Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។នេះបើយោងតាមលិខិតចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី ១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី៤ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវជាលេីកទី១០ (ឆ្នាំទី១០) គិតចាប់តាំងពីឆ្នាំ២០១២រៀងមក សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានគណៈប្រតិភូដឹកនាំដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោក
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។

សូមបញ្ជាក់ថា នេះជាលើកទី ៤ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី១០ (១០លើក) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២ បន្តបន្ទាប់មក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណ លោកជំទាវ Wendy R. Sherman ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសអ្វីដែលលោកជំទាវបានលើកឡើង ដូចជាការដោះស្រាយបំណុល សម្ដេចតេជោបានស្នើ ឲ្យសហរដ្ឋអាមេរិក ជាពិសេស លោកប្រធានាធិបតី Joe Biden ពិនិត្យពិចារណា ដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖

ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និង
ទី៣) បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក គឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិក មកកម្ពុជាវិញផងដែរ។

សម្ដេចហ៊ុន សែន ក៏បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកជំទាវបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែក របស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះគឺមានការចុះថយនៃការរីករាយកណ្ដាលឆ្លងជម្ងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គួរជាទីកត់សម្គាល់ផងដែរ។

សម្តេចមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ នាឱកាសបានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកជំទាវ Wendy R. Sherman បានជម្រាបជូន សម្តេចតេជោថា ដំណើរទស្សនកិច្ច របស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ លោកប្រធានាធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើនជាពិសេសលើការ រុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាអនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើនាវា ដោយប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចុះចតដោយសារបញ្ហាជំងឺកូវីដ១៩នោះ។
លោកជំទាវ ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនប្រធានាធិបតី Joe Biden៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរដល់ អគ្គនាយកថ្មី ធ្វើការអង្កេតពិនិត្យ លើទិដ្ឋភាពទូទៅ ចំពោះប្រសិទ្ធភាពអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា។

លោកថា ក្រសួងព័ត៌មាន នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមិត្តភាព និងបងប្អូនជាមួយ ក្រុមហ៊ុន Cambodia Digital TV យូណាន់ ក្នុងពេលបច្ចុប្បន្ន នៅបន្តទៅពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នាឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក Heang Jiang ត្រូវមកបំពេញភារកិច្ចថ្មី ជាអគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ CDTV ប្រទេសចិន ប្រចាំកម្ពុជា នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកមិញនេះ។

លោកខៀវ កាញារីទ្ធ ក៏បានជម្រាបជូនថា នៅពេលខាងមុខនេះ ប្រទេសកម្ពុជា មានការកែសម្រួលនៅកិច្ចការផ្សព្វផ្សាយ TV Digital ដូច្នេះសង្ឃឹមថា ដើម្បីអោយការងារនេះវិវឌ្ឍន៍រីកចម្រើនថ្មីៗទៀតនោះ ក្រុមហ៊ុន Cambodia Digital TV យូណាន់ គួរតែស្វែងរកដៃគូរ
សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយ វិស័យឯកជន ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួងព័ត៌មាន នៅតែគាំ ទ្រចំពោះកិច្ចសហការរវាង CDTV និង ទូរទស្សន៏ជាតិកម្ពុជា ព្រមជាមួយ ហ្រ្វេកង់ផ្សាយ របស់ TV យូណាន់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា សម្រាប់អនាគត TV Digital ផងដែរ។

