Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២០

ភ្នំពេញ៖តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋ មួយរូប សូមសំដែងនូវមនោសញ្ចេតនា យ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យ ជួរមុខ របស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខមាលភាព សង្គមយើង ជាពិសេស ក្នុងដំណាក់កាលចុងក្រោយថ្មីៗនេះ។

លោក ហ៊ុន ម៉ានី បន្តថា ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រង បានយ៉ាងល្អប្រសើរ នូវការរីករាលដាល ជំងឺកូវីដ១៩ នេះ បង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ ខ្ពស់បំផុត របស់ក្រុមគ្រូពេទ្យយើងទាំងអស់។

ជាមួយគ្នានេះ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរ គុណជាអនេក ជូនចំពោះ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ខ្ញុំសូមគាំទ្រប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា យើងនឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២០

ខេត្តបាត់ដំបង៖មានការលើកឡើងថា វង់ល្បែង បៀរ អាប៉ោង មួយកន្លែង បានបើកលេងស៊ីសង់ យ៉ាងពពាក់ពពូន ដោយមិនខ្លាចការ បង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ច ជាពិសេស ការប្រមូលផ្ដុំគ្នា មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។

ទីតាំងវង់ល្បែងនេះ ស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពើជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

យោងតាមប្រភពពីក្រុមអ្នកដែលញៀនល្បែងបានឲ្យដឹងថា វង់ល្បែង អាប៉ោង នៅចំណុចខាងលើនេះ បានបើកលេង ជាយូមកហើយ ដោយមានអ្នកចូលទៅលេង រៀងរាល់ថ្ងៃ។

ករណី វង់ល្បែងអាប៉ោង នេះ អ្នកព័ត៌មាននៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ នៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល។

ពាក់ព័ន្ធ នឹងល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្រពីជើង រំពឹងថាសមត្ថស្រុក និងខេត្តបាត់ដំបង នឹងមានការបង្ក្រាប ជាក់ជាមិនខាន។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញថា លោកបានដាក់បទបញ្ជា តាមអធិការ គ្រប់ស្រុករួចរាល់អស់ហើយ គឺមិនអនុញាត ឲ្យមានការបើកលេងល្បែងសុីសង តាមមូលដ្ឋាន ជាដាច់ខាត។

លោកបន្តទៀតថា ដោយអនុវត្ត ការពារសុវត្ថិភាព នៅតាមភូមិឃុំ សហគមន នៅតាមមូលដ្ឋាន មិនឲ្យមានការជួបជុំគ្នា ចាប់ពី២០នាក់ឡើងទៅ នឹងត្រូវនៅឃ្លាត ពីគ្នាជានិច្ច ដើម្បីទប់ស្កាត់ការពារកូវីដ-១៩ផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២០

ភ្នំពេញ៖សារលិខិត សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ក្រុមហ៊ុនមួយដែលបាន ប្រើគ្រឿងចក្រកាយ ស្តារបឹងបុរាណ តាគម កំពុងរងការរិះគន់ថា មិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

បឹងខាងលើស្ថិតនៅត្រង់ចំណុច ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជុំវិញការរិះគន់នេះ លោកមុិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់អ្នកយកព័ត៌មានថា ករណីគ្រឿងចក្រ ជាច្រើនគ្រឿង នៅត្រង់ចំណុចខាងលើ គឺបានចូលមកធ្វើការស្តារបឹងតាគម នេះ ចាប់តាំងពីដើមខែ៦ឆ្នាំ២០២០ មកម្លេះ ។ មួយវិញទៀតបញ្ហាស្តារបឹងនេះ ជាការស្នើសុំ ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីស្តុកទឹកប្រើប្រាស់ នារដូវប្រាំងរីងស្ងួតជាដើម។ល។

