រហូតដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់បានចាប់ជនសង្ស័យណាម្នាក់ពាក់ព័ន្ធករណីនេះ នៅឡើយទេ។
សូមបញ្ជាក់ថាកន្លងទៅក៏មានករណីភ្លើងឆេះព្រៃនៅតំបន់ភូមិសាស្ត្រសង្កាត់ជ្រាវផងដែរ។ បើទោះបែបនេះក្ដី មជ្ឈដ្ឋាននានា សង្ឃឹមថាអាជ្ញាធរមូលដ្ឋាននិងចាត់វិធានការតឹងរឹងនិងស្រាវជ្រាវជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៨ មីនា ២០២០

ខេត្តព្រះវិហារ៖ក្រុមសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើនៅព្រំប្រទល់ខេត្តព្រះវិហារនិងខេត្តកំពង់ធំរកឃើញវត្ថុតាងឈើជាង៤ម៉ត្រគូប។
ហេតុការណ៍ធ្វើឡើង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី២៨ខែមីនានេះ ជិតសាលាបឋមសិក្សា ជីឱក ព្រំប្រទល់ខេត្តព្រះវិហារ កំពង់ធំ ស្ថិតនៅក្នុងភូមិជីឱក ឃុំរមណីយ ស្រុក រវៀង ខេត្តព្រះវិហារ។
បើតាមសេចក្ដីរាយការណ៍ថាទីតាំងខាងលើ ជាកន្លែងស្តុកឈើ របស់ក្រុមឈ្មួញមួយចំនួន សម្រាប់ដឹកយកទៅលក់នៅខេត្តកំពង់ធំ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,523 Page1,524 Page1,525 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!