ខេត្តមណ្ឌលគិរី៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាមនុស្សក្មេងចាសប្រុសស្រីជាង១០នាក់ បានរងរបួសធ្ងន់ស្រាល
ករណីគ្រោះថ្នាក់ចរាចរណ៍របស់រថយន្តក្រុងវីរៈប៊ុនថាំ។
ហេតុការណ៍បានកើតឡើងនៅចំណុចស្ពានទី២ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅវេលាម៉ោង៤និង១៥នាទីទាបភ្លឺថ្ងៃទី៥ខែមេសា២០២០នេះ។
បើតាមសេចក្ដីរាយការណ៍ដឹងថារថយន្តនេះជារបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញដំណើរពីភ្នំពេញទៅខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរី រថយន្តបានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនៈគិរីទៀត។ ប៉ុន្តែនៅពេលចេញដំណើរពីចំណតបានប្រហែល៣គីឡូម៉ែត្រ ចំណុចខាងលើរថយន្តក៏បានជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលអោយតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យទីតាំងនិងសាកសួរព័ត៌មានលម្អិតមូលហេតុគឺបណ្តាលមកពី អ្នកបើកបរ បើកក្នុងល្បឿនលឿន។ ជាមួយនិងស្ថានភាពផ្លូវចុះចំណោតកោងហើយមានស្ពាននៅខាងមុខទៀត ក៏ជ្រុលចង្លូតធ្លាក់ផ្លូវតែម្តងទៅ។
ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ដោយបន្សល់ទុកអ្នករបួសនិងរថយន្តនៅរណូករណែល។សមត្ថកិច្ចបានយកអ្នករបួសដាក់រថយន្តសាម៉ុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕SRP