ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ឲ្យមានការរួមគ្នាក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ ជាពិសេសកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ សម្រាប់ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម ក្នុងថ្ងៃនេះ។
លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ចាម។
តាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញថា ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង ក្នុងដូសទី ១ សរុបបានចំនួន ៥៦៣.៦៧៨នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង បានចំនួន ៤១៣.៣៣២នាក់។ ចំពោះកុមារ និងយុវវ័យ (១២-១៧ឆ្នាំ) ឬអាយុក្រោម ១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់។ ដោយឡែកនៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ដល់មន្ត្រីរាជការស៊ីវីល នគរបាលជាតិ និងព្រះសង្ឃ ក្នុងខេត្តកំពង់ចាមផងដែរ៕SRP
ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងនៅចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប សូមគោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ ។
ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនបក្សថ្នាក់កណ្ដាល បានផ្ញើសារជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ខេត្តកំពង់ឆ្នាំង៖អង្ករចំនួន២៦តោន របស់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ត្រូវបានប្រគល់ជូនដល់រដ្ឋបាល ស្រុករលាប្អៀរ ដើម្បីចែកដល់ឃុំទាំង១៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ។
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាត ឱ្យលោក អ៊ុង សម្បត្តិសុភ័ក្ត្រ ប្រមូលចំណូលអនាម័យ ការលក់ដូរនៅតាមផ្សារនាៗក្នុងរាជធានីភ្នំពេញ រយៈពេល៥០ឆ្នាំ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខា ដោយលោក ឃួង ស្រេង នៅពីថ្ងៃ ១៦ ខែមីនា ឆ្នាំ២០២១។