លោកបន្តទៀតថា ចំពោះការស្នើសុំ របស់បងប្អូនប្រជាពលរដ្ឋ ខាងស្រុក ក៏បានស្នើសុំ បន្តទៅក្រសួងវប្បធម៌និងវិចិត្រសិល្ប: ពីព្រោះបឹងតាគម ជាស្រះបុរាណ តាំងពីយូលង់ណាស់មកហើយ និងមានការឯកភាពពីលោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទៀតផង។ ហើយការស្តារបឹង តាគមនេះ មានផ្ទៃដីចំនួន១០ហិកតា និងមានជម្រៅ៦ម៉ែត្រ និងមានលិខិតអនុញ្ញាត ត្រឹមត្រូវ និងបញ្ចប់នៅចុងខែមួយ២០២១ ខាងមុខនេះ។ ចំណែកបរិវេណស្រះ ដែលកំពុងធ្វើស្តារបឹងសព្វថ្ងៃនេះ ខាងស្រុកនិងរៀបចំដាំកូនឈើព័ទ្ធជុំវិញ ធ្វើជាកន្លែងទេសចរណ៍ ព្រោះទីនោះជាប់ទៅនឹងប្រាសាទឯកភ្នំ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តជាតិមកទស្សនា នៅទីនោះ តែម្តង។

លោកអភិបាលស្រុក បានបញ្ជាក់ថា ដោយឡែកការលើកឡើង ពីពលរដ្ឋ ថាមានឡានដឹកដីជាច្រើនគ្រឿង បើកបរលឿនៗ និងហុយ មកលំនៅដ្ឋាន របស់ពួកគាត់នោះ គឺខាងស្រុកបានទទួលស្គាល់ហើយ គឺមានឡានខ្លះគោរពនិងខ្លះទៀតក៏មិនគោរពដែរ។ តែខាងសាលាស្រុកក៏បានណែនាំ ទៅដល់ម្ចាស់ឡាន ដែលបានមកធ្វើអាជីវកម្មទាំងអស់ មកធ្វើកិច្ចសន្យា។ ហើយសំណូមដល់ម្ចាស់អាជីវកម្ម មេត្តាណែនាំដល់កូនចៅនិងគោរព ទៅតាមតាមការណែនាំ របស់អាជ្ញាធរស្រុក។ ទី១ពេលដឹកដីចេញពីរណ្តៅដី ត្រូវឲ្យតាកុងឡាននីមួយៗ គ្របតង់ជាប្រចាំ ដើម្បីកុំឲ្យធ្លាក់ដី ជ្រុះតាមផ្លូវសាធារណ: ពីព្រោះខ្លាចមានភ្លៀង មករអិលដល់អ្នកធ្វើដំណើរ តាមដងផ្លូវជាយក្សថាហេតុ។

សូមបញ្ជាក់ថា នៅពេលក្រុមការងារព័ត៌មាន ចំនួន៣អង្គភាព កំពុងតែចុះផ្តិត យករូបភាពដែលគ្រឿងចក្រ កំពុងស្តារបឹងតាគម ស្ថិតនៅត្រង់ចំណុចខាងលើ ក៏ស្រាប់តែមាន បុរសម្នាក់មិនដឹងថាគាត់ជានរណាទេ ជិះម៉ូតូមួយគ្រឿងពណ៌ស្បង់ លោកមកក្បែរឡាន រួចលួចថតឡាននិងរូបថតអ្នកសារព័ត៌មាន ទាំង៣នាក់តែម្តង ដោយនៅពុំទាន់ដឹងថា ថាបុរសនោះ នោះថតយករូប ទៅធ្វើអ្វីនោះទេ។

ជាចុងក្រោយដើម្បី ធានាបាននូវសុវត្តិភាព ការធ្វើដំណើរ ក៏ដូចជាចុះយកព័ត៌មាន ជួយសង្គម អ្នកសារព័ត៌មាន សូមជូនដំណឹងនេះ ទៅដល់អាជ្ញាធរឃុំ ស្រុក និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ជ្រាប ដោយក្តីអនុគ្រោះ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២០

