Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
២៦ មករា ២០២១

ខេត្តកំពង់ចាម៖សមត្ថកិច្ចបានចាប់ខ្លួន ជនដៃដល់ ដែលបានកាប់សម្លាប់គ្នា ជាប្អូនជីដូនមួយ។

ករណីឃាតកម្មនេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ ឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា។

សមត្ថកិច្ខនគរបាលស្រុកបាធាយបានឲ្យដឹងថា
ការកាប់ប្រហារ ទៅលើជនរងគ្រោះ នេះ បន្ទាប់ពីជនរងគ្រោះ ដើរចេញពីរោងការ មួយកន្លែងទៅយកម៉ូតូ ដែលផ្ញើទុកនៅនឹងផ្ទះពលរដ្ឋ នៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ ទៅផ្ទះវិញ ក៏ត្រូវជនល្មើស លបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខ ជាច្រើន ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង។

ក្រោយធ្វើសកម្មភាព ជនដៃដល់ បានរត់គេចខ្លួនបាត់។
ដោយមានការស្រាវជ្រាវ និងយកចិត្តទុកដាក់ នៅវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២៥ មករា ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនដៃដល់បានជោគជ័យ។

ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដាវ កាប់ទៅលើ ជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយ នេះ ពិតប្រាកដមែន។

មូលហេតុកាប់ច្រឡំ រឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ។ ករណីនជំនាញដកហូតបាន ដាវចំនួន០១ ជាវត្ថុតាង។

បច្ចុប្បន្ន អធិការដ្ឋាននគរបាល ស្រុកបាធាយ កសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីថា កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានអនុវត្តការធ្វើជំរឿនប្រជាជនទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងរយៈពេល១០ឆ្នាំម្ដង បន្ទាប់ពីកម្ពុជាបានធ្វើជំរឿនប្រជាជនលើកដំបូងកាលពីឆ្នាំ១៩៦២ និងខកខានអស់រយៈពេលជាង៣ទសវត្សរ៍ ដោយសារវិបត្តិផ្ទៃក្នុង រហូតដល់ឆ្នាំ១៩៩៨ ទើបជំរឿនលើកទី២ត្រូវបានធ្វើឡើងជាថ្មីទៀត ។

ឯកឧត្តមបានរំលឹកថានៅឆ្នាំ២០០៨ កម្ពុជាមានផែនការធ្វើជំរឿនលើកទី៣ ប៉ុន្តែការងារនេះត្រូវបានខកខានទៅវិញ ដោយសារពេលនោះកម្ពុជាត្រូវរៀបចំការបោះឆ្នោតជាតិ ទើបមានការសម្រេចលើកពេលមកធ្វើនៅឆ្នាំ២០១៩វិញ ដោយប្រើប្រាស់ថវិកាជាតិ ចំណាយអស់ថវិកាប្រមាណ៩លាន ៩សែនដុល្លារអាមេរិក ។ ឯកឧត្តមក៏បានថ្លែងអំរណរគុណដៃគូជាតិ និងអន្តរជាតិដែលតែងតែបានចូលរួមសហការ និងគាំទ្រក្នុងការងារធ្វើជំរឿននេះដែរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ជំរឿនឆ្នាំ២០១៩ មានវិសាលភាពគ្របដណ្ដប់លើគ្រួសារប្រជាជនសរុបចំនួន ៣,៥លានគ្រួសារ ស្ថិតក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេស ទាំងអ្នករស់ក្នុងលំនៅដ្ឋាន ស្ថាប័ន ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែប្រជាជនធ្វើការ រៀនសូត្រ ឬរស់នៅក្រៅប្រទេស គ្រួសារអង្គទូតក្រៅប្រទេសប៉ុណ្ណោះ។

អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ជាតិនៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះ ថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងស្របតាមច្បាប់ជាធរមាន និងបានសម្ដែងការកោតសរសើរចំពោះគណៈកម្មការជំរឿន ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនរាប់ ម៉ឺននាក់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបាន ផ្តល់ជំនួយថវិកា និងបច្ចេកទេសគាំទ្រ និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឧបករណ៍សម្រាប់ការងារជំរឿនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា រថយន្ត ម៉ូតូ និងឧបករណ៍អេឡិចត្រូនិចដូចជា ម៉ាស៊ីនសឺវ៉ើ កុំព្យួទ័រ ព្រីនធ័រ និង Tablets និងម៉ាស៊ីន បញ្ចាំងស្លាយ (LCD Projector) ជាដើម ។

សម្ដេចបានបន្ថែមថាជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួន និងចរិត លក្ខណៈប្រជាជន ។ ជំរឿនប្រជាជនមាន វិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់អោយនូវចំនួនប្រជាជនក្នុង តំបន់រហូតដល់ថ្នាក់តូចៗថែមទៀត ដែលប្រភពទិន្នន័យផ្សេងៗទៀតមិនមានឡើយ ។ ជំរឿនក៏ផ្តល់ជូនផងដែរ នូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជាមូលដ្ឋាន នៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលជាកត្តាសំខាន់សម្រាប់ ការងារផែនការរយៈពេលវែង ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានចែករំលែកជាមួយអង្គពិធីនូវមតិយោបល់មួយចំនួន អំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ជាកិច្ចការសំខាន់មានអាទិភាព ខ្ពស់សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ ។

 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងខិតខំកៀគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ។

 

សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងកសាងធនធានមនុស្សឱ្យមានប្រសិទ្ធភាពលើការងារធ្វើជំរឿន និងអង្កេត ពីព្រោះកិច្ចការនេះគឺជាកិច្ចការស្មុគស្មាញ និងជាពហុវិស័យ ។ សម្ដេចក៏បានណែនាំឱ្យមានការផ្សព្វផ្សាយទិន្នន័យជំរឿននេះឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹង និងប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ ។ សម្ដេចបានណែនាំឱ្យខិតខំពង្រឹងប្រព័ន្ធស្ថិតិជាតិ តាមរយៈការពង្រឹងបទបញ្ញត្តិ និងយន្តការនានាឱ្យស្របតាមច្បាប់ និងយុទ្ធសាស្រ្តជាតិ ចៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទិសក្នុងការផ្សព្វផ្សាយលទ្ធផល ។

មុននឹងបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី លទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសជូនថ្នាក់ដឹកនាំ មន្រ្តី និងដៃគូសហប្រតិបត្តិការនានា ដែលមានស្នាដៃក្នុងការចូលរួមអនុវត្ត និងគាំទ្រ ធ្វើឱ្យសម្រេចបានជោគជ័យការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ រហូតមានការប្រកាសជាផ្លូវការនៅថ្ងៃនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ មករា ២០២១

ខេត្តកំពង់ចាម​៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែមករា ម្សិលមិញ លោកស្រី​ ញូង ចរិយា អ៊ុន ចាន់ដា បានសាទរ លទ្ធផលរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សម្រចបានទាំងអស់ គឺបានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកស្រី​ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ​សាខា ដែលបានដឹកនាំ និងខិតខំប្រឹងប្រែង ជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម​។ លទ្ធផលទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ផងដែរ។

លោកស្រី​ ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សមាជិកាសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ឲ្យ​យកចិត្តទុកដាក់ ផ្តោតលើការងារសំខាន់ៗ គឺត្រូវ​ចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បីចៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 នឹង ត្រូវបន្តអនុវត្តឲ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និងពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ព្រមទាំង​រួមគ្នាថែរក្សា សុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ មករា ២០២១

ខេត្តព្រះវិហារ៖អាជ្ញាធរ រសៀលថ្ងៃចន្ទ ទី២៥ ខែមករា ម្សិលមិញ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដីនៅតាមបណ្តាក្រុង-ស្រុក ទទូទាំងខេត្តព្រះវិហារ ជុំវិញ ប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផល ជាក់ស្តែង ក្នុងដែនសមត្ថកិច្ច គ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ក្នុងដំណាក់កាលទី១ ដោយគិតចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែធ្ន ឆ្នាំ២០២០ សរុបចំនួន ២៥.៧៨១គ្រួសារ ស្មើនឹងចំនួន ៣៦.៦៨១ក្បាលដី ស្មើនឹងផ្ទៃដីសរុបចំនួន ១៥១.៨៦២,៧១ ហិកតា។

សូមជម្រាបថា កិច្ចប្រជុំនេះ នៅ សាលប្រជុំ ធំ ជាន់ទី ៣ សាលាខេត្តព្រះវិហារ ក្រោមវត្តមាន
លោកលី សារ៉ារិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួម ពី តំណាង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ មករា ២០២១

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថាអាស្រ័យដោយកូវីដ១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយ:ពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភ:ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោហ៊ុនសែន បានបញ្ជាក់ថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមក ខ្ញុំបានកាត់ប្រាក់បៀវត្ស ទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយ:ពេល៧ខែជូនទៅក្រសួងសុខាភិបាល។

បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។

អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយ:ពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភ:ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។

ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគ ដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយ:ពេលខ្លី ឬវែងតាមការស្ម័គ្រចិត្ត ជួយដល់ការងារ ប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឲ្យឃើញ នូវសាមគ្គីភាព ក្នុងខឿនការពារ សុខភាព របស់ប្រជាជនយើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,103 Page1,104 Page1,105 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!