Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តកណ្ដាល៖កុមារីម្នាក់ ព្រោះតែមានជាភាពក្រីក្រ បានដើរសន្សំស្ពៃនិងរាវខ្ចៅ រហូតលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

យោងតាមរបាយការណ៍ របស់ប៉ូលិសស្រុកលើកដែក បានឲ្យដឹងថា នៅចន្លោះម៉ោង ០៨.០០នាទីព្រឹក ដល់ម៉ោង១០.៣០នាទីថ្ងៃ ច័ន្ទទី៣០ ខែ វិច្ជិកា ឆ្នាំ២០២០ នៅចំណុច ក្នុងស្រះស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។ មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះ មានឈ្មោះ រ៉េត​ មករា (ហៅខ្វិន​ )ភេទ ស្រី​ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរសន្សំស្ពៃ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

របាយការណ៍បានបន្តថា យោងតាមលិខិតសំណូមពររបស់ ឈ្មោះ មិន​ សាវឿន ភេទស្រីអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួល​ មានទី​លំនៅ​ភូមិឃុំ​កើតហេតុ​ ត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះ បញ្ជាក់​ថា​៖កូនស្រីរបស់គាត់ពិតជាលង់ទឹកប្រាកដមែន​។
ថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ២០២០ វេលាម៉ោងប្រហែល៧ជាង ជនរងគ្រោះ បានទៅសន្សំស្ពៃ និង​រាវខ្ចៅ​ ជាមួយម្តាយ នៅចណុចក្បែរស្រះទឹកក្រោយភូមិស្ពានដែក ពេលម្តាយ​កំពុង​អោន​ ធ្វើស្មៅ ជនរងគ្រោះ ក៏បានចុះទៅរាវខ្ចៅ ក្នុងស្រះក្បែរនោះ ដោយពុំមានអ្នកណាដឹងឡើយ។ លុះ​ដល់ម៉ោង​ប្រហែល​១០ជាង​ ម្តាយបាត់កូនស្រី ក៏នាំគ្នាដើររក ទើបបាន​ដំណឹង​ពីក្មេង​ ឈ្មោះ ស្រីនុច​ ដែល​រាវខ្ចៅ ជាមួយគ្នាប្រាប់ថា បងស្រី មករា​ (ហៅខ្វិន​)លិចទៅ​ក្នុងទឹក​បាត់ហើយ​។ គ្រាន់តែ​បានដំណឹងភ្លាម ម្តាយនិងអ្នកជិតខាង ក៏នាំគ្នាមុជ រាវរក ក្នុងស្រះក៏ជួបជនរងគ្រោះ បានស្លាប់ក្នុងទឹកស្រះទៅហើយ ក៏បានស្រង់ក្មេងរងគ្រោះ ឡើងគោក។

ក្រោយ​ពីទទួល​បាន​ព័ត៌មាននេះ​ ភ្លាមៗ ផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើពិនិត្យ សាកសព ប៉ុន្តែត្រូវម្តាយជនរងគ្រោះ សំណូមពរមិនអោយធ្វើការពិនិត្យលើសាកសពឡើយ នឹងបានសុំយកសពកូនមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោក ឃន់ សុខន អនុប្រធានគណៈកម្មាធិការគណៈកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកប្រាសាទបាគង តំណាងលោក សូរ ប្លាតុង  ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារ អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយ ដល់គ្រួសាររងគ្រោះ ស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ ដែលសពឈ្មោះ មិត្ត វាសនា ភេទប្រុស អាយុ២ឆ្នាំ មានសមាជិកគ្រួសារ០៥នាក់ រស់នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ឃន់ សុខន និងក្រុមការងារ បានចូលរួម រំលែកទុក្ខ និងមានសោកស្តាយជា ខ្លាំងចំពោះ ការបាត់បង់ កូនប្រុស ដែលកំពុងពេញស្រលាញ់របស់ឪពុកម្តាយ និងបានក្រើន រំលឹក ដល់ឪពុកម្តាយឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ ជាងនេះ ចំពោះកូនៗដទៃនិងបង ប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងឃុំទាំងអស់ ចៀសវាងមានបញ្ហាដូចប្អូនប្រុសដែល បានស្លាប់បាត់បង់ជីវិតនាពេលនេះ ព្រោះផ្ទះដែលយើងកំពុងរស់នៅស្ថិតលើទឹកស្រាប់។

