ខេត្តសៀមរាប៖អាជ្ញាធរបានសម្រេចអោយអាជីវករ ដែលចេញពីផ្សារលើធំថ្មី ទៅលក់នៅទីវាល ទល់មុខ សណ្ឋាគារសុខាសៀមរាប ជាបណ្តោះអាសន្ន។
ការសម្រេចបែបនេះ គឺបន្ទាប់ពីបានបិទខ្ទប់ផ្សារលើធំថ្មី ព្រោះតែការរីករាលដាលជម្ងឺកូវីដ១៩ ហើយក្រុមអាជីវករទាំងនោះ នាំគ្នាសម្រុកទៅដាក់តាំងទំនិញលក់លើចិញ្ចើមផ្លូវ៦០ម៉ែត្រ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា ថា ជាការពិតណាស់អាជ្ញាធរបាន សម្រេចបែបនេះ។ ពីព្រោះថា ពួកគាត់បាននាំគ្នាទៅលក់លើចិញ្ចើមផ្លូវ៦០ម៉ែត្រ វាជាហានិភ័យខ្ពស់ រឿងចរាចរណ៍។ ម្យ៉ាងវិញទៀត ក៏ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខផងដែរ។
លោកនួន ពុទ្ធារ៉ា បន្តថា ចំពោះការសម្រេចអោយលក់នៅទីវាលមុខសណ្ឋាគារសុខាសៀមរាបនេះ ក៏អនុញាត្តអោយតែជាជីវករលក់ត្រី.បន្លែ.សាច់ និងគ្រឿងហូបប្រចាំថ្ងៃដែរ ព្រោះថាជារបស់ដែលអាចខូចពេលទុកយូ។ តែចំពោះអាជីវករ ដូចជាលក់ខោរអាវ. មាស.និងសម្ភារមិនមែនរបស់ហូបចុក គឺមិនអនុញាត្តឡើយ។
លោកអភិបាលបញ្ជាក់ថា ចំពោះការរៀបចំអោយលក់នេះដែរ គឺគ្រាន់ជាបណ្តោះអាសន្នរហូតដល់បើកដំណើរការផ្សារលើធំថ្មីវិញ។ តែក៏មិនត្រូវបានអោយក្រុមអាជីវករបង់ ប្រាក់អ្វីទាំអស់ រាប់ទាំងភាស៊ី និងអនាម័យជាដើម។ ក្នុង ករណីមានបុគ្គល ទៅទារប្រាក់ថ្លៃអ្វីមួយ អាជ្ញាធរនឹងចាក់វិធានការការភ្លាម។
ចំណែកអាជីវករលក់ត្រី.បន្លែ.សាច់ បាននិយាយប្រហាក់ប្រហែលគ្នាថា ការមកលក់លើចិញ្ចើមផ្លូវ ទោះបីមានវេលាខ្លី តែលក់ដាច់ជាងក្នុងផ្សារលើធំថ្មី។ ព្រោះទី នេះអ្នកទិញងាយស្រួល ដោយមិនបញ្ជ្រៀតគ្នា ហើយមិនចាំបាច់ឆ្លងកាត់ហ្វូងមនុស្ស។ តែក៏សុំថ្លែងអំណរ គុណដល់អាជ្ញាធរ ដែលយកចិត្តទុកដាក់ និងជួយសម្រួលដល់អាជីវករ ពេលជួបការលំបាកនាដំណាក់កាលកូវីដនេះ៕SRP
ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា សម្ដេច ហេង សំរិន បានផ្ញើសារដល់រួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់មនុស្សនឹងសត្វ។
ភ្នំពេញ៖សម្ដេចក្រឡាហោមស.ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកនេះបានបង្ហាញអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១។

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (Zoom)។
ភ្នំពេញ៖សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពូកបានរាយការណ៍ថា នៅម៉ោង១០និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទឹកស្រះខាងកើតភូមិ ភូមិរកា ឃុំល្វា មានក្មេងលង់ទឹកស្រះទំហំ១០ម៉ែត្រគុណ ១៥ម៉ែត្រជម្រៅ២ម៉ែត្រ។
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈ ជិះកង់ឌុបស្មៅ ដួលកង់ បោកក្បាលនឹងដុំថ្ម។
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាសយុទ្ធនាការ ចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងក្រុងសៀមរាប។ នេះបើយោងតាម លោក ទៀសីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចតាមរយៈទំព័រ page facebook។