Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តសៀមរាប៖រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះតាមបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានបង្ហោះផ្សព្វផ្សាយលាតត្រដាងរឿងអាស្រូវរបស់មេប៉ូលិសស្រុកប្រាសាទបាគងគឺលោកវរសេនីយ៍ទោ លឹម សម្បត្តិ ។

យោងតាមព័ត៌មានដែលបានបង្ហោះចែកចាយតាមបណ្ដាញសង្គមបានឲ្យដឹងថាប្រជាពលរដ្ឋមួយចំនួនបានប្រតិកម្ម ចំពោះ អធិការនគររដ្ឋានបាល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដោយចោទថា ជំរិតទារលុយពីអ្នកលេងល្បែងស៊ីសងក្នុងម្នាក់មួយលានរៀល ដោយជាថ្នូរទៅនឹងការដោះលែង ពួកគាត់អោយ ឲ្យមានសេរីភាព វិលត្រឡប់ ទៅផ្ទះទាំងកណ្ដាលយប់វិញ។ ការចោទប្រកាន់មកលើអធិការនគរបាលស្រុកប្រាសាទបាគងនេះក្រោយពេល សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងចុះចាប់ពលរដ្ឋ ក្នុងករណីបង្ក្រាបល្បែងស៊ីសង កាលពីជាងពីរសប្ដាហ៍មុន។

ប្រភពពីអ្នកស្រុកដែលសុំមិនប្រាប់ឈ្មោះ បានអោយដឹងថា  ក្រុមសមត្ថកិច្ចស្រុកប្រាសាទបាគង បានចាប់អ្នកលេងល្បែងស៊ីសង នៅតាមភូមិជាច្រើននាក់ ក្នុងនោះចាប់ទាំងអ្នកដែលមិនបានលេងផងដែរ។ យកទៅដាក់ខ្នោះដៃ ហើយសំឡុតអោយពួកគាត់បង់លុយចំនួន៣០០ដុល្លារជាថ្នូរនឹងការដោះលែង។ប៉ុន្ដែអ្នកលេងល្បែងអត់មានលុយ ក៏អង្វរសុំត្រឹមមួយលានរៀលដែលស្មើរនឹង២៥០ដុល្លាក្នុងម្នាក់។ អ្នកស្រុកបន្ដថា ប្រជាពលរដ្ឋ ដែលសមត្ថកិច្ចចាប់នោះ ខ្លះមិនបានលេងល្បែង គ្រាន់តែលក់ទឹក ខ្លះទៀតទៅទិញរបស់ហូប និងខ្លះទៀតដើរកាត់កន្លែងគេល្បែងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ពួកគាត់ដាក់រថយន្ដបញ្ជូនទៅអធិការដ្ឋានគរបាល ដែរ ដោយប្រាប់ថា អោយឡើងឡានសិនទៅ។

បើតាមប្រភពបន្តឲ្យដឹងទៀតថាពលរដ្ឋ ដែលសមត្ថកិច្ចចាប់នោះ មានប្រមាណជិត៣០នាក់។ ពួកគាត់ត្រូវបានសមត្ថកិច្ចសួរចំលើយ ហើយគម្រាមទារលុយ បើមិនបង់ប្រាក់ទេ មិនអាចរួចខ្លួននោះទេ។យោងតាមប្រភពបានបញ្ជាក់ទៀតថាក្រោយពេលចប់ការដោះស្រាយហើយ អធិការស្រុកប្រាសាទបាគង អោយដោះលែងទាំងយប់តែម្ដង។

ពាក់ព័ន្ធករណីនេះ អធិការស្រុក្រប្រាសាទបាគង លោកវរសេនីយ៍ទោ លឹម សម្បត្ដិ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានជំរិតទារលុយពីអ្នកលេងល្បែងដូចការចោទប្រកាន់នោះទេ។ អ្នកលែងល្បែងដែលសមត្ថកិច្ចចាប់ខ្លួនគឺសមត្ថកិច្ចអនុវត្ដទៅតាមផ្លូវច្បាប់។ក្នុងផងដែរគ្មានភស្ដុតាងណាមួយដែលសមត្ថកិច្ចជំរិតទារលុយពីអ្នកលែងល្បែងនោះទេ។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ លឹម សម្បត្ដិ អធិការស្រុក្រប្រាសាទបាគង បានបញ្ជាក់តាមប្រព័ន្ទតេលេកក្រាមរបស់គ្រុប.សៀមរាបប៉ុស្ដិ៍ ថាធម្មតា អ្នកធ្វើតែងតែខុស អ្នកមិនធ្វើ បានត្រូវ ។