លោកក៏ បានជម្រាបជូន ដល់អាជ្ញាធរភូមិឃុំ និងឪពុកម្តាយ ធ្វើការផ្សព្វផ្សាយ និងការពារជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលរហូត មកដល់ ពេលនេះកំពុងរីករាលដាលឆ្លងជាសកល មិនទាន់ឈប់ឈរ ហើយកម្ពុជាយើងក៏នឹងកំពុងផ្ទុះឆ្លងក្នុងសហគមន៍ ដែលពេលនេះទាមទារ ឲ្យមានការប្រុងប្រយ័ត្ន និងការពារទាំងអស់ គ្នាកាន់តែខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ របស់អនុសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មី១កេស ភួយ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធវីតាល់១កេស កំសៀវ១ ចានសម្ល៥ ចានបាយ៥ ឆ្នាំងបាយ១ ចានស្រាក់១ វែកសម្ល១ កន្ទេល១ វែកបាយ១ កាបោយ១ បំពង់ទឹកក្តៅ១ ចានដែក១ មុង១ ខ្នើយ១ ធុង១ អាវយឺត២ និងថវិកា ២៨០,០០០រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចេញបទបញ្ជា ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​ សហគមន៍ ២៨វិច្ឆិកា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖ទ្រព្យសម្បត្តិ ជាច្រើន រួមនិងផ្ទះ ១ខ្នង ត្រូវបានឆាបឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទីព្រឹក នៅចំណុចភូមិថ្នល់ជាតិ ឃុំបារាយណ៍ សុខបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យនេះ ផ្ទះទំហំ ៦x១២ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ម្ចាស់មានរបស់ឈ្មោះរៀម ចាន់វាសនា អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ជា បូលិកា អាយុ៣២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចករណីនេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន៖

១/ឆេះផ្ទះទាំងស្រុង

២/ឆេះប្រាក់ដុល្លា១៥០០$និងប្រាក់រៀលចំនួន៨.០០០.០០០រៀល

៣/ខ្សែរក ០១ខ្សែ និងក្រវិល០១គូគិតជាប្រាក់ស្មើនិង៩៥០$

៤/ឆេះសម្ភារប្រើប្រាស់លើផ្ទះទាំងស្រុង។មូលហេតុ៖សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ បានលើកដៃសំពះ អំពាវនាវ ទៅដល់សប្បុរសជន មេត្តាជួយដល់ពូកគាត់ផង ពេលនេះ គាត់អស់រលីងហើយនៅសល់តែបាតដៃទទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ភ្នំពេញ៖មន្ត្រីបានឲ្យដឹងថាសមត្ថកិច្ចនគរបាល និងគយ បង្ក្រាប ករណីជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ៊្សីលែននិង អូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើញប្រៃសណីយ៍ ជិត៣ គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា ឯលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីបានបន្តថានៅថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក១០) សហការ ជាមួយសមត្ថកិច្ចគយ ប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ  ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោក សឿន  មុនីរ័ត្ន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ៊្សីលែននិង អូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើញប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និង ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម លទ្ធផលរួមមានដូចខាងក្រោម៖

លើកទី១៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់។

លើកទី២៖ នៅថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ  ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២៩៥,៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមារព្រះពុទ្ធរូប ឈើ ២ព្រះអង្គ។

លើកទី៣៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់៖
១- ឈ្មោះ លឿង សៀងហៃ ភេទប្រុស) កើត ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)
២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន) ។
ចាប់យកវត្ថុតាង : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ : ១០៤៨, ៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមាក ៤ អង្គ: ព្រះកេស១. ព្រហ្ម២ . រូប ព្រះបាទជ័យវរ្ម័ន១។

លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ យើងបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេក្លោង ១នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ  និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២០,២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី ២រូប  និងដំបងឈើ ២កំណាត់ ៣គូរ។

បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ក្រីក្រ ដែលធ្វើចត្តាឡីស័ក នឹងទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «បងប្អូនជនរួមជាតិ» ព្រឹកមុិញនេះ ខ្ញុំ សម្រេចឱ្យបញ្ចេញសាច់ប្រាក់ «ជាង១០០០លានរៀល» ជូនទៅរាជធានីខេត្ត នៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើ
ចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀល ក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃដែលថវិកា សរុបទទួល បាន៣០មុឺនរៀល ក្នុងមួយគ្រួសារ។

