Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាដោះស្រាយករណីក្រុមហ៊ុន រ៉ូយ៉ាល់ មិនគោរពតាមកិច្ចសន្យាការណូតដឹកជញ្ជូនអ្នកដំណើរ
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ករណីឆេះ ឃ្លាំងស្តុក សាច់កំណាត់មួយកន្លែង នៅទល់មុខរោងចក្រ ផលិត ក្តារបន្ទះ ក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាវេលាម៉ោង ១២និង៤០នាទី​ ថ្ងៃទី២៧​ ខែកុម្ភ: ម្សិលមិញ បណ្ដាលឲ្យខូចខាត ឡេវ៉ាល់ទ័រ ១គ្រឿង​ ឃ្លាំងមានទំហំ៣០x៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និង កម្ទេចសាច់កំណាត់ ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ​អាមេរិក​ និងសម្ភារមួយចំនួនទៀត។

ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា បន្ទាប់ពីមានហេតុការណ៍នេះ ភ្លាមៗ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះជួយអន្តរាគមន៍ពន្លត់ រហូតដល់ម៉ោង១៩និង២០នាទីយប់ ទើបរលត់ទាំងស្រុង។

ប្រតិបត្តិការ ជួយពន្លត់នេះ កម្លាំងចម្រុះ សរុបប្រមាណជា១៥០នាក់ ដោយប្រើប្រាស់ អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង៤៩៥ម៉ែត្រគូប​ និងត្រូវចំណាយ អស់រយៈពេលជាង៦ម៉ោង។

សូមជម្រាបថា គ្រោះអគ្គិភ័យនេះ កេីតឡើង ខណៈអ្នកយាមឃ្លាំង បានបិទទ្វារចាក់សោ ទៅទៅហូបបាយថ្ងៃត្រង រហូតមកដល់ ព្រឹកថ្ងៃទី២៨ កុម្ភ: នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់និង ៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ដោយសារ រថយន្ត២គ្រឿងបុកគ្នា។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ០៤និង៤០នាទី ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ នេះ នៅលេីផ្លូវជាតិលេខ ៦ ចំណុចភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ នេះគឺរវាងរថយន្តដឹកសាំង របស់ក្រុមហ៊ុន PTT ពណ៌សរ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ4A1331 ពីលិច ទៅកេីត។ ចំណែករថយន្តដឹកជី ពណ៌សរ ពាក់ស្លាកលេខព្រះសីហនុ 3A5880
ពីកេីតទៅលិច។

សមត្ថកិច្ចបានបន្តថាករណីនេះ
បញ្រ្ចាសទិសគ្នា បណ្តាលអោយស្លាប់មនុស្សម្នាក់ នឹងរបួស៣នាក់។

ជនរងគ្រោះ
១.ឈ្មោះ តុលា ភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ អ្នកបេីកបររថយន្តពាក់ស្លាកលេខភ្នំពេញ4A 1331 ស្លាប់។
២. ឈ្មោះ ហង់ សំណាង ភេទប្រុសអាយុ ៣៣ឆ្នាំ ទីលំនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នកបេីករថយន្តពាក់ស្លាកលេខព្រះសីហនុ3A5880 របួសធ្ងន់។
៣. ឈ្មោះ លឹម ប៊ុនធី ភេទប្រុសអាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៤. ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ របួសស្រាល។

ជនរងគ្រោះ ត្រូវបានបបញ្ជូនទៅមន្ទីរបង្អែកស្រុកសូទ្រនិគម។ ដោយឡែករថយន្តទាំង២គ្រឿង សមត្ថកិច្ច យកទៅរក្សាទុក នៅអធិការនគរបាល ស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី ២៧ កុម្ភៈ២០២១ នេះថាឈ្មួញរកស៊ីឈើ ពីអ្នកប្តីប្រពន្ធ បានទិញផ្ទះគ្រោង របស់ឈ្មោះ យាយអឿន ដោយកំពុងតែលើកដាក់លើឡានហើយនឹងដឹកចេញនៅយប់នេះ។ ទីតាំងឈ្មួញលើកឈើដាក់ឡាន នេះ នៅចំណុចភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។