នៅព្រឹកនេះដែរតាមរយ:ទំព័រផេកហ្វេសប៊ុករបស់លោកវរសេនីយ៍ទោ លឹម សម្បត្ដិអធិការស្រុក្រប្រាសាទបាគង បានសរសេរថា៖លិខិត របស់​ លោក​ អឿម ហួរ​ ធ្វើការបំភ្លឺ និងសូម​ទោស​ ដែលបាន​ផ្តល់ បទសម្ភាសន៍​ ដល់អ្នកសាព័ត៌មាន​ ដោយបាន បំភ្លើស និងចោទប្រកាន់​ មកលើរូបខ្ញុំបាទ​ រួមទាំងកងម្លាំង​ នៃអធិការដ្ឋានស្រុកប្រាសាទបាគង ដែលខិតខំលុបបំបាត់ ការលេងល្បែងស៊ីសង ក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខទូទៅជូនបងប្អូនប្រជាពលរដ្ឋ ។

​សូមជ្រាប​ជា​ព័ត៌មាន​ កុំបំពានសិទ្ធអ្នកដ៏ទៃនិងកុំបំភ្លៃការពិត​។  ទោះយ៉ាងណាយោងតាមលិខិតមួយទំព័រសរសេរដោយពលរដ្ឋបានធ្វើការសុំទោសនគរបាលស្រុកប្រាសាទបាគងផងដែរ ក្រោយពីមានការបែកធ្លាយរឿងដល់អ្នកសារព័ត៌មាន។

បើយោងតាមច្បាប់បង្ក្រាបល្បែងស៊ីសងជំពូកទី៣មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់១ម៉ឺនរៀលដល់៥ម៉ឺនរៀលឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០០០៛ដល់ប្រាំសែនរៀលនិងដាក់គុកពី១ខែដល់មួយឆ្នាំ។មាត្រា៥ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រ ដល់២០.០០០.០០០រ និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានបន្តសូមបងប្អូន បន្តយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព អោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សម្ដេចបានបញ្ជាក់ថាមកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់​ WHO។

សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។ ជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានដឹងថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំបានកំពុងកើតមានយ៉ាងពេញបន្ទុកមិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់នៅឡើយទេ។
យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងនៅព្រឹកនេះថារថយន្តប្រភេទធំបានដឹកឈើចេញពីខេត្តព្រះវិហា មកដល់ ខេត្តកំពង់ធំ ទាំងព្រឹក ប៉ុន្តែអាជ្ញាធរជំនាញសមត្ថកិច្ចមិនបង្ក្រាប។
បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើខាងលើនេះសង្ស័យជារបស់
ឈ្មោះ.សាន. ដោយបាន
ដាក់ក្នុងឃ្លាំងមួយកន្លែង
នៅចំណុចផ្លូវវាងក្រុងនៃក្រុងស្ទឹងសែន។
ពាក់ព័ន្ធករណីនេះអង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ថាថ្ងៃនេះអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នោះថាថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (០៨ កក្កដា ២០១៧-០៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ​។
សម្តេចតេជោ បានបន្តទៀតថា
ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តព្រះវិហារ៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍ បានរាយការណ៍ថាកូនឈើចំនួន៦៣៨ដើម ត្រូវបានដាំនៅចំណុចព្រៃអាចែ «ចន្លោះពីភូមិរំចេក ទៅចំណុចព្រៃគោល ស្ថិតនៅភូមិសប្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកមិញនេះ។
ការដាំកូនឈើ ដោយមន្ត្រីអាជ្ញាធរជាតិព្រះវិហារប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកែរ អាជ្ញាធរស្រុក កងប្រដាប់អាវុធ ព្រះសង្ឃ សហគមន៍មូលដ្ឋាន និងសិស្សានុសិស្សផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តព្រៃវែង៖ លោក មួង ដារ៉ា អតីតប្រធានការិយាល័យគយនិងរដ្ឋាករច្រកជ្រៃធំ ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងថ្មី ជំនួសលោក កាំង លាង ដែលត្រូវទៅកាន់ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តសៀមរាប។