នាយករដ្ឋមន្ត្រីបានបន្តថា៖
សូមកុំមានការភាន់ច្រឡំ ថា ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិកា សម្រាប់១៥ថ្ងៃក្នុងបំណង ជួយដល់ប្រជាពលរដ្ឋ ក្រីក្រ តែប៉ុណ្ណោះ។ ជូនពរបងប្អូនជនរួមជាតិ ឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក​ នៅរដ្ឋបាល រាជធានី .ខេត្ត​ ដែល​បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​កំពង់ចាម​ នាថ្ងៃ៣០ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នេះ លោក​ សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ គណៈកម្មការ ដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន​ បាន​ថ្លែង​ថា​ បើពិនិត្យលើការអនុវត្តកម្មវិធីជាតិ សម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១០មករហូតដល់ចុង ឆ្នាំ២០២០ នេះ បានប្រើប្រាស់ពេលវេលា អស់១០ឆ្នាំហើយ ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូនត្រូវបានដាក់ឱ្យចូលរួមអនុវត្តនៅឆ្នាំ២០១៥។ ក្នុងរយៈពេល៥ ឆ្នាំនេះ ក្រសួងបានចូលរួមអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយសម្រេចបានសមិទ្ធផល មួយចំនួន គួរជាមោទនៈ ដែលរួមមានការផ្ទេរមុខងារ និងការរៀបចំលិខិត បទដ្ឋានបច្ចេកទេស ការបណ្តុះបណ្តាល សម្រាប់ការផ្តល់សេវាសាធាណៈ នៅថ្នាក់ក្រោមជាតិ ​ផងដែរ។

លោកបន្តថាផ្អែកលើមូលដ្ឋាន គ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំ ប្រកបដោយឆន្ទៈ នយោបាយច្បាស់លាស់ និងមុះមុតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជម្រុញ
ឱ្យការរៀបចំ និងអនុវត្តគោលការនយោបាយ កំណែទម្រង់នានា ព្រមទាំង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណើរការ យ៉ាងល្អប្រសើរ និងសម្រេចបាននូវ សមិទ្ធផលសំខាន់ៗជាច្រើន។

បើតាមលោក​ កែវ​ ណារិទ្ធ​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បានថ្លែង​ថា​ ដោយទទួលបានការជឿទុកចិត្ត ពីក្រុមការងារបច្ចេកទេស នៃក្រសួងមហាផ្ទៃ និង ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាល ខេត្តកំពង់ចាម ត្រូវបានជ្រើសរើស ជាខេត្តគោលដៅ ដំបូងក្នុងការអនុវត្តដំណើរការ ផ្តល់សេវា ស្របតាមសេចក្តីណែនាំលេខ០៤៨ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន ហើយចាប់ផ្តើមសាកល្បងអនុវត្តការផ្តល់សេវាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ច បានដឹងថា រថយន្តចំនួន៣គ្រឿង បានបុកគ្នា នៅស្រុកសូទ្រនិគម។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើដងផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានបន្តថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2C.7374 បើកបរដោយឈ្មោះសន ដា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិលេខ០៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបើកបុករថយន្តម៉ាកបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH.9870 បើកបរដោយ ឈ្មោះស្រី មាន ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅភូមិឬស្សីត្រាចឃុំឬស្សីត្រាច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ក្នុងទិសដៅផ្ទុយគ្នា) ហើយក៏មានរថយន្តម៉ាសាំយ៉ុង ពណ៌លឿង គ្មានស្លាកលេខ បើកបរ ដោយឈ្មោះហ៊ីន លឹម ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមកោះស្នា ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បុកពីក្រោយ រថយន្តម៉ាកបាឡែន បណ្ដាលអោយរបួសមនុស្ស០២នាក់(ធ្ងន់ម្នាក់ ស្រាលម្នាក់)។

ជនរងគ្រោះទី១មាន ឈ្មោះម៉ែន សារុំ ភេទស្រី អាយុ៧០ឆ្នាំ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល(របួសធ្ងន់) ជាអ្នករួមដំណើរ ជាមួយរថយន្តហាយលែនឌ័រ។ ទី២ឈ្មោះស្រី មាន ភេទស្រី អាយុ៤៤ឆ្នាំ (របួសស្រាល) ជាអ្នកបើកបររថយន្តម៉ាកបាឡែន។
សូមបញ្ជាក់ថាអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែករថយន្តសមត្ថកិច្ចនាំយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តស្ទឹងត្រែង៖ជារើយៗគេសង្កេតឃើញ ឈ្មួញបានប្រើប្រាស់រូបភាព យកឈើថ្មី ទៅត្រាំទឹក ហើយវាយដែកគោល បន្លំ ធ្វើឈើផ្ទះចាស់ ដើម្បីគេចផុតពីការបង្ក្រាបរបស់សមត្ថកិច្ច។

ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២០ នេះ គេសង្កេតឃើញ មានឈ្មួញរកស៊ី របៀបបន្លំ យកឈើថ្មីទៅត្រាំទឹក និងវាយដែកគោល បានកំពុងតែប្រមូល ឈើជាច្រើនម៉ែត្រគូប បម្រុងលើកដាក់លើឡាន(វ៉េអង) នៅទីតាំងស្តុកឈើមួយកន្លែង ស្ថិតក្នុង ភូមិស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់នឹងព្រុំព្រទល់ នឹងស្រុកឆែប ខេត្តព្រះវិហារ។

តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ឈ្មួញរកស៊ី ដឹកឈើនោះ ពួកគេនិងចេញពីតំបន់ខាងលើ ឆ្ពោះទៅខេត្តតាកែវ ដែលឆ្លងកាត់តាមដងផ្លូវពីរ ស្រុកឆែបនឹងស្រុករវៀង នៃខេត្តព្រះវិហារ ទៅតាមទៅកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖គម្រោងសាងសង់ផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាបដែលគ្រោង ចំណាយលើទឹកប្រាក់ជាង ១៥០ លានដុល្លារ ដោយប្រើពេល ការស្ថាបនារយ:១៣ ខែ។

បើទោះបី ជាគម្រោង សាងសង់ផ្លូវនេះ ទើបនឹងចាប់ផ្ដើម នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ យ៉ាងណាក្ដី គេសង្កេតឃើញរូបភាព នៃគម្រោងស្ថាបនា ផ្លូវនេះ
នៅពេលដែលនឹងរួចរាល់នោះ មានការល្អប្រណិត ស្រស់ស្អាត ដោយសក្កិសមជាក្រុងទេសចរណ៍វប្បធម៌ដ៏ប្រណិត។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃចន្ទ ទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្ដេច ហ៊ុន សែន បានអញ្ជើញបើកការដ្ឋាន សាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ​អាមេរិក និងថវិកា​​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារ​​ចាំបាច់​ក្នុងការរៀបចំ​​ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងទឹកកក្វក់​​ដែលនៅក្រៅ​គម្រោង​សាងសង់​​​ខ្សែផ្លូវ​ទាំង​៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ
នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការការពារ ​និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។

ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា សំដៅកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន​ ធុរជន និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ​​ជំរុញ​កំណើន​​​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែរីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅព្រឹត្តិការណ៍ នៃការចម្លងមកភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”។ សម្តេចបានអំពាវនាវអោយ ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ទាំងអស់គ្នា ហើយពេលនេះគឺជាពេលដែលមិនមែនជាពេលដែលត្រូវចោតដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតអោយជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។

ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

១) ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។

២) ត្រូវរៀបចំមជ្ឈមណ្ឌលចាត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះគឺជាទីកន្លែងដែលផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តអោយបានត្រឹមត្រូវ។

៣) សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំយុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ហើយប្រលងមធ្យមសិក្សាបឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយសម្រាប់អ្នកដែលបន្តគឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។

៤) សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ១៤ថ្ងៃសិន។ ជាមួយគ្នានោះ សម្តេចតេជោបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍។

ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ នាយករដ្ឋមន្ត្រីបានជំរុញអោយប្រជាពលរដ្ឋ យើងត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២០
«សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»

ខេត្តសៀមរាប៖អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី មួយទៀតសម្រាប់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេស ខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺពោលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺពោលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺពោលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។

សូមជម្រាបថាផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ អាមេរិក និងថវិកា ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ ចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ។

តាមរយៈគម្រោង សាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទី ក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មាន សក្តា នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ ជា ហេដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ ក្រឡា គ្នា តភ្ជាប់ ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង បណ្តាញ ខ្សែផ្លូវជាតិនានា សំដៅកាត់ បន្ថយ ការ កកស្ទះ ចរាចរណ៍ ក្នុងទីក្រុង ជំរុញ កំណើន ដឹកជញ្ជូន ទាក់ទាញ វិនិយោគិន ធុរជន និងភ្ញៀវទេសចរ ជាតិ -អន្តរជាតិ ដែល ជា ការរួមចំណែក ក្នុងការ ជំរុញ កំណើន សេដ្ឋកិច្ចជាតិឱ្យ កាន់តែរីកចម្រើន នៅក្រោយ វិបត្តិ នៃ ជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page496 Page497 Page498 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×