Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

«លោកទៀ សីហា អភិបាលខេត្តសៀមរាប  ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទំនប់ម្កាក់ កាលពីថ្មីៗនេះ»

ខេត្តសៀមរាប៖ទំនប់បឹងម្កាក់ ជាកន្លែង អាចស្ដុកទឹក ទុកបានរាប់លានម៉ែត្រគូប សម្រាប់ បម្រើ លើវិស័យកសិកម្ម នឹងបានក្លាយជាកន្លែងកម្សាន្ត បែបធម្មជាតិ បម្រើ អោយភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅកម្សាន្ត
សប្បាយ ផងដែរ។

ទំនប់ម្កាក់ នេះមានចម្ងាយ ជាង៧០គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ស្ថិតនៅទិសខាងកើត ក្នុងភូមិបឹងម្កាក់ ឃុំគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាមរាប។

ទំនប់បឹងម្កាក់ ជាជំនួយ របស់ក្រុមហ៊ុនចិនមួយបានស្តុកទឹកទុក សម្រាប់ស្រោចស្រប់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ បានប្រមាណ១០ឃុំក្នុងស្រុកជីក្រែង ដោយអាជ្ញាធរ បានអនុញ្ញត ឲ្យប្រជាពលរដ្ន សាងសង់កញ្ចុះ នៅលើ ទំនប់បឹងម្កាក់នេះ ដើម្បីលក់ដូរ នំចំណីរ អាហារ បែបធម្មជាតិ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មក កម្សាន្ត នៅទំនប់ម្កាក់ អាចជិះទូក ក្នុងបឹង គយគន់សម្រស់ធម្មជាតិ អ្នកនេសាទត្រី សត្វស្លាប ផលដំណាំកសិកម្ម និងវាលស្រែ របស់កសិករជាដើម។

តែអ្វីដែលគួអោយទាក់ទាញនោះ គឺត្រីធម្មជាតិ និងមាន់ ទា របស់អ្នកភូមិ នៅទីនោះ ក៏មានឱរស់ជាតិឆ្ងាញណាស់ដែរ។ ចំណែកខ្យល់វិញ គឺត្រជាក់ស្រឹប បែបធម្មជាតិ ដែលបានបក់ពីលើផ្ទៃទឹកបឹង ដ៏ធំល្វឹងល្វើយ គួរអោយចាប់ចិត្តដឹតអារម្មណ៍។

បើនិយាយពីហត្ថរចនាសម្ព័ន្ធ វិញ បានរៀបចំដោយយកចិត្តទុក ទាំងគ្រោងទំនប់ និងផ្លូវចូលមានភាពស្អាតបាទ មានសន្តិសុខល្អ។ ចំណែកតម្លៃម្ហូបអាហារ នៅទីនោះវិញ មិនសូវថ្លៃទេ សមល្មម ទទួលយកបាន ម្យ៉ាងទៀត ភ្ញៀវទេសចរណ៍ អាចសម្រាកកម្សាន្ត នៅលើកញ្ចុះ និងផ្ទះបណ្តែតទឹក បានយ៉ាងត្រជាក់ចិត្តល្ហឹម។

សូមបញ្ជាក់ថា បឹងទំនប់បឹងម្កាក់ កសាងឡើងក្នុងឡុងឆ្នាំ ១៩៧៣ ប៉ុន្តែត្រូវបានទុកចោល លុះដល់ ឆ្នាំ២០១៦នេះ អាជ្ញាធរស្រុកជីក្រែង ខេត្តសៀមរាប បានឯកភាព ឲ្យក្រុមហ៊ុនចិនមួយជួយកសាងឡើងវិញ ដើម្បីបម្រើ ដល់វិស័យកសិកម្ម និងទេសចរណ៍ ក្នុងខេត្តសៀមរាបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

ខេត្តសៀមរាប៖ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំបានបកស្រាយបំភ្លឺបន្តិច លើបញ្ហាគម្រោងអភិវឌ្ឍដី ទាំងឡាយ នៅក្នុងស្រុកបន្ទាយស្រី ដើម្បីជម្រះឱ្យអស់មន្ទិលសង្ស័យ និងឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ មកលើរដ្ឋបាលស្រុក។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានលើកឡើងថា៖ កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រី បានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់ នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការហាមឃាត់នេះ គឺដើម្បីធានា និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ តែប៉ុណ្ណោះ ចៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគ ទៅលើគម្រោង ដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។

ជំហរតឹងរុឹងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ នៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថា ស្រុកបន្ទាយស្រី មិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ដីទាំងអស់ សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។ ក្រុមហ៊ុនមួយចំនួន ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការ យោគយល់ តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់ រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ។

រដ្ឋបាលស្រុក តែងព្យាយាម លើកទឹកចិត្តដល់រាល់ការវិនិយោគ មក ក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការ ជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញ អ្នកវិនិយោគ មកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាព របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ហេតុដូច្នេះហើយទើបរដ្ឋបាល ស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួន ដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលា ក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ។

សូមបញ្ជាក់ថា ដរាបណា រដ្ឋបាលស្រុក មិនបានអនុញ្ញាត ឱ្យលើកផ្លាកផ្សព្វផ្សាយ ប្រកាសលក់ជាផ្លូវការ ឬផ្ទេរកម្មសិទ្ធិជូនក្នុងទម្រង់ដីឡូតិ៍ ការសម្របសម្រួល ជូនលើការរៀបចំទីតាំងមុនគឺត្រឹមត្រូវ ស្របទៅតាមនីតិវិធីច្បាប់ និងស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលស្រុកទាំងស្រុង ហើយក៏ជាសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ក្នុងការស្នើសុំធ្វើលើដីកម្មសិទ្ធិរបស់ខ្លួនផងដែរ។

លោកឃឹម ហ្វីណង់ លើកឡើងយ៉ាងដូច្នោះ នៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២០ ម្សិលមិញ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានបើកផ្លូវថ្មីប្រវែង ៥គីឡូម៉ែត្រមួយខ្សែ និងគម្រោងអភិវឌ្ឍ ដីដំបូងបង្អស់នៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ផ្លូវក្រាលគ្រួសក្រហមទទឹង១០ម៉ែត្រនេះ គឺជាអំណោយរបស់«ក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា» ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ដែលដំបូងឡើយគ្រោងធ្វើឡើងត្រឹមប្រវែង ១គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែឆ្លើយតបតាមការសំណូមពរររបស់រដ្ឋបាលស្រុក ដើម្បីតភ្ជាប់ផ្លូវម៉ាឡេជាមួយនឹងភូមិត្បែង ក្រុមហ៊ុនក៏បានសម្រេចបន្ថែមប្រវែង ៤គីឡូម៉ែត្រទៀតរហូតដល់ព្រៃសហគមន៍ ឱ្យបានជាប្រយោជន៍រួមទៅដល់សហគមន៍ និងធ្វើឱ្យបងប្អូនអ្នកត្បែងមានផ្លូវថ្មីមួយទៀត ដែលចំណេញពេលធ្វើដំណើរដល់ទៅជិត ២០គីឡូម៉ែត្រ។

លោក ឃឹម ហ្វីណង់ បន្តថាក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា ដែលបានបង្ហាញពីឆន្ទៈនៃភាពជាដៃគូអភិវឌ្ឍន៍សាធារណៈឯកជនយ៉ាងពិតប្រាកដ ដោយបានចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផង និងបំពេញកាតព្វកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់ផង។ រដ្ឋបាលស្រុកជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីទាំងអស់នៅក្នុងស្រុកចាប់យកទម្រង់បែបនេះក្នុងការអនុវត្តគម្រោងរបស់ខ្លួន និងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ទិញឬវិនិយោគលើគម្រោងដែលមានការទទួលខុសត្រូវបែបនេះផងដែរ៕SRP

 
Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

ខេត្តព្រះវិហារ៖មានការលើកឡើងថា សកម្មភាពដឹកជញ្ជូនឈើ នៅស្រុកគូលែន ខេត្តព្រះវិហារចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើ បានកើតមានយ៉ាងពេញបន្ទុក ខណៈសមត្ថកិច្ចជំនាញពិសេស រដ្ឋបាលព្រៃឈើ នៅតែមិនមានការបង្ក្រាប។

ប្រភពរាយការណ៍ពីស្រុកគូលែនបានដឹងថា ការដឹកជញ្ជូនឈើ នៅស្រុកគូលែន ចេញទៅខេត្តសៀមរាប បានកើតមាន ជារៀងរាល់ថ្ងៃ បើទោះបីនៅតាមដងផ្លូវមានស្នាក់ការ សមត្ថកិច្ច បណ្ដាក់គ្នាដូចខ្យងយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែអាចដឹកជញ្ជូនឈើបានដោយរលូនដដែល។