សេចក្ដីរាយការណ៍បានបន្តថាឈើដែលឈ្មួញទិញនេះគឺប្រភេទឈើគ្រោងផ្ទះចាស់។ចំណែកឈ្មួញឈ្មោះ សែមវិរះ នឹងប្រពន្ធ ឈ្មោះ ញ៉ ធីតា រស់នៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំងខេត្ត តាកែវ។

បើតាមប្រភពបន្តថាឈ្មួញទាំងពីនាក់ប្តីប្រពន្ធនេះ កន្លងមក ធ្លាប់បានសមត្ថកិច្ច ចាប់រថយន្តយកចូល ទៅផ្នែករដ្ឋបាលព្រៃឈើ ម្តងរួចមកហើយ។ ដោយឡែកថ្ងៃនេះពួកគេលើកឈើឡើង ឡានធុនធំ នឹងដឹកជញ្ជូន តទៅខេត្តតាកែវ ដោយអះអាងថាមាន លិខិតអនុញ្ញាតពីខេត្តនឹងស្រុក។

ពាក់ព័ន្ធករណីនេះជំនាញរដ្ឋបាលព្រៃឈើថាដោយសារ សាលាក្រុង ស្នើសុំ ទើបមិនហានប៉ះពាល់ នឹងលើកលែងអោយមួយលើកនេះតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖ក្រុមមន្ត្រីជំនាញខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានចុះបង្ក្រាប ទីតាំងកាយយក អាចម៍ដីលក់ ដោយខុសច្បាប់ មួយកន្លែង។

ការចុះបង្ក្រាបនេះ ស្ថិតនៅត្រង់ចំណុចភូមិព្រៃផ្តាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សុំបញ្ជាក់ថាទីតាំងកាយដីលក់ដោយខុសច្បាប់នេះ មានម្ចាស់ជីវកម្ម ឈ្មោះ លីចាន់ណារ៉ូ ភេទប្រុស បានកាយមានជម្រៅជាង១០ម៉ែត្រឯណោះ ដើម្បីយកទៅចាក់បំពេញដីឡូតិ៍។

បើតាម លោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់ថា ចំពោះគ្រឿងចក្រ ដែលកំពុង ធ្វើសកម្មភាពកាយរណ្តៅដី នោះ លោកពុំបានដឹងនៅឡើយទេ។ លោកថានឹងចាត់ឲ្យមន្ត្រីជំនាញ ចុះផ្អាកសកម្មភាពជាបន្ទាន់។
បើតាមប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ថា គ្រឿងចក្រ នោះ គឺមិនទាន់មានលិខិតអនុញាត្ត នោះទេ។

សូមជម្រាបថាការចុះទៅបង្ក្រាបនេះ ក្រោយពីមានបណ្ដាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ កាលពីម្សិលមិញ៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖បុរស ៣នាក់ត្រូវបាន កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការ ជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាល ស្រុក ត្បែង មានជ័យ និង នគរបាលរដ្ឋបាលឃុំប្រមេ ចាប់ខ្លួន ករណីរក្សាទុក ដឹកជញ្ជូន ឫ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ខ្លួនធ្វើឡើងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២១ នៅចំណុច ផ្ទះ របស់ ឈ្មោះ អ៊ាម នេសាន ស្ថិត ក្នុង ភូមិ បុស្ស ធំ ឃុំ ប្រមេ ស្រុក ត្បែង មានជ័យ ខេត្តព្រះវិហារ។

ជនសង្ស័យ
១-ឈ្មោះ អ៊ាម នេសាន អាយុ ៣៣ឆ្នាំ មុខរបរ កសិករ រស់ នៅ ភូមិ បុស្ស ធំ ឃុំ ប្រមេ ស្រុក ត្បែង មានជ័យ ខេត្ត ព្រះវិហារ (មុខ សញ្ញា ជួញ ដូរ ) ។

