Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានផ្តោតសំខាន់ ចំពោះ បញ្ហាបទល្មើសព្រៃឈើ និង ជលផល ដែលជាគោលដៅដ៏ក្តៅគគុក នៅក្នុងសង្គមជាតិ ដែលបានធ្វើឲ្យបាត់បង់នូវធនធានធម្មជាតិ ទាំងលើគោក និងទឹក ដែលបង្កឲ្យវិនាសមហន្តរាយ ដល់សង្គមជាតិ។

ពាក់ព័ន្ធករណីនេះ លោកបានឲ្យមន្ត្រីជំនាញ គឺត្រូវធ្វើការពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ឲ្យមានច្បាប់ ត្រឹមត្រូវ ព្រមទាំងបង្រ្កាប ឲ្យបាននូវភាព អាណាធិបតេយ្យ ការកាប់ឈើ យកមកធ្វើធ្យូង ដែលជាអាជីវកម្ម មួយបំផ្លាញព្រៃឈើ ដែលគិតស្មាន មិនដល់របស់ ប្រជាពលរដ្ឋ និង បានបំពុលដល់បរិស្ថាន ដោយការរីកដុសដាល នៃឡដុតធ្យូងនៅតាមបណ្តាស្រុក មួយចំនួនផងដែរ។

លោកក៏បានជំរុញឲ្យ ចំពោះការពង្រីកនូវ វ៉ារីវប្បកម្មចិញ្ចឹមត្រី នៅតាមមូលដ្ឋាន ក្នុងការទប់ទល់ រាល់ការចាប់ត្រី ពីធម្មជាតិ ដើមី្បធ្វើការអភិរក្សពូជត្រី នៅបឹងធម្មជាតិ។ ម៉្យាងទៀតបង្កើនការបង្រ្កាប នូវបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ និង ការកាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវទឹកឡើងផងដែរ។

លោកក៏បានដាក់ នូវវិធានការមួយចំនួន ចំពោះមន្ត្រីអសកម្មការងារ និង ជំរុញការអនុវត្តវិធានការរដ្ឋបាល ទាំងនោះ ព្រមទាំងធ្វើការពង្រឹងឡើងវិញ នូវវិន័យការងារ របស់មន្ត្រី។

លោកបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះម្សិលមិញ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ក្នុងពេលដឹកនាំប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើពីបញ្ហាមួយចំនួន ដោយផ្តោតទៅលើបញ្ហាភ្លើងឆេះព្រៃឈើគ្រញូង និងការកាប់ទន្ទ្រានយកដីព្រៃ បទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ ព្រមទាំងកង្វះខាតទឹកស្រោចស្រពដំណាំកសិកម្ម ជាដើម។

លោក ង៉ាន់ ភិរុណ ក្នុងនាមតំណាង លោក ទៀ សីហា អភិបាលខេត្ត បានធ្វើការ កោតសរសើរ អំពីលទ្ធផល ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានអនុវត្ត ក្នុងឆ្នាំ២០២០ កន្លងមកនេះ បានធ្វើឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែមានការវិវត្តន៍ឈានឡើង ក្នុងការបណ្តុះបណ្តាល លើវិស័យ ជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្ម ចិញ្ចឹមសត្វផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើអំពើហិង្សា ) និងប្រើប្រាស់សារធាតុញៀន។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ នឿន សម្បត្តិ អាយុ ២៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្ន រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ២១ថ្ងៃទី ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយធ្វើសកម្មភាព បានរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ។

ចំណែក ជនរងគ្រោះ ឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត បច្ចុប្បន្ន រស់នៅ ភូមិសង្កាត់ ខាងលើ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប បន្តថាកាលពីវេលាម៉ោង១៥ និង ២០នាទីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈពេល ជនរងគ្រោះ កំពុងនៅក្នុងផ្ទះម្នាក់ឯង ជនសង្ស័យ បានផ្លោះរបង ចូលក្នុងផ្ទះ ហើយធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះ ជាច្រើនដៃ និងចាប់ច្របាច់កបណ្ដាល ឱ្យជនរងគ្រោះ ដួលសន្លប់ ហើយក៏
លួចយកទូរស័ព្ទ រចំនួន ២គ្រឿងម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក vivo ពណ៌ខៀវ ០១គ្រឿង និងប្រាក់ខ្មែរ៨មុឺនរៀល។

ជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន។

ករណីនេះដកហូតវត្ថុតាង៖ ទូរស័ព្ទ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ដែលជារបស់ ជនរងគ្រោះ និងកង់១ ដែលជារបស់ជនសង្ស័យ ជិះទៅធ្វើសកម្មភាព។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ សហការ ជាមួយ ក្រុងនិងប៉ុស្តិ៍ ដឹកនាំដោយវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖ទីតាំងគ្រឿងសង្ហារឹម ស្តុបទុក លក់បន្តដោយ មិនមានច្បាប់ អនុញាតពីរដ្ឋបាលព្រៃឈើ ជាច្រើនគ្រឿងសុទ្ធសឹងតែជាប្រភេទឈើប្រណិត បេង ,ធ្នង់ នឹងនាងនួន ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចុះបង្ក្រាប។