ជាក់ស្តែង នៅរសៀល ថ្ងៃទី០៤ធ្នូ ២០២០ ម្សិលមិញ មានគោយន្តដឹកឈើចេញ ពីភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ចំនួន០២គ្រឿង បម្រុងទៅខេត្តសៀមរាប ប៉ុន្តែត្រូវបានរដ្ឋបាលព្រៃឈើស្រុកគូលែន ចាប់ឃាត់បាន ខណៈអ្នកសារព័ត៌មាន បានសុំអន្តរាគមន៍ សុំឲ្យជួយបង្ក្រាប។ ក៏ប៉ុន្តែខណៈរដ្ឋបាលព្រៃឈើ កំពុងតែនាំគោយន្តដឹកឈើ ទាំង២គ្រឿង ទៅស្នាក់ការស្រាប់តែ គោយន្តដឹកឈើ មួយគ្រឿង ត្រូវបានបើកទៅទម្លាក់ឈើ តាមផ្ទះពលរដ្ឋ ហើយរត់បាត់តែម្ដង។

ពាក់ព័ន្ធជុំវិញករណីនេះ ជំនាញរដ្ឋបាលព្រៃឈើមិនបានអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ថតយករូបភាព គោយន្តដឹកឈើ មួយគ្រឿងដែលបានរឹបអូស យកទៅទុកមនៅស្នាក់ការរដ្ឋបាលព្រៃឈើនោះទេ។

សូមជម្រាបថា បើទោះបី មានការរឹតបន្តឹង ពីអាជ្ញាធរខេត្តព្រះវិហារ ឲ្យទប់ស្កាត់ ការដឹកជញ្ជូនឈើ យ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញ សកម្មភាព ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅ ខេត្តសៀមរាប កើតមានយ៉ាងអនាធិបតេយ្យដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ ដែលតែងតែ ធ្វើសកម្មភាព  លួចដោះខ្សែក ក្មេងៗ នៅតាមផ្សារនានា នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន។ ស្ត្រីរូបនេះ មានឈ្មោះផន ឌី ភេទស្រី អាយុ៣២ឆ្នាំស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើលួច(លួចខ្សែក)។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើ កាលពីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច តូបលក់ចានឆ្នាំង (ផ្សារក្រោម) ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពាក់ស្លាកលេខសៀមរាប«១AJ-៨៣២២» លួចដោះខ្សែ កប្លាទីនទម្ងន់៥៥៦លី តម្លៃ៤១៨ដុល្លារ ពីកុមារ ឈ្មោះ ហ.ស ដ អាយុ៤ឆ្នាំ ជាកូនរបស់ឈ្មោះ រ័ត្ន សៅសីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្រុងសៀមរាប ខណៈពេលវល់លក់ ហើយទុកកូននៅលេងម្នាក់ឯង។

សូមបញ្ជាក់ថាការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយនគរបាល ក្រុងសៀមរាប នៅចំណុចផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន លួចខ្សែក របស់កូនជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ច បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លុវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២០

ខេត្តសៀមរាប៖ទីតាំងវង់ល្បែងមួយកន្លែង ត្រូវបានប៉ូលិសស្រុកបន្ទាយស្រី ចុះបង្ក្រាប នឹងឃាត់ខ្លួន អ្នកលេង៤នាក់។ នគរបាលបានឲ្យដឹងថាអ្នកលេងដែលសមត្ថកិច្ចចាប់បានទី១មានឈ្មោះម៉ៅចិន ភេទស្រីអាយុ៤៤ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប (ទទួលសារភាពថាពិតជាបានលេងពិតប្រាកដមែន)។

ទី២ ឡាយសៀវហុង ភេទស្រីអាយុ៤២ឆ្នាំនៅភូមិខ្នាររង្វាស់ ឃុំឃុនរាម (អ្នកលេង)។

ទី៣ សួនសាវួន ភេទស្រីអាយុ៥៨ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាម (អ្នកលេង)។

ទី៤ ព្រឿនសឿន ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិកំព្រហ្មឃុំឃុនរាម(អ្នកលេង)។

ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង កំរាលភ្នែកអាប៉ោងមួយ-ចានអាប៉ោងដែលមានកម្របពណ៌ខៀវមួយផងដែរ។ បើតាមសមត្ថកិច្ចថាក្រោយសាកសួរ ជនសង្ស័យទាំង៤នាក់ ត្រូវបាន អប់រំណែនាំជាលើកទី១ឲ្យវិលត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថាហេតុការណ៍នេះ ធ្វើឡើងថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅចំណុចព្រៃក្រោយ ផ្ទះឈ្មោះតាប៉ក់ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជុំវិញការបង្ក្រាបវង់ល្បែងស៊ីសង អាប៉ោងនេះ ពលរដ្ឋ បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះ នគរបាលស្រុកបន្ទាយស្រី ដែលបានអនុវត្តភូមិ ឃុំ មានសុវត្ថិភាព​ តាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២០

