Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២៥

ឈ្មួញនៅតែបន្តនាំចូលទំនិញថៃ ចូលមកខ្មែរដោយគ្មានការទប់ស្កាត់

មានការលើកឡើងថា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានរថយន្តធុនធំជាច្រើនគ្រឿងកំពុងលើកទំនិញនឹងខ្លះទៀតចតត្រៀមនិងលើកទំនិញរបស់សៀមដើម្បីដឹកជញ្ជួនចូលមកក្នុងប្រទេសកម្ពុជាចែកចាយតាមគោលដៅនានាដែលថៅកែបានកំណត់ជាមុន។

ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ត្រូវបានគេដាក់ការសង្ស័យថា ក្រុមឈ្មួញបានរត់ពន្ធដោយខុសច្បាប់បានប្រើមធ្យោបាយដឹកជញ្ជួនពីប្រទេសសៀម ឆ្លងកាត់ប្រទេសឡាវ រូចបន្តជញ្ជួនដាក់តាមទូកតូចធំ ចម្លងមកផែស្តុបទំនិញនៅត្រើយខាងកម្ពុជា គឺនៅចំណុចកំពង់ស្រឡៅ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ករណីបែបនេះ មហាជនដាក់ការសង្ស័យថា ប្រការដែលក្រុមឈ្មួញអាចរត់ពន្ធទំនិញទាំងនោះបានដោយរលួនពុំមានការទប់ស្កាត់បង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធជាពិសេសស្ថាប័នគយយ៉ាងដូច្នេះទំនងមានការគប់គិតគ្នានិងសម្របសម្រួលគ្នាតាមរបៀបពុករលួយ។ ដោយហេតុថា ប្រសិនបើគ្មានការគប់គិតគ្នារវាងមន្ត្រីជំនាញពាក់ព័ន្ធដូចជាស្ថាប័នគយនោះទេពួកឈ្មួញទុច្ចរិតនោះ មិនអាចនាំទំនិញសៀមឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាបានដោយសេរីនោះឡើយ។

ជុំវិញឈ្មួញនាំទំនិញសៀមចូលមកកម្ពុជាបានដោយរលូនបែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២៥

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន នៅថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ វវេលាម៉ោង០៨ ព្រឹកមិញបានដឹកនាំកម្លាំងធ្វើការបង្ក្រាបជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្ម ១នាក់ ជនសង្ស័យមានឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅរស់នៅភូមិប៉ាហ៉ីជេីង​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ការចាប់ខ្លួនធ្វើឡើង នៅចំណុចក្នុងព្រៃខាងកើតអូរ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស ថេត អគ្គស្នងការ​នគរបាលជាតិ និងមានការចង្អុលដឹកនាំពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី ជនសង្ស័យកំពុងដេកអង្រឹងក្រោមផ្ទះ ជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថាកូនកុំស្រែកឡូឡាជេរចឹង ព្រោះឪពុកកំពុងឈឺផង តែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះជនសង្ស័យមួយដៃ ក៏ជនសង្ស័យទះវិញបណ្តាលឱ្យដួល ជនសង្ស័យបានទាញចបវាយមកលើឪពុកចំចំណុចថ្ងាសចំនួន១ចប បណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាតាមនីតិវិធីច្បាប់៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២៥

ម្ចាស់ម៉ូតូសូមកុំធ្វេសប្រហែស! លួចនៅសៀមរាប រត់មិនរួចទេ

ខេត្តសៀមរា៖អាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង ២០:៣០នាទី ថ្ងៃខែដដែល ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅសង្កាត់ក្របីរៀល និងលើកទី២ លួចនៅហាងស៊ប់អន្ទង់ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង០៥នាក់ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ដូច្នេះក្នុងនាមជាសមត្ថកិច្ច អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលធ្វើឲ្យជនឆ្លៀតឱកាស មានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយស្រួល៕SRP

Like 200
Comment 0
Share ចែកចាយ
Views 150
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២៥

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វបានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ម៉ូតូចំនួន ០១គ្រឿង) នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ វណ្ណារ៉ា ផារ៉ាត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
២-ឈ្មោះ រឹម រតនៈ (ហៅណាក់) ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូដែលមានស្លាកលេខ សៀមរាប 1U-6550 របស់ជនរងគ្រោះពិតប្រាកដមែន។ ចំណែកម៉ូតូដែលខ្លួនលួចបានត្រូវបានបក្ខពួកខ្លួនយកជិះបន្ត។ ករណីនេះដកហូតវត្ថុតាងរួមមាន:
ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះដោយអនុវត្តតាមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៥

ខេត្តសៀមរាប៖សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ធិម សេរីវុឌ្ឍ ជាប្រធានមន្ទីរទេសចរណ៍សៀមរាប នៃក្រសួងទេសចរណ៍៕SRP

Like 200
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page21 Page22 Page23 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!