ខេត្តសៀមរាប៖លោកតាម្នាក់ មានវ័យជាង៧០ ឆ្នាំ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង២០នាទី ចំណុចមុខ សូ ឃុន លក់ដែក ស្តិតក្នុងភូមិតាវៀន សង្កាត់សាលាកំរេីក ក្រុងសៀមរាបខេត្តសៀមរាប។

មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថាករណីនេះ ជនរងគ្រោះ មានឈ្មោះ អ៊ុ ពួន អាយុ៧៣ឆ្នាំ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើក ម៉ូតូវ៉េវ «C១១០ ពាក់ស្លាកលេខ១ E៣១៤៨» មានទិសដៅ ពីត្បូង ទៅជើង សង្ស័យបង្កដោយខ្លួនឯង។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញនគរបាលមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ៕SRP

https://www.srpostnews.com/wp-content/uploads/2020/12/Call-recording-017504999_201202_101658-online-audio-converter.com_.mp3
Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២០

ខេត្តសៀមរាប៖មានការលើកឡើងថា ដោយផ្ដល់ព័ត៌មាន មកអ្នកសារព័ត៌មានថា «នៅក្រុងសៀមរាប» មានទីតាំង «ល្បែងអាប៉ោងដ៍ធំ» តែពេលសមត្ថកិច្ច ចុះទៅដល់ អត់ឃើញ ប្រហែលម្ចាស់ដឹងខ្លួនមុន ?

យោងតាមប្រភពបានអះអាងថា៖លោករក្ស មេល្បែងស៊ីសង ឈប់លេងថ្ងៃ ប្តូរមកលេង ពេលយប់ ៤យប់ហើយ ទាំងយប់នេះផង។ ទីតាំងដែលលេងស្ថិតនៅ ចំណុចផ្លូវទៅអង្គរ ខាងក្រោយផ្ទះជាងគំនូរ ក្នុងសង្កាត់គោកចក សូមគោរពនិង ជំរាប លោកអធិការក្រុងសៀមរាប វ័យក្មេងជ្រាបទាន។

ជុំវិញការបង្ហោះ ផ្សព្វផ្សាយ តាមរយៈ facebook របស់អ្នកសារព័ត៌មាន ប្រចាំខេត្តសៀមរាប ម្នាក់ ដោយលើកឡើងថា នៅទីតាំងខាងលើ មានវង់ល្បែងស៊ីសង នោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានចេញសេចក្ដីបំភ្លឺថា៖ ប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់គោកចក សូមអោយ លោក រត្ន័ មិន្នី មេត្តាពន្យល់ឡើងវិញ ដែលលោកបង្ហោះថា មានល្បែងស៊ីសង ពេលយប់ ក្នុងសង្កាត់គោកចក។
ឥឡូវកម្លាំងខ្ញុំនៅទីនេះ សូមកុំអោយប៉ះពាល់ដល់អារម្មណ៍មហាជន!។

ទោះជាយ៉ាងណាក្ដី កន្លងទៅធ្លាប់មានបណ្ដាញសារព័ត៌មាន និងហ្វេសប៊ុកមួយ ចំនួនបានផ្សព្វផ្សាយថា នៅទីតាំងខាងលើ មានវង់ល្បែងស៊ីសង ហើយត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២០

ភ្នំពេញ៖ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។

ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។

ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋ សភាជាតិ នៃកម្ពុជា នៅព្រឹកទី ២ ខែធ្នូឆ្នាំ ២០២០នេះ បាន «អបអរសាទរខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨»។

សម្ដេចហេង សំរិន បានលើកឡើងថា៖ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្ដេចប្រធានរដ្ឋសភា បានបន្តទៀតថា៖
រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។

មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ហើយមាន៧ ខែមករា ឆ្នាំ១៩៧៩ ទើបមាន ថ្ងៃនេះ។ ទំរាំមានថ្ងៃនេះ យើងបានធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក។ ឥស្សរជន អតីតយុទ្ធអ្នកស្នេហាជាតិយើងរាប់មិនអស់ បានពលីកម្មអាយុជីត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនខ្លាចនឿយហត់ និងស្តាយស្រណោះអាយុជីវិតនោះ ឡើយ។

ចូរយើងទាំងអស់គ្នារួមគ្នាការពារ ថែរក្សាសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្ស យូររអង្វែង តរៀងទៅ ដើម្បីប្រទេសជាតិយើងទទួលបានការអភិវឌ្ឍបន្តបន្ទាប់ ឈានទៅរក ភាពរុងរឿងដូចអារ្យប្រទេស ក្នុងពេលខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។

សម្ដេចហ៊ុន សែន បានបន្តថា៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។

ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២០

ភ្នំពេញ៖ស្នងការនគរបាលខេត្តបាត់ដំបងស្នងការខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ត្រូវបាន ត្រាស់បង្គាប់តែងតាំងជាជាឧត្តមសេនីយ៍ទោ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៕ សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២០

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប បានណែនាំ អោយអាជ្ញារធរ ភូមិសង្កាត់ទាំង១២ បន្តធ្វើសកម្មភាព ពិនិត្យមើល ការអនុវត្តន៍វិធានការណែនាំរបស់ ក្រសួងសុខាភិបាល នៅតាមទីកន្លែងប្រជុំជន ដូចជាទីផ្សារ ទីអារាម នឹងហាមដាច់ខាត មិនអនុញ្ញាត អោយមានការរៀបចំ ពិធីផ្សេងៗ ដែលមានការជួបជុំ មនុស្សច្រើន ចាប់ពីពេលនេះរហូតដល់មានការណែនាំថ្មី ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អាជ្ញាធរបានបន្តថា ក្នុងខណៈពេលនេះ មិនមែនជាពេល ទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ! តែជាពេល ដែលយើងត្រូវរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងយកឈ្នះជម្ងឺកូវីដ-១៩។

សូមជម្រាបថានៅពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០២០ម្សិលមិញ ដើម្បីរួមចំណែក ទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានចាត់តាំងឱ្យក្រុមការងារ នាំម៉ាសនិងជែលលាង សម្អាតដៃ ចែកជូនដល់ បងប្អូនមន្ត្រីនៅតាមការិយាល័យ នៃរដ្ឋបាលក្រុងសៀមរាប និងកម្លាំងទាំងបីប្រភេទ ចំណុះឲ្យគណៈបញ្ជាការឯកភាព នៃរដ្ឋបាល ក្រុងសៀមរាប។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលក្រុងសៀមរាប ក៏បានណែនាំអោយអាជ្ញារធរភូមិសង្កាត់ទាំង១២ បន្តធ្វើសកម្មភាព ពិនិត្យមើល ការអនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមទីកន្លែងប្រជុំជន ដូចជាទីផ្សារ ទីអារាម នឹងហាមដាច់ខាត មិនអនុញ្ញាតអោយមានការរៀបចំពិធីផ្សេងៗដែលមានការជួបជុំមនុស្សច្រើន ចាប់ពីពេលនេះរហូតដល់មានការណែនាំថ្មី ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ក្នុងស្ថានភាពបែបនេះ មានតែការខិតខំប្រឹងប្រែង រួមគ្នាតែប៉ុណ្ណោះ ទើបអាច ជួយអោយ យើង ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញ យ៉ាងរឹងមាំជាមួយគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហាញថា

១) លទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យ ភូតគាមអនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូប គ្រប់ប្រភេទ មានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយ មានចំនួន ៦ ១៥១ តោន។ ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។

ដោយឡែក សម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០ តោន មានការកើនឡើងចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១៖ ១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥% ។

ខ) ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន២៦ ៦១៩តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page495 Page496 Page497 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×