ខេត្តសៀមរាប៖ជនបរទេសម្នាក់.បានដេកស្លាប់នៅក្នុងបន្ទប់ជួល។

យោងតាមរបាយការណ៍របស់នគរបាលផែនអន្តោប្រវេសន៍បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៥០ នាទី ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២០ នៅផ្ទះ ជួល បន្ទប់ លេខ ០៨ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ ស្វាយ ដង្គំ ក្រុងសៀមរាប ជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះឈ្មោះ VAN LAARHOVEN ARTHUR CHISTIAN ភេទ ប្រុស កើតថ្ងៃទី ២៨ -០២-១៩៦២ ជនជាតិ ហុល្លង់ កាន់លិខិតឆ្លងដែនលេខ NN៣៧៤៩១H១ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅ ទីតាំង កេីតហេតុខាងលេី ។

ផ្អែក តាមការ ស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រឹទ្ធី គ្រូពេទ្យអមតុលាការ បានសនិដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូង។

សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ បានលើកឡើងថា សព្វថ្ងៃនេះ មានក្រុមឈ្មួញ បានដាក់គ្រឿងចក្រ កាយទន្ទ្រានយកដី ភ្នំ ជិតរលាយបាត់ពីផែនដី ទៅហើយ ដោយមិនមាន ការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធនោះទេ។

ប្រជាពលរដ្ឋបានបន្តថា ភ្នំខាងលើ ដែលកំពុងរងការគំរាមគំហែង កាយពីគ្រឿងចក្រ នេះ អ្នកខ្លះ ភ្នំដីស ខ្លះគេហៅ ភ្នំរំសាយសក់ ដែលជាសម្បត្តិធម្មជាតិ របស់រដ្ឋ ស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ពលរដ្ឋ រស់នៅក្បែរជើងភ្នំ បានប្រាប់អ្នកសារព័ត៌មានថា ជាច្រើនថ្ងៃមកហើយ ដែលពួកគាត់ បានឃើញ ក្រុមឈ្មួញនាំយកគ្រឿងចក្រ ចូលមកដាក់កាយ ភ្នំ យកអាចម៍ដីដឹកចេញ រាប់សិបឡាន ក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកទៅលក់ ឬយកធ្វើអ្វីនោះទេ។ ហើយក៏មិនទាន់ដឹងថា មានច្បាប់ ឬអត់ច្បាប់នោះដែរ។ ព្រោះមិនដែលឃើញ មានអាជ្ញាធរឬមន្ត្រីជំនាញណា ចុះមកហាមឃាត់ឬធ្វើការបង្ក្រាបឡើយ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ ពាក់ព័ន្ធកាយភ្នំ នេះ លោក «ហោ» ម្ចាស់គ្រឿងចក្រ បានអោយដឹងថា រឿងនេះ លោកបានសុំអនុញ្ញាត ទៅខាងស្រុក ខាងខេត្ត និងខាងរ៉ែ ដែរ ដោយយកទៅធ្វើផ្លូវមួយខ្សែ ប្រវែង២០០០ម៉ែត្រ នៅឃុំឈើទាល រួចក៏បិទទូរស័ព្ទ។

ដោយឡែក លោក កោះ សេងហាវ មេឃុំឈើទាល បានឲ្យដឹងថា បញ្ហារឿងហ្នឹង គឺជាគម្រោង ខាងឃុំ បានស្នើរ ទៅស្រុកនិងមានការឯកភាព ពីអភិបាលខេត្ត ផងដែរ ទើបខាងឃុំ បានឲ្យគ្រឿងចក្រ ចូលមកចាក់ដី ធ្វើផ្លូវមួយខ្សែមានចម្ងាយ២០០០ម៉ែត្រនិងដីគ្រួសចំនួន២០០ឡាន។

ពាក់ព័ន្ធករណីនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចផ្អាកសកម្មភាព ម្ចាស់អាជីវកម្ម នោះភ្លាម បើពុំមានការស្នើសុំត្រឹមត្រូវ។
លោកបន្តទៀតថា ចំពោះគ្រឿងចក្រ ដែលចូលមកយកអាចន៍ដីនោះ គឺមានការស្នើសុំ ពីឃុំស្រុក និងមានការឯកភាពពី លោកអភិបាលខេត្តតាំងពីដើម ខែកញ្ញា មកម្លេះ។ ហើយមួយវិញទៀត ការស្នើរសុំ របស់ ឃុំឈើទាល គឺមានដីគ្រួសចំនួន២០០ឡាន ប្រវែងផ្លូវ២០០០ម៉ែត្រ។

