ខេត្តកំពង់ចាម៖លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា គុណចំណាច់របស់ អតីតយុទ្ធជន មិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ រាជរដ្ឋាភិបាល ឲ្យសក្តិសម ទៅនឹងអ្វីដែលបងប្អូនជា អតីតយុទ្ធជន បានលះបង់ពលី ទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ការថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម នាព្រឹកមិញនេះ។
លោកគន់ គីម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយឡែកការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ផ្សព្វផ្សាយ ឲ្យប្រជាជន ទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនយេីង។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបានលើកឡើងពីពលិកម្ម ប្រកបដោយស្មារតី ស្នេហាជាតិរបស់ អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជា នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ផងដែរ។
ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥នេះដែរ បងប្អូនអតីតយុទ្ធជន ដែលចូលរួមក្នុងពិធី ត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕SRP


ខេត្តកំពង់ឆ្នាំង៖សម្ដេច ស ខេង បានមានប្រសាសថា «នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹង ដែលយើងត្រូវប្រកាន់ខ្ជាប់ពេលយើង បំពេញបេសកកម្ម ដើម្បីប្រែក្លាយខ្លួនយើង ជាមន្រ្តីនគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើតយើង ពលរដ្ឋ គាត់ស្រលាញ់ ជឿទុកចិត្ត និងផ្ដល់កិច្ចសហការជាមួយយើង។ ទោះបីយើងមានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។ នេះជាគោលការណ៍ និងជាទ្រឹស្ដីត្រូវចងចាំ»។
ខេត្តសៀមរាប៖មានការបែកធ្លាយលិខិតមួយ ស្នើសុំ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតែងតាំង កូនប្រុសបង្កើត នឹងក្មួយ ជាអភិបាលរងរាជធានីភ្នំពេញនិងអភិបាលរងខេត្តសៀមរាប។
ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។