បើតាមលោក Heang Jian បានសម្តែងនូវការរីករាយ ដែលបានមក បំពេញកិច្ចការងារនៅកម្ពុជា ហើយមុនពេលអញ្ជើញមកជួប លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ លោក អគ្គនាយកថ្មី ក្រុមហ៊ុន Cambodia Digital TV យូណាន់ បានធ្វើចត្តាឡី ស័ក្តចំនួន១៤ ថ្ងៃរួចហើយ ។ ដូច្នេះសម្រាប់កិច្ចពិភាក្សានេះ គឺលោក អគ្គនាយក ចង់បន្ត ពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ កាន់តែល្អបន្ថែមទៀត រវាង ក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេសចិន ជាមួយ ទូរទស្សន៏ជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Heang Jian បានលើកឡើងនូវប្រសាសន៏ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក យូ ឡី នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន យូណាន់ នៅប្រទេសចិន ជូនចំពោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ហើយជាមួយនេះ លោក អគ្គនាយក ថ្មី បានស្នើសុំជាមតិយោបល់ មួយចំនួនពី លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដើម្បីជាឱកាសថ្មីៗទៀត សម្រាប់ដំណើរការ នៃ កិច្ចសហការប្រតិបត្តិការ ការងារលើវិស័យផ្សព្វផ្សាយ រវាង ក្រុមហ៊ុន និង ក្រសួងព័ត៌មាន ក៏ដូចជាមួយ ទូរទស្សន៏ជាតិកម្ពុជា ដែលមានកន្លងមក អោយកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូការស្វាកមន៏ ចំពោះ Heang Jian ដែល ត្រូវមកបំពេញកិច្ចការងារថ្មីជា អគ្គនាយកក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេស ចិន ប្រចាំកម្ពុជា និងសូមជូនពរអោយទទួលបានជោគជ័យក្នុងកិច្ចការងារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សារលិខិតរំលែកទុក្ខ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ផ្ញើជូន លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក ព្រមទាំងក្រុមគ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ បានអនុញ្ញាតឲ្យលោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ។
សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី, ឥណ្ឌូនេស៊ីកម្ពុជា និងប្រទេសថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថា ដើមឈើគ្រញូង នៅក្បែរភ្នំបាក់ខែង រងការកាប់បំផ្លាញ ពីសំណាក់បុគ្គលទុច្ចរិត។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃចន្ទ  ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ និយាមការ៤៨P :០៣៧៦០៨១ –១៤៨៤១១១ មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចអារឈើ គ្រញូងចំនួន០១ដើម ទំហំមុខកាត់៖
-០.២០ម៉ែត្រx២ម៉ែត្រ ចំនួន០១ដុំ
-០.២០ម៉ែត្រ x០.៥០ម៉ែត្រ ចំនួន០១ដុំ
-០.១០ម៉ែត្រx១.៥០ ម៉ែត្រចំនួន០១ដុំ រួចធ្វើការគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថាបច្ចុប្បន្ន មន្រី្តឧទ្យានុរក្សបាននឹងកំពុងស្រាវជ្រាវ រកជនសង្ស័យ ដែលបានកាត់ដើមគ្រញូង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមរំឮកថា សកម្មភាពកាប់ដើមឈើគ្រញូងនៅតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មិនមែនជាករណីលើកទីមួយនោះទេ ពោលមានជាហូរហែកន្លងមក ក៏ប៉ុន្តែសមត្ថកិច្ចអាជ្ញាធរអប្សរាមិនដែលចាប់បានជនសង្ស័យដែលលួចកាប់ឈើគ្រញូងបានម្នាក់នោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលើកពេល នៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជកាស៊ីវិល របស់ខ្លួន។

យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ថា សេចក្តីជូនដំណឹងស្តីពីកាលើកពេល នៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជកាស៊ីវិល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សម័យប្រឡង ១២-១៣ មិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទៅថ្ងៃក្រោយវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។

សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានផ្ញើសារថាឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំ ក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់ នៅតែមានជានិច្ច។

តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកហ៊ុន ម៉ានី បានបង្ហាញថា៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ពុក ម៉ែ និងបងៗ សូមចូលរួមអបអរសាទរ និងជូនពរដល់កូនៗទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន រៀនសូត្របានពូកែ ដើម្បីត្រៀមខ្លួនធ្វើជាសរសរទ្រូង សម្រាប់អនាគតរបស់ប្រទេសជាតិ។

ក្នុងសារដដែលបានលើកឡើងថា ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំបាននៅឡើយក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់នៅតែមានជានិច្ច ហើយពួកយើងពិតជាចង់ជួបកូនៗណាស់។ ប៉ា និងម៉ាក់សូមផ្ញើកាដូ និងអាហារមួយចំនួនចែកដល់កូនៗនៅតាមផ្ទះរៀងៗខ្លួនតាមរយៈបងៗដែលនៅអង្គការផ្ទះបាយកុមារ។ សូមអរគុណដល់កូនៗនៅអង្គការផ្ទះបាយកុមារ ដែលឥលូវនេះកូនៗបានបំពេញតួនាទីជាអ្នកបន្តចែករំលែកក្តីស្រលាញ់ទៅកុមារ ដូចអ្វីដែលកូនៗធ្លាប់បានទទួលពីប៉ាម៉ាក់កាលពីពេលកន្លងទៅ។

សូមកូនៗ និងអាណាព្យាបាលទាំងអស់ថែរក្សាសុខភាព និងការពារខ្លួនកុណឱ្យឆ្លងជំងឺកូវីដ ១៩ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានផ្ញើសារថា៖អបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា។ សម្តេចបានលើកឡើងថាទិវាកុមារអន្តរជាតិ អត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍ ធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព។

សម្ដេចប្រធានរដ្ឋសភា បានបង្ហាញថាថ្ងៃនេះជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ។ ជារៀងរាល់ឆ្នាំកម្ពុជារួមនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ តែងប្រារព្ធពិធីមីទ្ទីងក្នុងទ្រង់ទ្រាយធំនៅគ្រប់កន្លែង ដើម្បីចូលរួមអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺរាតត្បាតកូវីដ-១៩ បានរារាំងមិនឱ្យយើងអាចប្រារព្ធពិធីជួបគ្នាដូចសព្វដងនោះទេ។

កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទាំងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆាំងរាល់អំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងការជួញដូរពលកម្មក្នុងគ្រប់ទម្រង់មកលើកុមារ។

នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ មើលថែទាំកុមារឲ្យខ្លាំងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការយកចិត្តទុកដាក់ ថែទាំ និងវិនិយោគលើកុមារនាថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិយើងនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page91 Page92 Page93 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×