២-ឈ្មោះ ថាន់ ធា អាយុ ៤១ឆ្នាំ មុខរបរ មិន ពិតប្រាកដ រស់នៅ ភូមិ បុស្ស ធំ ឃុំ ប្រ មេ ស្រុក ត្បែង មានជ័យ ខេត្ត ព្រះវិហារ (មុខ សញ្ញា ប្រើប្រាស់) ។

៣-ឈ្មោះ ស៊ាន អរ អាយុ ២៨ ឆ្នាំ រស់នៅ ភូមិ បុស្ស ធំ ឃុំ ប្រ មេ ស្រុក ត្បែង មានជ័យ ខេត្ត ព្រះវិហារ (មុខ សញ្ញា ប្រើប្រាស់) ។

ករណីនេះដកវត្ថុតាងនិងសម្ភាររួមមាន
-ក្រាម ពណ៌ សថ្លា ប្រភេទ មេ តំ ហ្វេ តា មីន (ICE) ចំនួន ៧១ កញ្ចប់ តូច ស្មើនឹង ទម្ងន់ ១២៦.៥៩ ក្រាម
-ទូរស័ព្ទ ០៣គ្រឿង
-បារី អេឡិចត្រូនិច ០១ ដើម
-លុយ ចំនួន ១៧០.០០០.០ រៀល
-សម្ភារៈវិចខ្ចប់ និង ប្រើ ប្រាស់ គ្រឿង ញៀន មួយ ចំនួន ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២១

ខេត្តសៀមរាប៖នារីម្នាក់ឆ្នាំ ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ មន់ សាវែន អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ ដោយសារ សុំលុយឪពុកម្តាយធ្វើខួបកំណើតមិន បានតូចចិត្តចងកសម្លាប់ខ្លួនតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តតាកែវ៖បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាព វាយសម្លាប់ឪពុកបង្កើត និងជនរងគ្រោះ៣នាក់ទៀតបណ្ដាលឲ្យរងរបួសផងដែរ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃសុក្រ ទី២៦ ខែកុម្ភ: ឆ្នាំ២០២១ នៅភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យម្នាក់ ឈ្មោៈ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិខាងលើ។

មន្ត្រីនគរបាលបានឱ្យដឹងថាបន្ទាប់ពីទទួលព័ត៌មាន ថាមានករណីហិង្សា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ ចុៈសហការជាមួយ នគរបាលរដ្ឋបាលតាអូរ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចាប់ខ្លួនតែម្ដង។

មន្ត្រីនគរបាលបានបន្តថាករណីហិង្សាដោយចេតនា នេះគឺបុរសរូបនេះ បានយកដងចបប្រវែង១.៤០ម៉ែត្រនិងដែកជើងព្យួរខោអាវ ប្រវែង១.៣០ម៉ែត្របាន វាយទៅលើជនរងគ្រោះ មានដូចខាងក្រោម៖

ជនរងគ្រោៈទី១.ឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅកន្លែង)

ជនរងគ្រោៈទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម។

ជនរងគ្រោៈទី៣.ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។
ជនរងគ្រោៈទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)។

បើតាមមន្ត្រីបានបព្ជាក់ថា មូលហេតុ ទាស់ពាក្យសំដី ជាមួយឪពុក គួបផ្សំនិងផឹកស្រាស្រវឹងបាត់បង់សតិ។

