Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធរខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវធានាឱ្យបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ
បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ
នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល
សម្ដេចតេជោហ៊ុន សែន ប្រតិកម្មនឹងអ្នកបង្កើត ផេក facebook ដាក់ឈ្មោះសម្ដេច ដោយសម្ដេចចាត់ទុកថាជាជនក្បត់ជាតិ
ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួនបុរសម្នាក់ដែលបានចូលទៅរុញរូបសំណាកព្រះអង្គចេកព្រះអង្គចម។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១១និង២៦នាទីថ្ងៃទី ១៦ខែសីហាឆ្នាំ២០២០ នៅចំណុចព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសកម្មភាពឡើងទៅរុញផ្តួលរូបសំណាក់
ព្រះអង្គចេកព្រះអង្គចម។ ជនសង្ស័យសារភាពថាពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។

ករណីនេះនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តសៀមរាប៖រថយន្តលុចស៊ិសមួុគ្រឿងបានរេចង្កូតចូលត្រាំក្នុងទឹក។ករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០និង៤០នាទីព្រឹកថ្ងៃច័ន្ទ ថ្ងៃទី១៧ ខែ សីហាឆ្នាំ២០២០ ត្រង់ចំណុចស្ពានក្បាលប្រើស ចន្លោះគីឡូម៉ែត្រលេខ 46-47 ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
អាជ្ញាធរស្រុកស្វាយលើ បានឲ្យដឹងថារថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក LUXES RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N: 0890 សេរីឆ្នាំ2000 អ្នកបើកបរឈ្មោះ នួន រឿន ភេទ ប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រែកលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកធ្វើដំណើរជាមួយចំនួន៣នាក់ទៀត។
បើតាមអាជ្ញធរថាមូលហេតុ អ្នកបើកបរក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង ជាន់ហ្វាំង មិនជាប់បណ្តាលឱ្យធ្លាក់ចូលទឹកប្រឡាយតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់រថយន្តឱ្យម្ចាស់យកទៅជួសជុលវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ដើរឆក់ត្រី មិនប្រយ័ត្នបែជាឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅនៅវេលាម៉ោង ១២នឹង២០ នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ នៅចំណុចវាលស្រែក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះមានឈ្មោះ ឌឿង សំណាង ហៅ សំ អាយុ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
បើតាមសមត្ថកិច្ចថា មូលហេតុជនរងគ្រោះ ដើរចុះឆក់ត្រីនៅវាលស្រែ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗតែម្តង។
បច្ចប្បន្ននគរបាលក្រុងបាត់ដំបង ធ្វើកំណត់ហេតុ និងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២០

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។

ហេតុការណ៍បានធ្វើឡើងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ ត្រង់ចំណុចបន្ទប់ជួលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៏ ឯក លឹមពុទ្ធី ឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅព្រឹកនេះថាឆ្លងតាមការស្រាវជ្រាវនឹងមានការណែនាំពីលោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្ត និងយោងតាមបណ្តឹងរបស់ពលរដ្ឋ ថាបាត់ម៉ូតូមួយគ្រឿង លោកក៏បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការបង្ក្រាប ករណី អំពើលួច ( យកម៉ូតូ )។

១/ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២/ឈ្មោះ សុវណ្ណ តុលា ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣/ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៏ ឯក លឹមពុទ្ធី ឡា បន្តថា ជនសង្ស័យបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០។ ករណីនេះដកហូតវត្ថុតាង
១/ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ស្លាកលេខ បាត់ដំបង 1AH-7255 ជាម៉ូតូរបស់ជនរងគ្រោះ ។

បច្ចុប្បន្ននគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២០

ខេត្តសៀមរាប៖ លោក ឡុង កុសល  អ្នកនាំពាក្យអាជ្ញាធជាតិអប្សរាថា ដើមឈើដែលវាកាប់ វាមិនដែលកាប់ពេលថ្ងៃទេ។ ហើយការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់ហ្នឹងគឺតែម៉ោងពេលថ្ងៃទេ ពេលយប់គឺស្ថិតការគ្រប់គ្រងរបស់នគរបាលការពារបេតិភណ្ឌ។ សម្លេង…

https://www.srpostnews.com/wp-content/uploads/2020/08/audio_2020-08-16_21-38-02_01.mp3

លោកអះអាងយ៉ាងដូច្នេះនៅក្នុងគ្រុបតេលេក្រាមសៀមរាបប៉ុស្តិ៍ ក្រោយពេលបណ្ដាញសៀមរាបប៉ុស្ដិ៍បានចេញផ្សាយពាក់ព័ន្ធទៅនឹងករណី កាប់ឈើគ្រញូង នៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។

សូមរម្លឹកថាដើមឈើគ្រញូងមួយដើម ដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់អត្តសញ្ញាណរួចកាត់យកបាត់ដោយសុវត្ថិភាព។  បើតាមរកំណត់ហេតុសរសេរថា នៅវេលា ង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាប ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។

បើយោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមរំលឹកថាកាលនៅវលាម៉ោង១៤ ០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុច ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ។ ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់ បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរ ជាតិអប្សរាចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១៦ សីហា ២០២០

ខេត្តកំពង់ធំ៖លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកមិញនេះបានដឹកនាំមន្ត្រីជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ ដាំដើមក្ងោក លម្អ
ចំនួន១២០០ដើម នៅសងខាងផ្លូវតាមដីឡូតិ៍លំនៅដ្ឋាន និងតំបន់រដ្ឋបាលរបស់គម្រោងដីសម្បទានសង្គមកិច្ច(Lased II) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។

លោកសុខ លូ បានថ្លែងថាការដែលដាំដើមឈើនៅតាមសងខាងផ្លូវនេះ ដើម្បីលើកកម្ពស់សោភណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតងដល់តំបន់ដីសម្បទានសង្គមកិច្ចផងដែរ។

លោកថ្លែងបន្ដថាដើមក្ងោកនេះវានឹងធ្វើឱ្យតំបន់នេះមានសោភណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើននៅរដូវប្រាំងតែងចេញផ្កាផ្តល់សោភណភាពស្អាត និងជួយប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដល់សំខាន់មួយក្នុងស្រុកប្រាសាទបល័ង្គដែលអាចទាក់ទាញភ្ញៀវនានានៅពេលខាងមុខ។

លោកបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវរួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបានកន្លងមកនេះ ពិសេសរួមគ្នាដាំដើមក្ងោក និងថែរក្សា ជាម្លប់ដ៏ត្រជាក់នៅតំបន់នេះផងដែរ។

លោកក៏បានជំរុញលើកទឹកចិត្ដដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះបន្លែ បង្ការ ការចិញ្ចឹមសត្វ ជាដើមដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១៦ សីហា ២០២០

ខេត្តបាត់ដំបង៖ លោកវរសេនីយ៏ទោ កងសុផាណ្ណា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រោមណែពី ឧត្តមសេនីយ៏ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកបាន
ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលក្រុងបាត់ដំបងដេីម្បីអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៨១ដចបខ ចុះថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០២០ដោយលោកជុំសង្វា ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបានចាប់ខ្លួនជនជាតិវៀតណាមម្នាក់នភពីល្ងាចថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១៦និង ៣០នាទី ស្ថិតនៅត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោកនាយរងការិយាល័យបានឲ្យដឹងទៀតថា បុរសម្នាក់ឈ្មោះ សុខឡាញ់ ភេទប្រុសអាយុ ៣៧ឆ្នាំ ជាជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង។ ត្រូវបានចោទប្រកាន់ពីបទ(អំពើលួច)ប្រព្រឹត្តនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ ២០១៨កន្លងមក។

បច្ចប្បន្ននគរបាលសាកសួរនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២០

ភ្នំពេញ៖សួនទឹក «ហ្គាឌិនស៊ីធី» នេះ គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធនៅព្រឹកមិញនេះក្រោមវត្តមាននាយករដ្ឋមន្ត្រី ហ៊ុន សែន។

សួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។ សួនទឹក «ហ្គាឌិនស៊ីធី» ត្រូវបានបោះទុនវិនិយោគសរុបជាង ៤៤លានដុល្លារអាមេរិក។ សួនទឹកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៨ហិកតា ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២០។ សួនទឹកនេះ មានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន៣៨ ដែលទាន់សម័យ និងមានគុណភាពល្អ ដោយបាននាំចូលពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះ ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារ ជំទង់ យុវវ័យ និងវ័យចំណាស់ផងដែរ។ ឧបករណ៍កម្សាន្តទាំងនេះមានដូចជា៖ ឋានសួគ៌រលក (ធំជាងគេនៅអាស៊ាន), អាណាចក្រទឹក (ធំជាងគេនៅអាស៊ាន), ឋានសួគ៌កុមារ, ទន្លេមេគង្គ, ស្គីរលក និងជ្រលងទឹកគួច។

ក្រៅពីមានកន្លែងលេងទឹកហើយនោះនៅក្នុងសួននេះ ក៏មានភោជនីយដ្ឋានបម្រើអាហារដ្ឋានមានទាំងអាហារខ្មែរ បារាំង និងកញ្ចុសសម្រាប់អង្គុយលេងកម្សាន្ត។ សួនទឹកនេះមានបុគ្គលិកបម្រើការរហូតដល់ទៅ ២៣០នាក់ ហើយសម្រាប់តម្លៃសំបុត្រចូលលេងកម្សាន្តវិញ មនុស្សធំតម្លៃ ១៥ដុល្លារអាមេរិក កូនក្មេង និងមនុស្សចាស់តម្លៃ ៩ដុល្លារ។ បើកដំណើរការពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២០

