ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងក្រេីនរំលឹកដល់មន្ត្រីនគរបាល ឲ្យមានការ ប្តេជ្ញា ចិត្ត ដោយមោះមុត ក្នុងការការពារ និងថែរក្សារាជរដ្ឋាភិបាល ស្របច្បាប់ ដែលកេីតចេញពីឆន្ទៈរបស់ ប្រជាពលរដ្ឋ ព្រមទាំងចូលរួមទប់ស្កាត់ការបង្កអុកឡុក និងបំពុលសង្គម ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់។
ការស្នើឡើង យ៉ាងដូច្នេះ ក្នុងឱកាសចូលរួមពិធីបេីកវគ្គបំប៉នជំនាញ ការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរ នៅថ្ងៃទី០៨ ខែមករា ព្រឹកមិញនេះ នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា ក៏បានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំង៣ភេទ រួមនឹងកម្លាំងប្រជាការពារ នៅតាមឃុំ-សង្កាត់ ដោយក្នុងឆ្នាំ២០២០ កន្លងមកនេះ បានប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ក្នុងការសម្រេចភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ អនុវត្តតាមគោល នយោបាយ របស់ រាជរដ្ឋាភិបាល ដោយលះបង់កម្លាំងកាយចិត្ត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដេីម្បីបុព្វហេតុជាតិមាតុភូមិ និងការប្តេជ្ញាចិត្តខ្ពស់ ប្តូរផ្តាច់ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអនុញ្ញាត ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ធ្វេីសកម្មភាពបង្ក អសន្តិសុខបានឡើយ។
អភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវមានការយកចិតទុកដាក់បង្កេីនការអភិវឌ្ឍ ចំណេះដឹងរបស់ខ្លួន ក្នុងនោះត្រូវបន្តអនុវត្តផែន ការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងបន្តការអនុវត្តច្បាប់ចរាចរផ្លូវគោក ដេីម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ អំពើជួញដូរមនុស្ស និងទប់ស្កាត់ការដាក់ប៉ុស្តិ៍ អាណាធិបតេយ្យទៀតផង ចំពោះកម្លាំង នគរបាលអគ្គីភ័យ ត្រូវត្រៀមលក្ខណៈ សម្បត្តិ ទុកជាមុន ដេីម្បីចេញអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ក្នុងពេលដែលមាន អគ្គីភ័យកេីតឡើង។
យោងតាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ២០២០កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ កេីតឡេីង៤៤លេីក ប្រៀបធៀប នឹងឆ្នាំមុនថយចុះ២៤លើក ក្នុងនោះបង្គ្រាបបាន៤៣លេីក ឃាត់ខ្លួន៧៦នាក់ បទល្មើសរំលោភ សេពសន្ថវៈ៨លេីក ឃាត់ខ្លួន៩នាក់ បទល្មើសគ្រឿងញៀន២៥៤លេីក ការបង្គ្រាបកេីនឡេីង៦៩លេីក ក្នុងនោះករណីជួញដូរបាន២៣៣លេីក និងករណីប្រេីប្រាស់បាន២១លេីក ឃាត់ខ្លួន៩៨២នាក់ បទល្មើសល្បែងស៊ីសងខុសច្បាប់៩១លេីក កេីនឡេីង៥៧លេីក ឃាត់ខ្លួន២៦៤នាក់ បទល្មើសសេដ្ឋកិច្ច៣៩លេីក ថយចុះ៣២លេីក ឃាត់ខ្លួន១០នាក់ ករណីគ្រោះថ្នាក់ចរាចរ ១៧៦លេីក ប្រៀបធៀបនឹងឆ្នាំមុនថយចុះ២៦លេីក បណ្តាលឲ្យស្លាប់៩៦នាក់ ថយចុះ២៤នាក់ និងរបួស២៥២នាក់ ថយចុះ២៣នាក់៕SRP