សូមបញ្ជាក់ថា៖ ជនសង្ស័យ សេន រ៉ាន់ (ជាកូនបង្កើតជនរងគ្រោៈ សេន ញ៉ាត)។

ករណីនេៈសមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកានស្នងការដ្ឋាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖អភិបាលរងខេត្តបាត់ដំបង លោក ណុប ដារ៉ា បានឲ្យដឹងថា នៅវេលាម៉ោង ១១និង១០នាទីនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះដោះស្រាយ វិវាទរ៉ាំរ៉ៃ ដែលដើមបណ្ដឹងឈ្មោះ ឃុត សេង ប្ដឹងឈ្មោះ សោម សារ៉ែន ដែលបានសាងសង់ ផ្ទះសំណង់រឹងមាំគ្មានច្បាប់អនុញ្ញាត នៅចំណុច បណ្ដាយផ្លូវលេខ៧០២ របងសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងវិវាទនេះ លោក តំណាងឲ្យអភិបាលខេត្តបាត់ដំបង បានចុះចុះដល់ទីតាំងនិងបានធ្វើការសម្របសម្រួល ដោះស្រាយក្រោម គោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន ដោយគូភាគីទាំងសងខាង ព្រមឯកភាពបញ្ចប់វិវាទនេះ ដោយធ្វើកិច្ចសន្យាដូចខាងក្រោម៖

*ទី១៖ ដើមបណ្ដឹងលោក ឃុន សេង ព្រមដកពាក្យបណ្ដឹងចេញ ដែលបានប្ដឹងឈ្មោះ សោម សារ៉ែន កន្លងនៅសាលាក្រុង។
*ទី២៖ ឈ្មោះ សោម សារ៉ែន ព្រមធ្វើកិច្ចសន្យា ធានាលើផ្ទះ ដែលខ្លួនបានសាងសង់ បើមានការរលំទៅលើផ្ទះលោក ឃុន សេង នៅថ្ងៃក្រោយនោះ ឈ្មោះសោម សារ៉ែន និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
*ទី៣៖ ឈ្មោះ សោម សារ៉ែន ឯកភាពស្នើសុំការសាងសង់បន្ត តាមផ្លូវច្បាប់នៅសាលាក្រុង។

ជាមួយគ្នានេះ ក្រោយបាន ដោះស្រាយ បញ្ចប់វិវាទ លោក ណុប ដារ៉ា ក៏បានជូនថវិកាចំនួន ១០០ដុល្លារ ដល់លោកអ៊ុំ ស្រី សោម សារ៉ែន ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា លោកស្រី សោម សារ៉ែន អាយុ៧០ឆ្នាំ ជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្ទះលេខ២១៤ ផ្លូវលេខ៧០២ ក្រុមទី៦ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង។ អ៊ុំ ស្រីបានសំណើសុំឲ្យអភិបាល ខេត្តបាត់ដំបង មេត្តាជួយអន្តរាគមន៍ដើម្បីឲ្យអ៊ុស្រីបានសាងសង់ ផ្ទះលើដី របស់ខ្លួន តែដោយមានវិវាទ ជាមួយអ្នកជិតខាង ទើបមិនអាចសាងសង់បាន។ អ៊ុំ ស្រី ត្រូវលោក ឃុត សេង បានប្ដឹងទៅសាលាក្រុង មិនឲ្យមានការសាងសង់ ហើយសាលាក្រុងមបានចេញលិខិតមិនអនុញ្ញាត ឲ្យមានការសាងសង់បន្ត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

លោកអ៊ុំ ស្រី ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តបាត់ដំបង ជាពិសេស លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលបានដឹកនាំក្រុមការងារ ចុះមកជួយសម្រុះសម្រួល ដោះស្រាយវិវាទនេះ រហូតទទួលបានជោគជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា អេស្ការចំនួន២គ្រឿង បានកំពុងធ្វើសកម្មភាព កាយយក អាចម៍ដីលក់ ដោយខុសច្បាប់ ដែលមានជម្រៅជាង១០ម៉ែត្រឯណោះ ដើម្បីយកទៅចាក់បំពេញដីឡូតិ៍។ករណីនេះមន្ត្រីជំនាញរ៉ែនិងថាមពល ថា អត់«ទាន់ដឹងទេ»។ ទីតងគ្រឿងចក្រដែលកាយអាចម៍ដីដោយខុសច្បាប់នេះ ស្ថិតនៅត្រង់ចំណុចភូមិព្រៃផ្តាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បណ្ដាញសៀមរាបប៉ុស្តិ៍ បានដកស្រង់សំដីពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ ថា គ្រឿងចក្រ ដែលកំពុងកាយយកអាចម៍ដី នេះ គឺបានចូលមកកាយ មានរយ:ពេល ជិត២០ថ្ងៃមកហើយ ដោយដឹកជញ្ជូនលក់ ចាប់ពីពេលព្រឹក រហូតដល់ល្ងាច។