ខេត្តសៀមរាប៖មន្ត្រីបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន ម្មាក់បានសាងសង់សំណង់អគារដ៏ស្កឹមស្កៃ នៅតំបន់ឧទ្យានអង្គរ ត្រូវបានវាយកម្ទេចចោលវិញ។
ទីតាំងសំណង់ដ៏ធំនេះត្រូវបានគេអះអាងថាបានសាងសង់ជាយូណាស់មកហើយស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិលក្រុងសៀមរាប ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំ៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងមានតម្លៃប្រមាណជាង២លានដុល្លាអាមេរិកឯណោះ។

យោងតាមប្រភពបានឲ្យដឹងថាសំណង់ដ៏ធំរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរុះរើទាំងបង្ខំ តាមការកំណត់របស់អាជ្ញាធរជាតិអប្សរា។
តាមប្រភពបានឲ្យដឹងថា ដើមចមដែលនាំឲ្យមានសំណង់ធំនេះ គឺដំបូងឡើយគេបានយកឈ្មោះ ក្រសួងសាធារណការ និងដឹកជញ្ជូន មកសុំការសាងសង់ជារោងសម្រាប់ដាក់សម្ភារបម្រើការជួសជុលផ្លូវជាតិលេខ៦។ប៉ុន្តែបន្ទាប់ពីបានការអនុញ្ញាតស្រាប់តែម្ចាស់ទីតាំងបានលួចសាងសង់សំណង់ដ៏ធំខុសពីការស្នើសុំ ហើយបានរុះរើដោយខ្លួនឯងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាពុំសាងសង់តាមការអនុញ្ញាត។
មន្ត្រីបាននិយាយថា បន្ទាប់ពីមានការចាត់វិធានការនេះ ម្ចាស់សំណង់បានសម្រេចចិត្តទាំងបង្ខំសុំធ្វើការរុះរើសំណង់នេះដោយខ្លួនឯង ដោយបានចំណាយពេលជាច្រើនថ្ងៃ ទើបការរុះរើសំណង់នេះបានចប់ជាស្ថាពរនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០មុននេះពីរថ្ងៃ។
ពាក់ព័ន្ធការសាងសង់សំណង់ពលរដ្ឋជាច្រើនបានលើកឡើងថានៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងរឹងតឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋ ជួសជុលលំនៅដ្ឋានបន្តិចបន្តួចត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមៗនឹងវាកម្ទេចចោលដោយគ្មានការយោគយល់ឡើយ។ មតិពលរដ្ឋបានលើកឡើងថាបើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរ មានផ្ទះសាងសង់ជាច្រើនផងដែរ មិនដឹងថាមានលិខិតអនុញាតឬយ៉ាងណានោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២០

ខេត្តកំពង់ឆ្នាំង៖ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ត្រូវបានចែកជូនពលរដ្ឋចំនួន ៣០៤គ្រួសារ រស់នៅភូមិ១១ ឃុំ២ ស្រុកជលគិរី ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំងវររៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល គណៈកម្មាធិការសាខា អនុសាខាស្រុកជលគិរី នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់អាគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគិរី ដែលមានទំហំ ៩ម៉ែត្រ x ១០ម៉ែត្រ ផងដែរ។
អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) សាប៊ូដុំ ២ដុំ ថវិកាមួយចំនួន និងប័ណ្ណប្រកាសស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២០

ភ្នំពេញ៖ គណ:រដ្ឋមន្ត្រីបានចេញសេចក្ដីប្រកាសបានលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ជិះម៉ូតូចុះចំរាកភ្នំ បានបុកជាមួយត្រាក់ទ័រ បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ករណីនេះ រវាងម៉ូតូនិងត្រាក់ទ័រ។
ហេតុការណ៍បានកើតឡើងយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២០វេលាម៉ោង១៩ នៅត្រង់ចំណុចផ្លូវលេខ៥៧Bស្ថិតក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះមានឈ្មោះជា ភីរុន អាយុ៣៣ឆ្នាំរស់នៅភូមិឈ្នួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ ១R៣១៤៤។
បើតាមសមត្ថកិច្ចមូលហេតុ ជនរងគ្រោះជិះម៉ូតូក្នុងស្ថានភាពលឿនចុះចំរាកភ្នំ ហេីយងងឹតផងក៏ជ្រុលទៅបុកត្រាក់ទ័រកំពុងធ្វេីដំណេីរស្របគ្នាស្លាប់តែម្តង។

បច្ចុប្បន្នម៉ូតូនិងត្រាក់ទ័រ ត្រូវនគរបាល យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំព្រឹកដើម្បីរងចាំការដោះស្រាយ។ចំណែកសាកសពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page567 Page568 Page569 … Page653 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធរខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវធានាឱ្យបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ អាជ្ញាធរខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវធានាឱ្យបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ ចុះផ្សាយថ្ងៃទី ២១ មីនា ២០២៦
បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ ចុះផ្សាយថ្ងៃទី ២១ មីនា ២០២៦
នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល ចុះផ្សាយថ្ងៃទី ២១ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×