ពិធីធ្វើនៅរសៀលថ្ងៃទី០៦ខែកក្កដា ម្សិលមិញ ក្រោមវត្តមាននួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើយោងតាម សេចក្តីសម្រេចដែលចុះហត្ថលេខា នៅថ្ងៃទី០៦កក្កដាម្សិលមិញដោយលោកទៀ សីហា អភិបាលខេត្ត សៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​​ ប៊ិន​ ឡាដា​ អភិបាល​ស្រុក​កំពង់សៀម​ នាព្រឹក​ថ្ងៃ​ទី​៧​ ខែកក្កដា​​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចូលរួម​ដំណើរ​ការដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៥គម្រោង​​ ស្មើ​នឹង​៥ឃុំ​ ដែល​បាន​ធ្វេី​ឡើង​​​នៅ​សាលា​ស្រុក​កំពង់សៀម​​​​​​​​ ក្រោម​វត្តមាន​​លោក​ ពោយ​ សុខជា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តកំពង់ចាម​​​ ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ប៊ិន​ ឡាដា​ ​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​ការអនុវត្ត​គម្រោង​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។
ជាមួយ​គ្នា​នោះ​ ពោយ​ សុខជា​ ក៏បាន​ស្នើដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ ឲ្យ​​មានការគោរព​តាម​ក្រមសីលធម៌​នៃ​ការ​ដេញ​ថ្លៃ​ ​និង​កុំ​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង​កំឡុង​ពេល​ដាក់​ដេញ​ថ្លៃ​ ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​អាចមាន​សិទ្ធិ​ចូល​រួម​ពិនិត្យ​ការ​ដេញ​ថ្លៃ​នេះ​ដែរ​ តែ​មិន​មាន​សិទ្ធិ​រារាំង​ ឬ​ចាត់ចែង​លេី​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នោះ​បាន​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​កោះ​រកា​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៤២៥ គ.ម ទទឹង ៤ មែត្រ កម្រាស់០.១៥ម៉ែត្រ​ នៅភូមិកោះគល់(១)​ ។​
២-ឃុំ​រអាង​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៤៨០គ.ម ទទឹង ៤ មែត្រ នៅភូមិទួលរកា និងភូមិរអាងលើ​ ។
៣-ឃុំគគរ​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៣៦៦ គ.ម ទទឹង ៤ មែត្រ នៅភូមិគគរ១​ ។
៤-ឃុំ​រំចេក​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៥១០ គ.ម ទទឹង ៣ មែត្រ នៅភូមិរំលេច​ ។
៥-ឃុំ​ក្រឡា​ សាងសង់​ផ្លូវបេតុងអាមេ ប្រវែង ០.៥១៦ គ.ម ទទឹង ៤ មែត្រ នៅភូមិត្រពាំងជ្រៃ​ ។

ដោយ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​៥ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​៥គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​នោះ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ធ្វើ​ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ជាប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ភ្នំពេញ៖តាមរយ:ទំព័រផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាអបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។

បើតាមសម្ដេចតេជោ នាយករដ្ឋមន្ត្រី ថា ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារបើកម៉ូតូបុករថយន្តធំពីក្រោយ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០នៅលេីផ្លូវ ជាតិលេខ០៦ចំណុចភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរណ៍នេះគឺរវាងរថយន្តម៉ាកហុីយិនដាយពណ៌ស ខៀវពាក់ស្លាកលេខ ភ្នំពេញ ៤A ២៤៣៦( ខូចទុកនៅលេីចិញ្ចេីមផ្លូវ ) ដោយជនរងគ្រោះបេីកម៉ូតូ ម៉ាកC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ ១Q៦៥៥៩ ទិសដៅពីកេីតទៅលិច បានបុកពីក្រោយរថយន្តបណ្តាលឲ្យស្លាប់តែម្ដង។ ជនរងគ្រោះឈ្មោះធឿន ប៊ុនធា ភេទប្រុសអាយុ៤៥ឆ្នាំ ទីលំនៅ ភូមិអន្លង់សំណរឃុំអន្លង់សំណរ ស្រុកជីក្រែង។ ចំណែកអ្នកបេីកររថយន្ត បានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវរក។

សមត្ថកិច្ចបន្តថារថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២០

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០ និងពិធីប្រកាសលោកលី ប៊ុនណា ជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ក្រោមវត្តមានរដ្ឋលោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ ពិធីនឹងធ្វើឡើងនៅរដ្ឋបាលសាលាខេត្តសៀមរាប។នេះបើតាមសេចក្ដីប្រកាសជូនដំណឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page580 Page581 Page582 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×