ជុំវិញការកាយដីលក់នេះ លោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់ថា ចំពោះគ្រឿងចក្រ ដែលកំពុង ធ្វើសកម្មភាពកាយរណ្តៅដី នោះ លោកពុំបានដឹងនៅឡើយទេ។ លោកថានឹងចាត់ឲ្យមន្ត្រីជំនាញ ចុះផ្អាកសកម្មភាពជាបន្ទាន់។
បើតាមប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ថា គ្រឿងចក្រ នោះ គឺមិនទាន់មានលិខិតអនុញាត្ត នោះទេ។

ទោះជាយ៉ាងណា មិនទាន់ទទួលបានការបកស្រាយ បំភ្លឺពីម្ចាស់គ្រឿងចក្រ នៅឡើយទេជុំវិញករណីនេះ៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានឃាត់រថយន្តដឹកឈើមួយគ្រឿង។ ប្រភពបានរាយការណ៍ថា រថយន្តដែលត្រូវមេព្រៃបង្ក្រាប ប្រភេទបែន ពាក់ស្លាក លេខភ្នំពេញ 3B.9299.ដឹកឈើចេញពីចំណុចភូមិ រុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បម្រុងដឹកយកទៅលក់នៅខេត្តសៀមរាប។

សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅស្រុកជាំក្សាន្ត កាល ថ្ងៃទី21 ខែកុម្ភ: ឆ្នាំ2021 ជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរស្រុកជាំក្សាន្ត ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់។

បើទោះបីមិនមានការបញ្ជាក់អំពីអត្តសញ្ញាណម្ចាស់រថយន្តដឹកឈើយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រភពបានរាយការណ៍ថា ម្ចាស់រថយន្តត្រូវបានគេសង្ស័យថាឈ្មួញរកស៊ីឈើយ៉ាងសកម្ម នៅខេត្តព្រះវិហារ ដឹកជញ្ជូនយកទៅចែកចាយនៅខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ភ្នំពេញ៖មានការលើកឡើងថា អតីតមេឈ្មួញឈើដ៏ល្បីល្បាញ ឈ្មោះនៅស្រុកស្នួល ខេត្តក្រចេះ ឧកញ៉ា គង់ ក្រឹង ត្រូវបានតុលាការខេត្តក្រចេះ ដោះលែង ឱ្យមានសេរីភាពវិញហើយ កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ នេះ។ ក្រោយមានការដោះលែង ឧកញ៉ា គង់ ក្រឹង បានធ្វើឲ្យមានការរិះគន់ជាខ្លាំង។

គួររំលឹកថា ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសាសួរពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។​ ហើយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចចេញដីកាឃុំខ្លួន លោកឧកញ៉ា គង់ ក្រឹង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ពីបទ«ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ។ ដែលបានប្រព្រឹត្តទៅនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តាមបញ្ញាត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច១ និងចំណុច៧ ច្បាប់ស្តីពីព្រៃឈើ»។

ការចាប់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ នៅពេលនោះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីនីតិវិធីពីតំណាងអយ្យការ នៃសាលាដំបូងខេត្ត ជាមួយកអាវុធហត្ថខេត្តក្រចេះ និងកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស នគរបាលជាតិ ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន។

សូមជម្រាបថា លោកឧកញ៉ា គង់ ក្រឹង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបាន ការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ នៅឡើយទេ ជុំវិញព័ត៌មានខាងលើនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យគម្រោង វារីវប្បកម្ម ទំនប់ចកបឹងធំ របស់ ក្រុមហ៊ុន ផា រត្ន័ រតនៈ ក្នុង ទំហំ ទឹកប្រាក់ វិនិយោគប្រមាណជា ១លាន៥០ម៉ឺន ដុល្លារ អាមេរិក លេី ផ្ទៃដី ជាង ៧ ម៉ឺន ម៉ែត្រការ៉េ ស្ថិត នៅ ក្នុង ភូមិ ទួល ព្រិច ឃុំ មៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ជា អតីត តំបន់ ឡូត៍ នេសាទ លេខ ២ ដែល បានកាត់ចេញ ក្នុង ឆ្នាំ ២០០០ កន្លង ទៅ ។