គួររំលឹកថា នៅពេលអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាព គ្រឿងចក្រកំពុងធ្វើសកម្មភាព នៅលើខ្នងភ្នំដី នោះ ឃើញឡានជាច្រើនគ្រឿង បានដឹកដី ចេញមកខាងក្រៅ ប៉ុន្តែ ម្ចាស់គ្រឿងចក្រ ថាយកទៅធ្វើផ្លូវ។

មជ្ឈដ្ឋាននានា លើកឡើងថា ការបកស្រាយរបស់ លោក មេឃុំ ឈើទាល ហាក់បីដូចជាមានការលាក់លៀមមមិនច្បាស់លាស់ បើយោងទៅតាមការស្នើរសុំ ជាមួយនឹងថ្នាក់ដឹកនាំខេត្ត ដោយហេតុថា ការស្នើរសុំ ធ្វើផ្លូវតែមួយខ្សែទេ នៅពេលបកស្រាយថា មានច្រើនខ្សែទៅវិញ៕ SRP ដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំស្ដីពីការ ចេញ ចូល ទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ខេត្តកំពង់ចាម ផ្ញើ សារ លិខិត ថ្លែងអំណរគុណ គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភនូវថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូនពលរដ្ឋ ដែលធ្វើចត្តាឡីស័ក។ សូមអានព័ត៌មានលម្អិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ធ្លាប់លួចបាន ក៏ញាម បម្រុងមកលួចទៀត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន។

មន្ត្រីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានជាប់ពាក់ព័ន្ធ នឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឳ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូង ខេត្តសៀមរាប ពីបទប៉ុនប៉ង រំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។

មន្ត្រីនគរបាលបញ្ជាក់ថា៖ បន្ទាប់ពីទទួល សេចក្តី រាយការណ៍ ពីស្ត្រីម្នាក់ នៅពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថា បានឃើញបុរស រូបនេះ ជិះម៉ូតូ នឹងធ្លាប់ចូលកន្លែងខ្លួនធ្វើការ នៅចំណុច ហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង សៀមរាប កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានលួចយកទូរស័ព្ទរបស់គាត់ ក៏ត្រូវបាននគរបាល សង្កាត់សៀមរាប និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយ លោក វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល ក្រុងសៀមរាប បាន ចាប់ខ្លួននៅថ្ងៃទី ២ វិច្ឆិកា ម្សិលមិញ។

សមត្ថកិច្ច ដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន អស់ នូវលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខ ៥១៦៥៣ ដែលលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។

ករណី នេះ ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តសៀមរាប ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២០

ខេត្តសៀមរាប៖អាជីវករ នៅផ្សាធំថ្មី នឹង អ្នកបេីកបរម៉ូតូកង់បី ម៉ូតូឌុប បានទទួលបានម៉ាស អាជ្ញាធរខេត្តសៀមរាប កាលពីម្សិលមិញ ដែលជាអំណោយរបស់ សម្ដេច ហ៊ុន សែន។

អាជ្ញាធរខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញេីដល់បងប្អូនអាជីវករ ទាំងអស់ ឲ្យចូលរួមពាក់ម៉ាស ធ្វេីអនាម័យ និងរស់នៅស្អាតទាំងអស់គ្នា ដេីម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។

រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់ ប្រជាពលរដ្ឋ ទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖

  1. កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
  2. កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
  3. កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃការឆ្លងជំងឺកូវីដចូលដល់សហគមន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ដល់រដ្ឋបាលខេត្តសៀមរាបនូវម៉ាសចំនួន ១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ និងថវិកា ៨០លានរៀល សម្រាប់ផ្តល់ជូនប្រជាជនក្រីក្រ ដែលធ្វើចត្តាឡីស័ក្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២០

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែល បានផ្តល់ការឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តសៀមរាបចំនួន ៨០,០០០,០០០៛ (ប៉ែតសិបលានរៀល) និង ម៉ាសចំនួន ១,០០០,០០០ (មួយលាន) ម៉ាស ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប។

ព័ត៌មានលម្អិតសូមអានលិខិតថ្លែងអំណរគុណដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page494 Page495 Page496 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×