ហេតុកាណ៍ធ្វើនៅរសៀលថ្ងៃទី០២/កុម្ភៈ ឆ្នាំ២០២១ នៅខាងកើតរង្វងមូលស្រអែម ស្ថិតក្នុង ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។

យោងតាមប្រភពបានដឹងថា ការចុះបង្រ្កាបនេះដែរដោយ មានការចង្អុលបង្ហាញ ពីលោក ទីសុវិនថាល់ ព្រះរាជាអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ នឹងដឹកនាំផ្ទាល់ដោយ លោក វុធសាវី ព្រះរាអាជ្ញារង។

លោក វុធ ដាវី បានប្រាប់អ្នកសារព័ត៌មានថាគ្រឿងទាំងនោះ ត្រូវរឹបអូស យកទៅរក្សាទុកនៅផ្នែករដ្ឋព្រៃឈើ នឹងរងចាំសរុបផទ្ធផលនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាតុលាការ។

ការចាប់ខ្លួននេះ ធ្វើឡើង នៅវេលាម៉ោង​១១ និង០០នាទីថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលំ​ ជិតផ្សារញ៉ែ​ ស្ថិតក្នុងភូមិតាភុល​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប ដោយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង។

មន្ត្រីនគរបាលបានឲ្យដឹងថា ការអនុវត្តដីកាជម្រះបង្គាប់ឱ្យចាប់ខ្លួនលេខ៥៣៦ លេីពិរុទ្ឋជនឈ្មោះ​ ស៊ុំ​ លក្ខិណា​ ហៅ​ ល័ក្ខ​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ ពាក់ព័ន្ឋនិងករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលឆ្នាំ២០១៩។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅរសៀលថ្ងៃនេះ សមត្ថកិច្ច បានបញ្ជូន ពិរុទ្ឋជន ខាងលើ ទៅសាលាដំបូង អនុវត្ត តាមអំណាចសាលក្រម ធ្វើការផ្ដន្ទាទោសចំនួន០២ឆ្នាំ នឹងបានបញ្ជូន ទៅពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តទោសតាមចៅក្រមជម្រះបានកំណត់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖កម្លាំងរដ្ឋបាលព្រៃឈើខណ្ឌសៀមរាប បានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង។

ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅរសៀលម៉ោង ២ ថ្ងៃទី០២ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានថ្លែងថា រថយន្តដឹកឈើនេះ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AC១១០៧ ដឹកឈើប្រភេទលេខ២ ដោយបានដឹកជញ្ជូនពី ខេត្តព្រះវិហារមក។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា នៅមិនទាន់ធ្វើការ វាស់វែង ដឹងអំពីចំនួនបរិមាណឈើនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០២និង៤០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ នៅលេីផ្លូវជាតិលេខ០៦ចំំណុចភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមិនស្គាល់ម៉ាក និងអ្នកបេីកម៉ូតូម៉ាក C1១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១R៨៨៩៦ ទិសដៅស្របគ្នា (ពីលិច ទៅកេីត)។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ អេង ណាក់ អាយុ៣៣ឆ្នាំ រស់នៅភូមិចក ឃុំឬស្សីលក ស្រុកជីក្រែង។ ចំណែកអ្នកបេីកបររថយន្ត បានបើកគេចខ្លួនបាត់ សមត្ថកិច្ច កំពុងស្រាវជ្រាវ។ ដោយឡែកម៉ូតូ បានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឬស្សីលក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថាផ្នែករដ្ឌបាលព្រៃឈើបន្ទាយស្រី បានសហកា ជាមួយ មន្ត្រីខណ្ឌរបាលព្រៃឈើសៀមរាប បានចាប់រថយន្ត១គ្រឿងម៉ាកនីសាន់navaraពាក់ស្លាកលេខ  ខេមរភូមិន្ទ០២ ២.៦៥៩៥ពណ៌ត្រេអ៊ី ដែលបានដឹកឈើប្រភេទប្រណិត (ធ្នង់)ចំនួន១២ដុំស្មើនឹង០.៤៣៩ម៉ែត្រត្រីគុណ ដោយគ្មានលិខិតអនុញ្ញាត។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោងជាង១០យប់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប  ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បន្តថាវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅទីស្នាក់កាផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដោយមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចែកមួកសុវត្ថិភាពជូនតំណាងចំនួន ១០រូប ថតរូបអនុស្សាវរីយ៍ និងនិមន្តព្រះសង្ឃរាប់បាត្រ ព្រមទាំង បង្សុកូល ឧទ្ទិសជូនដល់ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សូមជម្រាបថា យោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និងរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ទៀត។ ចំនួនអ្នកស្លាប់របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូគោក មានការកើនឡើង ពិសេស ក្នុងអំឡុងពេលបុណ្យសំខាន់ៗ និងថ្ងៃចុងសប្ដាហ៍។

