ភ្នំពេញ៖ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជិត ៩០% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ ហើយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថមថយ ដែលជាសញ្ញាល្អមួយ «អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខ»។
សម្តេចហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូន ប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ហើយពេទ្យអនុញ្ញាតឱ្យចាក់។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះនៃការឆ្លង តែបើសិនយើងបានចាក់វ៉ាក់សាំងហើយមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែជា អគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សម្រេចបានជិត ៩០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មាន ៥៩,០១% ធៀបជាមួយនឹងកុមារ និងយុវវ័យគោលដៅ ១,៩៦៦,៩៣១ នាក់។
កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនពករដ្ឋខ្លួន ដោយឡែកប្រទេសខ្លះ ទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។ តែសម្រាប់កម្ពុជាយើង មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្ដេចហ៊ុន សែន និងមានទំនាក់ទំនងល្អទាំងបុគ្គល និងអន្តរជាតិ ជាពិសេសកម្ពុជាបានចាត់ទុកមិត្តចិនជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងផងនោះ ទេីបកម្ពុជា ទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដេីម្បីយកមក ចាក់ជូនពលរដ្ឋខ្លួន បានយ៉ាងច្រេីនដល់ រហូតឈានដល់ចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀត។ នៅលេីពិភពមានតែប្រទេស ២ទេ ដែលបានចាក់ វ៉ាក់សាំងជូនប្រជាជនបានច្រេីនជាងគេ គឺប្រទេស អ៊ីស្រាអែល និង ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងបានលឿន និងរហ័សជាងគេ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសមួយចំនួនធំ បានប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីសកូវីដ-១៩ ធ្វើឱ្យការឆ្លង និងការស្លាប់នៅតាមបណ្តារាជធានី ខេត្ត មានការថយចុះជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ មានខេត្តមួយចំនួន បានអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំបើកអាជីវកម្ម ភោជនីយដ្ឋាន-អាហារដ្ឋាន ដើម្បីទទួលភ្ញៀវ ព្រោះដោយសារស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តនោះមានលក្ខណៈធូរស្រាល និងល្អប្រសើរ។
ទោះបីកម្ពុជាយើងបាន នឹងកំពុងវាយលុកដោយវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta យ៉ាងណាក្តី តែការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានបន្តធ្លាក់ចុះជាលំដាប់ ដែលការថមថយនេះ ជាសញ្ញាល្អមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕SRP
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នៅព្រឹកមិញនេះបានទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជន។
ខេត្តបាត់ដំបង៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសតែងតាំងមន្ត្រីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មួយកន្លែង «ពុកឆ្មា-ខេត្តបាត់ដំបង» ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។

ខេត្តសៀមរាប៖កិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីស រវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។
ខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះបានឃាត់ខ្លួនបុរសម្បាក់ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ខេត្តសៀមរាប៖ខណ:ពេលនេះ ពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអតីតយុទ្ធជនយើង សូមឲ្យមានការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក្តី ដោយត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ។
ខេត្តបាត់ដំបង៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូន រដ្ឋបាលស្រុកទាំង១៣ និងក្រុង១ ក្នុងខេត្តបាត់ដំបង។
ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១០ម៉ឺនដូស ជាជំនួយរបស់សមាគមកាកបាទក្រហមចិន ផ្តល់ជូនកាកបាទក្រហមកម្ពុជា។
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិន ឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១៕SRP
ភ្នំពេញ៖ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៣សីហា២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលត្រូវបានគេមើលឃើញថាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។