ការចុះពិនិត្យនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ព្រឹកមិញនេះ ដេីម្បី ផ្តល់ ឱកាស ឲ្យពលរដ្ឋ ចូលរួមចិញ្ចឹមត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ និង កាត់ បន្ថយ បទល្មើស នេសាទ ។

លោក ឧកញ៉ា ពាង ផា រត្ន័ បាន ឲ្យដឹងថា ការអភិវឌ្ឍ នៃទំនប់ចកបឹងធំ នេះនឹងអាចផ្តល់ការលើកកម្ពស់ សក្តានុពលសេដ្ឋកិច្ចក្នុង ស្រុកព្រៃឈរ ក៏ដូចជាសម្រាប់ខេត្តកំពង់ចាម។ ជួយសហការ គាំទ្រ ក្នុងការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងការធានាសន្តិសុខស្បៀង របស់រាជរដ្ឋាភិបាល កម្ពុជា នឹងជួយរួមចំណែក ជាមួយគម្រោង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២៤ ដែលកម្ពុជា អាចផ្គត់ផ្គង់ ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤ម៉ឺន តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធ របស់ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាននៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ ដល់ប្រជាកសិករ ក្នុងសហគមន៍ ដោយផ្លាស់ប្តូរពីការនេសាទខុសច្បាប់ នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់ សម្រេចបានក្នុងតម្លៃទីផ្សារ។

លោក ឧកញ៉ា ពាង ផារត្ន័ បន្តថា វារីវប្បកម្មនេះ ជួយគាំទ្រដល់ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម តាមរយៈការបង្កើតជាតំបន់ទេសចរណ៍ ទាក់ទាញ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ សេដ្ឋកិច្ច របស់សង្គមជាតិដោយគ្មានផលប៉ះពាល់ ។

លោកបន្តថា ក្រៅពីនេះ ក្រុមហ៊ុនផារត្ន័រតនៈ ក៏មាន ចក្ខុវិស័យ អភិវឌ្ឍ ផ្នែកមួយនៃបឹងធំ អោយក្លាយទៅជាតំបន់ពហុវិស័យ រួមមានតំបន់វារីវប្បកម្ម និងទេសចរណ៍។  អភិវឌ្ឍអោយបាន នូវមជ្ឈមណ្ឌល វារីវប្បកម្ម ក្នុងតំបន់។ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវារីវប្បកម្ម សម្រាប់ប្រជាជន ក្នុងតំបន់ បង្កើតជាមជ្ឈមណ្ឌល ពិសោធន៍ ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ ។  បង្កើតជាតំបន់ទេសចរ ស្រាវជ្រាវ តាមរយៈការបង្កើតសាលពិព័រណ៍ ជីវៈមច្ឆា ។ អភិរក្ស និង បង្កើនការចញ្ចឹមមច្ឆាជាតិ ។

លោកឧកញ៉ា ក៏បានប្ដេជ្ញា អោយក្លាយជាដៃគូសំខាន់ របស់រដ្ឋបាលជលផល “ការងារវារីវប្បកម្ម គឺជាជើងម្ខាង នៃការងាអភិវឌ្ឍ វិស័យជលផល”។ ព្រមទាំង ចូលរួមចំណែកក្នុងការអនុវត្ត ស្របទៅតាមផែនការ យុទ្ធសាស្រ្តអភិវឌ្ឍ វារីវប្បកម្ម របស់រាជរដ្ឋាភិបាល
កម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page451 Page452 Page453 … Page649 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង ចុះផ្សាយថ្ងៃទី ១១ មីនា ២០២៦
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ចុះផ្សាយថ្ងៃទី ១១ មីនា ២០២៦
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី ១១ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×