ជាងនេះទៅទៀត គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយកត្តាចម្បងចំនួន៣ រួមមាន ៖ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាបរិស្ថានផ្លូវថ្នល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ ចេញ​សេចក្ដី​ណែនាំ​ ស្តី​ពី​កិច្ច​ការ​ពារសន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន​ និង​វៀតណាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖អភិបាលរងខណ្ឌ៧មករា លោកហៀក ចាន់លាង ដែលប្រពន្ធប្តឹងពីបទអំពីផិតនោះ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល៦ខែ ប៉ុន្តែទោសនេះត្រូវបានព្យួរ ពោលលោកអភិបាលរងខណ្ឌ អាចមានសេរីភាពធម្មតា។

សវនាការជំនុំជម្រះផ្ទាល់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញដោយមានលោកឆៃ វីរៈ ជាចៅក្រមជំនុំជម្រះ និងលោកជួន សុបញ្ញា ព្រះរាជ្ញអាជ្ញារង ជាតំណាងអយ្យការ។

សវនាការនេះធ្វើឡើងតាមកំណត់ហេតុបង្ហាញខ្លួនភ្លាម របស់តំណាងអយ្យការ អមសាលាដំបូង ខេត្តសៀមរាប ដែលចោទប្រកាន់ លោក ហៀក ចាន់លាង ពីបទ អំពើផិត តាមមាត្រា ៧ និង មាត្រា ១០ នៃច្បាប់ ស្តីពី ឯកពន្ធភាព។

បើយោងតាម ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលា ម៉ោង ២៣និង៣០នាទី ថ្ងៃទី៣០
ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និង ការពារ អនីតិជនខេត្តសៀមរាប បានចុះដល់ បន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ខេត្តសៀមរាប។
ខណៈពេលនោះ កម្លាំងជំនាញ បានឃើញ ឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ ឆ្នាំ រស់នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងលោក ហៀក ចាន់ លាង អាយុ៤២ ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុង បន្ទប់ ជាមួយគ្នា។

ដោយមាន ការសម្របសម្រួល នីតិវិធី ពី លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប , កម្លាំង កងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើការ នាំខ្លួនបុរស និង ស្ត្រីទាំង ២នាក់នេះ មក ការិយាល័យ ជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធ អំពើផិតក្បត់។
ក្រោយមកដោយមានការឯកភាព លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប សមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់ លាង កសាងសំណុំរឿង បញ្ជូនមក អយ្យការ អមសាលាដំបូងខេត្តសៀមរាប។ ចំណែក ឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សមត្ថកិច្ចអះអាងថា ការឈានដល់ ការបង្ក្រាបនេះ ដោយសារ តែមានពាក្យបណ្តឹង ពី ជនរងគ្រោះ ឈ្មោះ ជ ករណ ភេទ ស្រីអាយុ ៤១ ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅ ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធ ស្របច្បាប់ របស់លោក ហៀក ចាន់ លាង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគម បានរាយការណ៍នៅព្រឹកនេះថា ក្មេងចំនួន២ នាក់ បានលង់ទឹកស្លាប់នៅថ្ងៃម្សិលមិញ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចត្រពាំងកក់ ស្ថិតក្នុងភូមិបត់ដង្កោរ ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ខាងលិចភូមិចំងាយ១០០០ម៉ែត្រ។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ
១/ឈ្មោះធឿន លីឡងសឿ ភេទប្រុស អាយុ០៩ឆ្នាំ។
២/ឈ្មោះសៀ សុភា ភេទប្រុស អាយុ០៧ឆ្នាំ។
ក្មេងទាំងពីរ រស់នៅ ភូមិបត់ដង្កោរ ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។បើតាមសមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះ ទាំង០២ ទៅចាប់ក្ដាមខ្យង នៅក្នុងត្រពាំងខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០០និង៣០នាទី ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ នៅចំណុចភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ បង្កដោយរថយន្ត មិនស្គាល់ម៉ាក(បើករត់បាត់) បានបុក ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១Q៥៩២៥។

ទោះយ៉ាងណា ជនរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ករណីនេះ ម៉ូតូ នគរបាលយក ទៅរក្សាទុក នៅអធិការ។ ចំណែក សាសព តម្កល់ទុក នៅមន្ទីរពេទ្យបង្អែកស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page459 Page460 Page461 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×