ភ្នំពេញ៖លោក Michael Heimanប្រធាន អង្គការ APOPOប្រចាំតំបន់ និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ លើកិច្ចសហប្រតិបតិ្តការវាងកំលាំងស៊ីម៉ាក់និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។
លោក ហេង រតនា បានបញ្ជាក់ថា កណ្តុរMagawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ ដោយបញ្ហាអាយុនិងសុខភាព ហើយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់និងAPOPO សហការប្រើប្រាស់កណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការ ចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។ ដោយឡែក សុនខ ដែលបានបញ្ជូនពីអង្គភាពស៊ីម៉ាក់ទៅ បម្រើការនៅប្រទេសស៊ូដង់ ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេស តួរគី នោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយខាងអង្គការAPOPO បានស្នើសុំជាវសុនខ មួយចំនួនបន្ថែមទៀតពីស៊ីម៉ាក់ ដើម្បីយកទៅប្រតិបតិ្តការ នៅប្រទេសមួយចំនួនផេ្សងទៀត។
ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតបតិ្តការ របស់អង្គភាពស៊ីម៉ាក់ ក្នងរយ:ពេល ៥ឆ្នាំ២០២២-២០២៦ ហើយគោលដៅសំខាន់ របស់គម្រោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕SRP



ខេត្តសៀមរាប៖ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានអ្នកទេសចរចូលមករើបៗ ជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា ទើបតែមានរយៈពេលជាង ១ខែនេះ។
ខេត្តកំពង់ធំ៖លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញនេះបានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧៣ខ្នងផ្ទះ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ។
ខេត្តសៀមរាប៖មន្ត្រីបាននិយាយថា បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវ ជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពមាន និងក្រ គឺជាទម្លាប់»។